របកគំហើញទាំងដប់នេះបង្ហាញពីដំណើរសាច់រឿងរបស់លោក ម៉ូសេ និងព្រឹត្តិការណ៍នៃការចាកចេញពីស្រុកអេស៊ីព្ទ ដែលផ្អែកលើប្រវត្តិសាស្ត្រពិត។

សូមចំណាំ៖ នេះជាវីដេអូប្លុក ដែលដកស្រង់ចេញចេញពីភាគទី១៥៧ នៃកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា «ការជជីករកសេចក្ដីពិត» ដោយសមាគមន៍សម្រាប់ការស្រាវជ្រាវនៃផ្នែកព្រះគម្ពីរ។
ដំណើររឿងស្ដីពីពេលដែលព្រះជាម្ចាស់បានលើកតាំងលោក ម៉ូសេ ឡើងដើម្បីដឹកនាំប្រជាជនអ៊ីស្រាអែលចេញពីទាសភាពនៅក្នុងប្រទេសអេស៊ីព្ទ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងព្រះគម្ពីរ។ តាមពិត ដំណើររឿងនេះគឺជាព្រឹត្តិការណ៍ដែលលោក ម៉ូសេបានលើកឡើងជាញឹកញាប់បំផុតនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល ហើយបានលើកឡើងជាង១២០ដង នៅក្នុងសាច់រឿងបន្តបន្ទាប់ក្នុងកណ្ឌគម្ពីរក្រឹត្យវិន័យ កំណាព្យ ទំនុកតម្កើង សំណេរប្រវត្តិសាស្ត្រ និងកណ្ឌទំនាយ។1 បន្ថែមពីលើនេះ មានការប្រារឰពិធីបុណ្យរំលងជាបន្តបន្ទាប់ជិត៣៥០០ឆ្នាំ ដែលស្ទើរតែមិនដែលខកខាននោះឡើយ។ ការចាកចេញពីស្រុកអេស៊ីព្ទ (អត្ថន័យនៃពាក្យ «និក្ខមនំ») គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រហេព្រើរ ដែលវាហាក់ដូចជាមិនអាចជឿទុកចិត្តបាន ដូចដែលអ្នករិះគន់មួយចំនួនបានលើកឡើងថា វាគ្មានមូលដ្ឋានប្រវត្តិសាស្ត្រ។
តើមានភស្តុតាងខាងផ្នែកបុរាណវត្ថុវិទ្យាសម្រាប់ការចាកចេញរបស់ជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីព្ទឬទេ? ខ្ញុំជឿថាមានភស្តុតាង ដរាបណាមនុស្សម្នាក់ទទួលស្គាល់ពីដែនកំណត់នៃបុរាណវត្ថុវិទ្យា និងពិនិត្យមើលក្នុងថេរវេលាត្រឹមត្រូវ។ ទីមួយ យើងមិនគួររំពឹងថានឹងរកឃើញសិលាចារឹកអេស៊ីព្ទ ដែលបញ្ជាក់ដោយចំៗទៅលើគ្រោះកាច ឬការចាកចេញនោះទេ ព្រោះថាសិលាចារឹករបស់រាជវង្សមិនដែលដាក់បញ្ចូលរបាយការណ៍អវិជ្ជមានអំពីស្ដេច ផារ៉ោន និងកងទ័ពរបស់ទ្រង់នោះទេ។2 ជាងនេះទៅទៀត ពួកសាសន៍អ៊ីស្រាអែលបានវង្វេង ត្រាច់ចរនៅក្នុងវាលរហោស្ថានអស់រយៈពេល ៤០ឆ្នាំ ពួកគេបានបន្សល់ទុកនូវវប្បធម៌តិចតួច ប្រសិនបើមាន ដោយសារលក្ខណៈនៃការរស់នៅរបស់ពួកគេមានការបម្លាស់ទីច្រើន។ នេះមិនមានន័យថា គ្មានភស្តុតាងទាក់ទងនឹងការចាកចេញពីស្រុកអេស៊ីព្ទរបស់ពួកគេនោះទេ។ វាមានន័យថា ពួកអ្នកស្រាវជ្រាវគួរតែផ្ដោតលើតម្រុយដែលត្រឹមត្រូវ (ឧទាហរណ៍ ភស្តុតាងនៃការធ្លាក់ចុះនៃសង្គមអេស៊ីព្ទ) ជាជាងរំពឹងថានឹងរកឃើញសំណល់នៃទីតាំងជំរុំរបស់ពួកហេព្រើរនៅក្នុងវាលរហោស្ថាននោះ។
ទីពីរ គេត្រូវរកមើលនៅក្នុងរយៈពេលត្រឹមត្រូវសម្រាប់តម្រុយដែលនាំទៅរកព្រឹត្តិការណ៍នៅក្នុងកណ្ឌគម្ពីរនិក្ខមនំ។ ជាការល្អដែរ ដែលព្រះគម្ពីរបានផ្តល់នូវទិន្នន័យតាមលំដាប់ប្រវត្តិការណ៍យ៉ាងទូលំទូលាយទាក់ទងនឹងព្រឹត្តិការណ៍នេះ។ កណ្ឌគម្ពីរ ១ពង្សាវតារក្សត្រ ៦:១ ចែងថា៖ «គ្រាក្រោយ ដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក បាន៤៨០ឆ្នាំហើយ…ដែលសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា។ ការអានដោយអត្ថន័យត្រង់ៗនៃខគម្ពីរនេះ គឺកំណត់កាលបរិច្ឆេទនៃការចាកចេញនោះនៅឆ្នាំ១៤៤៦ មុនគ.ស.។
Score 2
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ពេលវេលានេះបានបញ្ជាក់ដោយអត្ថបទគម្ពីរជាច្រើនផ្សេងទៀតដូចជាកណ្ឌគម្ពីរ ចៅហ្វាយ ១១:២៦-២៧, និង កិច្ចការ ១៣:១៩-២០ និងចំនួននៃជំនាន់ពូជដំណរដែលបានរាយនាមនៅក្នុងកណ្ឌគម្ពីរ ១របាក្សត្រ ៦:៣៣-៣៨។4 ដូច្នេះ យើងត្រូវរកមើលនៅសតវត្សទី១៥ មុនគ.ស. ដើម្បីរកភស្តុតាងបញ្ជាក់ពីព្រឹត្តិការណ៍នៃការចាកចេញនោះ មិនមែនស្វែងរកក្នុងសតវត្សទី១៣ មុនគ.ស. ដូចដែលអ្នកប្រាជ្ញមួយចំនួនអះអាងនោះទេ។5
បន្ទាប់មក នេះគឺជារបកគំហើញសំខាន់ៗទាំងដប់ទាក់ទងនឹងលោក ម៉ូសេ និងកណ្ឌគម្ពីរនិក្ខមនំ ដែលខ្ញុំជឿថាជាភស្តុតាងនៃប្រវត្តិសាស្ត្រដែលមាននៅក្នុងព្រះគម្ពីរ។

សិលាចារឹកដែលមានអក្សរស៊ីណាយដំបូងពីតំបន់ សេរ៉ាប៊ីត អ៊ែល-ខាឌីម (សិលាចារឹក ស៊ីណាយ លេខ៣៦១)។ ប្រភាពរូបភាព៖ Doug Petrovich
អ្នកខ្លះបានលើកឡើងថា លោក ម៉ូសេ មិនបានសរសេរកណ្ឌទាំងប្រាំដំបូងនៃព្រះគម្ពីរនោះទេ ប៉ុន្តែកណ្ឌគម្ពីរទាំងនោះបានសរសេរឡើងមួយពាន់ឆ្នាំក្រោយមក ដោយពួកសង្ឃមួយក្រុមដែលរស់នៅក្នុងសម័យនិរទេស (ឬក្រោយនោះ) ដែលពួកគេព្យាយាមបង្កើតប្រវត្តិសាស្ត្រដ៏រុងរឿងសម្រាប់ប្រជាជនរបស់ពួកគេ។ នៅពេលដែលគេបានលើកឡើងអំពីទ្រឹស្ដីនេះជាលើកដំបូងនៅក្នុងសតវត្សទី១៩ គេជឿថា គ្មានអក្ខរក្រមអក្សរណាមួយនៅក្នុងសម័យរបស់លោក ម៉ូសេ ដែលត្រូវគេប្រើដើម្បីចងក្រងប្រវត្តិសាស្ត្រដ៏វែងៗបែបនេះឡើយ។ ប៉ុន្តែ សព្វថ្ងៃនេះយើងដឹងប្រាកដថា មានអក្ខរក្រមអក្សរដែលលោក ម៉ូសេ បានប្រើប្រាស់ពិតមែន។
