សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

«ពាក្យនេះគួរជឿដែលថា បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្ត ដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូតឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់ ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្ដាប់បង្គាប់ដោយនឹងធឹង បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួនធ្វើដូចម្ដេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន មនុស្សណាដែលទើបនឹងជឿថ្មី នោះធ្វើពុំបានទេ ក្រែងកើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់អារក្សវិញ ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស»។ (១ធីម៉ូថេ ៣:១-៧)
«ពាក្យនេះគួរជឿ» (សូមអានការពន្យល់នៅមតិលើ ១ធីម៉ូថេ ១: ១៥) សំដៅលើពាក្យដែលបន្ទាប់មកទៀត។ ដូច្នេះ «ពាក្យនេះគួរជឿ» និយាយសំដៅលើអ្នកដែលចង់ធ្វើជា «អ្នកត្រួតត្រា» ក្នុងក្រុមជំនុំ។ ការ «ប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា» បកប្រែពាក្យតែមួយដូចគ្នាគឺ «អេភីស្កូបស៍» (episkopēs)។ យោងតាមវចនានុក្រម BDAG ពាក្យ «អេភីស្កូបស៍» ផ្ដោតលើភារកិច្ចរបស់ «អេភីស្កូភូស៍» (episkopos ដែលបានលើកឡើងនៅក្នុងខ២ និងបកប្រែថា «អ្នកត្រួតត្រា») ជាកិច្ចការដែល «ពាក់ព័ន្ធនឹងការត្រួតពិនិត្យ ការមើលការខុសត្រូវ» (អក្សរទ្រេតដើម) ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើមុខដំណែងរបស់អ្នកដែលដឹកនាំក្រុមជំនុំ។ អ្នកណាដែលប្រាថ្នាចង់បានមុខដំណែងបែបនេះ នោះឈ្មោះថាចង់បានការ «ល្អប្រសើរហើយ»។
សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
«ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនិងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង…អ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ (ទីតុស ១:៥, ៧)។
Score 1
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ច្បាស់ណាស់ ពួកចាស់ទុំ និងអ្នកត្រួតត្រាត្រូវបានប្រើប្រាស់ជំនួសគ្នាបាននៅទីនេះ។ ដូចគ្នានេះដែរនៅក្នុង កណ្ឌគម្ពីរ ១ធីម៉ូថេ ៥:១៧ សាវ័ក ប៉ុល ក៏បានប្រើប្រាស់ពាក្យពួកចាស់ទុំ ដែលត្រង់នេះអ្នកអានរំពឹងថាគាត់នឹងនិយាយពាក្យថា អ្នកត្រួតត្រា។ ដោយធ្វើដូច្នេះសាវ័ក ប៉ុល បង្ហាញថា អ្នកត្រួតត្រា និងពួកចាស់ទុំគឺជារបៀបពីរយ៉ាងក្នុងការសំដៅទៅលើមុខដំណែងតែមួយ។
