បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។

២២ ស្ត្រីរាល់គ្នាអើយ ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ
២៣ ដ្បិតប្ដីជាក្បាលនៃប្រពន្ធ ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង។
២៤ ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
២៥ បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង
២៦ ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ ដោយបានលាងសម្អាតនឹងទឹក គឺជាព្រះបន្ទូល
២៧ ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់ទុកជាពួកជំនុំដ៏ឧត្ដម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ
២៨ ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ
២៩ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ
៣០ ដ្បិតយើងរាល់គ្នាជាអវយវៈរបស់រូបអង្គ នឹងសាច់ឆ្អឹងទ្រង់
៣១ «ដោយហេតុនោះបានជាមនុស្សប្រុស នឹងលាចេញពីឪពុកម្ដាយ ទៅនៅជាប់នឹងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១វិញ»
៣២ សេចក្ដីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទនឹងពួកជំនុំវិញ
៣៣ ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ។
(អេភេសូរ ៥:២២-២៣)
មុនដំបូង នៅក្នុងផ្នែកនីមួយៗនៃផ្នែកទាំងបីរបស់បទគម្ពីរ អេភេសូរ ៥:២២-២៣ ៦:១-៤ និង ៦:៥-៩ របស់សាវ័ក ប៉ុល បានចែងពីក្រុមគ្រួសារ ដែលលោកបាននិយាយទៅកាន់អ្នកដែលស្ថិតនៅក្រោមអំណាច មានដូចជា (ប្រពន្ធ កូន និងបាវបម្រើ) មុននឹងលោកនិយាយទៅកាន់អ្នកដែលមានអំណាចដូចជា (ប្ដី ឪពុកម្តាយ និងចៅហ្វាយនាយ)។ ស្ត្រីជាប្រពន្ធត្រូវបានបង្គាប់ឲ្យចុះចូលចំពោះប្ដីរបស់ខ្លួន។ ពាក្យថា «ប្ដីរបស់ខ្លួន» បញ្ជាក់ថា សាវ័ក ប៉ុល កំពុងនិយាយសំដៅទៅលើ «ប្រពន្ធ» មិនមែនសំដៅទៅលើ «ស្ត្រី» ជាទូទៅទេ។
បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។ ការប្រើកិរិយាសព្ទ (ដែលដកស្រង់ មកពីបទគម្ពីរ អេភេសូរ ៥:២១) បញ្ជាក់ពីលក្ខណៈស្ម័គ្រចិត្តនៃការចុះចូល។ ម្យ៉ាងវិញទៀត សាវ័ក ប៉ុល បាននិយាយថា ប្រពន្ធត្រូវចុះចូលចំពោះប្ដីដោយស្ម័គ្រចិត្ដ ប៉ុន្តែ គ្មានកន្លែងណាដែលលោកនិយាយថា ប្ដីត្រូវទាមទារឲ្យ ប្រពន្ធ ចុះចូលជាមួយខ្លួនឡើយ ពីព្រោះពួកគេមិនគួរធ្វើដូច្នេះទេ។ បន្ទាប់មកទៀត សាវ័ក ប៉ុល បានផ្តល់ជាការប្រៀបធៀបថា ដូចជាចុះចូលចំពោះព្រះអម្ចាស់ដែរ ដែលផ្តល់នូវការលើកទឹកចិត្តចំពោះស្ត្រីក្នុងការចុះចូលចំពោះប្ដីរបស់ខ្លួន។ នៅពេលដែលស្ត្រីណាម្នាក់ស្ម័គ្រចិត្តចុះចូលចំពោះប្ដីរបស់ខ្លួន ក៏ដូចជានាងនឹង ចុះចូលចំពោះព្រះអម្ចាស់ដែរ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
