ស្ដេច ដាវីឌ ដែលជាអ្នកនិពន្ធ ហើយក៏ជាអ្នកចម្បាំង បានសរសេរទំនុកតម្កើងជាច្រើន ដែលទំនុកតម្កើងខ្លះបានព្យាករណ៍អំពីព្រះម៊ែស៊ីដែលនឹងត្រូវយាងមក ដែលព្រះអង្គនឹងសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ពីអំពើបាបរបស់ពួកគេ។

ចំណាំ៖ នេះជាកំណែវីដេអូប្លុក ដែលយកចេញពីភាគទី១៤២ នៃកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា «ការជជីករកសេចក្ដីពិត» ដោយសមាគមន៍សម្រាប់ការស្រាវជ្រាវផ្នែកព្រះគម្ពីរ។
មានពេលមួយ អ្នកសាមញ្ញនិយមគម្ពីរមួយចំនួន (“Bible minimalists” អ្នកដែលជឿថាព្រះគម្ពីរមានតម្លៃតិចតួចទាក់ទងនឹងប្រវត្តិសាស្ត្រ ព្រោះគេថាមិនមានព័ត៌មានត្រឹមត្រូវ ដើម្បីជួយយើងឲ្យយល់អំពីប្រវត្តិសាស្ត្រឲ្យបានជាក់លាក់) បានមានការសង្ស័យអំពីអត្ថិភាពរបស់ស្ដេច ដាវីឌ ដោយជឿថា ស្ដេច ដាវីឌ មិនមែនជាបុគ្គលពិតនៅក្នុងប្រវត្តិសាស្ត្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ របកគំហើញខាងបុរាណវត្ថុវិទ្យាជាច្រើនបានបញ្ជាក់ពីអត្ថិភាពនៃស្ដេច ដាវីឌ ដ៏អស្ចារ្យបំផុតរបស់សាសន៍អ៊ីស្រាអែល ហើយបានបញ្ជាក់ពីព័ត៌មានលម្អិតជាច្រើននៅក្នុងអត្ថបទព្រះគម្ពីរទាក់ទងនឹងជីវិតរបស់ទ្រង់ និងពេលវេលាដែលទ្រង់មានព្រះជន្មរស់នៅ។ ចំណុចទាំង១០ខាងក្រោមនេះ ជារបកគំហើញកំពូលទាំងដប់ដែលទាក់ទងនឹងស្ដេច ដាវីឌ។

ខ្សែដង្ហក់របស់ព្រះចៅផារ៉ោន ទុតាន់ខាមូន របស់អេហ្ស៊ីប («ស្ដេច ធូត» King Tut) ដែលគេបានរកឃើញនៅក្នុងផ្នូររបស់ព្រះអង្គ។ ប្រភពរូបភាព៖ Dale Dunlop
ស្ដេច ដាវីឌ ប្រហែលជាល្បីបំផុតសម្រាប់ការប្រយុទ្ធដ៏អស្ចារ្យរបស់ទ្រង់ជាមួយនឹងកូលីយ៉ាត។ ក្មេងប្រុសម្នាក់បានកម្ចាត់អ្នកចម្បាំងដ៏មហិមា និងខ្លាំងពូកែម្នាក់ ដោយប្រើខ្សែដង្ហក់។ ទោះបីមនុស្សជាច្រើនស្គាល់ខ្សែដង្ហក់ដែលរាងជាអក្សរ «Y» ជាមួយនឹងកៅស៊ូទឹកដែលគេប្រើសព្វថ្ងៃនេះ ខ្សែដង្ហក់នៅក្នុងគម្ពីរសញ្ញាចាស់គឺខុសគ្នាខ្លាំង។ អ្នកជំនាញខាងសព្វាវុធក្នុងព្រះគម្ពីរ លោកបណ្ឌិត ប៊យដ៍ ស៊ីវើរស៍ (Boyd Seevers) ពណ៌នាអំពីខ្សែដង្ហក់យ៉ាងដូច្នេះថា ៖ «ខ្សែដង្ហក់អាចមានលក្ខណៈសាមញ្ញដូចជាខ្សែប្រវែងបណ្ដោយ ១ម៉ែត្រ និងទទឹង ២.៥សង់ទីម៉ែត្រ ទោះបីជាញឹកញាប់ គេធ្វើវាឡើងជាមួយនឹងខ្សែតូចពីរសរសៃដែលតភ្ជាប់ទៅនឹងកំណាត់ ឬស្បែកនៅចំកណ្ដាល។ ជាញឹកញាប់ ខ្សែដង្ហក់ត្រូវបានគេត្បាញពីរោមចៀម ឬសម្ភារៈដែលអាចបត់បែនបានដែលយកចេញពីសត្វ ឬរុក្ខជាតិ។ ចុងម្ខាងត្រូវបានគេរុំ ឬចងជាប់នឹងម្រាមដៃម្ខាងនៃដៃរបស់អ្នកគ្រវែង ហើយចុងម្ខាងទៀតត្រូវបានចងភ្ជាប់ទៅនឹងមេដៃ និងម្រាមចង្អុលដៃ ដើម្បីចាប់រហូតដល់ពេលត្រូវលែងដៃ។ ខ្សែដង្ហក់បុរាណជាច្រើនមកពីប្រទេសអេហ្ស៊ីបគឺនៅមានសេសសល់រហូតមកដល់សព្វថ្ងៃនេះ ដោយរួមទាំងខ្សែដង្ហក់របស់ស្ដេច ធូត (Tut) ដែលគេបានរកឃើញនៅក្នុងផ្នូររបស់ទ្រង់។ ខ្សែដង្ហក់ គឺជាអាវុធរយៈចម្ងាយឆ្ងាយដែលគេប្រើក្នុងសម័យបុរាណ។ អត្ថបទបុរាណលើកឡើងថា អ្នកគ្រវែងខ្សែដង្ហក់គឺអាចគ្រវែងចំគោលដៅរបស់ពួកគេរហូតដល់រយៈចម្ងាយ ៣៦៥ម៉ែត្រ។ ព្រះគម្ពីរបានកត់ត្រាថាមានមនុស្សចំនួន ៧០០នាក់ មកពីកុលសម្ព័ន្ធបេនយ៉ាមីន ដែលអាច បាញ់ដោយក្រួស ត្រូវដល់សក់មួយសរសៃបានឥតខុសឡើយ (ចៅហ្វាយ ២០:១៦)។ នេះផ្តល់ឲ្យយើងនូវការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ដែលលោក ដាវីឌ មាននៅក្នុងការប្រយុទ្ធរបស់ទ្រង់ជាមួយ កូលីយ៉ាត។ ជាការពិតណាស់ យើងក៏មិនគួរភ្លេចថាចម្បាំងជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទេ (១សាំ. ១៧:៤៧)។
Score 3
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។