សាវ័ក ប៉ុល មិនមែនជាអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីតែម្នាក់គត់ដែលនិយាយបែបនេះនោះទេ។ នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៥:១-២ គាត់បានទូន្មាន «ពួកចាស់ទុំ» ឲ្យ «ឃ្វាលហ្វូងចៀម» នៃក្រុមជំនុំដោយ «គ្រប់គ្រង» («អេភីស្កូភេអូ» episkopeō ដែលជាទម្រង់កិរិយាសព្ទនៃពាក្យដែលបកប្រែថា «អ្នកត្រួតត្រា»)។ សាវ័ក ពេត្រុស ក៏ទាញបានជាគំនិតទីបីគឺ «ឃ្វាល» («ភ័រមេណូ» poimainō) ដែលជាទម្រង់កិរិយាសព្ទនៃនាមសម្រាប់ពាក្យ «គ្រូគង្វាល» («ភ័រមិន» poimēn សូមអាន អេភេសូរ ៤:១១) ។ នៅក្នុងខគម្ពីរចំនួនពីរខសាវ័ក ពេត្រុស បានទាញក្រុមពាក្យបីផ្សេងៗគ្នាមកសំដៅលើមុខងារតែមួយនៃអ្នកដឹកនាំក្រុមជំនុំ៖ អ្នកត្រួតត្រា គ្រូគង្វាល និងពួកចាស់ទុំ។ សាវ័ក ពេត្រុស កំពុងតែឆ្លុះបញ្ចាំងអំពីអ្វីមួយដែលជាការពិតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីទាំងអស់៖ អ្នកសរសេរបទគម្ពីរទាំងអស់ក៏បានប្រើប្រាស់ពាក្យទាំងបីនេះ ដើម្បីសំដៅលើមុខងារតែមួយដែរ។
អត្ថបទមួយទៀតក៏បញ្ជាក់អំពីភាពអាចអាចប្រើជំនួសគ្នាបាននៃពាក្យទាំងនេះ។ នៅក្នុងការប្រជុំចុងក្រោយរបស់សាវ័ក ប៉ុល ជាមួយនឹងពួកចាស់ទុំនៃក្រុមជំនុំទីក្រុងអេភេសូរ (កិច្ចការ ២០:១៧-៣៨) លោក លូកា បានសរសេរថាសាវ័ក ប៉ុល បានប្រមូលផ្តុំ «ពួកចាស់ទុំ» ហៅពួកគេថា «អ្នកគង្វាល» ហើយដាស់តឿនពួកគេឲ្យ «ខំថែរក្សា» ( ន័យចំៗ៖ “ឃ្វាល”) ពួកជំនុំក្រុងអេភេសូរ (កិច្ចការ ២០:១៧, ២៨)។
ដូចគ្នានេះដែរលោក លូកា ក៏បានប្រើក្រុមពាក្យទាំងបីនៅក្នុងជំពូកមួយនេះ ដើម្បីសំដៅទៅលើមុខងារតែមួយ។ ដូច្នេះ នៅពេលដែលសាវ័ក ប៉ុល បញ្ជាក់ថា បុរសដែលប្រាថ្នាចង់កាន់តំណែងជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ មានន័យថា គាត់កំពុងនិយាយសំដៅទៅលើមុខងារនៃការដឹកនាំតែមួយនៅក្នុងក្រុមជំនុំគឺ៖ គ្រូគង្វាល ពួកចាស់ទុំ និងអ្នកត្រួតត្រា។
សាវ័ក ប៉ុល ប្រកាសថា «ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្ត ដោយឥតកន្លែងចាប់ទោសបានចុះ» ដែលនេះ បង្ហាញអំពី «កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនខាងក្រៅ ដែលអាចនឹងក្លាយជាកិត្តិយសមួយដល់ក្រុមជំនុំ» 1។ អ្នកអត្ថាធិប្បាយជាច្រើនយល់ស្របថា លក្ខណសម្បត្តិទីមួយនេះគឺជាសេចក្ដីថ្លែងការណ៍ទូទៅអំពីចរិតលក្ខណៈល្អ រួមជាមួយចំណុចដទៃទៀតនៅក្នុងបញ្ជីនេះដែលបញ្ជាក់ថា «ឥតកន្លែងចាប់ទោសបាន» ជាការពន្យល់បន្ថែម ។ ដូច្នេះ ការផ្ដោតសំខាន់នៃបញ្ជីនេះគឺមិនមែនលើអំណោយទាននោះទេ ប៉ុន្តែលើចរិតលក្ខណៈវិញ។ អំណោយទានរបស់មនុស្សណាម្នាក់ក៏ជាការគួរឲ្យពិចារណាមួយដែរ («ប្រសប់នឹងការបង្រៀន») ប៉ុន្តែវាមិនមែនជាចំណុចទាំងមូលទេ ឬសូម្បីតែជាចំណុចសំខាន់ ដែលសាវ័ក ប៉ុល កំពុងស្វែងរកនៅក្នុងអ្នកត្រួតត្រានោះទេ។
លក្ខណសម្បត្តិទីមួយគឺ បុរសនោះ «ត្រូវជាមនុស្សមានប្រពន្ធតែមួយ»។ មានទស្សនៈយ៉ាងហោចណាស់បួនផ្សេងៗគ្នាអំពីអ្វីដែលសាវ័ក ប៉ុល មានន័យថា «មានប្រពន្ធតែមួយ»៖
(១) ត្រង់ចំណុចនេះ អ្នកខ្លះគិតថា វាគ្រាន់តែមានន័យថា អ្នកត្រួតត្រាត្រូវតែមានប្រពន្ធ ប៉ុន្តែការបកស្រាយបែបនេះគឺមិនសមហេតុផលនោះទេ ពីព្រោះសាវ័ក ប៉ុល ក៏បាននិយាយថា អ្នកត្រួតត្រាត្រូវតែមានកូនដែលស្ដាប់បង្គាប់ដោយនឹងធឹងដែរ (ខ.៤) ប៉ុន្តែប្រាកដណាស់ ភាពគ្មានកូននឹងមិនធ្វើឲ្យបុរសណាម្នាក់មិនមានលក្ខណសម្បត្តិធ្វើជាអ្នកត្រួតត្រានោះទេ។ ផ្ទុយទៅវិញ បើអ្នកត្រួតត្រាមានកូន កូនៗនោះត្រូវតែចុះចូលនឹងអំណាចរបស់គាត់។ ដូចគ្នាដែរ អត្ថន័យនៅត្រង់នេះគឺថា ប្រសិនបើអ្នកត្រួតត្រាមានប្រពន្ធ នោះគាត់ត្រូវតែស្មោះត្រង់នឹងប្រពន្ធរបស់គាត់។ លើសពីនេះទៅទៀត វាជាការខុសឆ្គងក្នុងការបកស្រាយឃ្លានេះក្នុងរបៀបមួយដែលធ្វើឲ្យសាវ័ក ប៉ុល និងព្រះយេស៊ូវមិនមានលក្ខណសម្បត្តិក្នុងការបម្រើជាអ្នកគង្វាល ពីព្រោះសាវ័ក ប៉ុល និងព្រះយេស៊ូវមិនមានប្រពន្ធទេ។ ដូច្នេះ ការបកស្រាយបែបនេះគឺមិនសមហេតុផលនោះទេ។
(២) អ្នកខ្លះទៀតជឿថាសាវក ប៉ុល កំពុងប្រកាសថា អ្នកត្រួតត្រាមិនត្រូវមានប្រពន្ធច្រើនទេ។ ប៉ុន្តែ ទោះបីជាមានអ្នកមានប្រពន្ធច្រើនក្នុងចំណោមជនជាតិយូដានៅក្នុងសម័យកាលសតវត្សរ៍ទី១ក៏ដោយ ក៏ការអនុវត្តនេះគឺផ្ទុយនឹងច្បាប់ពួកចក្រភពរ៉ូមដែរ។ លើសពីនេះទៀត ការមានប្រពន្ធតែមួយគឺជាទម្លាប់ធម្មតាសម្រាប់ជនជាតិយូដា និងជនជាតិក្រិកនៅអាស៊ីនាពេលនោះ2។ សាវ័ក ប៉ុល ប្រហែលជាមិនចង់សំដៅលើអ្វីមួយដែលមិនមែនជាបញ្ហារបស់មហាជនដែលកំពុងតែស្ដាប់គាត់នោះឡើយ។ លើសពីនេះ ឃ្លា «មានប្ដីតែមួយ» លេចឡើងក្នុង ១ធីម៉ូថេ ៥:៩ ប៉ុន្តែគ្មាននរណាម្នាក់ជឿថាសាវ័ក ប៉ុល កំពុងសំដៅអំពីការមានប្រពន្ធច្រើននៅក្នុងអត្ថបទនោះទេ។ ទាំងអស់នេះបូកទៅជាការសន្និដ្ឋានថាសាវ័ក ប៉ុល ក៏មិនកំពុងតែនិយាយអំពីការមានប្រពន្ធច្រើននៅទីនេះក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៣:២ នោះដែរ។