បន្ទាប់មក សាវ័ក ប៉ុល បានឲ្យមូលហេតុ ហេតុអ្វីបានជា ប្រពន្ធ ត្រូវចុះចូលចំពោះប្ដីរបស់ខ្លួន។ លោកមានប្រសាសន៍ថា «ដ្បិតប្ដីជាក្បាលនៃប្រពន្ធ» (អេភេសូរ ៥:២៣)។ ប្រពន្ធត្រូវចុះចូលចំពោះប្ដីរបស់ខ្លួន ព្រោះព្រះជាម្ចាស់បានដាក់ប្ដីឲ្យមានអំណាចលើប្រពន្ធ ។ ពាក្យថា «ក្បាល» នៅទីនេះមានន័យច្បាស់លាស់ថា «មានអំណាចលើ» មិនមែនថាជា «ប្រភព» នោះទេ (អេភេសូរ ១:២២ និង ៤:១៥)។ សូមកត់សម្គាល់ថា សាវ័ក ប៉ុល មិនមែនផ្អែកលើអំណះអំណាងខាងវប្បធម៌ ឬបទដ្ឋានសង្គមទេ។ ផ្ទុយទៅវិញ លោកផ្អែកទៅលើតួនាទីជាអ្នកដឹកនាំដែលព្រះជាម្ចាស់បានតែងតាំងដល់ប្ដី (១កូរិនថូស ១១:៣-១២ និង១ធីម៉ូថេ ២:១១-១៣)។ ការចុះចូលមិនមែនបញ្ជាក់ថា ជាភាពអន់ខ្សោយពីកំណើតទេ។ ព្រះគ្រីស្ទមានឋានៈស្មើនឹងព្រះវរបិតា ប៉ុន្តែទ្រង់ស្ម័គ្រចិត្តចុះចូលចំពោះបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់ (១កូរិនថូស ១៥:២៨)។ ដូចគ្នានេះដែរ ស្ត្រីមានតម្លៃស្មើគ្នាជាមួយនឹងបុរស ព្រោះពួកគេទាំងពីរត្រូវបានបង្កើតឡើងក្នុងលក្ខណៈជារូបអង្គទ្រង់ដូចគ្នា។ ប៉ុន្តែយោងទៅតាមការរចនារបស់ព្រះជាម្ចាស់ បុរស និងស្ត្រីមានតួនាទីផ្សេងគ្នានៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍។ ជាថ្មីម្តងទៀត សាវ័ក ប៉ុល បានប្រៀបធៀបថា «ដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ»។ ព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំក្នុងរបៀបស្រដៀងគ្នានឹងប្ដីជាក្បាលនៃប្រពន្ធដែរ។ សាវ័ក ប៉ុល បានបញ្ជាក់ថែមទៀតថា ពួកជំនុំគឺជា «រូបកាយ» របស់ព្រះគ្រីស្ទ ជារូបភាពដែលបានប្រើនៅក្នុង (អេភេសូរ ១:២២; ២:១៦; ៤:៤, ១២, ១៦)។ ព្រះគ្រីស្ទជា «ព្រះអង្គសង្គ្រោះ» នៃក្រុមជំនុំ ព្រោះទ្រង់បានប្រោសលោះពួកជំនុំសម្រាប់ទ្រង់ផ្ទាល់។
កណ្ឌគម្ពីរ អេភេសូរ ៥:២៤ រម្លឹកឡើងវិញនូវការដាស់តឿនពីមុនដោយបង្គាប់ត្រឡប់មកវិញថា «ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួនក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ»។ ដូចដែលពួកជំនុំចុះចូលនឹងព្រះគ្រីស្ទដោយស្ម័គ្រចិត្ត ដូច្នេះប្រពន្ធក៏គួរចុះចូលជាមួយប្ដីដោយសេរី និងស្ម័គ្រចិត្តដែរ។ នៅក្នុងប្រយោគដែលមានពាក្យថា «ក្នុងគ្រប់ការទាំងអស់» មិនអាចទទួលយកបានជាដាច់ខាត ព្រោះប្រពន្ធមិនត្រូវចុះចូលចំពោះប្ដីក្នុងរឿងដែលបង្កឲ្យមានអំពើបាប ឲ្យមានគ្រោះថ្នាក់ ឬផ្ទុយទៅនឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់ឡើយ (កិច្ចការ ៥:២៩)។ ប៉ុន្តែ ពាក្យទាំងនេះមិនមានលក្ខខណ្ឌលើសេចក្តីស្រឡាញ់របស់ប្ដីចំពោះប្រពន្ធឡើយ។ ទោះបីជាអាចមានករណីលើកលែងក៏ដោយ បទគម្ពីរនេះផ្ដោតទៅលើសារៈសំខាន់នៃការចុះចូលដោយឆន្ទៈស្ម័គ្រចិត្តរបស់ប្រពន្ធចំពោះការដឹកនាំរបស់ប្ដី (ទោះបីជាប្ដីរបស់នាងជាអ្នកមិនជឿក៏ដោយ)។