សូមចាំថា លោក ម៉ូសេ ចេះអក្សរ ដោយលោកបានទទួលការអប់រំក្នុងគ្រួសាររបស់ស្ដេច ផារ៉ោន (កិច្ចការ ៧:២២)។ នៅដើមសតវត្សទី២០ គំរូនៃការសរសេរអក្ខរក្រមបានរកឃើញដោយលោក ហ្វឡាញឌើរស៍ ភីទ្រី (Sir Flinders Petrie) ដែលបានចារឹកលើថ្មនៅតំបន់សេរ៉ាប៊ីត អ៊ែល-ខាឌីម (Serabit el-Khadim) ដែលជាអណ្តូងរ៉ែត្បូងពណ៌ខៀវម្យ៉ាង (turquois) របស់អេស៊ីព្ទនៅភ្នំស៊ីណាយ។6 គំរូអក្សរទាំងនោះមានកាលបរិច្ឆេទពីសតវត្សទី១៩ ដល់សតវត្សទី១៥ មុនគ.ស.។7អក្សរស៊ីណាយបុរាណ (Proto-Sinaitic Script) ដូចដែលគេជាញឹកញាប់ គេដឹងថាបានបង្កើតឡើងដោយពួកសាសន៍សេមីត (Semites) ដែលធ្វើការនៅអណ្តូងរ៉ែត្បូងពណ៌ខៀវ (turquois) ហើយពួកគេបានយកនិមិត្តសញ្ញាគំនូរអក្សររបស់អេស៊ីព្ទ ធ្វើជាអក្សររូបសម្រាប់ភាសារបស់ពួកគេ។ អ្នកប្រាជ្ញភាគច្រើនយល់ស្របថា ភាសាដែលនៅពីក្រោយអក្សរនេះ គឺជាភាសាមកពីទឹកដីកាណាន ប៉ុន្តែការលើកឡើងនេះមានការជជែកវែកញែកជាច្រើន។
លោក ដូឡាស ភីត្រូវីច (Douglas Petrovich) បានបង្ហាញពីភស្តុតាងដែលសិលាចារឹកទាំងនេះបានសរសេរឡើងដោយជនជាតិអ៊ីស្រាអែល ហើយថាភាសាហេព្រើរ គឺជាភាសានៅពីក្រោយអក្សរនេះ។8 ការបកប្រែរបស់គាត់ពីសិលាចារឹកមួយ (សិលាចារឹកស៊ីណាយ លេខ៣៦១) គឺមានឈ្មោះរបស់លោក ម៉ូសេ។9 ទោះយ៉ាងណាក៏ដោយ មិនមែនអ្នកប្រាជ្ញទាំងអស់សុទ្ធតែជឿជាក់លើការបកប្រែនេះនោះទេ10 11ដែលនេះបណ្ដាលឲ្យមានការជជែកដេញដោលជាច្រើន។12 ជាការគួរឲ្យចាប់អារម្មណ៍ដែលអក្សរអក្ខរក្រមមួយបានបង្កើតឡើងនៅពេលដែលជនជាតិអ៊ីស្រាអែលស្ថិតនៅក្នុងប្រទេសអេស៊ីព្ទ ហើយភាសាដែលនៅពីក្រោយអក្សរនោះ គឺមកពីទីកន្លែងកំណើតរបស់ពួកគេ។ យ៉ាងហោចណាស់ ឥឡូវនេះយើងដឹងថា ពិតជាមានអក្សរអក្ខរក្រមដែលលោក ម៉ូសេ អាចនឹងប្រើដើម្បីសរសេរកណ្ឌគម្ពីរប្រាំកណ្ឌដំបូងនៃព្រះគម្ពីរ។

ពាក្យជាភាសាអេស៊ីព្ទសម្រាប់ទន្លេនីល គឺ «ទន្លេដ៏អស្ចារ្យ» ដែលតំណាងដោយអក្សររូបភាពទាំងនេះ ដែលសរសេរជាអក្សរ «i-t-r-w» និងសញ្ញាមួយដែលមានន័យថា «ទឹក»។ នៅក្នុងសាច់រឿងក្នុងព្រះគម្ពីរអំពីទារក ម៉ូសេ ពាក្យ «ទន្លេ» ដែលគេបានប្រើ គឺមិនមែនជាពាក្យភាសាហេព្រើរធម្មតាសម្រាប់ពាក្យ «ទន្លេ» ណាហា (nahar) នោះទេ ផ្ទុយទៅវិញវាជាការសរសេរអក្សរភាសាហេព្រើរដោយប្រើអក្សរនៃភាសាអេស៊ីព្ទ។ ប្រភពរូបភាព៖ Wing/Wikimedia Commons/CC BY-SA 3.0
កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលគេបានមើលរំលងជាញឹកញាប់នៅក្នុងសាច់រឿងស្ដីពីព្រឹត្តិការណ៍នៃការចាកចេញនៅក្នុងកណ្ឌគម្ពីរនិក្ខមនំ គឺជាការប្រើពាក្យ ជាភាសាអេស៊ីព្ទនៅក្នុងអត្ថបទ ជាភាសាហេព្រើរ។ បន្ទាប់ពីកំណើតរបស់លោក ម៉ូសេ ព្រះគម្ពីរបានចែងថា៖ «លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ» (និក្ខមនំ ២:៣, គកស១៦)។ អ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រអេស៊ីព្ទបុរាណ លោក ជេមស៍ ហូហ្វម៉េអើរ (James Hoffmeier) បានគូសបញ្ជាក់ពីពាក្យជាភាសាអេស៊ីព្ទជាច្រើន ដែលជារឿយៗត្រូវគេមើលរំលងក្នុងខគម្ពីរនេះ។ ពាក្យជាភាសាហេព្រើរសម្រាប់ពាក្យ «ជាល» គឺពាក្យ ថេបាត (tebat) ហើយចេញមកពីពាក្យរបស់ភាសាអេស៊ីព្ទ dbjt។ ស្រដៀងគ្នានេះដែរ ពាក្យ «ជ័រ» និង «ម្រ័ក្សណ៍» មានឫសពាក្យជាភាសាអេស៊ីព្ទ ហើយនៅក្នុងភាសាហេព្រើរមានន័យថា «ដើមត្រែង» គឺមកពីពាក្យជាភាសាអេស៊ីព្ទថា ធ្វី (twfy)។ ពាក្យ «ទន្លេ» ដែលសំដៅយ៉ាងច្បាស់ទៅលើទន្លេនីល មិនមែនជាពាក្យជាភាសាហេព្រើរធម្មតាសម្រាប់ទន្លេណាហា(nahar) នោះទេ ប៉ុន្តែសម្រាប់ទន្លេនីលវាជាការសរសេរពាក្យ «ទន្លេនីល» ជាភាសាអេស៊ីព្ទ ដោយប្រើអក្សរភាសាហេព្រើរ។13
សូម្បីតែឈ្មោះដែលបុត្រីផារ៉ោនបានដាក់ឲ្យលោក ម៉ូសេ ក៏ជាភាសាអេស៊ីព្ទដែរ (និក្ខមនំ ២:១០)។ លោក ហូហ្វម៉េអើរ សរសេរថា៖ «មានការឯកភាពគ្នាយ៉ាងទូលំទូលាយថា ពាក្យឫសនៃឈ្មោះរបស់មេដឹកនាំសាសន៍ហេព្រើរដ៏អស្ចារ្យ គឺជាពាក្យជាភាសាអេស៊ីព្ទ (msi) ដែលជាធាតុផ្សំទូទៅនៅក្នុងឈ្មោះ ដែលបានបង្កប់ន័យព្រះ (theophoric names) នៅទូទាំងអាណាចក្រថ្មី។ ឧ. អាម៉ែនម៉ូស (Amenmose) ធុតម៉ូស (Thutmose) អាម៉ុស (Ahmose) តាម៉ូស (Ptahmose) រ៉ាម៉ូស (Ramose) ហើយនឹងរ៉ាមសេស (Ramesses)។14 ពាក្យកម្ចីពីភាសាអេស៊ីព្ទក្នុងអត្ថបទភាសាហេព្រើរ គឺពិបាកពន្យល់ណាស់ លុះត្រាតែយើងទទួលស្គាល់ថា លោក ម៉ូសេ បានទទួលការអប់រំ និងការនិពន្ធរបស់លោកជាភាសាអេស៊ីព្ទ។