(៣) នៅមានអ្នកខ្លះទៀតជឿថា លក្ខណសម្បត្តិនេះតម្រូវឲ្យអ្នកត្រួតត្រាមានប្រពន្ធតែម្នាក់ប៉ុណ្ណោះ ពេញមួយជីវិតរបស់គាត់។ ការយល់បែបនេះនឹងមិនរាប់បញ្ចូលបុរសដែលបានលែងលះគ្នា និងពោះម៉ាយមិនឲ្យក្លាយជាគ្រូគង្វាល ប៉ុន្តែទស្សនៈនេះក៏មិនសមហេតុផលដែរ។ ការលែងលះគឺពាក់ព័ន្ធទៅនឹងសំណួរនៃភាពស័ក្ដិសមរបស់បុរសម្នាក់សម្រាប់ព័ន្ធកិច្ច—នេះមានន័យថា ពេលវេលា និងកាលៈទេសៈនៃការលែងលះណាក៏ដោយក៏ត្រូវតែដាក់នៅក្នុងការវាយតម្លៃណាមួយ សម្រាប់ការងារជាគ្រូគង្វាលរបស់បុរសនោះ។ ប៉ុន្តែ នេះប្រហែលជាមិនមែនជាបញ្ហាដែលសាវ័ក ប៉ុល ចង់និយាយក្នុងឃ្លានេះនោះទេ។ សាវ័ក ប៉ុល បានលើកឡើងនៅកន្លែងផ្សេងទៀតថា ស្ត្រីមេម៉ាយ និងបុរសពោះម៉ាយអាចរៀបការម្តងទៀតបាន ប្រសិនបើពួកគេចង់ (១កូរិនថូស ៧:៩) ហើយគាត់ក៏បានលើកទឹកចិត្តស្ត្រីមេម៉ាយវ័យក្មេងឲ្យរៀបការម្តងទៀត (១ធីម៉ូថេ ៥:១៤)។ ទោះយ៉ាងណាក៏ដោយ ក៏ការនេះមិនរារាំងពួកគេថា «[ឲ្យ] មានប្ដីតែមួយ» នោះទេ (ដូចដែលគាត់និយាយវានៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៥:៩)។ ដូច្នេះ ឃ្លា «ត្រូវជាមនុស្សមានប្រពន្ធតែមួយ» មិនមែនមានន័យថា «បុរសដែលបានរៀបការតែមួយដងនោះទេ»។
(៤) អ្នកអត្ថាធិប្បាយចុងក្រោយមួយក្រុមជឿថាសាវ័ក ប៉ុល កំពុងបង្រៀនថា អ្នកត្រួតត្រាត្រូវតែស្មោះត្រង់ជាមួយនឹងប្រពន្ធរបស់គាត់។ អត្ថបទនោះនិយាយតាមន័យត្រង់ថា គ្រូគង្វាលត្រូវតែជា «បុរសនៃស្ត្រីតែម្នាក់»។ ពួកចាស់ទុំត្រូវតែស្មោះត្រង់នឹងប្រពន្ធរបស់គាត់ ក្នុងទំនាក់ទំនងនៃការមានប្រពន្ធតែមួយ។ ដើម្បីក្លាយជា «បុរសនៃស្ត្រីតែម្នាក់» នោះគាត់មិនត្រូវមានការស្រើបស្រាលដោយមិនរើសមុខ និងការស្រឡាញ់ភេទដូចគ្នាបានឡើយ។ ពួកចាស់ទុំត្រូវតែមានគំរូច្បាស់លាស់ និងលំនាំជាប់លាប់នៃកិត្តិយស សេចក្តីស្រឡាញ់ និងការលះបង់ចំពោះភរិយាខ្លួនតែម្នាក់ប៉ុណ្ណោះ3។
លក្ខណសម្បត្តិបន្ទាប់គឺពួកចាស់ទុំត្រូវតែ «មានចិត្តធ្ងន់ធ្ងរ»។ គ្រូគង្វាលមិនត្រូវជាមនុស្សប្រមឹកទេ តែត្រូវមានគំនិតច្បាស់លាស់ និងមានការវិនិច្ឆ័យល្អត្រឹមត្រូវ។
លើសពីនេះទៅទៀត អ្នកចាស់ទុំត្រូវ «ជាមនុស្សដឹងខ្នាត»។ ពាក្យក្រិកគឺ «សូហ្វ្រូណា» (sōphrona) មានន័យថា «ការគ្រប់គ្រងខ្លួនឯង ចេះប្រុងប្រយ័ត្ន មានការពិចារណា» (BDAG អក្សរទ្រេតដើម)។ នេះសំដៅទៅលើអ្នកដែលមិនត្រូវបានគ្រប់គ្រងដោយតណ្ហា ភាពស្រើបស្រាល ឬការថ្វាយបង្គំរូបព្រះទេ ប៉ុន្តែគ្រប់គ្រងដោយព្រះវិញ្ញាណវិញ។ ពាក្យនេះក៏អាចមានភាពខុសគ្នាលើសីលធម៌ខាងផ្លូវភេទផងដែរ 4។
