Why was Jesus baptized?

នៅពេលដែលយើងមើលមួយភ្លែត គោលបំណងនៃការទទួលបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ គឺហាក់បីដូចជាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ពិធីបុណ្យជ្រមុជទឹករបស់លោក យ៉ូហាន គឺជាពិធីបុណ្យជ្រមុជទឹកនៃការកែប្រែចិត្ត (ម៉ាថាយ ៣:១១) ប៉ុន្តែព្រះយេស៊ូវមិនមានអំពើបាបទេ ហើយព្រះអង្គក៏មិនចាំបាច់ត្រូវកែប្រែចិត្តដែរ។ សូម្បីតែលោក យ៉ូហាន ក៏មានការភ្ញាក់ផ្អើលដែរ នៅពេលឃើញព្រះយេស៊ូវយាងមករកលោក។ លោក យ៉ូហាន បានទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយដឹងច្បាស់ថា លោកផ្ទាល់គឺជាមនុស្សម្នាក់ដែលមានបាប និងត្រូវការការកែប្រែចិត្ត ដូចនេះលោកមិនសមនឹងធ្វើបុណ្យជ្រមុជទឹកឲ្យកូនចៀមនៃព្រះដ៏ល្អឥតខ្ចោះឡើយ៖ «ដូចម្ដេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ» (ម៉ាថាយ ៣:១៤)។ ព្រះយេស៊ូវបានតបវិញថា ការនេះគួរតែធ្វើឡើង ពីព្រោះ «ចូរធ្វើម្ដងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ» (ម៉ាថាយ ៣:១៥)។
មានហេតុផលសមស្របជាច្រើនដែលបង្ហាញអំពីការដែលលោក យ៉ូហាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនៅពេលដែលព្រះអង្គចាប់ផ្ដើមព័ន្ធកិច្ចជាសាធារណៈរបស់ទ្រង់។ ព្រះយេស៊ូវហៀបនឹងចាប់ផ្ដើមព័ន្ធកិច្ចដ៏អស្ចារ្យរបស់ទ្រង់ ហើយវាជាការត្រឹមត្រូវដែលអ្នកនាំសារមុនរបស់ព្រះអង្គ ប្រកាសទទួលស្គាល់ព្រះអង្គជាសាធារណៈ។ លោក យ៉ូហាន គឺជា «សម្លេង១កំពុងតែស្រែកនៅទីរហោស្ថាន» ដែលហោរា អេសាយ បានទាយទុកមកក្នុងការហៅមនុស្សឲ្យប្រែចិត្ត ដើម្បីត្រៀមខ្លួនទទួលព្រះមេស្ស៊ី (អេសាយ ៤០:៣)។ តាមរយៈការជ្រមុជទឹកឲ្យព្រះយេស៊ូវ គឺលោក យ៉ូហាន បានប្រកាសប្រាប់មនុស្សទាំងអស់ថា នេះហើយគឺជាព្រះអង្គដែលពួកគេបានទន្ទឹងរង់ចាំ គឺជាព្រះរាជបុត្រានៃព្រះ និងថាព្រះអង្គជាអង្គដែលលោកបានទាយទុកថា នឹងជ្រមុជទឹកឲ្យពួកគេ «ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងភ្លើងវិញ» (ម៉ាថាយ ៣:១១)។
ការដែលលោក យ៉ូហាន ជ្រមុជទឹកឲ្យព្រះយេស៊ូវនឹងកាន់តែមានអត្ថន័យស៊ីជម្រៅថែមទៀត នៅពេលយើងពិចារណាត្រង់ចំណុចថា លោក យ៉ូហាន ជាអ្នកមកពីកុលសម្ព័ន្ធលេវី ហើយជាពូជពង្សផ្ទាល់របស់លោក អើរ៉ុន។ លោក លូកា បានបញ្ជាក់យ៉ាងច្បាស់ថា ទាំងឪពុក និងម្ដាយរបស់លោក យ៉ូហាន គឺស្ថិតក្នុងខ្សែស្រឡាយសង្ឃរបស់លោក អើរ៉ុន (លូកា ១:៥)។ កិច្ចការមួយក្នុងចំណោមកិច្ចការទាំងឡាយរបស់ពួកសង្ឃនៅក្នុងគ្រាសញ្ញាចាស់ គឺការថ្វាយយញ្ញបូជានៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ យើងអាចចាត់ទុកថា ការដែលលោក យ៉ូហាន-បាទីស្ទ បានជ្រមុជទឹកឲ្យព្រះយេស៊ូវជាការបង្ហាញការថ្វាយនូវ «យញ្ញបូជាដ៏ឧត្តុង្គឧត្តម» ក្នុងនាមជាសង្ឃ។ ពាក្យសម្ដីរបស់លោក យ៉ូហាន នៅថ្ងៃបន្ទាប់ពីពិធីជ្រមុជទឹកក៏មានលក្ខណៈជាសង្ឃយ៉ាងច្បាស់ដែរថា៖ «នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។
ការទទួលបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវក៏បង្ហាញថា ព្រះអង្គបានស្ម័គ្រព្រះទ័យឈរជំនួសកន្លែងរបស់មនុស្សមានបាបដែរ។ ពិធីជ្រមុជទឹករបស់ព្រះអង្គតំណាងឲ្យការជ្រមុជរបស់មនុស្សមានបាបទៅក្នុងសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ ពោលគឺការស្លាប់ជាមួយព្រះអង្គ ហើយការរស់ឡើងវិញដោយរួចផុតពីបាប ដើម្បីអាចដើរក្នុងជីវិតបែបថ្មី។ សេចក្ដីសុចរិតដ៏ល្អឥតខ្ចោះរបស់ព្រះអង្គនឹងសម្រេចនូវរាល់តម្រូវការនៃក្រឹត្យវិន័យ ជំនួសមនុស្សមានបាបដែលគ្មានសង្ឃឹមថា នឹងអាចធ្វើបានដោយខ្លួនឯងឡើយ។ នៅពេលលោក យ៉ូហាន ស្ទាក់ស្ទើរមិនហ៊ានជ្រមុជទឹកឲ្យព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ នោះព្រះយេស៊ូវក៏បានមានបន្ទូលតបថា វាជាការត្រឹមត្រូវក្នុងការ សម្រេចតាមគ្រប់ទាំងសេចក្ដីសុចរិត (ម៉ាថាយ ៣:១៥)។ តាមរយៈព្រះបន្ទូលនេះ ព្រះអង្គចង់សំដៅលើសេចក្ដីសុចរិតដែលព្រះអង្គផ្ដល់ឲ្យអស់អ្នកដែលមករកទ្រង់ ដើម្បីផ្លាស់ប្ដូរអំពើបាបរបស់ពួកគេ ហើយទទួលយកសេចក្ដីសុចរិតរបស់ព្រះអង្គវិញ (២កូរិនថូស ៥:២១)។
Score 1
សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
លើសពីនេះទៅទៀត ការដែលព្រះយេស៊ូវបានយាងមករកលោក យ៉ូហាន ក៏បង្ហាញអំពីការទទួលស្គាល់របស់ព្រះអង្គចំពោះពិធីជ្រមុជទឹករបស់លោក យ៉ូហាន និងធ្វើជាសាក្សីថាពិធីនោះមកពីស្ថានសួគ៌ និងត្រូវបានទទួលស្គាល់ដោយព្រះជាម្ចាស់ដែរ។ ការនេះមានសារៈសំខាន់សម្រាប់ពេលអនាគត នៅពេលដែលមានអ្នកដទៃចាប់ផ្ដើមសង្ស័យលើអំណាចរបស់លោក យ៉ូហាន ជាពិសេសបន្ទាប់ពីស្ដេច ហេរ៉ូឌ បានចាប់លោកដាក់គុក (ម៉ាថាយ ១៤:៣-១១)។
ចំណុចដែលសំខាន់បំផុតនោះគឺប្រហែលត្រង់ថា ព្រឹត្តិការណ៍នៃពិធីជ្រមុជទឹកជាសាធារណៈនេះបានកត់ត្រាទុកសម្រាប់មនុស្សគ្រប់ជំនាន់ក្នុងការបង្ហាញអង្គយ៉ាងល្អឥតខ្ចោះនៃព្រះត្រៃឯក ដែលបានបើកសម្ដែងក្នុងសិរីល្អពីស្ថានសួគ៌។ ការបញ្ជាក់ផ្ទាល់ពីស្ថានសួគ៌អំពីការសព្វព្រះហឫទ័យរបស់ព្រះវរបិតាចំពោះព្រះរាជបុត្រា និងការយាងចុះរបស់ព្រះវិញ្ញាណបរិសុទ្ធមកលើព្រះយេស៊ូវគឺជាការបង្ហាញដ៏ច្បាស់លាស់នៃលក្ខណសម្បត្តិជាព្រះត្រៃឯករបស់ព្រះ (ម៉ាថាយ ៣:១៦-១៧)។ ការនេះក៏បង្ហាញអំពីព័ន្ធកិច្ចរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ ក្នុងការសង្គ្រោះមនុស្សដែលព្រះយេស៊ូវបានយាងមក ដើម្បីសង្គ្រោះដែរ។ ព្រះវរបិតាបានស្រឡាញ់អស់អ្នកដែលព្រះអង្គបានជ្រើសរើសតាំងពីមុនកំណើតលោកីយ៍មក (អេភេសូរ ១:៤)។ ព្រះអង្គបានចាត់ព្រះរាជបុត្រាឲ្យមកស្វែងរក និងសង្គ្រោះមនុស្សបាត់បង់ (លូកា ១៩:១០)។ ហើយព្រះវិញ្ញាណធ្វើឲ្យមនុស្សដឹងជាក់ក្នុងចិត្តអំពីអំពើបាបរបស់ខ្លួន និងនាំអ្នកជឿឲ្យទៅរកព្រះវរបិតាតាមរយៈព្រះរាជបុត្រា (យ៉ូហាន ១៦:៨)។ ពិធីជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទបានបង្ហាញយ៉ាងច្បាស់នូវរាល់សេចក្ដីពិតដ៏មានសិរីល្អនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។
បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។