គេរកឃើញសិលាកម្ទេចកំណដែលមានអក្សរចារឹកនេះនៅ ធែល អេស សាហ្វី (Tell es-Safi)ដែលព្រះគម្ពីរហៅថាក្រុង កាថ ហើយក្នុងចំណោមពាក្យពីរដែលបានសរសេរចុះមានឈ្មោះពីរដែលស្រដៀងនឹងឈ្មោះ កូលីយ៉ាត។
ប្រភាពរូបភាព៖ The Tell es-Safi/Gath Archaeological Project
នៅឆ្នាំ ២០០៥ គេរកឃើញបំណែកដុំថ្ម (ostracon) ដែលមានអក្សរចារឹកមួយដុំ (សិលាកម្ទេចកំណដែលមានអក្សរចារឹក) នៅ ធែល អេស សាហ្វី ជាទីតាំងនៃក្រុង កាថ របស់ភីលីស្ទីនក្នុងព្រះគម្ពីរ។ បំណែកដុំថ្មទាំងនេះ មានចុះកាលបរិច្ឆេទដល់យុគសម័យដែកទី២ក (Iron Age 2A) ដែលជាពេលដែលស្ដេច ដាវីឌ និងកូលីយ៉ាត រស់នៅ។ សិលាចារឹកដែលសរសេរជាអក្សររបស់ពួកកាណានពីបុរាណ (Semitic “Proto-Canaanite”) មានឈ្មោះពីរ៖ “ALWT” និង “WLT"។3 ឈ្មោះទាំងពីរនេះ (ALWT – ភាសាហេព្រើរ אלות និង – ភាសាហេព្រើរ ולת) គឺស្រដៀងគ្នាខ្លាំងណាស់ទៅនឹងឈ្មោះ កូលីយ៉ាត (ភាសាហេព្រើរ גלית )។ លោក អារេន ម៉ាអេរ (Aren Maeir) ដែលជានាយកនៃការជីកកកាយនៅ ធែល អេស សាហ្វី/ក្រុង កាថ បានសង្ខេបពីសារៈសំខាន់នៃសិលាចារឹកនេះ៖ ១. សិលាចារឹកបង្ហាញថា នៅប្រមាណជាសតវត្សទី១០ ឬទី៩ មុនគ.ស. ឈ្មោះស្រដៀងនឹង កូលីយ៉ាត ត្រូវគេប្រើប្រាស់នៅក្រុង កាថ ស្រុក ភីលីស្ទីន។ ព័ត៌មាននេះផ្តល់នូវប្រវត្តិសាស្ត្រផ្នែកវប្បធម៌មួយចំនួនសម្រាប់សាច់រឿងរបស់ស្ដេច ដាវីឌ និង កូលីយ៉ាត។ ២. សិលាចារឹកបង្ហាញថា តាំងពីដើមយុគសម័យដែកទី២ក ពួកភីលីស្ទីនបានទទួលយកប្រព័ន្ធសរសេរតាមបែប ស៊ីមីទីក (the Semitic writing systems) ។4

ផ្នែកមួយនៃជញ្ជាំងកំពែងនៅយុគសម័យលង្ហិនទី២ នៅក្រុង ធែល ហេប្រុន/ធែល រូម៉េដ ដែលបានបន្តប្រើក្នុងយុគសម័យដែកទី១ និងទី២។ ប្រភាពរូបភាព៖ Emek Shaveh/https://emekshaveh.org/en/tel-rumeida-hebrons-archaeological-park/
ដំបូងឡើយ ស្ដេច ដាវីឌ ឡើងសោយរាជ្យជាស្ដេចស្រុក យូដា នៅក្រុង ហេប្រុន រីឯព្រះបាទ អ៊ីស-បូសែត ជាបុត្ររបស់ព្រះបាទ សូល សោយ រាជ្យជាស្ដេចអ៊ីស្រាអែលពីក្រុង ម៉ាហាណែម (២សាំ. ២:៨-១១)។ ក្រុង ហេប្រុន ត្រូវបានកំណត់សម្គាល់ថាជាក្រុង យេប៊ែល អើរ រូម៉េដ (Jebel er-Rumeide) ដែលត្រូវបានគេហៅថា ថេល រូម៉េដ (Tell Rumeide) ឬ ថេល ហេប្រុន (Tell Hebron) ផងដែរ។ ដៃសម្រាប់កាន់ថូចំនួនប្រាំដែលមានអក្សរ LMLK (ហើយមានន័យថា «សម្រាប់ថ្វាយស្ដេច») ដែលមានឈ្មោះក្រុង ហេប្រុន ត្រូវបានគេរកឃើញនៅកន្លែងនោះ។5 ការជីកកកាយបានរកឃើញផ្នែកខ្លះនៃជញ្ជាំងក្រុងនៅយុគសម័យពាក់កណ្ដាលលង្ហិនទី២ ដែលបានបន្តប្រើប្រាស់ក្នុងយុគសម័យដែកទី១ និងទី២។6 លើសពីនោះទៅទៀត គេក៏បានរកឃើញសំណល់នៃផ្ទះបួនបន្ទប់ និងបំណែកនៃថូដែលបិទជិត ដែលទាំងពីរនេះជាធម្មតាជាអ្វីដែលសាសន៍អ៊ីស្រាអែលបានធ្វើ និងប្រើប្រាស់។7 សំណល់នៃរាជវាំងរបស់ព្រះបាទ ដាវីឌ ទំនងជាស្ថិតនៅលើកំពូលភ្នំ ដែលមានអាគារពីជំនាន់សម័យកណ្ដាល (ដែលអ្នកក្នុងតំបន់ហៅថា ឌែរ អាបេន )។ ពីដើមឡើយ អាគារនេះជាវត្តអារាមរបស់ពួក ប៊ីហ្សង់ទីន (Byzantine) ហើយត្រូវហាមមិនឲ្យជីកកកាយនៅទីនោះទេ។8 ខណៈដែលយើងគិតអំពីស្ដេច ដាវីឌ ជាទូទៅយើងតែងតែភ្ជាប់ទ្រង់ជាមួយនឹងក្រុងយេរូសាឡឹម ប៉ុន្តែកុំភ្លេចថារាជធានីដំបូងនៃរាជាណាចក្រយូដាគឺនៅក្រុងហេប្រុន។