បន្ទាប់ពីបង្គាប់ឲ្យប្រពន្ធត្រូវចុះចូលជាមួយប្ដីរបស់ខ្លួន សាវ័ក ប៉ុល បង្វែរការយកចិត្តទុកដាក់របស់លោកទៅកាន់ប្ដីវិញម្តង ដោយលោកបង្គាប់ពួកគេឲ្យស្រឡាញ់ប្រពន្ធ។ ផ្អែកទៅលើបទគម្ពីរផ្សេងៗទៀតដែលមានពីមុន មិនមានការរំពឹងទុកដែល សាវ័ក ប៉ុល ជំរុញឲ្យប្ដីស្រឡាញ់ប្រពន្ធ ជាជាងជំរុញឲ្យពួកគេគ្រប់គ្រង ឬត្រួតត្រាប្រពន្ធរបស់ពួកគេឡើយ។ នៅក្នុងអក្សរសាស្ត្ររបស់សាសន៍ យូដា ដែលមិនមាននៅក្នុងព្រះគម្ពីរ ប្ដីមិនសូវបានដាស់តឿនឲ្យស្រឡាញ់ប្រពន្ធរបស់ពួកគេឡើយ ហើយកិរិយាសព្ទ «ស្រឡាញ់» (agapaō) មិនដែលត្រូវបានប្រើនៅក្នុងច្បាប់រដ្ឋប្បវេណីនៃគ្រួសារ ក្រិក-រ៉ូម៉ាំង ទាក់ទងទៅនឹងកាតព្វកិច្ចរបស់ប្ដីឡើយ។ នៅទីនេះ បទបញ្ជា គឺធ្វើតាមព្រះគ្រីស្ទនៅក្នុងរបៀបនៃសេចក្ដីស្រឡាញ់។ លក្ខណៈនៃការដាស់តឿននេះត្រូវបាននិយាយម្តងហើយម្តងទៀត គឺដើម្បីបង្ហាញពីសារៈសំខាន់របស់វា (អេភេសូរ ៥:២៨, ៣៣; កូឡូស ៣:១៩)។
របៀបដែលប្ដីគួរស្រឡាញ់ប្រពន្ធ ត្រូវបានប្រៀបធៀបទៅនឹងវិធី «ព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ» ( អេភេសូរ ៥:២៥ )។ សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទចំពោះកូនក្រមុំរបស់ទ្រង់ (ពួកជំនុំ) ក្លាយទៅជាស្តង់ដារដែលប្ដីគួរស្រឡាញ់កូនក្រមុំរបស់គាត់។ ជាពិសេសសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតអំពីរបៀបដែលទ្រង់ «ប្រគល់ព្រះអង្គទ្រង់ជំនួសកូនក្រមុំ»។ សេចក្តីស្រឡាញ់របស់ទ្រង់គឺជាសេចក្តីស្រឡាញ់ដែលផ្ដើមចេញពីទ្រង់ផ្ទាល់ និងជាសេចក្តីស្រឡាញ់ដែលមានការលះបង់ទ្រង់ផ្ទាល់។ ទោះជាយ៉ាងណាក៏ដោយ ក៏ចំណុចស្របគ្នានេះ មិនគួរត្រូវបានរឹតដ្បិតទេ។ ប្ដីគួរតែមានលក្ខណៈដូចជាព្រះគ្រីស្ទ ដោយមានសេចក្ដីស្រឡាញ់ដែលចេះលះបង់ ប៉ុន្តែគាត់មិនមែនស្លាប់ជំនួសប្រពន្ធទេ ហើយគាត់ក៏មិនអាចធ្វើឲ្យប្រពន្ធត្រូវបានរាប់ជាសុចរិត ឬមិនអាចធ្វើឲ្យប្រពន្ធបរិសុទ្ធបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្ដីគួរតែសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីការពារ និងមើលថែប្រពន្ធរបស់ខ្លួន។