លក្ខណសម្បត្តិនៃការក្លាយជាអ្នក «កាន់គំនិតមារយាទ» មានន័យថា «គុណសម្បត្តិដែលធ្វើឲ្យមានការកោតសរសើរ ឬរីករាយចិត្តជាមួយ» (BDAG κόσμιος) ។ គុណសម្បត្តិទាំងនេះអាចបង្កើតបាននូវឥទ្ធិពលបែបនេះបាន ពីព្រោះគុណសម្បត្តិទាំងនេះសំដៅទៅលើ «អាកប្បកិរិយាខាងក្រៅរបស់មនុស្សណាម្នាក់»5។
ការដែលពួកចាស់ទុំត្រូវតែ «ជាអ្នកចៅរ៉ៅ» មានន័យថា ផ្ទះរបស់អ្នកត្រួតត្រានោះត្រូវមានការបើកចំហ ដើម្បីមើលថែទាំសម្រាប់តម្រូវការរបស់អ្នកដ៏ទៃ។ វាមិនត្រូវបានបិទសម្រាប់អ្នកដែលត្រូវការជំនួយផ្នែកសម្ភារៈនោះទេ។ គុណនាមដែលបកប្រែថា «ប្រសប់នឹងការបង្រៀន» លេចឡើងតែមួយដងទៀតប៉ុណ្ណោះនៅក្នុងព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិក (២ធីម៉ូថេ ២:២៤)។ នៅក្នុងករណីទាំងពីរនេះ ពាក្យនេះពណ៌នាអំពីបុគ្គលដែលមានជំនាញក្នុងការបង្រៀនគោលលទ្ធិរបស់គ្រីស្ទបរិស័ទ (BDAG διδακτικός)។ ការបង្ហាញស្រដៀងគ្នាមួយទៀតនៅក្នុងកណ្ឌគម្ពីរ ទីតុស១:៩ បញ្ជាក់ប្រាប់អំពីលក្ខណៈនៃជំនាញនេះនៅក្នុងការអនុវត្ត៖6 វាទាក់ទងទៅនឹងសមត្ថភាព «ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង» (ទីតុស ១:៩)។ ដូចគ្នាដែរ អត្ថន័យនៃពាក្យនេះត្រូវបានកំណត់បន្ថែមទៀតនៅក្នុងកណ្ឌគម្ពីរ ២ធីម៉ូថេ ២:២៥ ដែលថា ជំនាញក្នុងការបង្រៀនរួមបញ្ចូលនឹងការ «ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព» ។ ដូច្នេះ សមត្ថភាពនៃការបង្រៀនមិនត្រឹមតែត្រូវការការណែនាំដ៏ស្មោះត្រង់នៅក្នុងសេចក្ដីបង្រៀននៃពួកសាវ័កប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការស្មោះត្រង់ការប្រឈមមុខគ្នាចំពោះសេចក្ដីបង្រៀនក្លែងក្លាយផងដែរ។
ពួកចាស់ទុំ «មិនត្រូវជាអ្នកចំណូលស្រា» ដែលនេះមានន័យថា «[គាត់] មិនត្រូវផឹកស្រាច្រើនពេក» (BDAG πάροινος)។ ការពណ៌នានៅក្នុងខ២ «ជាមនុស្សដឹងខ្នាត» គឺជាអ្វីដែលគាត់ត្រូវតែដេញតាម គាត់ «មិនត្រូវជាអ្នកចំណូលស្រា»។ នេះគឺជាអ្វីដែលគាត់ត្រូវជៀសវាងចេញ។ មនុស្សម្នាក់មិនអាចត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណ នៅពេលដែលគាត់កំពុងស្រវឹងបានទេ។
សាវ័ក ប៉ុល បាននិយាយបន្ថែមទៀតថា ពួកចាស់ទុំជាមនុស្ស «មិនត្រូវ…ឈ្លោះប្រកែក» (១ធីម៉ូថេ ៣:៣)។ ការ «ឈ្លោះប្រកែក» ត្រង់នេះមានន័យថា ជាមនុស្សចូលចិត្តវាយតប់7។ បុគ្គលដែលគេស្គាល់ថាជាមនុស្សសម្លុត ឬបំពានគេ មិនមានមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ធ្វើជាគ្រូគង្វាលបានឡើយ។