ច្រកទ្វារយុគសម័យដែកនៅស្រុក អេត-ធែល ទំនងជារាជធានីនៃអាណាចក្រ កេស៊ូរី បុរាណ។
ប្រភាពរូបភាព៖ HolyLandPhotos.org
កាលព្រះបាទ ដាវីឌ កំពុងសោយរាជ្យនៅក្រុងហេប្រុន នោះទ្រង់មានបុត្រាជាច្រើនអង្គជាមួយនឹងភរិយាផ្សេងៗគ្នា។ កូនទីបីរបស់ព្រះអង្គឈ្មោះ អាប់សាឡំម ជាបុត្ររបស់នាង ម្អាកា ដែលជាបុត្រីរបស់ តាលម៉ាយ ជាស្ដេចស្រុក កេស៊ូរី (២សាំ. ៣:៣)។ ក្រោយមក បន្ទាប់ពីអាប់សាឡំមបានធ្វើគុតអាំណូនជាអនុជរបស់ទ្រង់ នោះព្រះអង្គបានយាងរត់ទៅរកជីតារបស់ព្រះអង្គ គឺតាលម៉ាយ ជាបុត្រារបស់អាំមិហ៊ូដ ជាស្ដេចស្រុក កេស៊ូរី ហើយរស់នៅជាមួយទ្រង់អស់រយៈពេលបីឆ្នាំ (២សាំ. ១៣:៣៧-៣៨)។
អ្នកប្រាជ្ញបានលើកឡើងថា ស្ដេច ដាវីឌ បានរៀបការជាមួយនាង ម្អាកា ដែលជាបុត្រីរបស់ស្ដេចស្រុក កេស៊ូរី ដើម្បីពង្រឹងទំនាក់ទំនងរវាងនគរទាំងពីរ និងពង្រឹងការសោយរាជ្យរបស់ទ្រង់។ នៅសម័យបុរាណ ការអនុវត្តធម្មតាមួយគឺឲ្យកូនស្រីរបស់អ្នកគ្រប់គ្រងដែលមានអំណាចជាងទៅអ្នកគ្រប់គ្រងដែលខ្សោយជាង ដែលការនេះបង្ហាញថា ស្រុក កេស៊ូរី គឺជានគរដែលខ្លាំងជាង។9
ក្រុង អេត-ធែល (Et-Tell) មានចំងាយ ៣គីឡូម៉ែត្រ ពីច្រាំងខាងជើងឆៀងខាងកើតនៃសមុទ្រកាលីឡេ។ គេបានកំណត់ថា វាជារាជធានីនៃអាណាចក្រ កេស៊ូរី ។ ស្រុកនេះមានលក្ខណៈដូចការពណ៌នាក្នុងព្រះគម្ពីរ (ចោទិយកថា ៣:១៤; យ៉ូស្វេ ១២:៤-៥; ១៣:១១-១៣)។ ស្រុកមួយនេះច្រើនតែមានការផ្គូផ្គងជាមួយនឹងក្រុង អេបិល-បេត-ម្អាកា (Abel Beth Maacah; យ៉ូស្វេ ១២:៥; ១៣:១១, ១៣)។ ពួកបុរាណវត្ថុវិទូបានកំណត់ថាក្រុង អេបិល-បេត-ម្អាកា ជាស្រុក ធែល អាប៊ីល អាល់ ហ្គាម (Tell Abil al-Qamh) ហើយស្រុក អេត-ធែល ជារាជធានីនៃនគរ កេស៊ូរី ។ ទីតាំងទាំងពីរគឺជាភ្នំយុគសម័យដែកដ៏លេចធ្លោបំផុតនៅក្នុងតំបន់។10 ក្រុង អេត-ធែល ជាទីតាំងតែមួយសម្រាប់ភូមិបេតសៃដា នៅក្នុងគម្ពីរសញ្ញាថ្មី។ វាគឺជាភូមិដ៏រឹងមាំនៅសម័យរបស់ព្រះបាទដាវីឌ។ ច្រកទ្វារពីយុគសម័យដែកដ៏ធំ (Iron-Age Gate) របស់វាមានបួនបន្ទប់គឺគេនៅតែអាចមើលឃើញនៅសព្វថ្ងៃនេះ។ ផ្ទាំងថ្មចម្លាក់មួយត្រូវបានគេរកឃើញនៅជិតខ្លោងទ្វារ ក្នុងភូមិ ហើយផ្ទាំងថ្មនោះបង្ហាញពីរូបក្បាលគោ ដែលទំនងជាតំណាងឲ្យព្រះព្យុះ ឬព្រះច័ន្ទ ដែលប្រជាជននៃក្រុង កេស៊ូរី គោរពបូជា។11 ប្រសិនបើការកំណត់អត្តសញ្ញាណរបស់ក្រុង អេត-ធែល ជារាជធានីនៃនគរ កេស៊ូរី ជាការត្រឹមត្រូវ នោះទំនងជាកន្លែងស្រុករបស់មហេសីរបស់ស្ដេច ដាវីឌ ឈ្មោះ ម្អាកា និងជាកន្លែងដែលអាប់សាឡំម ជាបុត្រារបស់ទ្រង់រស់នៅអស់រយៈពេលបីឆ្នាំ។

បុរាណវត្ថុវិទូម្នាក់ឈ្មោះលោកស្រី អេឡាត ម៉ាហ្សារ កំណត់អត្តសញ្ញាណរបស់គ្រោងអគារថ្ម
ដែលមានទម្រង់ធំនេះថាជារាជវាំងរបស់ស្ដេច ដាវីឌ។
ប្រភាពរូបភាព៖ Photo courtesy of Dr. Eilat Mazar.
នៅទីបំផុត ស្ដេច ដាវីឌ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល (២សាំ. ៥:៣) ហើយទ្រង់បានវាយយកក្រុងយេរូសាឡឹមភ្លាមៗ (២សាំ.៥:៧)។ បន្ទាប់មក ទ្រង់បានចាប់ផ្ដើមសាងសង់ព្រះរាជវាំងមួយ ដែលស្ដេច ហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានជួយក្នុងការសាងសង់ ដោយផ្តល់ឈើតាត្រៅ ជាងឈើ និងជាងថ្ម (២សាំ. ៥:១១)។ ពីឆ្នាំ ២០០៥-២០០៧ បុរាណវត្ថុវិទូជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះ បណ្ឌិត អេឡាត ម៉ាហ្សារ (Eilat Mazar) បានជីករកឃើញនូវអ្វីដែលសព្វថ្ងៃនេះដែលគេហៅថា «គ្រោងអគារថ្មដែលមានទម្រង់ធំ»។ គ្រោងអគារដ៏មហិមានេះមានជញ្ជាំងដែលមានទទឹង ១.៩ម៉ែត្រ-២.៤ម៉ែត្រ ដែលគេសាងសង់ពីថ្មដ៏ធំៗ។ ថ្មនោះក៏មានក្បាច់ក្បាលសសរយកលំនាំតាមរចនាបថ អ៊ែអូលិក (proto-Aeolic Capital) ដ៏ស្រស់ស្អាតប្រវែង ១.៥ម៉ែត្រ ដែលទំនងជាបំណែកនៃអាគាររាជវាំងនោះ។ តាមរយៈគ្រឿងស្មូនដែលបានរកឃើញនៅពីក្រោមគ្រោងអគារថ្មដែលមានទម្រង់ធំនេះ ពួកបុរាណវត្ថុវិទូបានបញ្ជាក់ថាការសាងសង់របស់វាបានចាប់ផ្ដើមនៅដើមយុគសម័យដែកទី២ (សតវត្សទី១០ មុនគ.ស.) ជាសម័យរបស់ស្ដេច ដាវីឌ។ ដោយផ្អែកលើលក្ខណៈនៃគ្រោងអគារនេះដែលសមស្របនឹងរាជវាំង និងការពិតដែលថាទីតាំងរបស់វាត្រូវគ្នានឹងទិន្នន័យក្នុងព្រះគម្ពីរ (ដូចជា ២សាំ. ៥:១៧ – ស្ដេច ដាវីឌ បានយាងចុះពីដំណាក់របស់ទ្រង់ទៅទីពំនួន) នោះលោកស្រី ម៉ាហ្សារ បានកំណត់គ្រោងអគារនេះជារាជវាំងរបស់ស្ដេច ដាវីឌ។12 ទោះបើការកំណត់អត្តសញ្ញាណនេះនៅមានភាពចម្រូងចម្រាសខ្លះក៏ដោយ ក៏អ្នកប្រាជ្ញជាច្រើនទទួលយកការសន្និដ្ឋានរបស់នាង។ បុរាណវត្ថុវិទូលោកបណ្ឌិត ស្កុត ស្ទ្រីផ្លីង (Scott Stripling) មានប្រសាសន៍ថា «ពេលលោកស្រី អេឡាត ម៉ាហ្សារ (Eilat Mazar) ជីកកកាយគ្រោងអគារថ្មដែលមានទម្រង់ធំ នោះនាងទំនងជាក៏បានបង្ហាញឲ្យឃើញរាជវាំងពិតរបស់ស្ដេច ដាវីឌ គឺនៅពីលើសំណង់ដែលមានរាងជាកាំជណ្ដើរ (“The Stepped Stone Structure”) ឬ មីឡូរ (“Millo”) ដ៏ល្បីល្បាញ»។13 សាស្ត្រាចារ្យម្នាក់ឈ្មោះលោក ណាដាម ណាអាមែន (Nadav Na’aman) ដែលជាគ្រូបង្រៀនប្រវត្តិសាស្ត្រសាសន៍យូដានៅសាកលវិទ្យាល័យ ធែល អាវីវ (Tel Aviv University) ក៏យល់ឃើញអញ្ចឹងដែរ។ គាត់បានកត់សម្គាល់ថា «ខ្ញុំក៏ឯកភាពផងថា “គ្រោងអគារថ្មដែលមានទម្រង់ធំ" ដែលបណ្ឌិត អេឡាត ម៉ាហ្សារ បានរកឃើញ វាអាចជាព្រះដំណាក់របស់ស្ដេច ដាវីឌ ដូចគាត់បានកំណត់ដែរ។ ឬនិយាយឲ្យត្រឹមត្រូវជាងនេះ គ្រោងអគារថ្មដែលមានទម្រង់ធំនេះអាចជាស្លាបអគារភាគឦសាននៃព្រះដំណាក់ទ្រង់។”14