អេភេសូរ ៥:២៦-២៧ បានណែនាំនូវប្រយោគនៃគោលបំណងបីដែលកំណត់គោលដៅ សេចក្តីស្រឡាញ់ដែលលះបង់របស់ព្រះគ្រីស្ទចំពោះពួកជំនុំ។ ទីមួយ ព្រះគ្រីស្ទបានប្រគល់អង្គទ្រង់សម្រាប់ពួកជំនុំ «ដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធ» (អេភេសូរ ៥:២៦)។ ពាក្យថា «Sanctify» (hagiazō) មានន័យថាធ្វើឲ្យបរិសុទ្ធ ឬញែកចេញ ហើយទស្សនៈនេះដកស្រង់ចេញពីការអនុវត្តនៃព្រះគម្ពីរសញ្ញាចាស់ដែលបានញែកអ្វីមួយ ឬនរណាម្នាក់ចេញសម្រាប់ព្រះអម្ចាស់។ (លេវីវិន័យ ៨:១១-១២ និង១១:៤៤ និង១៦:១៦-១៩)។ តើព្រះគ្រីស្ទបានញែកកូនក្រមុំ (ពួកជំនុំ) របស់ទ្រង់ចេញជាបរិសុទ្ធដោយរបៀបណា? ព្រះអង្គ «បានសម្អាតពួកជំនុំដោយការលាងជាមួយព្រះបន្ទូល»។ នោះហើយគឺពួកជំនុំត្រូវបានញែកចេញជាបរិសុទ្ធ និងត្រូវបានបន្សុទ្ធដោយអំណាចនៃការលាងសម្អាតនៃដំណឹងល្អ។ អ្នកអត្ថាធិប្បាយភាគច្រើនបានយកពាក្យនេះយោងទៅលើ «ការលាងសម្អាតដោយទឹក» ដែលសំដៅទៅលើពិធីបុណ្យជ្រមុជទឹក ដែលភាគច្រើនជាទម្រង់នៃ «ការលាងសម្អាតដោយទឹក» តាមបទគម្ពីរដែលព្រះគ្រីស្ទបានសម្អាតមនុស្សសម្រាប់ទ្រង់ផ្ទាល់ (១កូរិនថូស ៦:១១; ទីតុស ៣:៥)។ ពាក្យនេះអាចត្រូវបានដកស្រង់ចេញពីរូបភាពនៃការលាងសម្អាតកូនក្រមុំដោយទឹក នៅក្នុងកណ្ឌគម្ពីរ អេសេគាល ១៦:៨-១៤។ ជាពិសេស សាវ័ក ប៉ុល បានសរសេរយ៉ាងជាក់លាក់ថា ពួកជំនុំ ត្រូវបានសម្អាតដោយ «ព្រះបន្ទូល» (rhēma) ដែលភាគច្រើនទំនងជាសំដៅទៅលើដំណឹងល្អ (អេភេសូរ ៦:១៧; រ៉ូម ១០:៨, ១៧; ហេព្រើរ ៦:៥; ១ពេត្រុស ១:២៥)។
ទីពីរ ព្រះគ្រីស្ទបានញែកពួកជំនុំចេញជាបរិសុទ្ធ «ប្រយោជន៍នឹងថ្វាយពួកជំនុំនេះដល់ព្រះអង្គទ្រង់»(អេភេសូរ ៥:២៧)។ គំនិតនៃការថ្វាយនេះ ភាគច្រើនទំនងជាសំដៅទៅលើទំនៀមទម្លាប់របស់សាសន៍យូដាក្នុងការឲ្យកូនក្រមុំដែលនៅទីនេះត្រូវបានសំដៅលើការថ្វាយពួកជំនុំទៅព្រះគ្រីស្ទ នៅពេលដែលព្រះអង្គយាងមកជាលើកទីពីរ (សូមអាន ២កូរិនថូស ១១:២ ដែល សាវ័ក ប៉ុល បង្ហាញថា ពួកជំនុំជាស្ត្រីក្រមុំបរិសុទ្ធដែលត្រូវថ្វាយទៅព្រះគ្រីស្ទ)។ នៅគ្រាចុងក្រោយ ពេលដែលព្រះគ្រីស្ទបង្ហាញភាពរុងរឿងរបស់ព្រះអង្គទៅពួកជំនុំ នោះពួកជំនុំនឹង «ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឲ្យដូចឡើយ» (អេភេសូរ ៥:២៧)។ ការគ្មាន «ស្នាមប្រឡាក់» ឬ «ស្នាមជ្រួញ» និយាយអំពីភាពល្អឥតខ្ចោះនៅផ្នែកខាងក្រៅ និងភាពស្រស់ស្អាតរបស់កូនក្រមុំវ័យក្មេងដែលមានរាងកាយល្អឥតខ្ចោះ។ ទោះជាយ៉ាងណាក៏ដោយ ពាក្យទាំងនេះត្រូវបានប្រើខាងផ្នែកព្រលឹងវិញ្ញាណ ដើម្បីតំណាងឲ្យភាពបរិសុទ្ធ និងឧត្តមភាពខាងក្រមសីលធម៌របស់ពួកជំនុំ។ ប្រយោគគោលបំណងចុងក្រោយ ធ្វើឲ្យឃើញកាន់តែច្បាស់ពីប្រយោគអវិជ្ជមានពីមុន ហើយបញ្ជាក់ថា ព្រះគ្រីស្ទនឹងបង្ហាញពួកជំនុំដោយគ្មានកំហុសអ្វីទាំងអស់ «ប្រយោជន៍ឲ្យពួកជំនុំបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន»។ មុននេះ សាវ័ក ប៉ុល បានរម្លឹកអ្នកអានរបស់លោកថា ព្រះអម្ចាស់បានជ្រើសរើសពួកគេតាំងពីមុនកំណើតលោកីយ៍មក ប្រយោជន៍ឲ្យពួកគេទាំងអស់គ្នាបាន «បរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន» (អេភេសូរ ១:៤)។