ចំណុចដ៏សំខាន់នៃសាច់រឿងទាក់ទងនឹងព្រឹត្តិការណ៍នៃការចាកចេញ គឺវត្តមានរបស់ជនជាតិអ៊ីស្រាអែលនៅក្នុងប្រទេសអេស៊ីព្ទ។ ព្រះគម្ពីរបានលើកឡើងអំពីការចូលទៅកាន់ប្រទេសអេស៊ីព្ទរបស់លោក យ៉ូសែប ក្នុងនាមជាទាសករ (លោកុ. ៣៧:២៨) ការឡើងកាន់អំណាច (លោកុ. ៤១:៤១) ការនាំគ្រួសារទៅកាន់ប្រទេសអេស៊ីព្ទ (លោកុ. ៤៥:១៨) ការរីកលូតលាស់ជាបន្តបន្ទាប់របស់ពួកគេ (និក្ខមនំ ១:៧) ហើយនៅចុងបញ្ចប់នៃការជាប់ក្នុងរបបទាសភាព (និក្ខមនំ ១:១១)។
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រាជ្ញខ្លះមិនជឿថា ជនជាតិអ៊ីស្រាអែលធ្លាប់នៅក្នុងប្រទេសអេស៊ីព្ទនោះទេ។ ឧទាហរណ៍ អត្ថបទដែលបានសរសេរនៅឆ្នាំ១៩៩៩ នៅក្នុងកាសែតអ៊ីស្រាអែលឈ្មោះ ហាអារ៉េតស៍ (Ha'aretz) លោក ហ្ស៊េអ៊ីវ ហើរហ្ស៊ក (Ze'ev Herzog) បានអះអាងដោយទំនុកចិត្តថា «នេះជាអ្វីដែលបុរាណវត្ថុវិទូបានរកឃើញពីការជីកកកាយរបស់ពួកគេនៅក្នុងទឹកដីអ៊ីស្រាអែល៖ ជនជាតិអ៊ីស្រាអែលមិនដែលរស់នៅក្នុងស្រុកអេស៊ីព្ទ មិនបានធ្វើដំណើរកាត់វាលរហោស្ថាន មិនបានដណ្តើមយកទឹកដីតាមរយៈយុទ្ធនាការយោធា ហើយក៏មិនបានចែកចាយទឹកដីនោះក្នុងចំណោមកុលសម្ព័ន្ធទាំង១២ របស់អ៊ីស្រាអែលនោះដែរ»។15
ផ្ទុយទៅវិញ មានភស្តុតាងដែលបញ្ជាក់ថា ពួកអ៊ីស្រាអែលពិតជារស់នៅស្រុកអេស៊ីព្ទមែន។ ឯកសារអេស៊ីព្ទបុរាណ ដែលមានឈ្មោះថា ប៉ាពីរើស ប៊្រូកលីន (Papyrus Brooklyn) លេខ៣៥.១៤៤៦ គឺជាឯកសាររបស់ជនជាតិអេស៊ីព្ទដែលសរសេរជាអក្សរបុរាណ ដែលដាក់ឈ្មោះអ្នកបម្រើក្នុងគ្រួសារចំនួន៩៥ នាក់របស់ស្ត្រីអភិជនម្នាក់ឈ្មោះ សេណិបធីស៊ី (Senebtisi)។16 ឈ្មោះចំនួនសែសិបក្នុងចំណោមអ្នកបម្រើទាំងនោះគឺជាភាសាសេមីត (ភាសាហេព្រើរជាភាសាសេមីត)17 ហើយឈ្មោះមួយចំនួនទៀតគេបានកំណត់សម្គាល់ថាជាឈ្មោះហេព្រើរ។ ឈ្មោះទាំងនេះរួមមាន៖ (១) មណាហេម៉ា (Menahema) ដែលជាទម្រង់ឈ្មោះស្ត្រីក្នុងភាសាហេព្រើរនៃឈ្មោះ មណាហិម (Menahem) (២ពង្សា. ១៥:១៤)។ (២) ស្ត្រីដែលមានឈ្មោះស្រដៀងគ្នានឹងអ៊ីសាខារ ដែលជាកូនប្រុសម្នាក់របស់លោក យ៉ាកុប (លោកុ. ៣០:១៨)។ (៣) និងនាង ស៊ីប្រា ជាឈ្មោះរបស់ឆ្មបជនជាតិហេព្រើរម្នាក់ មុនពេលព្រឹត្តិការណ៍នៃការចាកចេញ (និក្ខមនំ ១:១៥)។18 សូមបញ្ជាក់ថា ឯកសារបុរាណ ប៉ាពីរើស នេះដែលមានអាយុកាលដល់រាជវង្សទី១៣ (ឆ្នាំ១៨០៩-១៧៤៣ មុនគ.ស.)។19 ក្រោយសម័យលោក យ៉ូសែប ហើយមិនសំដៅទៅលើភាពជាទាសករនៃជនជាតិហេព្រើរនៅសម័យលោក ម៉ូសេ នោះទេ។ លោក ទីតុស កេណ្ណឌី (Titus Kennedy) បានសង្ខេបពីសារៈសំខាន់នៃសារៈសំខាន់នៃឯកសារបុរាណប៉ាពីរើសនេះថា៖ «បញ្ជីនេះគឺជាការបញ្ជាក់យ៉ាងច្បាស់អំពីជនជាតិហេព្រើរដែលបានរស់នៅក្នុងប្រទេសអេស៊ីព្ទមុនព្រឹត្តិការណ៍នៃការចាកចេញ ហើយវាគឺជាភស្តុតាងដ៏សំខាន់មួយនៅក្នុងអំណះអំណាងសម្រាប់ការជជែកវែកញែកពីព្រឹត្តិការណ៍នៃការចាកចេញជាប្រវត្តិសាស្ត្រមួយនេះ»។20

រូបភាពធ្វើឥដ្ឋនៅលើផ្នូររបស់លោក រ៉េកម៉ាយអើរ ក្នុងជ្រលង ណូប៊ល (The Valley of the Nobles)
ក្នុងប្រទេសអេស៊ីព្ទក្រោម។ ប្រភពរូបភាព៖ Ferrell Jenkins–https://ferrelljenkins.blog/2020/03/12
អ្វីមួយដែលគេបានគាបសង្កត់ទាសករសាសន៍អ៊ីស្រាអែលឲ្យធ្វើនោះ គឺការធ្វើឥដ្ឋ (និក្ខមនំ ៥:៧-៨)។ ពេលលោក ម៉ូសេ បានអង្វរសូមស្ដេច ផារ៉ោន ឲ្យអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះជាម្ចាស់ចាកចេញពីស្រុកអេស៊ីព្ទ នោះស្ដេច ផារ៉ោន បានឆ្លើយតបដោយការបន្ថែមការងារឲ្យពិបាកៗដល់កូនចៅអ៊ីស្រាអែលកាន់តែខ្លាំង (និក្ខមនំ ៥:៦-១៨)។ ការពិពណ៌នានៅក្នុងព្រះគម្ពីរអំពីទាសករធ្វើឥដ្ឋបានបញ្ជាក់ដោយផ្ទាំងគំនូរនៅក្នុងផ្នូររបស់លោក រ៉េកម៉ាយអើរ (Rehkmire) (ប្រហែលឆ្នាំ១៤៧០-១៤៤៥ មុនគ.ស.) ដែលជាមន្ត្រីជាន់ខ្ពស់នៃប្រទេសនៅក្នុងរាជ្យអេស៊ីព្ទស្ដេច ធូតម៉ូសទី៣ (Thutmose III) និងស្ដេច អាម៉ែនហូទេពទី២ (Amenhotep II)។ ផ្ទាំងគំនូរនេះបានពណ៌នាអំពីទាសករដែលមកពីតំបន់នូបៀរ (Nubian) និងតំបន់អាស៊ីប៉ែកខាងលិច (Asiatic) (ជនជាតិអេស៊ីព្ទបានហៅអ្នកដែលមកពីស្រុកកាណានថាជនជាតិអាស៊ីប៉ែកខាងលិច «Asiatics») ធ្វើឥដ្ឋសម្រាប់រោងជាងនៃប្រាសាទ កាណាក់ (Karnak)។21 គេមើលឃើញថា ទាសករបានប្រមូលភក់ ហើយលាយភក់ជាមួយនឹងទឹក ខ្ចប់ភក់ទាំងនោះដាក់បញ្ចូលក្នុងពុម្ពឥដ្ឋ ហើយហាលឲ្យស្ងួតក្រោមពន្លឺថ្ងៃ។ មន្ត្រីអេស៊ីព្ទដែលនៅក្បែរនោះ ដោយម្នាក់ៗមានដំបងក្នុងដៃក្នុងការត្រួតពិនិត្យការងារនោះ។