ទិដ្ឋភាពពីលើអាកាសនៃក្រុង ឃីបេត កេយ៉ាហ្វា ដែលជាទីតាំងក្នុងយុគសម័យដែកក្នុងអាណាចក្រ យូដា។
ប្រភាពរូបភាព៖ Khirbet Qeiyafa Archaeological Project http://qeiyafa.huji.ac.il/index.asp
ព្រះគម្ពីរកត់ត្រាអំពីនគររបស់ស្ដេច ដាវីឌ ដែលបានពង្រីកធំជាងមុន (២សាំ. ៨:១-៤)។ ទីតាំងដ៏រឹងមាំចំនួនពីរដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០ ត្រូវបានគេរកឃើញដែលអ្នកប្រាជ្ញជឿថាជាភស្តុតាងនៃវិមជ្ឈការអំណាចដែលគ្រប់គ្រងតំបន់នេះ។ ចំណុចនេះមានភាពស៊ីគ្នាជាមួយនឹងការពណ៌នារបស់ព្រះគម្ពីរអំពីស្ដេច ដាវីឌ ដែលកាលនោះទ្រង់ក៏មិនគ្រាន់តែគ្រប់គ្រងលើក្រុងយេរូសាឡឹមប៉ុណ្ណោះទេ ប៉ុន្តែក៏បានគ្រប់គ្រងលើតំបន់នៅជុំវិញនោះផងដែរ។

ច្រកទ្វារនៅយុគសម័យដែកជាមួយនឹងទិដ្ឋភាពឆ្ពោះទៅក្រុង អាសេកា (Azekah)។ ប្រភាពរូបភាព៖ Ferrell Jenkins
លោក យ៉ូសេហ្វ ហ្គារហ្វីនកែល (Yosef Garfinkel ដែលធ្វើការនៅសាកលវិទ្យាល័យហេព្រើរ) និង លោក សាអារ ហ្គានោរ (Saar Ganor ដែលធ្វើការឲ្យអាជ្ញាធរវត្ថុបុរាណរបស់អ៊ីស្រាអែល “Israel Antiquities Authority”) បានត្រួតពិនិត្យការជីកកកាយនៅក្រុង ឃីបេត កេយ៉ាហ្វា ពីឆ្នាំ ២០០៧-២០១៣ ។ ទីតាំងនេះស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រ ភាគនិរតីនៃក្រុងយេរូសាឡឹម ក្នុងអាណាចក្រយូដា ហើយហ៊ុមព័ទ្ធដោយជញ្ជាំងកំពែងការពារដ៏ធំដែលមានច្រកទ្វារពីរ។ ពួកគេបានបញ្ជាក់ថា ក្រុង ឃីបេត កេយ៉ាហ្វា មាននៅក្នុងសតវត្សរ៍ទី១០ តាមរយៈកាបូនវិទ្យុសកម្ម (radiocarbon dating) នៃរណ្ដៅនៅក្នុងស្រទាប់បាក់បែកនៃបន្ទប់ផ្ទុកឥវ៉ាន់របស់ស្ដេចដ៏ធំមួយ។15 អ្នកជីកកកាយបានកំណត់ថាវាជាបន្ទាយរបស់ជនជាតិយូដាដោយផ្អែកលើភស្តុតាងសិលាចារឹក (បំណែកថ្មសិលាចារឹកដែលមានអក្សរហេព្រើរដំបូងបំផុតដែលត្រូវបានគេរកឃើញ) កង្វះឆ្អឹងជ្រូក និងវត្តមាននៃទីសក្ការបូជាដែលមិនមានរូបចម្លាក់មនុស្ស ឬសត្វ។ លោក ហ្គារហ្វីនកែល និងលោក ហ្គានោរ លើកឡើងថា៖ «ការសាងសង់ដ៏ធំនៃកំពែងក្រុង ឃីបេត កេយ៉ាហ្វា ដែលត្រូវការថ្មចំនួន ២០០ ០០០តោន និងច្រកទ្វារខាងកើតដ៏ធំនៃក្រុងជាមួយនឹងថ្មចំនួនពីរដុំ ដែលដុំនីមួយៗមានទម្ងន់ប្រមាណ ១០តោន ប្រកាសពីឫទ្ធានុភាព និងសិទ្ធិអំណាចនៃអង្គភាពនយោបាយមជ្ឈិម ពោលគឺរដ្ឋមួយ»។16