ជាលើកទីពីរ សាវ័ក ប៉ុល បានដាស់តឿនប្ដីឲ្យស្រឡាញ់ប្រពន្ធ។ ប្រយោគណែនាំថា «គឺដូចជា» ភ្ជាប់ការបញ្ជាក់ទៅនឹងខមុនៗ (អេភេសូរ ៥:២៥-២៧)៖ «បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ»។ ពាក្យដដែលៗនៃកិរិយាស័ព្ទ «ស្រឡាញ់» បង្ហាញពីសារៈសំខាន់របស់វានៅក្នុងបទគម្ពីរទាំងនេះ (អេភេសូរ ៥:២៥, ២៨, ៣៣)។
សាវ័ក ប៉ុល បានប្រៀបធៀបជាលើកទីពីរដោយបញ្ជាក់ថា ប្ដីត្រូវស្រឡាញ់ប្រពន្ធ «ដូចជារូបកាយរបស់ខ្លួន»។ អ្នកខ្លះចាត់ទុកការបញ្ជាក់នេះថា ជាការមិនរំពឹងទុក (ព្រោះមានការផ្លាស់ប្ដូរពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទទៅជាសេចក្តីស្រឡាញ់ខ្លួនឯង) ឬជាការបន្ទាបបន្ថោកខ្លាំងពេក (ព្រោះដាក់ប្រពន្ធទៅនឹងភាពអាត្មានិយមរបស់ប្ដី)។ ទោះជាយ៉ាងណាក៏ដោយ សាវ័ក ប៉ុល បានផ្តល់នូវឧទាហរណ៍ជាក់ស្ដែង និងច្បាស់លាស់អំពីសេចក្តីស្រឡាញ់នៅក្នុងទំនាក់ទំនងនៃអាពាហ៍ពិពាហ៍។ ក្នុងលក្ខណៈធម្មជាតិដែលបុរសស្រឡាញ់ ចិញ្ចឹមបីបាច់ និងការពារខ្លួនឯង ពួកគាត់គួរតែស្រឡាញ់ គួរតែចិញ្ចឹមបីបាច់ និងគួរតែការពារប្រពន្ធឲ្យបានដូចគ្នាផងដែរ។ លើសពីនេះ គំរូចុងក្រោយនៃការស្រឡាញ់រូបកាយរបស់ខ្លួននៃអ្នកណាម្នាក់ ទើបតែត្រូវបានបង្ហាញនៅក្នុងព្រះគ្រីស្ទដែលស្រឡាញ់ រូបកាយ (ពួកជំនុំ) របស់ព្រះអង្គរហូតដល់សុគតជំនួសផង (ប្រគល់ព្រះអង្គទ្រង់ជំនួសផង) (អេភេសូរ ៥:២៥)។ ប្រយោគចុងក្រោយនៃកណ្ឌគម្ពីរ អេភេសូរ ៥:២៨ (អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ) ណែនាំការពន្យល់តាមប្រយោគដែលមាននៅក្នុងរង្វង់ក្រចកមុន («ដូចជារូបកាយរបស់ពួកគេ»)។ ប្រយោគនេះបង្ហាញថា ចំណុចរបស់ សាវ័ក ប៉ុល មិនមែនគ្រាន់តែ ដើម្បីពិភាក្សាអំពីសេចក្តីស្រឡាញ់របស់បុរសចំពោះរូបកាយរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញពីលក្ខណៈធម្មជាតិដែលប្ដីគួរតែស្រឡាញ់ប្រពន្ធរបស់គាត់ផងដែរ។ ក៏អាចទៅរួចបានដែរ ដែល សាវ័ក ប៉ុល កំពុងអនុវត្តបញ្ញត្តិដ៏អស្ចារ្យទីពីរ «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ» (លេវីវិន័យ ១៩:១៨)។ ពីព្រោះប្រពន្ធត្រូវបានចាត់ទុកជា «អ្នកជិតខាង» ដ៏ជិតបំផុតរបស់ប្ដី បទគម្ពីរនេះអាចអនុវត្តជាពិសេសចំពោះទំនាក់ទំនងនៃអាពាហ៍ពិពាហ៍។ លើសពីនេះទៅទៀត ដោយសារតែប្ដី