បន្ថែមពីលើផ្ទាំងគំនូរនៅលើផ្នូររបស់លោក រ៉េកម៉ាយអើរ នេះក៏មានក្រាំងស្បែកនៅក្នុងសារមន្ទីរ ឡូវរ៉េ (Louvre) ដែលមានអាយុកាលតាំងពីសម័យស្ដេច ផារ៉ោនរ៉ាមសេសទី២ (Rameses II) បាននិយាយអំពីចៅហ្វាយនាយចំនួន ៤០នាក់ (មន្ត្រីតូចតាច) ដែលម្នាក់ៗត្រូវឲ្យមនុស្សនៅក្រោមការគ្រប់គ្រងរបស់ពួកគេផលិតឥដ្ឋចំនួន ២០០០ដុំ។22 ឯកសារអេស៊ីព្ទបុរាណពីរបន្ថែមទៀត ដែលមានឈ្មោះ អាន់ណាស្តាស៊ីទី៤ និងទី៥ (Anastasi IV & V) បានកត់ត្រាថា «គ្មានមនុស្សធ្វើឥដ្ឋទេ ហើយក៏គ្មានចំបើងនៅក្នុងស្រុកដែរ»23 នេះបង្ហាញពីសារៈសំខាន់នៃចំបើងដែលជាវត្ថុធាតុសម្រាប់ចងក្នុងការធ្វើឥដ្ឋ ហើយពីប្រជាជនអ៊ីស្រាអែលមានការស្រងាកចិត្តនៅពេលដែលស្ដេច ផារ៉ោន បានឈប់ផ្គត់ផ្គង់ចំបើង ប៉ុន្តែព្រះអង្គនៅតែតម្រូវឲ្យពួកគេធ្វើឥដ្ឋឲ្យគ្រប់ចំនួនដដែលនោះ (និក្ខមនំ ៥:១៨-២១)។
ដូច្នេះហើយ បានជាយើងឃើញថា កំណត់ត្រា និងឯកសារបុរាណរបស់សាសន៍អេស៊ីព្ទទាំងអស់នេះ បញ្ជាក់អំពីដំណើរការនៃការធ្វើឥដ្ឋ។

ទីក្រុងអាវ៉ារីស នៅពីក្រោមទីក្រុងនៃតំបន់រ៉ាមសេស (Ramesses)
ប្រភពរូបភាព៖ ភស្តុតាងគំរូ (c) LLC ប្រើប្រាស់ដោយមានការអនុញ្ញាត https://patternsofevidence.com/
យោងទៅតាមព្រះគម្ពីរជនជាតិអ៊ីស្រាអែល ដែលបានតាំងទីលំនៅត្រង់តំបន់ «រ៉ាមសេស» (លោកុ. ៤៧:១១) ក្នុងកំឡុងសតវត្សរ៍ទី១៩ មុនគ.ស.។ ទោះបីជាពួកគេមានសេរីភាពពីដំបូង ប៉ុន្តែនៅពេលមួយពួកគេបានក្លាយជាទាសកររបស់ពួកជនជាតិដើម ហើយពួកគេបង្ខំចិត្តបង្កើតទីក្រុងរ៉ាមសេសឡើង (និក្ខមនំ ១:១១)។ នៅពេលដែលពួកគេបានចាកចេញពីប្រទេសអេស៊ីព្ទក្នុងឆ្នាំ១៤៤៦ មុនគ.ស. នោះប្រហែលជា ៤៣០ឆ្នាំក្រោយមក ពួកគេបានចាកចេញពីក្រុងរ៉ាមសេស (និក្ខមនំ ១២:៣៧)។24 ការប្រើប្រាស់ពាក្យ «រ៉ាមសេស» (Rameses) គឺជាការធ្វើបច្ចុប្បន្នភាពនៃអត្ថបទព្រះគម្ពីរដោយអ្នកកែសម្រួលក្រោយៗមក ដើម្បីជំនួសឈ្មោះកន្លែងបុរាណមួយជាមួយនឹងឈ្មោះដែលគេបានទទួលស្គាល់ច្រើនជាង ដូចដែលមានចែងនៅក្នុង លោកុប្បត្ដិ ៤៧:១១ ដូច្នេះថា៖ «យ៉ូសែបក៏ឲ្យឪពុកនឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតក្នុងស្រុក គឺនៅត្រង់រ៉ាមសេស ហើយគាត់ឲ្យគេមានកេរ្តិ៍អាករនៅក្នុងស្រុកអេស៊ីព្ទ ដូចជាផារ៉ោនបានបង្គាប់មក»។

រាជវាំង អេហ្វ (F) និងរាជវាំង ជី (G) ពីទីក្រុងអាវ៉ារីសបុរាណដែលមានអាយុកាលនៅសម័យលោក ម៉ូសេ។ ប្រភពរូបភាព៖ Bryant G. Wood, សមាគមស្រាវជ្រាវព្រះគម្ពីរ។ ដោយផ្អែកលើ Figs. figs ៤, ៣៣ និង ៣៤ខ នៅក្នុង Bietak, Manfred; Dorner, Josef; និងJánosi, Peter ឆ្នាំ២០០១ Ausgrabungen in dem Palastbezirk von Avaris. Vorbericht Tell el-Dab‘a/‘Ezbet Helmi ១៩៩៣-២០០០។ អេស៊ីប និងកណ្ឌគម្ពីរ លេវីវិន័យ ១១:២៧-១១៩។
ព្រោះតែការជីកកកាយរយៈពេលប្រាំទសវត្សរ៍ ដោយវិទ្យាស្ថានបុរាណវត្ថុវិទ្យាអូទ្រីសនៃទីក្រុងគែរ (The Austrian Archaeological Institute of Cairo) នៅទីក្រុងថេលអ៊ែល-ដាបា (Tell el-Dab'a)នៅតំបន់ដីសណ្ដទន្លេនីលភាគខាងកើត ហើយឥឡូវនេះយើងដឹងថាជាទីតាំងនៃទីក្រុងរ៉ាមសេស ដែលគេបានសាងសង់ឡើងនៅលើទីក្រុងពីមុនដែលមានឈ្មោះថា អាវ៉ារីស។ ទោះបើតំបន់នេះមានភាពល្បីល្បាញថាជារាជធានីរបស់ពួកហ៊ីកសុស (The Hyksos Capital) ក៏ដោយ25ប៉ុន្តែដើមឡើយតំបន់នេះបានតាំងទីលំនៅឡើងនៅសតវត្សទី១៩ (សម័យរបស់លោក យ៉ូសែប) ដោយប្រជាជនមិនមែនជាសាសន៍អេស៊ីព្ទមួយក្រុមមកពីស្រុកកាណាន។ ដូចដែលបានបង្ហាញគ្រឿងស្មូន និងអាវុធរបស់ជនជាតិកាណានបានប្រើប្រាស់ជាភស្តុតាងស្រាប់។26 ក៏មានភស្តុតាងបន្ថែមទៀតផងដែរដូចជា លំនៅដ្ឋានមួយដែលមានប្លង់បន្ទប់ចំនួនបួនក្នុងភូមិ ដែលស្រដៀងទៅនឹងកន្លែងតាំងទីលំនៅរបស់ជនជាតិអ៊ីស្រាអែលនៅលើទឹកដីរបស់ខ្លួននៅយុគដែក។ ម៉្យាងវិញទៀត គេក៏បានរកឃើញផ្នូរដ៏សំខាន់មួយដែលមានសំណល់នៃរូបសំណាកដែលពណ៌នាអំពីបុរសជនជាតិសេមីត ស្លៀកពាក់អាវផាយចម្រុះពណ៌។
