ស្លាក
តើអ្វីដែលជាបន្ទាយដ៏រឹងមាំរបស់អារក្សសាតាំងដែលឃុំឃាំងព្រលឹងវិញ្ញាណរបស់មនុស្ស—បន្ទាយដ៏រឹងមាំដែលយើងកំពុងស្វែងរក ដើម្បីបំផ្លាញចោល? ចម្លើយគឺ៖ គំនិតដែលគេរិះគិត និងគ្រប់ទាំងសេចក្តីយ៉ាងខ្ពង់ខ្ពស់។ តើសមរភូមិនេះកំពុងតែកើតឡើងនៅកន្លែងណា? គឺវាកំពុងតែកើតឡើងក្នុងគំនិតយើង។
«កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ» (ទំនុកតម្កើង ៣៧:១)
«ពេលដែលយើងយល់អំពីដំណឹងអាក្រក់ នោះទើបយើងអាចយល់អំពីដំណឹងល្អបាន។» (R.C. Sproul)
«ការមិនជឿលើព្រះជាម្ចាស់គឺជាការដែលចងសម្ពន្ធភាពជាមួយអារក្សសាតាំង។» (Jon Bloom)
សាតាំងដឹងថា មនុស្សងាយត្រូវបានបោកប្រាសតាមរយៈការអស្ចារ្យផ្សេងៗដូចជា ការទាយឆុត ឬទីសម្គាល់ផ្សេងៗទៀត។ ដូច្នេះ វាអាចអូសទាញមនុស្សឲ្យវង្វេងតាមពួកគ្រូខុសឆ្គងតាមរយៈការអស្ចារ្យទាំងអស់នេះបាន។
ចំពោះអស់អ្នកក្នុងចំណោមយើង ដែលប្រារព្ធថ្ងៃកែទម្រង់ដែលលោកគ្រូ ម៉ធិន លូសើរ (Martin Luther) បានចាប់ផ្ដើម និងការដែលគាត់បកប្រែព្រះគម្ពីរទៅជាភាសាសាមញ្ញៗ និងការអធិប្បាយព្រះបន្ទូលព្រះជាម្ចាស់ យើងក៏អាចចងចាំថ្ងៃទី៣១ខែតុលាថា ជាថ្ងៃដ៏សំខាន់មួយក៏បានដែរ ព្រោះថ្ងៃហ្នឹងគឺជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ...មិនមែនគ្រាន់តែជាការសប្បាយក្នុងញ៉ាំស្ករ និងការស្លៀកពាក់ឈុតឆាកសម្រាប់បុណ្យហាឡូវីន។
ពេលដែលព្រះជាម្ចាស់ទម្លាក់សាតាំងចុះមក ដែលមានចែងក្នុងកណ្ឌគម្ពីរវិវរណៈ យើងឃើញថា កណ្ឌគម្ពីរនេះបានហៅ ពួកអារក្សទាំងនោះថាជា «ទេវតារបស់វា» (វិវរណៈ ១២:៩)។
ដូច្នេះ យើងត្រូវតែបដិសេធគំនិតដែលគេលើកឡើងថា អារក្សអាចចូល អាចគ្រប់គ្រង ឬក៏ត្រួតត្រាលើគ្រីស្ទបរិស័ទបាន។
ពេលដែលយើងប្រើពាក្យ «ចូល» ដើម្បីពណ៌នាពីបុគ្គលណាម្នាក់ដែលអារក្សចូល យើងតែងតែផ្ដល់អត្ថន័យថា បុគ្គលនោះស្ថិតក្រោមការគ្រប់គ្រងរបស់វិញ្ញាណអាក្រក់ ហើយគាត់គ្មានជម្រើសទេក្រៅពីចុះចូលនឹងវាទាំងស្រុងតែម្ដង។