ថ្មផេះធំៗទាំងនេះបង្កើតជាច្រកចូលដ៏សំខាន់ទៅកាន់អគារមួយនៅតំបន់ ធែល អ៊ីតុន ដែលមានអាយុកាលតាំងពីសតវត្សទី១០ មុនគ.ស.។
ប្រភាពរូបភាព៖ Avraham Faust/Tel ‘Eton Archaeological Expedition)
ថ្មីៗនេះ បុរាណវត្ថុវិទូជាច្រើនរូបមកពីសាកលវិទ្យាល័យ បារ-អ៊ីឡាន (Bar-Ilan) បានជីកកកាយនៅតំបន់ ធែល អ៊ីតុន ដែលជាទីតាំងមួយផ្សេងទៀតដែលមានអាយុកាលតាំងពីសម័យព្រះបាទដាវីឌ។ ទីតាំងមួយនេះក៏បង្ហាញជាភស្តុតាងនៃការគ្រប់គ្រងនយោបាយមជ្ឈិមដ៏រឹងមាំនៅកំឡុងពេលសាងសង់ផងដែរ។ នៅទីនោះ គេបានរកឃើញគ្រោងអគារដ៏មហិមាមួយដែលគេដាក់ឈ្មោះថា «កន្លែងស្នាក់នៅរបស់អភិបាល»។ គ្រោងអគារមួយនេះគឺត្រូវបានធ្វើពីថ្មផេះដែលមានគុណភាពល្អ ហើយមានបន្ទប់បួនតាមបែបជនជាតិអ៊ីស្រាអែលធម្មតា។ ហើយនៅកន្លែងនេះ ពួកគេក៏បានប្រើប្រាស់កាបូនវិទ្យុសកម្មដែរ (Radiocarbon) ដើម្បីបង្ហាញថា ដំណាក់កាលដំបូងបំផុតនៃគ្រោងអគារត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១១-១០ មុនគ.ស.។ គ្រោងអគារនេះមានភាពស៊ីគ្នាទៅនឹងយុគសម័យដូចគ្នាកាលដែលស្ដេច ដាវីឌ សោយរាជ្យ។ នៅក្នុងអត្ថបទមួយនៅក្នុងទស្សនាវដ្ដីមួយដែលមានឈ្មោះថា កាបូនវិទ្យុសកម្ម លោក អ័ប្រាហាំ ហ្វសត៍ (Avraham Faust) និងលោក យែរ សាពើរ (Yair Sapir) បានសរសេរថា៖ «ការកសាង “កន្លែងស្នាក់នៅរបស់អភិបាល”…បង្ហាញថា ការតាំងទីលំនៅនៅ ធែល អ៊ីតុន បានផ្លាស់ប្ដូរនៅសតវត្សទី១០ មុនគ.ស.។ ចំណុចនេះជួយបញ្ជាក់ថា សម័យនគររួបរួមគ្នា (United Monarchy) ពិតជាកើតឡើងមែននៅក្នុងប្រវត្តិសាស្ត្រ…[វា] បង្ហាញភស្តុតាងដំបូងបំផុតសម្រាប់ការប្រើប្រាស់ថ្មផេះនៅក្នុងតំបន់ស្រុក យូដា។ ដូច្នេះ អគារនេះជាអំណះអំណាងប្រឆាំងនឹងភាពអាចជឿទុកចិត្តបានជាប្រវត្តិសាស្ត្រនៃសម័យនគររួបរួមគ្នា (ពោលគឺការសាងសង់ពីថ្មផេះបានបង្ហាញខ្លួនរាប់រយឆ្នាំក្រោយមកទេតើ)»។ 17

ភស្តុតាងសម្រាប់ស្ដេចក្នុងរាជវង្ស ដាវីឌ ចំនួនប្រាំជំនាន់បន្តបន្ទាប់គ្នា (ពីឆ្វេងទៅស្តាំ)៖ ត្រារបស់ លោក សេបណា
(seal of Sebnayau) «អ្នកបម្រើរបស់ស្ដេច អ៊ូសៀ» ត្រារបស់ «អ័ហាស [បុត្រារបស់] យ៉ូថាម ស្ដេចស្រុកយូដា» ត្រារបស់ «ហេសេគា [បុត្រារបស់] ស្ដេច អ័ហាស ស្ដេចស្រុក យូដា» ត្រារបស់ «ម៉ាណាសេ ជាបុត្រារបស់ស្ដេច»។
ប្រភាពរូបភាព (ពីឆ្វងទៅស្ដាំ)៖ Todd Bolen, BiblePlaces.com; The Madain Project; Ouria Tadmor/© Eilat Mazar; Israel Exploration Society
ក្រោយការសោយទិវង្គតរបស់ស្ដេចដាវីឌ កូនចៅរបស់ទ្រង់២០អង្គបានសោយរាជ្យបន្តបន្ទាប់ពីទ្រង់ ចាប់តាំងពីស្ដេច សាឡូម៉ូន រហូតដល់ស្ដេចដែលសោយរាជ្យលើរាជាណាចក្រយូដាភាគខាងត្បូង។ បុរាណវត្ថុវិទ្យាបានផ្តល់នូវរបកគំហើញជាច្រើនដែលបញ្ជាក់ពីស្ដេចទាំងនេះដែលជាសែស្រឡាយស្ដេច ដាវីឌ។18 ច្រកទ្វារនៅក្រុង ហាសោរ (Hazor) ក្រុងមេគីដោ (Megiddo) និងក្រុង កេស៊ើរ (Gezer) ស្ទើរតែដូចគ្នា។ នេះគឺជាភស្តុតាងនៃសកម្មភាពសាងសង់របស់ស្ដេច សាឡូម៉ូន ដូចដែលបានពណ៌នានៅក្នុង ១ពង្សាវតាក្សត្រ ៩:១៥។19 អ័ហាស៊ីយ៉ា គឺជាស្ដេចនៃ «តំណវង្សរបស់ស្ដេច ដាវីឌ» ដែលគេសរសេរសំដៅនៅលើសិលាចារឹក ធែល ដាន (Tel Dan Stele) (សូមមើលខាងក្រោម) ។ ត្រាពីរដែលធ្លាប់ជារបស់មន្ត្រីក្នុងតុលាការរបស់ស្ដេច អូសៀស បានលើកឡើងចំឈ្មោះព្រះអង្គ។ ត្រាមួយ(ស្នាមត្រាដែលធ្វើពីដីឥដ្ឋ) ដែលសរសេរថា «ជាកម្មសិទ្ធិរបស់ស្ដេច អ័ហាស (បុត្រារបស់) យ៉ូថាម ស្ដេចយូដា» ត្រូវបានគេរក្សាទុកនៅក្នុងការប្រមូលទុកជាលក្ខណៈឯកជនរបស់លោក ស្លូម៉ូ មូសេអេហ្វ (Shlomo Moussaieff) នៅទីក្រុងឡុងដុង។ បូរាណវិទូរកឃើញស្នាមបោះត្រាជាច្រើនពីស្ដេច ហេសេគា ហើយទ្រង់ត្រូវបានគេដាក់ឈ្មោះនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេច សានហេរឹប ។ ស្ដេច ម៉ាណាសេ ត្រូវបានគេដាក់ឈ្មោះនៅក្នុងព្រឹត្តិបត្រទាំងពីររបស់នៅក្នុងបញ្ជីស្ដេច អាស៊ើរ៖ ស្ដេច អេសារ-ហាដោន (Esarhaddon) និងស្ដេច អាស៊ើរបានីផាល់ (Ashurbanipal)។ រីឯស្ដេច យ៉ូយ៉ាគីន ត្រូវបានគេលើកឡើងនៅក្នុងតារាងរបបអាហារនៅលើផ្ទាំងថ្ម (ration tablets)ពីស្រុក បាប៊ីឡូន។ របកគំហើញនីមួយៗទាំងនេះបញ្ជាក់បន្ថែមដោយឯករាជ្យនូវការពណ៌នានៅក្នុងព្រះគម្ពីរអំពីសែស្រឡាយរបស់ស្ដេច ដាវីឌ ដែលបានសោយរាជ្យនៅស្រុកអ៊ីស្រាអែល និងស្រុកយូដាអស់ជាច្រើនជំនាន់។

នៅជញ្ជាំងមាត់ច្រកប្រាសាទបូបាសស្ទិថ៍ (Bubastite Portal) នៅប្រាសាទ ខារណាក់ (Karnak) គេកត់ត្រាពីកន្លែងដែលស្ដេចផារ៉ោន ស៊ីសាក់ ទី១ (Pharaoh Shoshenq I/Bubastite) បានវាយដណ្ដើមយកនៅក្នុងយុទ្ធនាការរបស់ទ្រង់នៅស្រុក អ៊ីស្រាអែល និងស្រុកយូដា ក្នុងឆ្នាំ៩២៦ មុនគ.ស.។
ប្រភាពរូបភាព៖ Olaf Tausch/Wikimedia Commons/CC BY 3.0