និងប្រពន្ធ «ត្រឡប់ជាសាច់តែមួយ» (អេភេសូរ ៥:៣១) នៅពេលដែលប្ដីស្រឡាញ់ប្រពន្ធរបស់គាត់គឺដូចជាគាត់ស្រឡាញ់ខ្លួនឯងដែរ។ ដើម្បីកុំឲ្យមានការយល់ច្រឡំ សាវ័ក ប៉ុល បានបញ្ជាក់បន្ថែមលើការលើកឡើងពីមុនរបស់លោកទាក់ទងទៅនឹងការស្រឡាញ់រូបកាយខ្លួនឯងរបស់ប្ដី។ លោកបានសរសេរថា «ដ្បិតមិនដែលមានអ្នកណា ស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹមហើយថ្នាក់ថ្នមវិញ» (អេភេសូរ ៥:២៩)។ ទោះបីជាពេលខ្លះ សាវ័ក ប៉ុល បានប្រើពាក្យថា «រូបសាច់» (sarx) ជាមួយនឹងអត្ថន័យអវិជ្ជមានក៏ដោយ ប៉ុន្តែនៅទីនេះវាគ្រាន់តែសំដៅទៅលើរូបរាងកាយរបស់មនុស្សប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពាក្យថា «រូបសាច់» និង «រូបកាយ» (sōma) ត្រូវបានប្រើប្រាស់ជំនួសគ្នាទៅវិញទៅមកនៅក្នុងបរិបទនេះ (សូមអាន ១កូរិនថូស ៦:១៦) ហើយការប្រើប្រាស់ពាក្យថា «រូបសាច់» នៅទីនេះគឺជាការដកស្រង់ចេញពីកណ្ឌគម្ពីរលោកុប្បត្ដិ ២:២៤ ដាក់ទៅក្នុង អេភេសូរ ៥ :៣១។
ទោះបីជាមានករណីលើកលែងក៏ដោយ តែជាទូទៅវាគឺជាការពិតដែលមនុស្សមិនស្អប់ខ្លួនឯង។ ផ្ទុយទៅវិញ តាមធម្មជាតិរបស់មនុស្ស មនុស្សត្រូវថែរក្សាខ្លួនឯងដោយបង្ហាញតាមរយៈការដែល «ចិញ្ចឹម» (ឲ្យចំណីអាហារ) និង «ស្រឡាញ់» (មើលថែរក្សា) រាងកាយរបស់គាត់។ ដូច្នេះប្ដីត្រូវយកចិត្តទុកដាក់ចំពោះសេចក្តីត្រូវការរបស់ប្រពន្ធ។ ជាថ្មីម្តងទៀត សាវ័ក ប៉ុល ប្រើទំនាក់ទំនងរបស់ព្រះគ្រីស្ទជាមួយនឹងពួកជំនុំ ដើម្បីធ្វើការប្រៀបធៀប «ដូចជាព្រះគ្រីស្ទដល់ពួកជំនុំដែរ»។ ដូចជាព្រះគ្រីស្ទចិញ្ចឹម និងថែរក្សាពួកជំនុំយ៉ាងណា នោះប្ដីត្រូវតែចិញ្ចឹម និងថែរក្សាប្រពន្ធរបស់ខ្លួនយ៉ាងនោះដែរ។ បន្ទាប់មក សាវ័ក ប៉ុល ផ្តល់នូវហេតុផលមួយដែលព្រះគ្រីស្ទចិញ្ចឹម និងថែរក្សាប្រជារាស្ត្ររបស់ព្រះអង្គដោយសេចក្តីស្រឡាញ់៖ «ដ្បិតយើងរាល់គ្នាជាអវយវៈរបស់ព្រះអង្គ» (អេភេសូរ ៥:៣០ )។ ក្នុងលក្ខណៈស្រដៀងគ្នានេះ ប្ដីគួរតែយកចិត្តទុកដាក់ជាមួយប្រពន្ធឲ្យដូចជារូបកាយរបស់ខ្លួន។ ដូច្នេះការរួបរួមនៃអ្នកជឿជាមួយព្រះគ្រីស្ទ គឺជាការប្រៀបធៀបទៅនឹងការរួបរួមនៃសាច់ឈាមតែមួយរបស់ប្ដី និងប្រពន្ធ។
អេភេសូរ ៥:៣១ សាវ័ក ប៉ុល បានដកស្រង់ចេញពីកណ្ឌគម្ពីរ លោកុប្បត្ដិ ២:២៤ ដែលជា «ប្រយោគមូលដ្ឋានសំខាន់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលទាក់ទងទៅនឹងផែនការរបស់ព្រះអម្ចាស់សម្រាប់អាពាហ៍ពិពាហ៍»។ ១ អ្វីដែលធ្វើឲ្យការលើកឡើងនេះមានការពិបាកក្នុងការកាត់ស្រាយ គឺមិនមែនជាខ្លឹមសារទេ ប៉ុន្តែគឺវាទាក់ទងទៅនឹងអ្វីដែល សាវ័ក ប៉ុល ទើបតែបានលើកឡើង។ បើសិនជាវាទាក់ទងទៅនឹងទំនាក់ទំនងរបស់ប្ដីជាមួយនឹងប្រពន្ធ នោះសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ថា ប្ដីគួរតែស្រឡាញ់ប្រពន្ធរបស់ខ្លួន ពីព្រោះពួកគេគឺជាសាច់តែមួយដូចដែលព្រះអម្ចាស់សព្វព្រះទ័យតាំងពីដើមដំបូងមក។ ទោះជាយ៉ាងណាក៏ដោយ បរិបទមុននេះដែលមាននៅក្នុង (អេភេសូរ ៥:៣០ «ដ្បិតយើងរាល់គ្នាជាអវយវៈរបស់ព្រះអង្គ») សំដៅទៅលើព្រះគ្រីស្ទ និងពួកជំនុំ មិនមែនសំដៅទៅលើទំនាក់ទំនងប្ដី និងប្រពន្ធនោះទេ។ គោលបំណងនៃចំណុចកណ្ដាលនៃសម្រង់បទគម្ពីរស្ថិតនៅលើប្រយោគចុងក្រោយ («ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែ១វិញ»)។ ទោះបីជាខគម្ពីរនេះអាចអនុវត្តបានទាំងទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំ ហើយទំនាក់ទំនងរវាងប្ដី និងប្រពន្ធក៏ដោយ ក៏ប៉ុន្តែសាវ័ក ប៉ុល ចង់ផ្ដោតសំខាន់ទៅលើទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំ ហើយនៅក្នុង អេភេសូរ ៥:៣២ លោកបានបញ្ជាក់យ៉ាងច្បាស់ថា សម្រង់របស់លោកសំដៅទៅលើព្រះគ្រីស្ទ និងពួកជំនុំ។
សាវ័ក ប៉ុល មិនមែននិយាយអំពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ ដែលបង្ហាញឲ្យឃើញនៅក្នុង អេភេសូរ ៥:៣២ ថា «សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយខាងឯព្រះគ្រីស្ទ និងពួកជំនុំវិញ»។ សាវ័ក ប៉ុល បានហៅទំនាក់ទំនងរវាងព្រះគ្រីស្ទជាមួយនឹងពួកជំនុំថាជា «អាថ៌កំបាំង» ដែលនៅក្នុងការប្រើប្រាស់របស់លោក សំដៅទៅលើផែនការរបស់ព្រះអម្ចាស់ដែលត្រូវបានលាក់ទុក ប៉ុន្តែឥឡូវ ការនេះបានបើកសម្ដែងនៅក្នុងព្រះយេស៊ូវ (អេភេសូរ ១:៩; ៣:៣-៤, ៩; ៦:១៩; រ៉ូម ១៦:២៥)។ ទីពីរ សាវ័ក ប៉ុល ហៅអាថ៌កំបាំងនេះថា «ជ្រៅ» ឬ «អស្ចារ្យ» (មេហ្កា) ដោយសង្កត់ធ្ងន់លើទំហំ ឬលើសារៈសំខាន់នៃអាថ៌កំបាំង។ ទីបី សាវ័ក ប៉ុល កំណត់យ៉ាងជាក់លាក់អំពីអត្តសញ្ញាណនៃអាថ៌កំបាំងដែលសំដៅទៅលើ «ព្រះគ្រីស្ទ និងពួកជំនុំ» ដូចជា លោក អ័ដាម បានរួមរស់ជាមួយនឹងប្រពន្ធរបស់គាត់ដំបូង ហើយពួកគេបានក្លាយទៅជាសាច់តែមួយ ដូច្នេះចុងក្រោយកំលោះ អ័ដាម និងកូនក្រមុំ អេវ៉ា បានផ្សាភ្ជាប់គ្នា ដើម្បីឲ្យពួកគេក្លាយទៅជាសាច់តែមួយជាមួយនឹងព្រះអង្គ។ សូមចំណាំថា អំណះអំណាងរបស់ សាវ័ក ប៉ុល បានលើកឡើងពីទំនាក់ទំនងរបស់ព្រះគ្រីស្ទជាមួយពួកជំនុំ ជាគំរូដល់ទំនាក់ទំនងនៃអាពាហ៍ពិពាហ៍របស់មនុស្សដែលត្រូវតែយកជាគំរូតាម មិនមែនផ្ទុយពីនេះទេ។ អាថ៌កំបាំងមិនមែនគ្រាន់តែជាទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំប៉ុណ្ណោះទេ ប៉ុន្តែពិសេសជាងនេះទៅទៀតគឺ «ទំនាក់ទំនងនៃអាពាហ៍ពិពាហ៍របស់មនុស្ស