ពួកចាស់ទុំត្រូវ «មានចិត្តស្លូតបូត» ដែលនេះមានន័យថា «មិនទទូចទាមទារលើគ្រប់សិទ្ធិនៃច្បាប់ ឬទំនៀមទម្លាប់ យោគយល់ សុភាព សប្បុរស ចេះគួរសម អត់ធ្មត់» (BDAG ἐπιεικής អក្សរទ្រេតដើម) នោះមានន័យថាគាត់ជាមនុស្ស «សប្បុរស និងអត់ធ្មត់»8។ នេះមិនមែនជាមនុស្សដែលមិចភ្នែកមើល ឬអរសប្បាយនឹងអំពើបាបនោះទេ។ ផ្ទុយទៅវិញ គាត់ជាបុរសម្នាក់មានគំនិតបែបច្បាស់លាស់អំពីអំពើបាប និងសេចក្ដីសុចរិត ប៉ុន្តែមិនមានលក្ខណៈហាក់ដូចជាមានសុភវិនិច្ឆ័យ ឬជាលក្ខណៈដូចពួកផារិស៊ីនោះឡើយ។
ពាក្យថា «ឥតរករឿងរកហេតុ» មានន័យត្រង់ថា «គ្មានការប្រយុទ្ធ» ពណ៌នាអំពីមនុស្សដែល «មិនមានទំនោរទៅនឹងការឈ្លោះប្រកែក ជាមនុស្សមានសន្តិភាព» និង «មិនបង្ករឿង» (LSJ ἀμαχος) ។
ពួកចាស់ទុំក៏ត្រូវតែជាមនុស្ស «ឥតលោភចង់បានប្រាក់» ដែលឈរផ្ទុយពីមនុស្ស «ស្រឡាញ់ប្រាក់» នៅគ្រា «ជាន់ក្រោយបង្អស់» (២ធីម៉ូថេ ៣:១-២ សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ លូកា ១៦:១៤)។ ក្នុងន័យនេះ អ្នកដែលស្រឡាញ់លុយបានត្រូវជំនុំជម្រះដោយសារតែ «ការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង»។ មានមនុស្សមិនតិចទេដែលឃ្លាតចេញពីសេចក្តីជំនឿដោយសារការស្រឡាញ់ប្រាក់ (១ធីម៉ូថេ ៦:១០)។ នេះជាមូលហេតុដែលការស្រឡាញ់ប្រាក់មិនអាចគ្រងលើចិត្តអ្នកត្រួតត្រាបានឡើយ។
«ត្រូវត្រួតត្រាផ្ទះរបស់ខ្លួនដោយស្រួលបួល» មានន័យថា អ្នកត្រួតត្រាត្រូវមើលថែរបៀបរបស់គ្រួសារគាត់ឲ្យបានល្អ។ គ្រូគង្វាលត្រូវតែមានផ្ទះដែលជាគំរូ។ នេះមិនមានន័យថា គ្រប់យ៉ាងតែងតែល្អឥតខ្ចោះ ឬក៏ថាកូនចៅរបស់គាត់ទាំងអស់ចាំបាច់ត្រូវតែជាគ្រីស្ទបរិស័ទដែលជឿនោះទេ។ ប៉ុន្តែ គ្រូគង្វាលដ៏ស្មោះត្រង់នឹងជាមនុស្សម្នាក់ដែលដឹកនាំផ្ទះរបស់គាត់ ហើយប្រៀនប្រដៅកូនរបស់គាត់ដោយឧស្សាហ៍ព្យាយាម ហើយថាការយកចិត្តទុកដាក់លើការប្រៀនប្រដៅកូនចៅនឹងឆ្លុះបញ្ចាំងនៅក្នុងកម្រិតមួយចំនួននៃអាកប្បកិរិយារបស់កូនៗគាត់៖ «ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង»។ ជាញឹកញាប់ ក្មេងដែលមិនចេះស្ដាប់បង្គាប់បង្ហាញអំពីការខ្វះការប្រៀនប្រដៅដោយសេចក្តីស្រឡាញ់ និងការគ្រប់គ្រងដោយគ្មានរបៀបរៀបរយនៅក្នុងផ្ទះ។ បើអវត្តមានធាតុសំខាន់ទាំងនេះ នោះមេគ្រួសារត្រូវទទួលខុសត្រូវ មិនអាចប្រចាំនឹងអ្នកណាផ្សេងទៀតឡើយ។ គាត់ជាអ្នកដែលត្រូវដឹកនាំការទទួលខុសត្រូវ ដើម្បីធ្វើឲ្យប្រាកដថាមានភាពសុចរិតនៅក្នុងផ្ទះគាត់។ អ្នកត្រួតត្រាត្រូវតែជាគំរូក្នុងរឿងនេះ។