ពួកជនជាតិអេហ្ស៊ីបបានសរសេរឈ្មោះទីកន្លែងមួយចំនួននៅលើរង្វង់ទាំងនេះដែលគេបានរកឃើញនៅក្នុងក្បាច់ចម្លាក់អណ្ដែតដែលរៀបរាប់ពីជ័យជម្នះរបស់ស្ដេចស៊ីសាក់ ទី១ (Triumphal Relief of Shoshenq I) នៅក្នុងប្រាសាទខារណាក់។ អ្នកជំនាញសិក្សាស្រាវជ្រាវពីប្រទេសអេហ្ស៊ីប លោក ខេននេថ ឃីតឆិន (Kenneth Kitchen) បានស្រាវជ្រាវរង្វង់ទី១០៥ និង១០៦ ហើយឡើងវិញ ដើម្បីអានថា «ទីខ្ពស់ ឬខ្ពង់រាបរបស់ស្ដេច ដាវីឌ»។ ប្រភាពរូបភាព៖ Drawing by Champion in University of Chicago Oriental Institute Epigraphic Survey (ឆ្នាំ១៩៥៤), Reliefs and inscriptions at Karnak: The Bubastite portal, vol. III. Chicago: University of Chicago Press.
មានសិលាចារឹកបុរាណជាច្រើន ដែលយើងដឹងប្រាកដថា វាបានលើកឡើងអំពីឈ្មោះរបស់ស្ដេច ដាវីឌ តែមានសិលាចារឹកមួយនៅក្នុងស្រុកអេហ្ស៊ីប ដែលពិតជាគួរឲ្យចាប់អារម្មណ៍មែន។ នៅពេលដែលស្ដេចអេហ្ស៊ីប ផារ៉ោន ស៊ីសាក់ (Shoshenq I) ត្រឡប់ពីយុទ្ធនាការរបស់ព្រះអង្គនៅស្រុកប៉ាឡេស្ទីននៅឆ្នាំ៩២៦ ឬ ៩២៥ មុនគ.ស នោះព្រះអង្គបានបញ្ជាឲ្យគេកត់ត្រាពីជ័យជម្នះរបស់ព្រះអង្គនៅលើជញ្ជាំងនៃប្រាសាទ អាមុន (Amun) ក្នុងបរិវេណប្រាសាទ ខារណាក់ (Karnak)។ គេបានសរសេរឈ្មោះនៃទីកន្លែងនានាដែលទ្រង់បានវាយយកនៅលើរង្វង់ផ្សេងមួយទៀត ("name rings")។ មានជាង ១៥០រង្វង់ ដែលរង្វង់នីមួយៗមានរូបភាពអ្នកទោសជាប់ចំណងម្នាក់ត្រូវបានគេកត់ត្រានៅលើជញ្ជាំងមាត់ច្រកប្រាសាទបូបាសស្ទិថ៍។ នៅក្នុងរូបភាពទាំងនេះ ផារ៉ោន ស៊ីសាក់ រៀបរាប់អំពីកន្លែងដែលព្រះអង្គបានដណ្ដើមយកបានក្នុងអំឡុងពេលយុទ្ធនាការនៅភាគខាងជើងរបស់ទ្រង់។ រង្វង់ឈ្មោះទី១០៥ និង ១០៦ រួមគ្នាបញ្ចូលគ្នា មានសំណេរដូច្នេះ៖ h(y)dbt dwt ដែលមានន័យថា «ទីខ្ពស់ ឬខ្ពង់រាបរបស់ដាវីធ» (“Heights or Highlands of Dawit”)។ អ្នកជំនាញសិក្សាពីប្រទេសអេហ្ស៊ីប លោក ខេននេថ ឃីតឆិន (Kenneth Kitchen) បានលើកឡើងថាគេគួរអានវាដូច្នេះ៖ «កម្ពស់របស់ ដាវីធ» ។ លោកបានសរសេរថា៖ «នៅក្នុងការចម្លងជាភាសាអេហ្ស៊ីបនៃឈ្មោះបរទេស (ទាំងឈ្មោះទីកន្លែង និងឈ្មោះផ្ទាល់ខ្លួន) អក្សរ "t” ពេលខ្លះ គេអាចកត់ត្រាជាអក្សរ "d” ជាអក្សរអេហ្ស៊ីបបុរាណ។ រឿងនេះកើតឡើងនៅក្នុងសម័យកាលអាណាចក្រអេហ្ស៊ីបថ្មីត្រង់ឈ្មោះទីកន្លែងដែលធ្លាប់ស្គាល់ដូចជាក្រុង មេគីដោ (ជាភាសាអេហ្ស៊ីប៖ Mkt)”។20 លោកបានចង្អុលបង្ហាញបន្ថែមទៅសិលាចារឹកអេត្យូពី នៅសតវត្សទីប្រាំមួយដោយដកស្រង់គម្ពីរ ទំនុកតម្កើង ៦៥:១៩ ចេញពី «ទំនុកតម្កើង ដាវីធ» ដែលជាព្យញ្ជនៈដដែល នៅលើសិលាចារឹក របស់ស្ដេច ស៊ីសាក់ (Shishak) ។ លោក ឃីតឆិន សរុបសេចក្ដីដូច្នេះ៖ «នេះនឹងផ្តល់ឲ្យយើងនូវឈ្មោះទីកន្លែងមួយដែលរំលឹកដល់ស្ដេច ដាវីឌ នៅតំបន់ ណេកិប (Negev) ដែលធ្វើឡើងក្នុងកំឡុងពេលប្រមាណជាហាសិបឆ្នាំបន្ទាប់ពីការសោយទិវង្គតរបស់ទ្រង់ ដែលនៅក្នុងកំឡុងពេលនេះ អ្នកដែលស្គាល់ទ្រង់គឺនៅរស់នៅឡើយ»។21 ទោះជាយ៉ាងណាក៏ដោយក៏ការសន្និដ្ឋានរបស់គាត់គឺមិនមែនគ្មានអ្នករិះគន់នោះទេ ដូចដែលអ្នកខ្លះបានលើកឡើងថា រង្វង់ទី ១០៦ គឺពិបាកបកស្រាយណាស់ ហើយប្រហែលជាគេមិនអានថា «ដាវីធ» ឬនិយាយសំដៅដល់ស្ដេច ដាវីឌ ទាល់តែសោះ។

