https://youtu.be/X6RbECHBPhc
ខ្ញុំសួរច្រើនអំពីធម្មជាតិ នឹងពិភពលោក?
តើនរណាបង្កើត?
ខ្ញុំសង្ឃឹមថា លោកអ្នកបងប្អូននឹងបានទស្សនាវីដេអូនេះដល់ចប់។ ប្រហែលលោកអ្នកបងប្អូនមានចម្ងល់ផ្សេងៗទៀតអំពី ពិភពលោក អំពីធម្មជាតិ អំពីមនុស្សជាតិ ហើយក៏បងប្អូនមួយចំនួនក៏មានសំណួរដ៏ស៊ីជម្រៅជាងនេះផងដែរ។ ខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នា ដែលមានសំណួរផ្សេងៗគ្នា សុំកុំគ្រាន់តែមានសំណួរតែមិនព្យាយាមរកចម្លើយ លោកអ្នកបងប្អូនមានសេរីភាពគ្រប់គ្រាន់អាច ស្រាវជ្រាវបន្ថែមទៀតពីគ្រប់មធ្យោយបាយលោកអ្នកមាន ទាំងក្នុងគ្រីស្ទានក្ដីទាំង ទាំងនៅបណ្ណាល័យក្ដី ទាំងព្រះគម្ពីរគ្រីស្ទបរិស័ទក្ដី។ល។ ប៉ុន្តែអ្វីដែលខ្ញុំចង់ណែនាំដល់លោកអ្នកបងប្អូន សូមកុំមើលរំលងព្រះគម្ពីរបរិសុទ្ធឲ្យសោះ សូមអានព្រះគម្ពីរឲ្យបានជាប់លាប់នោះលោកអ្នកបងប្អូននឹងឃើញពីរឿងរ៉ាវមនុស្សជាតិ ធម្មជាតិ អំពើបាប នឹងដើមចមនៃផែនដី។។ ទោះជាយ៉ាងក្ដីក៏លោកអ្នកមានជម្រើសផ្សេងៗពីគ្នាផងដែរ។ វាជាការសំខាន់ណាស់ ក្នុងការស្គាល់ព្រះជាម្ចាស់។ ជីវិតរបស់យើងម្នាក់ នឹងប្រឈមមុខនឹងទ្រង់នៅពេលដែលលាចាកពីផែនដីនេះទៅគឺការជំនុំជំម្រះ? តើលោកអ្នកនឹងស្ថិតនៅទីកន្លែងណាមួយ ស្ថានសួគ៌ ឬស្ថានរក?
សូមប្រាកដថា តើនរណាជាផ្លូវដែលនាំលោកអ្នកទៅកាន់សួគ៌ា? តើនរណាជាអ្នកជួយសង្គ្រោះលោកអ្នករួចពីអំពើបាបដែលយើងមានក្នុងជីវិតនេះ? សូមប្រាកដ ហើយធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមុនពេលយើងលាចាកពីផែនដីដោយចៃដន្យ ឬដោយជាយថាហេតុណាមួយ។
Score 0
របកគំហើញទាំងនេះបង្ហាញថា កំណត់ត្រានៃជីវិតរបស់សាវ័ក ប៉ុល ដែលបានសរសេរនៅក្នុងកណ្ឌគម្ពីរកិច្ចការ និងនៅក្នុងកណ្ឌសំបុត្ររបស់គាត់ត្រូវគេកត់ត្រាយ៉ាងត្រឹមត្រូវ។ មនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ជាច្រើនដែលមានឈ្មោះក្នុងកណ្ឌគម្ពីរកិច្ចការបានបញ្ជាក់តាមរយៈបុរាណវត្ថុវិទ្យា។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
យើងគួរតែលើកឡើងដោះស្រាយទាក់ទងនឹងការជំទាស់ខាងបញ្ញាចំពោះជំនឿ។ ទោះបីជាយ៉ាងណាក៏ដោយក៏ដាច់ខាតយើងត្រូវតែប្រកាស ការពារ ហើយការអនុវត្តសេចក្តីពិតនៃដំណឹងល្អបែបដែលពិភពលោកដែលមិនជឿនេះមិនអាចមើលរំលងបាន ក្រៅពីធ្វើការកត់សម្គាល់លើ។ វាគួរតែជាការបង្ហាញចេញនូវអ្វីម្យ៉ាងដែលមិនអាចពន្យល់បាន តាមកិច្ចការធម្មជាតិ។ នោះគឺការស្រឡាញ់របស់គ្រីស្ទាន។
ព្រះគ្រីស្ទ «បានទទួលរងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរក្នុងអំឡុងរាជ្យរបស់ស្ដេច ទីប៊ែរុស (Tiberius) ក្នុងកណ្តាប់ដៃនៃទេសាភិបាលម្នាក់របស់យើងគឺលោក ប៉ុនទាស ពីឡាត់។ សរុបមក គ្មានអ្នកប្រវត្តិសាស្ត្រដ៏ម៉ឺងម៉ាត់ណាម្នាក់ចោទសួរអំពីព្រះជន្មរបស់ព្រះយេស៊ូវនៃស្រុកណាសារ៉ែតនោះទេ មិនថាអ្នកប្រវត្តិសាស្ត្រជាគ្រីស្ទបរិស័ទ ឬអ្នកមិនជឿព្រះនោះឡើយ។