ផ្ទះជាកន្លែងបង្ហាញពីសក្ដានុពលភាពជាអ្នកដឹកនាំរបស់បុរសណាម្នាក់នៅក្នុងក្រុមជំនុំ។
សាវ័ក ប៉ុល បានសួរសំណួរដែលមានចម្លើយស្រាប់ថា៖ «បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួនធ្វើដូចម្ដេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន?» ចម្លើយគឺថាគាត់មិនអាចធ្វើការនោះបានទេ។ ប្រសិនបើបុរសណាម្នាក់មិនអាចរក្សាសណ្ដាប់ធ្នាប់ និងការប្រៀនប្រដៅកូនៗគាត់នៅក្នុងផ្ទះរបស់គាត់បាន នោះគេមិនអាចរំពឹងថាគាត់នឹងធ្វើបានល្អជាងនៅក្នុងក្រុមជំនុំឡើយ។
អ្នកត្រួតត្រាមិនត្រូវជាអ្នក «ទើបនឹងជឿថ្មី» ទេ។ សាវ័ក ប៉ុល មិនបានបញ្ជាក់ថាថ្មីប៉ុណ្ណា ដែលហៅថាជឿថ្មីនោះទេ។ ប្រសិនបើគាត់មានពេលវេលាអប្បបរមាជាក់លាក់មួយ គាត់មិនបានប្រាប់ឲ្យយើងដឹងទេ។ អ្វីដែលគាត់បានប្រាប់គឺថា អ្នកត្រួតត្រាត្រូវតែមានចរិតល្អ។ ដូចដែលបានរៀបរាប់ខាងលើ ពាក្យរបស់សាវ័ក ប៉ុល មួយទៀតសម្រាប់អ្នកត្រួតត្រាគឺ ពួកចាស់ទុំ (សូមអាន ៥:១៧) ជាពាក្យដែលផ្ដោតសំខាន់លើភាពចាស់ទុំ។ គ្រូគង្វាលត្រូវតែមានចរិតលក្ខណៈដែលអាចបញ្ជាក់បាន ដែលយើងអាចសន្មតថា មានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថាគាត់ពិតជាដូចអ្វីដែលគាត់និយាយ។ វាត្រូវការពេលវេលា ហើយពេលវេលាគួរតែផ្តល់ជាភស្តុតាងនៃភាពចាស់ទុំ។ ប្រសិនបើពេលវេលាមិនផ្តល់ភស្តុតាងបែបនេះទេ នោះលក្ខណសម្បត្តិក៏មិនទាន់ត្រូវបានបំពេញដែរ។ ប៉ុន្តែ ភាពស្មោះត្រង់ និងចរិតល្អតាមពេលវេលាមួយ គឺជាភស្តុតាង។ បើខ្វះភស្តុតាងនៃការស៊ូទ្រាំនេះ នោះនឹងមានហានិភ័យត្រង់ថា អ្នកត្រួតត្រាអាចនឹងមានអំនួតចំពោះមុខតំណែងរបស់គាត់។ ប្រហែល សូម្បីតែជំនឿរបស់គាត់ក៏គួរឲ្យសង្ស័យដែរ។
គ្រូគង្វាលដ៏ស្មោះត្រង់ម្នាក់គួរតែ «ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង»។ គាត់ត្រូវតែមានកេរ្តិ៍ឈ្មោះល្អជាមួយអ្នកដែលនៅក្រៅក្រុមជំនុំដែរ។ ប្រសិនបើបុរសម្នាក់នោះមានកេរ្តិ៍ឈ្មោះអាក្រក់នៅខាងក្រៅក្រុមជំនុំ នោះទីបន្ទាល់នៃក្រុមជំនុំទាំងមូលនឹងត្រូវខូចបង់ជាមិនខាន។ ត្រូវតែមានចរិតល្អជាប់លាប់គ្រប់ពេលវេលា។ «បើអ្នកដឹកនាំបរាជ័យក្នុងលក្ខណសម្បត្តិមួយ ឬក៏ច្រើន នោះនឹងបើកចំហឲ្យគេមើលងាយ…ហើយក៏ជាភស្តុតាង ឬការដែលនាំទៅរក ឬក៏កំពុងស្ថិតនៅក្រោមឥទ្ធិពលរបស់អារក្សជាមិនខាន»។9
បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។