ទីក្រុងនេះបានរីកចម្រើន ហើយគេក៏ធ្វើវាឲ្យមានលក្ខណៈជារបស់ជនជាតិអេស៊ីព្ទកាន់តែច្រើនឡើង ជាមួយនឹងវិមានមួយដែលបានសាងសង់នៅលើផ្ទះដែលមានបួនបន្ទប់ ដែលអ្នកខ្លះជឿថាវាជាលំនៅឋានរបស់លោក អេប្រាអិម និងលោក ម៉ាន៉ាសេ ដែលជាកូនរបស់លោក យ៉ូសែប។27 ក្រោយមក ព្រះរាជវាំងមួយគេបានសាងសង់ឡើងនៅទីក្រុងអាវ៉ារីស កំឡុងសម័យហ៊ីកសុស ហើយបន្ទាប់មកបានពង្រីកបន្ថែមក្នុងកំឡុងរាជវង្សទី១៨ ដោយបង្កើតជាបន្ទាយរាជវង្សថ្មី។28 ព្រះដំណាក់ដ៏អស្ចារ្យក្រោយនេះមានដើមកំណើតពីសម័យកាលរបស់លោក ម៉ូសេ ហើយប្រហែលជាទីលំនៅរបស់គាត់កំឡុងពេលគាត់រស់នៅក្នុងវាំងរបស់ផារ៉ោន។ គួរឲ្យចាប់អារម្មណ៍ណាស់ ដែលអ្នកជីកកកាយនៅទីក្រុងថេលអ៊ែល-ដាបា បានកត់សម្គាល់ថា គេបានបោះបង់ចោលទីតាំងនេះភ្លាមៗ និងយ៉ាងអាថ៌កំបាំងបន្ទាប់ពីរជ្ជកាលរបស់ស្ដេច អាមេហូទេពទី២ (Amenhotep II)។ ការនេះបង្ហាញថា គ្រោះកាចអាចជាមូលហេតុនៃការបោះបង់ចោលទីតាំងនោះ។29 លោកបណ្ឌិត ប្រាយអិន វូដ (Bryant Wood) បានសង្ខេបអំពីប្រវត្តិការងារនៅទីតាំងនេះដូច្នេះថា៖ «ការជីកកកាយនៅទីក្រុង ថេល អ៊ែល-ដាបា បានបង្ហាញវត្តមានរបស់សហគមន៍របស់ «ពួកជនជាតិអាស៊ីភាគខាងលិច» (Asiatic) ដែលបានតាំងទីលំនៅដំបូងក្នុងនាមជាអ្នកគង្វាលសត្វ បន្ទាប់មកបានរីកចម្រើនទៅជាអ្នកជំនួញដ៏ស្ដុកស្ដម្ភ រួចហើយពួកគេស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិអេស៊ីព្ទ ហើយនៅទីបំផុតពួកគេបានចាកចេញពីស្រុកអេស៊ីព្ទ។ លំដាប់លំដោយនៃរឿងរ៉ាវនេះ គឺស៊ីគ្នានឹងអ្វីដែលយើងបានអានក្នុងព្រះគម្ពីរទាំងស្រុង»។30

រូបក្បាលចម្លាក់ធ្វើពីថ្មនៃស្ដេចផារ៉ោន អាមេហូទេព ដែលជារាជវង្សផារ៉ោនទី១៩ គឺធ្លាប់ជាបំណែកមួយនៃរូបចម្លាក់ស្វីនក្ស៍ (sphinx)។ បច្ចុប្បន្ននេះ គេរក្សាវាទុកនៅក្នុងសារមន្ទីរជាតិនៃសិល្បៈអេស៊ីព្ទ (State Museum of Egyptian Art) ក្នុងទីក្រុង មូនីក (Munich) ប្រទេសអាល្លឺម៉ង់។ ប្រភពរូបភាព៖ Osama Shukir Muhammed Amin FRCP(Glasg)/Wikimedia Commons/CC BY-SA 4.0
អ្នកប្រាជ្ញជាច្រើននាក់បានកំណត់អត្តសញ្ញាណស្ដេច អាមេហូទេពទី២ (Amenhotep II) ថាជាព្រះចៅផារ៉ោននៅក្នុងព្រឹត្តិការណ៍នៃការចាកចេញនៅក្នុងកណ្ឌគម្ពីរនិក្ខមនំ31 ហើយទ្រង់បានសោយរាជ្យនៅឆ្នាំ១៤៤៦ មុនគ.ស នៅពេលដែលជនជាតិអ៊ីស្រាអែលបានចាកចេញពីស្រុកអេស៊ីព្ទ។ គេដឹងថា ស្ដេច អាមេហូទេពទី២ បានចំណាយពេលយ៉ាងច្រើននៅក្នុងតំបន់ដីសណ្ដ ដែលទំនងជារាជវាំងនៅទីក្រុងអាវ៉ារីស។ ប្រសិនបើដូច្នោះមែន វាក៏ជាកន្លែងដែលព្រះទ្រង់បានជួបជាមួយនឹងលោក ម៉ូសេ។ យោងទៅតាមអ្នកសិក្សាស្រាវជ្រាវពីប្រទេសអេស៊ីព្ទ លោក ឆាលស៍ អាលីង (Charles Aling) បានលើកឡើងថា៖ «ស្ដេច អាមេហូទេពទី២ បានប្រសូត និងធំធាត់ឡើងនៅក្នុងតំបន់នេះ [តំបន់ដីសណ្ដទន្លេនីល] ហើយបានសាងសង់ដំណាក់មួយចំនួននៅទីនោះមានដីធ្លីនៅទីនោះ ហើយទំនងជាបានរស់នៅទីនោះក្នុងកំឡុងពេលណាមួយ ជាពិសេសក្នុងកំឡុងដើមរជ្ជកាលរបស់ទ្រង់»។32 គួរឲ្យចាប់អារម្មណ៍ (ហើយស៊ីគ្នានឹងគ្រោះកាចទី១០ ពោលគឺការស្លាប់របស់កូនច្បងនៃសាសន៍អេស៊ីព្ទ) ដែលស្ដេច អាមេហូទេពទី២ មិនមែនជាបុត្រាច្បងដែលត្រូវគ្រងរាជមុនរបស់គឺស្ដេច ថុតម៉ុសទី៣ (Thutmose III) នោះទេ ហើយស្ដេច ថុតម៉ុសទី៤ (Thutmose IV) ដែលជាបុត្រាច្បងរបស់ទ្រង់ដូចដែលបានបញ្ជាក់ដោយសិលាចារឹក ឌឹ ឌ្រីម ស្ទេល (The Dream Stele) នៅលើរូបចម្លាក់ដ៏ធំដែលមានឈ្មោះថា ស្វីនក្ស៍ដ៏អស្ចារ្យ (The Great Sphinx) ក៏មិនមែនជាអ្នកគ្រងរាជបន្តរបស់ទ្រង់ដែរ។33
ភស្តុតាងមួយទៀតសម្រាប់កំណត់អត្តសញ្ញាណស្ដេច អាមេហូទេពទី២ ថាជាស្ដេច ផារ៉ោន ដែលសោយរាជ្យនៅកំឡុងព្រឹត្តិការណ៍នៃការចាកចេញ គឺត្រូវគេរកឃើញដោយប្រៀបធៀបយុទ្ធនាការយោធារបស់ស្ដេច អាមេហូទេពទី២ និងបិតារបស់ទ្រង់។ ទោះបីស្ដេច ថុតម៉ុសទី៣ បានដឹកនាំយុទ្ធនាការយោធាដែលគេដឹងថាមានចំនួន១៧លើក ចូលទៅក្នុងតំបន់ភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ (Levant) ចំណែកឯស្ដេច អាមេហូទេពទី២ បានដឹកនាំយុទ្ធនាការយោធាតែពីរ ឬបីលើកតែប៉ុណ្ណោះ។34 ស្ដេច ថុតម៉ុសទី៣ បានអួតពីការចាប់យកឈ្លើយសឹកចំនួន ៥៩០៣នាក់ ក្នុងយុទ្ធនាការដំបូងរបស់ទ្រង់ ទោះបីស្ដេច អាមេហូទេពទី២ អះអាងថាបានចាប់យកឈ្លើយសឹកចំនួន ២២១៤នាក់ នៅក្នុងយុទ្ធនាការជាលើកដំបូងរបស់ទ្រង់។ តាមរយៈការប្រៀបធៀបនេះយើងឃើញថា ស្ដេច អាមេហូទេពទី២ (Amenhotep II) ទន់ខ្សោយជាងបិតារបស់ទ្រង់ខ្លាំងណាស់។
ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការចុងក្រោយរបស់ស្ដេច អាមេហូទេពទី២ ឆ្នាំទី៩នៃរជ្ជកាលរបស់ទ្រង់ (ប្រហែលឆ្នាំ១៤៤៦ មុនគ.ស) ហាក់ដូចជាបានដំណើរការយ៉ាងតក់ក្រហល់ ហើយមានកំណត់ទៅកាន់ស្រុកភីលីស្ទីន (Southern Levant) ដើម្បីចាប់យកឈ្លើយសឹកចំនួន ១០១ ១២៨នាក់។ ការពន្យល់ដ៏សមស្របមួយសម្រាប់យុទ្ធនាការនេះ និងចំនួនឈ្លើយសឹកដ៏គំហុកដែលបានចាប់យកនោះគឺថា ទ្រង់កំពុងព្យាយាមបំពេញបន្ថែមផ្នែកដ៏សំខាន់នៃកម្លាំងពលកម្មទាសកររបស់ទ្រង់ដែលទើបតែបានចាកចេញពីស្រុកអេស៊ីព្ទ។35 ជាងនេះទៅទៀត ស្ដេច អាមេហូទេពទី២ មិនដែលបានធ្វើយុទ្ធនាការយោធាណាផ្សេងទៀតនៅក្នុងស្រុកកាណាននោះទេ ហើយខ្សែរាជវង្សទី១៨ បានចាប់ផ្តើមធ្លាក់ចុះអំណាច។

ស្ដេច ផារ៉ោន សេទីទី១ បានយាងត្រឡប់ពី «យុទ្ធនាការសង្គ្រាមដែលទទួលបានជ័យជំនះលើកដំបូង» របស់ទ្រង់នៅក្នុងចម្លាក់ក្បាច់អណ្ដែតនេះស្ថិតនៅលើជញ្ជាំងភាគខាងជើងនៃសាលហ៊ីប៉ូស្តាយ (Hypostyle Hall) នៅក្នុងប្រាសាទខារណាក់ (Karnak Temple)នៃព្រះអាមុន (Amun) ក្នុងទីក្រុង ឡាក់សរ (Luxor)។ ប្រភពរូបភាព៖ Fondo Antiguo de la Biblioteca de la Universidad de Sevilla/Wikimedia Commons/CC BY ២.០។ រូបភាពខាងក្រោម៖ Peter Brand, https://www.memphis.edu/hypostyle/tour_hall/seti_scenes.php
ចម្លាក់ក្បាច់អណ្ដែតដ៏ល្បីល្បាញស្ដីពីយុទ្ធនាការរបស់ស្ដេច ផារ៉ោន សេទីទី១ (Seti I) កំឡុងឆ្នាំ១២៩១-១២៧៩ មុនគ.ស នៅប្រាសាទខារណាក់ (Karnak) បង្ហាញអំពីព្រំដែនភាគខាងកើតនៃប្រទេសអេស៊ីព្ទក្នុងទម្រង់ជារូបភាព (ដូចជាផែនទី) ហើយទំនងជាទាក់ទងនឹងផ្លូវដែលលោក ម៉ូសេ និងជនជាតិអ៊ីស្រាអែលបានធ្វើដំណើរចាកចេញពីអេស៊ីប។ និក្ខមនំ ១៣:១៧ ចែងថា៖ «កាលផារ៉ោនបានឲ្យគេទៅហើយ នោះព្រះទ្រង់មិនបាននាំគេ តាមផ្លូវកាត់ស្រុករបស់សាសន៍ភីលីស្ទីនទេ ទោះបើផ្លូវនោះជិតក៏ដោយ ដ្បិតព្រះទ្រង់មានបន្ទូលថា ខ្លាចក្រែងគេឃើញចំបាំង ហើយរសាយចិត្ត រួចត្រឡប់ទៅឯស្រុកអេស៊ីព្ទវិញ»។
ចម្លាក់ក្បាច់អណ្ដែតពីស្ដេចផារ៉ោន សេទី (Seti Relief) បង្ហាញពីផ្លូវនេះ ដែលគេស្គាល់ថាជាផ្លូវហូរ៉ុស (Horus) រួមជាមួយនឹងបន្ទាយជាច្រើន រួមទាំងបន្ទាយត្សារុ (Tjaru) ដែលបានដើរតួជាចំណុចចាប់ផ្តើមសម្រាប់យុទ្ធនាការយោធារបស់អេស៊ីព្ទចូលទៅក្នុងស្រុកកាណាន។36 ផ្លូវទឹកបញ្ឈរដែលមានអមសងខាងដោយដើមត្រែង និងគេសម្គាល់ដោយស្លាកថា «ទឹកខណ្ឌចែក» គឺយើងអាចមើលឃើញបាន រួមជាមួយនឹងបឹងដ៏ធំដែលមានទីតាំងនៅមូលដ្ឋាននៃផ្លូវទឹកនោះ (លក្ខណៈពិសេសមួយដែលអ្នករុករកមុនៗបានសង្កេតឃើញ ប៉ុន្តែមិនអាចមើលឃើញទៀតទេសព្វថ្ងៃនេះ)។37 ចម្លាក់ក្បាច់អណ្ដែតពីស្ដេច ផារ៉ោន សេទី គឺជាភស្តុតាងបង្ហាញថា ពេលណាមួយនោះនៅក្នុងអតីតកាលដ៏យូរលង់មានព្រែក ឬផ្លូវទឹកនៅតាមព្រំដែនភាគខាងកើតនៃប្រទេសអេស៊ីព្ទ ទោះបីតំបន់នេះជាវាលខ្សាច់នាពេលឥឡូវនេះក៏ដោយ។
របកគំហើញនេះបានបញ្ជាក់បន្ថែម ដោយអ្នកសិក្សាខាងផ្នែកភូមិសាស្ត្រដែលបានបង្ហាញថា ពិតជាមានប្រឡាយទឹកដែលបង្កើតឡើង ដោយមនុស្សដែលតភ្ជាប់ទៅនឹងបឹងមួយចំនួនរវាងឈូងសមុទ្រ ស៊ុស (Suez) និងសមុទ្រមេឌីទែរ៉ាណេ។ ប្រឡាយទឹក និងបឹងទាំងនេះ គឺចាប់ពីបឹងអ៊ែល-បាឡា (el-Ballah) នៅភាគខាងជើងបឹងធើមសា (Timsah) រហូតដល់បឹងល្វីង (the Bitter Lakes) នៅភាគខាងត្បូងបានបង្កើតជារបាំងការពារនៅព្រំដែនខាងកើតនៃប្រទេសអេស៊ីព្ទ។ ព្រះគម្ពីរបានចែងថា លោក ម៉ូសេ បានដឹកនាំជនជាតិអ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហម ជាភាសាហេព្រើរ ពាក្យ យ៉ាមស៊ូហ្វ (yam suf) តាមន័យត្រង់មានន័យថា សមុទ្រនៃដើមត្រែង38 ដែលប្រហែលជាត្រូវនឹងតំបន់ដីសើម និងប្រព័ន្ធបឹងនៅតាមព្រំដែនភាគខាងកើតនៃប្រទេសអេស៊ីព្ទ។39 អ្នកសិក្សាស្រាវជ្រាវពីប្រទេសអេស៊ីព្ទបុរាណឈ្មោះ ជេមន៍ ហូហ្វម៉េអើរ (James Hoffmeier) បានប្រៀបធៀបឈ្មោះទីកន្លែងក្នុងស្រុកអេស៊ីព្ទជាមួយនឹងទីតាំងដែលបានរៀបរាប់នៅក្នុងលំនាំផ្លូវនៃព្រឹត្តិការណ៍នៃការចាកចេញ ហើយលោកបានលើកឡើងថា សមុទ្រក្រហម ដែលជនជាតិអ៊ីស្រាអែលបានឆ្លងកាត់ទំនងជានៅក្នុងតំបន់បឹងអ៊ែល-បាឡា នេះ។40

សិលាចារឹកសូឡិបរបស់ស្ដេច ផារ៉ោន អាមេហូទេពទី៣ (Amenhotep III) បានដាក់ឈ្មោះ «ទឹកដីរបស់ពួកសាស៊ូ
(The Shasu) ពួកអ្នកដើរសាត់ព្រាត់)របស់ព្រះយេហូវ៉ា» ថាជាកន្លែងដែលទ្រង់អះអាងថាបានយកជ័យជម្នះ។
ប្រភពរូបភាព៖ Soleb IV N 4 α:“the land of the Shasu of Yhwh”, photo from J. Leclant,Les fouilles de Soleb (Nubie soudanaise): Quelques remarques sur les écussons des peuples envoutés de la salle hypostyle du secteur IV, NAWG.PH ១៣(ឆ្នាំ១៩៦៥) ទំព័រ២០៥–២១៦, ២១៤*, fig.១៥ និង c