វិមានរម្លឹកពីជ័យជម្នះរបស់ស្ដេច មេសា (Mesha Stele ឬផ្ទាំងសិលាចារឹកម៉ូអាប់) ដែលស្ដេច មេសា ជាស្ដេចស្រុកម៉ូអាប់កត់ត្រាពីជ័យជម្នះរបស់ទ្រង់ប្រឆាំងនឹងអាណាចក្រអ៊ីស្រាអែល។ វាមានកាលបរិច្ឆេទប្រហែល ឆ្នាំ៨០០មុនគ.ស. និងមកពីក្រុង ឌីបូន (Dhiban) នៅប្រទេសយ៉ូដាន់ក្នុងសម័យទំនើប។ ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com
វិមានសិលាចារឹករម្លឹកអំពីជ័យជំនះរបស់ស្ដេច មេសា ដ៏ល្បីល្បាញ មានបំណែកចំនួន ៥៧ ផ្ទាំង។ បុរាណវត្ថុវិទូបានទិញបំណែកទាំងនេះពីកុលសម្ព័ន្ធ បេឌូអ៊ីន (bedouin) ក្នុងសតវត្សទី ១៩ ហើយផ្គុំចូលគ្នានូវសិលាចារឹក។ ប៉ុន្តែ ជាការល្អ ពួកគេបានច្របាច់សិលាចារឹកនោះ បែបជាចម្លង លើក្រដាសមុនពេលវិមាននេះត្រូវបានបែកបាក់។ ផ្ទាំងសិលាចារឹកនោះជាវិមានមួយដែលគេធ្វើពីថ្មកំបោរពណ៌ខ្មៅ កម្ពស់ ១.៥ម៉ែត្រ ទទឹង ៦០-៨០សង់ទីម៉ែត្រ។ វាគឺជាវិមានសិលាចារឹករម្លឹកពីជ័យជំនះរបស់ស្ដេច មេសា ដែលជាស្ដេចស្រុកម៉ូអាប់។ គេបានសរសេរសិលាចារឹកនោះក្នុងភាសាម៉ូអាប់ពណ៌នាអំពីព្រឹត្តិការណ៍ដូចគ្នានៅក្នុងកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៣ ដែលនិយាយអំពីការបះបោររបស់ស្រុកម៉ូអាប់ប្រឆាំងនឹងពួកអ៊ីស្រាអែលដែលត្រួតត្រាពួកគេ។
នៅឆ្នាំ១៩៩៤ អ្នកជំនាញខាងសិលាចារឹកម្នាក់ឈ្មោះលោក អាន់ដ្រេ ឡឺម៉ាយ (André Lemaire) បានប្រកាសថា គាត់បានរកឃើញអក្សរមួយតួដែលគេមើលរំលងពីមុន ដែលនាំឲ្យមានឃ្លាថា «តំណវង្សរបស់ដាវីឌ» ។ គាត់បានសរសេរថា៖ ការពិនិត្យរបស់ខ្ញុំផ្ទាល់អំពីផ្ទាំងថ្ម និងការច្របាច់សិលាចារឹកនោះ បែបជាចម្លង លើក្រដាសដែលឥឡូវនេះគេកំពុងស្ដារឡើងវិញ និងសម្អាតធូលីដែលកកកុញ បញ្ជាក់ថា អក្សរ “t” នៅក្រោយអក្សរ “b” ។ បើឲ្យខ្ញុំសន្មតទៅ អក្សរដែលបាត់នោះគឺជាអក្សរ “d” ជាលើកដំបូង។ ជាលទ្ធផលនោះគឺ៖ btwd (dwtb)—«តំណវង្សរបស់ [ដ]ាវីឌ!»22 ផ្នែកនៃសិលាចារឹកនេះសំខាន់ណាស់ ហើយអាចសរសេរដូចតទៅថា៖ «ហើយតំណវង្ស [របស់ដា] វីឌ ស្ថិតនៅក្នុង ហូរ៉ូណែម […] ហើយព្រះកេម៉ូសបាននិយាយមកខ្ញុំថា ៖ «ចូរចុះទៅ! ចូរច្បាំងនឹងពួកក្រុង ហូរ៉ូណែម។ ហើយខ្ញុំក៏ចុះទៅ ហើយ [ខ្ញុំបានច្បាំងនឹងក្រុងនោះ ហើយខ្ញុំបានវាយយកវា ហើយ] ព្រះកេម៉ូស បាន[ស្ដារ]វាឡើងវិញ នៅជំនាន់របស់ខ្ញុំ» (បន្ទាត់ ៣១-៣៣) ។23 នៅឆ្នាំ២០១៩ សិលាចារឹកមេសាបានទទួលការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានម្តងទៀត នៅពេលដែល លោក អ៊ីស្រាអែល ហ្វីនខេលស្តេន (Israel Finkelstein) លោក ណាដាវ ណាអាម៉ាន (Nadav Na'aman) និងលោក ថូម៉ាស រ៉ូមើរ (Thomas Römer) បានបោះពុម្ពផ្សាយឯកសារមួយនៅក្នុងព្រឹត្តិបត្រព័ត៌មាននៃវិទ្យាស្ថានបុរាណវត្ថុវិទ្យានៃសាកលវិទ្យាល័យ ធែល អាវីវ (Journal of the Institute of Archaeology of Tel Aviv University)។ ពួកគាត់វិភាគលើបន្ទាត់ទី៣១ នៅលើផ្ទាំងថ្មសិលាចារឹកម៉ូអាប់ (the Moabite Stone) ហើយអះអាងថា ឃ្លាទាំងនេះគឺសំដៅដល់ ស្ដេច បាឡាក់ (ជនគណនា ជំពូក២២-២៤) មិនមែនជា «តំណវង្សរបស់ដាវីឌ» នោះទេ។ 24អ្នកប្រាជ្ញ ម៉ៃឃេល ឡាងលយស៍ (Michael Langlois) បានឆ្លើយតបជាមួយនឹងការវិភាគមួយដែលគេបានបោះពុម្ពផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានមួយដែលមានឈ្មោះថា សេមីទិកា (Journal Semitica)។ គាត់បានប្រើរូបភាពបង្ហាញដ៏មានគុណភាពខ្ពស់ និងរូបភាពលម្អិតគ្រប់ជ្រុងនៃវិមាន ដោយប្រើបច្ចេកវិទ្យាផ្ដិតរូប PTM (Polynomial Texture Mapping) ដើម្បីបង្កើតរូបភាព 3-D ។ បច្ចេកវិទ្យាថ្មីនេះបានបង្ហាញពីក្បៀសមួយដែលគេមើលរំលងពីមុន ដែលបង្ហាញពីការបំបែករវាងពាក្យ ដែលត្រូវមកបន្ទាប់ពីផ្នែកដែលគេបកប្រែថា «តំណវង្សរបស់ដាវីឌ»។ ការបំបែករវាងពាក្យនេះបញ្ជាក់បន្ថែមអំពីការកាត់ស្រាយដំបូងរបស់លោក ឡឺម៉ាយ ។25

បច្ចេកទេសផ្ដិតរូបភាពថ្មីដោយអ្នកប្រាជ្ញម្នាក់ឈ្មោះ ម៉ៃឃេល ឡាងលយស៍ (Michael Langlois)
បានធ្វើឲ្យការអានសិលាចារឹកស្ដីពី «តំណវង្សរបស់ស្ដេច ដាវីឌ» ("House of David")
នៅលើផ្ទាំងថ្មសិលាចារឹក ម៉ូអាប់ កាន់តែមានភាពប្រសើរឡើង។ Image courtesy of Micahel Langois,
https://michaellanglois.fr/en/publications/les-rois-la-cite-et-la-maison-de-david-sur-la-stele-de-mesha-a-la-lumiere-de-nouvelles-techniques-dimagerie/