និងអាពាហ៍ពិពាហ៍ដ៏ខ្ពង់ខ្ពស់បំផុតរវាងព្រះគ្រីស្ទ និងប្រជារាស្ត្ររបស់ទ្រង់…អាពាហ៍ពិពាហ៍របស់គ្រីស្ទបរិស័ទ គឺបានបង្កើតឡើងវិញនូវភាពស្រស់ស្អាតដែលបានចែករំលែករវាងកូនកំលោះ និងកូនក្រមុំ»។២ ព្រះអម្ចាស់បានបង្កើតអាពាហ៍ពិពាហ៍របស់មនុស្ស ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់មានការយល់ដឹងអំពីទំនាក់ទំនងរវាងព្រះគ្រីស្ទ និងពួកជំនុំរបស់ទ្រង់។
ឥឡូវនេះ សាវ័ក ប៉ុល ត្រឡប់ទៅរកប្រធានបទដើមរបស់លោកស្តីពីទំនាក់ទំនងរវាងប្ដី និងប្រពន្ធ (ឲ្យសញ្ញាដោយប្រើពាក្យ «ទោះជាយ៉ាងណា») និងផ្តល់នូវសេចក្តីសង្ខេបបញ្ចប់មួយ។ ប៉ុន្តែ លើកនេះ លោកនិយាយទៅកាន់ប្ដីជាមុនសិនថា («ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ» ខ២៨) គឺជាការបង្គាប់បញ្ជាដែលមានលក្ខណៈផ្ទាល់ខ្លួន ដោយគាត់ប្រើពាក្យ «រាល់គ្នា»។ ការផ្ដោតអារម្មណ៍ខ្លាំងទៅលើលក្ខណៈផ្ទាល់ខ្លួននោះ សាវ័ក ប៉ុល ចង់សង្កត់ធ្ងន់ទៅលើប្ដី (និងប្រពន្ធ)។ គ្រប់ៗគ្នា ឲ្យទទួលយកស្តង់ដារដ៏ខ្ពស់បំផុតនេះដោយផ្ទាល់។ សំខាន់ សាវ័ក ប៉ុល ចង់បង្គាប់បញ្ជាថា កំពុងប្រកាស គឺពាក្យបច្ចុប្បន្នកាលកំពុងបន្តថា គ្មានអ្នកណាម្នាក់ត្រូវបានលើកលែងពីការបំពេញតាមការបង្គាប់ទាំងនេះដោយយកចិត្តទុកដាក់ឡើយ។ ការទទួលខុសត្រូវរបស់ប្ដី ដើម្បីស្រឡាញ់ប្រពន្ធរបស់ខ្លួនដូចជាស្រឡាញ់ខ្លួនឯង គឺស្រដៀងគ្នាទៅនឹងការដាស់តឿនរបស់ សាវ័ក ប៉ុល កាលពីលើកមុនដែរ (អេភេសូរ ៥:២៥ និង២៨)។ ទោះជាយ៉ាងណាក៏ដោយ ការទទួលខុសត្រូវរបស់ប្រពន្ធមានលក្ខណៈខុសគ្នាបន្តិច។ កាលពីលើកមុន ប្រពន្ធត្រូវបានដាស់តឿនឲ្យចុះចូលជាមួយប្ដី នៅទីនេះប្រពន្ធក៏ត្រូវបានដាស់តឿនឲ្យគោរពកោតខ្លាចប្ដីដែរ «ហើយប្រពន្ធក៏ត្រូវគោរពកោតខ្លាចប្ដីដែរ»។ កិរិយាសព្ទ «respect» (phobeomai) ដែលបានបកប្រែថា «គោរព» ជាទូទៅ គេចង់មានន័យសំដៅទៅលើពាក្យ «គោរពកោតខ្លាច» នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ គំនិតនៅក្នុងបរិបទនេះ មិនមែនជាការភ័យខ្លាចទេ ប៉ុន្តែជាការគោរពចុះចូលដោយផ្អែកទៅលើអំណាច និងតួនាទីដែលព្រះអម្ចាស់ប្រទានឲ្យប្ដី។ សូមកត់ចំណាំផងដែរថា មិនមានលក្ខខណ្ឌណាមួយដាក់នៅលើពាក្យបង្គាប់ទាំងនេះទេ។ ប្ដីត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួនដោយមិនត្រូវគិតថា នាងមានបំណង ឬមិនមានបំណងចុះចូលចំពោះការដឹកនាំរបស់ខ្លួនឡើយ។ ស្រដៀងគ្នានេះដែរ ប្រពន្ធត្រូវចុះចូល និងគោរពកោតខ្លាចប្ដីរបស់ខ្លួន ទោះបីជាប្ដីស្រឡាញ់ ឬមិនស្រឡាញ់នាងដូចជាព្រះគ្រីស្ទស្រឡាញ់ពួកជំនុំក៏ដោយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។