នៅចុងសតវត្សរ៍ទី១៥ មុនគ.ស. ស្ដេចផារ៉ោននៃប្រទេសអេស៊ីព្ទព្រះនាម អាមេហូទេពទី៣ (Amenhotep III) បានសាងសង់ប្រាសាទមួយដើម្បីគោរពដល់ព្រះមួយអង្គព្រះនាម អាមុន-រ៉ា (Amun-Ra) នៅក្រុង សូឡិប (Soleb) ក្នុងតំបន់នូបៀរ (Nubia) សម័យបច្ចុប្បន្ននៅភាគខាងជើងប្រទេសស៊ូដង់។ ស្ដេច ផារ៉ោន អង្គនេះបានកត់ត្រាបញ្ជីទឹកដីដែលទ្រង់បានអះអាងថា បានដណ្ដើមកាន់កាប់ផ្នែកនៅតាមជួរសសរមួយចំនួនក្នុងប្រាសាទ។ តំបន់នីមួយៗបានបង្ហាញឲ្យឃើញដោយមានចម្លាក់ក្បាច់អណ្ដែតរបស់អ្នកទោសដោយដៃរបស់ពួកគេចងនៅពីក្រោយខ្នងរបស់ពួកគេនៅពីលើរង្វង់ឈ្មោះ (name ring)។ «រង្វង់ឈ្មោះ» ទាំងនេះរាងពងក្រពើ ហើយកំណត់សម្គាល់នូវទឹកដីរបស់ខ្មាំងសត្រូវដែលដណ្ដើមយកបាន។
ខ្មាំងសត្រូវម្នាក់គឺមកពី «ទឹកដីរបស់ពួកសាស៊ូ (ពួកអ្នកដើរសាត់ព្រាត់) របស់ព្រះយេហូវ៉ា»។ ក្នុងបរិបទបង្ហាញថា ទឹកដីនេះស្ថិតនៅក្នុងតំបន់របស់ជនជាតិកាណាន ដោយពិចារណាទៅលើវត្តមាននៃរង្វង់ឈ្មោះផ្សេងៗទៀតនៅក្បែរនោះ។ លើសពីនេះទៅទៀត រូបចម្លាក់ពីអ្នកទោសនោះបានគេបង្ហាញយ៉ាងច្បាស់ថាជាពួកសាសន៍សេមីត ជាជាងមានរូបរាងជាពួកអាហ្វ្រិក ដូចដែលអ្នកទោសផ្សេងទៀតនៅក្នុងបញ្ជីនោះបានបង្ហាញ។41 មានការសន្និដ្ឋានពីរគេបានទទួលយកអ្នកស្រាវជ្រាវស្ទើរតែគ្រប់គ្នាព្រោះ៖ ទីមួយ សិលាចារឹកនេះសំដៅយ៉ាងច្បាស់អំពីព្រះយេហូវ៉ានៅក្នុងសំណេរអក្សររូបភាពរបស់អេស៊ីព្ទបុរាណ ដូច្នេះវាគឺជាឯកសារយោងមានអាយុកាលចំណាស់ជាងគេនៅខាងក្រៅព្រះគម្ពីរ។ ទីពីរ សិលាចារឹកនេះបង្ហាញឲ្យយើងឃើញថា ប្រហែលឆ្នាំ១៤០០ មុនគ.ស. ស្ដេចផារ៉ោន អាមេហូទេពទី៣ បានស្គាល់អំពីព្រះយេហូវ៉ា។ ជាងនេះទៅទៀត វាក៏បានបញ្ជាក់ពីតំបន់មួយនៅស្រុកកាណានក្នុងសតវត្សទី១៥ មុនគ.ស ដែលតាំងទីលំនៅដោយពួកពនេចរ ឬពួកពាក់កណ្តាលពនេចរ ដែលថ្វាយបង្គំព្រះយេហូវ៉ា។
អ្នកសិក្សាស្រាវជ្រាវពីប្រទេសអេស៊ីព្ទ បណ្ឌិត ឆាលស៍ អាលីង (Dr. Charles Aling) និងប្រវត្តិវិទូ បណ្ឌិត គ្លីដ ប៊ីលលីងតុន (Dr. Clyde Billington) បានសង្ខេបយ៉ាងដូច្នេះថា៖ «ប្រសិនបើស្ដេច ផារ៉ោន នៅក្នុងព្រឹត្តិការណ៍នៃការចាកចេញមិនធ្លាប់បានឮពីព្រះយេហូវ៉ាទេ នេះជាការ៩បញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍នៃការចាកចេញគួរបានចុះកាលបរិច្ឆេទមិនឲ្យលើសពីឆ្នាំ១៤០០ មុនគ.ស. នោះទេ ដោយសារស្ដេច ផារ៉ោន អាមេហូទេពទី៣ បានឮយ៉ាងច្បាស់អំពីព្រះយេហូវ៉ានៅក្នុងឆ្នាំប្រមាណ១៤០០ មុនគ.ស.។42

សិលាចារឹកជើងទ្រ ប៊ែរឡាំង គឺជាសិលាចារឹករបស់ស្រុកអេស៊ីព្ទ ដែលគេរក្សាទុកនៅក្នុងសារមន្ទីរអេស៊ីព្ទ ក្នុងទីក្រុងប៊ែរឡាំង។ សិលាចារឹកនេះមានរង្វង់ឈ្មោះចំនួនបី ហើយរង្វង់ឈ្មោះដែលនៅខាងស្ដាំ គេបានរៀបផ្គុំឡើងវិញដើម្បីអានដូច្នេះថា «អ៊ីហ្ស្រាអែល» ("Ishrael")។ ប្រភពរូបភាព៖ Wikimedia Commons/Public Domain. Reconstructed Drawing: Peter van der Veen, Christoffer Theis, and Manfred Görg, “Israel in Canaan (Long) Before Pharaoh Merenptah? A Fresh Look at Berlin Statue Pedestal Relief 21687.” Journal of Ancient Egyptian Interconnections, ២.៤ (ឆ្នាំ២០១០), ទំព័រ២១។
សិលាចារឹកជើងទ្រប៊ែរឡាំង (Berlin Pedestal) គឺជាសិលាចារឹករបស់សាសន៍អេស៊ីព្ទ ដែលគេរក្សាទុកនៅក្នុងសារមន្ទីរប្រទេសអេស៊ីព្ទក្នុងទីក្រុងប៊ែរឡាំង ដែលសិលាចារឹកនេះទំនងជាសំដៅទៅលើប្រទេសអ៊ីស្រាអែលថាជាប្រជាជាតិមួយនៅស្រុកកាណាន។ សិលាចារឹកនេះមានរង្វង់ឈ្មោះចំនួនបី ដែលរង្វង់ឈ្មោះពីរគឺគេអាចអានយ៉ាងច្បាស់ថា «អាសកាឡូន» ("Ashkelon") និង «កាណាន» ("Canaan") ហើយរង្វង់ឈ្មោះទីបីគឺត្រូវគេរៀបផ្គុំឡើងវិញដើម្បីអានដូច្នេះថា «អ៊ីហ្ស្រាអែល» ("Ishrael")។43 នៅក្នុងការពិនិត្យមើលឡើងវិញនូវសិលាចារឹកនាពេលថ្មីៗនេះលោក ភីទើរ វ៉ាន ឌើរ វីន (Peter van der Veen) លោក គ្រីស្តូហ្វ៊ើរ ថេអ៊ីស (Christoffer Theis) និងលោក ម៉ែនហ្វ្រេត ជច (Manfred Görg) បានកត់សម្គាល់ថាឈ្មោះ «អាកាឡូន» និង «កាណាន» ត្រូវគេសរសេរដោយព្យញ្ជនៈយ៉ាងលើសលប់ ដែលស្រដៀងនឹងសិលាចារឹកពីសម័យរាជស្ដេច ធុតម៉ូស៊ីសទី៣ (Tuthmosis III) និងស្ដេច អាមេហូទេពទី២ (Amenhotep II) (សតវត្សទី១៥ មុនគ.ស.) ជាជាងពីសម័យក្រោយៗមកដូចជាសតវត្សទី១៣ មុនគ.ស. សម័យរាជស្ដេច រ៉ាមសេសទី២ (Ramses II) និងស្ដេច ម៉េនែបតា (Merneptah)។44