សិលាចារឹក ធែល ដែន លើកឡើងអំពី «តំណវង្សរបស់ដាវីឌ» (ពោលគឺរាជវង្សរបស់ស្ដេច ដាវីឌ) ដោយបញ្ជាក់ទាំងប្រវត្តិសាស្ត្ររបស់ព្រះបាទដាវីឌ និងការពណ៌នារបស់ព្រះគម្ពីរអំពីនគរនៃតំណវង្សរបស់ទ្រង់។
ប្រភពរូបភាព៖ Oren Rozen/Wikimedia Commons/CC BY-SA ៤.០
វត្ថុបុរាណដ៏សំខាន់បំផុតដែលទាក់ទងនឹងស្ដេច ដាវីឌ នោះ គឺច្បាស់ជាងសិលាចារឹក ធែល ដែន ។ នៅឆ្នាំ១៩៩៣ បុរាណវត្ថុវិទូបានរកឃើញបំណែកនៃវិមានមួយទៀតនៅលើសិលាចារឹក ធែល ដែន (ដែលគេហៅថា «បំណែក A»)។ គេបានប្រើប្រាស់បំណែកនោះក្នុងគោលបំណងផ្សេងនៅក្នុងសំណល់នៃជញ្ជាំងនៅផ្នែកខាងកើតនៃផ្លូវធំមួយនៅច្រកចូលទ្វារក្រុង។26 នៅឆ្នាំបន្ទាប់ ពួកគេរកឃើញបំណែកពីរបន្ថែមទៀតពីវិមានតែមួយនោះ (ដែលគេហៅថា «បំណែក B») ។ បំណែកទាំងនោះជាបំណែកនៃវិមានរម្លឹកពីជ័យជម្នះមួយដែលកត់ត្រាពីជ័យជម្នះរបស់ស្ដេចនៃសាសន៍អារ៉ាម (ទំនងជាស្ដេច ហាសែល ទោះបីជាគេមិនបានសរសេរព្រះនាមព្រះអង្គក៏ដោយ) លើស្ដេចអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ព្រះអង្គដែលជាស្ដេចនៃ «តំណវង្សរបស់ដាវីឌ» ។ វាមានអាយុកាលនៅសតវត្សទីប្រាំបួនមុនគ.ស. គឺប្រហែលជា ២០០ឆ្នាំ បន្ទាប់ពីការគ្រប់គ្រងរបស់ស្ដេច ដាវីឌ។ លោក អ័ប្រាហាំ ប៊ីរ៉ាន (Avraham Biran) និងលោក យ៉ូសែប ណាវេ ដែលបានបោះពុម្ពសិលាចារឹកជាភាសាអារ៉ាម ដែលគេបានបកប្រែបន្ទាត់ពាក់ព័ន្ធមួយចំនួនយ៉ាងដូច្នេះថា៖ «[ខ្ញុំបានសម្លាប់យ៉ូ]រ៉ាម ជាកូនរបស់ [អ័ហាប់] ស្ដេចអ៊ីស្រាអែល ហើយ [ខ្ញុំ] បានសម្លាប់ [អ័ហាស៊ី]យ៉ា ជាកូនរបស់ ស្ដេ[ចយ៉ូរ៉ាម] នៃរាជវង្សដាវីឌ។”27 បុរាណវត្ថុវិទូ បណ្ឌិត ប្រាយអិន វូដ (Bryant Wood) បានពន្យល់អំពីបរិបទប្រវត្តិសាស្ត្រនៃសិលាចារឹក ធែល ដែន យ៉ាងដូច្នេះថា ៖ «ពួកជនជាតិអារ៉ាមទំនងជាសាងសង់វាឡើងបន្ទាប់ពីជ័យជម្នះរបស់ស្ដេច ហាសែល លើស្ដេច យ៉ូរ៉ាម និងស្ដេច អ័ហាស៊ីយ៉ា នៅក្រុងរ៉ាម៉ូត-កាឡាត នៅក្នុងអំឡុងឆ្នាំ ៨៤១ មុនគ.ស (២ពង្សា. ៨:២៨-២៩)។ ឱកាសសម្រាប់ការបំបែកវិមាននោះ គឺប្រហែលជាពេលដែលព្រះបាទយ៉ូអាស ជាស្ដេចនៃសាសន៍អ៊ីស្រាអែលពីឆ្នាំ ៧៩៨ ដល់ ៧៨២ បានដណ្ដើមយកទឹកដីអ៊ីស្រាអែលឡើងវិញដែលពីមុនកាន់កាប់ដោយស្ដេច ហាសែល (២ពង្សា. ១៣:២៤-២៥)។ មើលទៅ ហាក់បីដូចជាវិមាននេះមានអាយុកាលជាងសែសិបឆ្នាំនៅជិតទ្វារក្រុងដែន មុនវាបានបែក។ វាជាការរម្លឹកយ៉ាងខ្ជាប់ខ្ជួនដល់ជនជាតិអ៊ីស្រាអែលថា ពួកគេត្រូវចុះចូលនឹងជនជាតិអារ៉ាម»។28 សិលាចារឹក ធែល ដាន់ បានបញ្ជាក់អំពីអត្ថិភាពរបស់ស្ដេច ដាវីឌ ហើយគាំទ្រដល់ដំណើររឿងក្នុងព្រះគម្ពីរអំពីរាជវង្សរបស់ព្រះអង្គ ព្រមទាំងជំទាស់នឹងអ្នកសាមញ្ញនិយមគម្ពីរ ដែលពីមុនបានគិតថា ស្ដេចដ៏ល្បីរបស់សាសន៍អ៊ីស្រាអែលគ្រាន់តែជាតួអង្គរឿងព្រេងនិទានដែលប្រឌិតឡើងដោយអ្នកនិពន្ធក្រោយៗមក ដើម្បីតុបតែងធ្វើឲ្យប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលមើលទៅអស្ចារ្យតែប៉ុណ្ណោះ។
សូមអរគុណចំពោះការងារដែលកំពុងបន្តរបស់បុរាណវត្ថុវិទូ និងអ្នកប្រាជ្ញជាច្រើនរូបដែលធ្វើឲ្យ អត្ថិភាពរបស់ស្ដេចដាវីឌលែងជាមន្ទិលតទៅទៀត ហើយយើងកំពុងសិក្សាបន្ថែមទៀតជាមួយនឹងឆ្នាំដែលកន្លងផុតទៅអំពីពេលវេលាដែលទ្រង់បានរស់នៅ។ស្ដេច ដាវីឌ ដែលជាអ្នកនិពន្ធ ហើយក៏ជាអ្នកចម្បាំង បានសរសេរទំនុកតម្កើងជាច្រើន ដែលទំនុកតម្កើងខ្លះបានព្យាករណ៍អំពីព្រះម៊ែស៊ីដែលនឹងត្រូវយាងមក ដែលព្រះអង្គនឹងសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ពីអំពើបាបរបស់ពួកគេ។ ប្រសិនបើបទគម្ពីរអាចជឿទុកចិត្តលើព័ត៌មានលម្អិតជាប្រវត្តិសាស្ត្រនៃជីវិតរបស់ស្ដេច ដាវីឌ នោះខ្ញុំសូមលើកទឹកចិត្តថា យើងអាចទុកចិត្តបានថាព្រះគម្ពីរកត់ត្រាពាក្យរបស់ស្ដេច ដាវីឌ បានត្រឹមត្រូវ ដោយរួមទាំងពាក្យដែលចង្អុលទៅព្រះយេស៊ូវផងដែរ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។