ទោះបីជាសិលាចារឹកអានថា «អ៊ីហ្ស្រាអែល» (“Ishrael”) ជំនួសឲ្យ «អ៊ីស្រាអែល» (“Israel”) ក៏ដោយ ក៏មិនមានទីតាំងដែលសមស្របណាផ្សេងទៀត ដែលនៅក្បែរស្រុកកាណាន និងក្រុងអាសកាឡូនឡើយក្រៅពីអ៊ីស្រាអែលនៅក្នុងព្រះគម្ពីរនោះដែរ។ ការប្រើប្រាស់ការប្រកបព្យញ្ជនៈ "sh" ក្នុងភាសាអេស៊ីព្ទអាចជារបៀបបុរាណចាស់នៃការសរសេរពាក្យ «អ៊ីស្រាអែល» ជាអក្សរអេស៊ីព្ទ ឬប្រហែលជាគេខ្ចីពីកំណែនៃអក្សរដែលមានសណ្ឋានស្នៀត (Cuneiform version)។45 ប្រសិនបើការបកស្រាយនេះត្រឹមត្រូវ នោះវាបង្ហាញថាជនជាតិអ៊ីស្រាអែលបានធ្វើចំណាកស្រុកទៅស្រុកកាណាននៅពាក់កណ្តាលសហស្សវត្សទី២ មុនគ.ស.46 ពោលគឺនៅចំពេលដែលព្រះគម្ពីរបានចែងថា ពួកគេបានធ្វើចំណាកស្រុកមែន។

ផ្ទាំងសិលាចារឹកម៉េនែបតា (ប្រហែលឆ្នាំ ១២០៨មុនគ.ស) គឺជាវិមានជ័យជម្នះធ្វើពីថ្មក្រានីតកម្ពស់ ៣.០៤៨ម៉ែត្រ ដែលដាក់ឈ្មោះអ៊ីស្រាអែលថាជាប្រជាជាតិមួយនៅស្រុកកាណាន។ ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com
https://www.bibleplaces.com/2014/01/artifact-of-month-merneptah-stela/
របកគំហើញដ៏ល្បីល្បាញបំផុត ហើយអាចជារបកគំហើញដ៏សំខាន់បំផុតដែលទាក់ទងនឹងលោក ម៉ូសេ និងព្រឹត្តិការណ៍នៃកណ្ឌគម្ពីរនិក្ខមនំ គឺផ្ទាំងសិលាចារឹកម៉េនែបតា (Merneptah Stele)។ ប្រហែលឆ្នាំ១២០៨ មុនគ.ស. ស្ដេច ផារ៉ោន ម៉េនែបតា (Merneptah) បានសាងសង់វិមានជ័យជំនះកម្ពស់ ៣.០៤៨ម៉ែត្រ នៅក្នុងប្រាសាទមួយនៅទីក្រុង ធីបស៍ (Thebes) ដើម្បីអួតអាងពីការប្រកាសអំពីជ័យជំនះទាំងនៅក្នុងស្រុកលីប៊ី និងស្រុកកាណាន។ សិលាចារឹកនេះបានរកឃើញនៅឆ្នាំ១៨៩៦ ដោយលោក ផ្លីនឌើរស៍ ពេទ្រី (Sir Flinders Petrie)។ នៅលើសិលាចារឹកនោះ ផារ៉ោនម៉េនែបតា បានអួតអាងថា៖ «អ៊ីស្រាអែលត្រូវបំផ្លិចបំផ្លាញ កូនចៅរបស់គេត្រូវបាត់បង់ ហើយពួកហ៊ូរុ (Hurru) កាណាន បានក្លាយជាស្ត្រីមេម៉ាយ ដោយសារសាសន៍អេស៊ីព្ទ»។ 47 សិលាចារឹកនេះទំនងជាសំដៅទៅលើយុទ្ធនាការតូចមួយចូលទៅក្នុងស្រុកកាណាន (មានតែទីក្រុងចំនួនបីប៉ុណ្ណោះដែលបានដណ្ដើមយក) ហើយទោះបើផារ៉ោន ម៉េនែបតា បានអួតអាងយ៉ាងនេះក៏ដោយ ក៏អ៊ីស្រាអែលមិនបានបំផ្លាញឡើយ។
អ្នកប្រាជ្ញភាគច្រើនយល់ស្របថា សិលាចារឹកនេះគឺជាឯកសារយោងដ៏ចំណាស់ជាងគេបំផុតក្រៅពីព្រះគម្ពីរ ដែលលើកឡើងពីអ៊ីស្រាអែលជាប្រជាជាតិ ហើយក៏ជាឯកសារយោងរបស់អេស៊ីព្ទដ៏ច្បាស់បំផុតស្ដីពីអ៊ីស្រាអែលដែរ។ វាក៏សំខាន់ផងដែរ ព្រោះវាចង្អុលបង្ហាញពីកាលបរិច្ឆេទមុនព្រឹត្តិការណ៍នៃការចាកចេញ (ប្រហែលឆ្នាំ១៤៤៦ មុនគ.ស.) ហើយមិនមែនជាព្រឹត្តិការណ៍ចុងក្រោយ ដូចដែលអ្នកអ្នកប្រាជ្ញមួយចំនួនប្រកាន់យកនោះទេ (ខា. ១២៧០ មុនគ.ស.)។ រយៈពេលចាប់ពីឆ្នាំ ១២៧០-១២០៨ មុនគ.ស. មិនគ្រប់គ្រាន់ដើម្បីសាសន៍អ៊ីស្រាអែល៖ (១) ចាកចេញពីស្រុកអេស៊ីព្ទ (២) វង្វេងនៅវាលរហោស្ថាន (៣) វាយដណ្ដើមយកទឹកដីកាណានរយៈពេលប្រាំពីរឆ្នាំ (៤) តាំងទីលំនៅនៃកុលសម្ព័ន្ធ និង(៥) បង្កើតជាតិសាសន៍នៅក្នុងទឹកដីរបស់ពួកគេ ដែលព្រឹត្តិការណ៍ទាំងអស់នេះបានកើតឡើងមុនពេលដែល ផារ៉ោនម៉េនែបតា អះអាងថាបានយកជ័យជម្នះលើពួកគេ។ ផ្ទុយទៅវិញ យុទ្ធនាការរបស់របស់ផារ៉ោនម៉េនែបតា ក្នុងស្រុកកាណានទំនងជាបានកើតឡើងនៅសម័យពួកចៅហ្វាយ នៅពេលដែលប្រជាជាតិអ៊ីស្រាអែលបានតាំងទីលំនៅរួចហើយនៅក្នុងស្រុកកាណាន។
ផ្ទាំងសិលាចារឹកម៉េនែបតា គឺជាភស្តុតាងដែលថា ព្រឹត្តិការណ៍នៃការចាកចេញពីប្រទេសអេស៊ីព្ទ ដែលដឹកនាំដោយលោក ម៉ូសេ បានកើតឡើងនៅសតវត្សទី១៥ មុនគ.ស. ដូចដែលក្នុងព្រះគម្ពីរបានបង្ហាញ។
សរុបជារួម របកគំហើញទាំងដប់នេះបង្ហាញពីដំណើរសាច់រឿងរបស់លោក ម៉ូសេ និងព្រឹត្តិការណ៍នៃការចាកចេញពីស្រុកអេស៊ីព្ទ ដែលផ្អែកលើប្រវត្តិសាស្ត្រពិត។ ទោះបើរបកគំហើញទាំងនេះមិនបានផ្តល់នូវ ភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលពួកអ្នកសង្ស័យទាំងអស់នោះទេ។ របកគំហើញទាំងនេះផ្តល់នូវភស្តុតាងជាក់ស្តែងដែលអាចឲ្យយើងសន្និដ្ឋានបានថា ជនជាតិអ៊ីស្រាអែលបានធ្វើជាទាសករនៅក្នុងប្រទេសអេស៊ីព្ទក្នុងអំឡុងពេលដែលព្រះគម្ពីរបានចង្អុលបង្ហាញពិតមែន។ លើសពីនេះទៅទៀត ទិន្នន័យខាងផ្នែកបុរាណវត្ថុវិទ្យាបង្ហាញថា ជនជាតិអ៊ីស្រាអែលបានចាកចេញភ្លាមៗ ហើយបានតាំងទីលំនៅនៅស្រុកកាណាននៅចុងសតវត្សទី១៥ មុនគ.ស. ស្របតាមព្រះគម្ពីរ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។