មានរបកគំហើញផ្សេងៗទៀតដែលមិនបានកត់ចុះនៅទីនេះ ដែលបញ្ជាក់ពីព័ត៌មានលម្អិតខាងប្រវត្តិសាស្ត្រនៅក្នុងកណ្ឌគម្ពីរអេសាយ ដូចជាសំណេររបស់ពួកមេសូប៉ូតាមា (Mesopotamian writings) ដែលបង្ហាញពីចំណេះដឹងដ៏ត្រឹមត្រូវរបស់ហោរាអំពីការថ្វាយបង្គំរូបព្រះនៅសម័យបច្ចុប្បន្ន (អេសាយ ៤៤:១០-២០; ៤៦:១)។

ហោរា អេសាយ មានព័ន្ធកិច្ចមួយដ៏យូរអង្វែង ដោយបម្រើក្នុងរាជរបស់ស្ដេចយ៉ាងហោចណាស់បួនអង្គរបស់ស្រុកយូដា ដែលរួមមាន៖ ស្ដេច អូសៀស ស្ដេច យ៉ូថាម ស្ដេច អ័ហាស និងស្ដេច ហេសេគា។ គេមិនសូវបានដឹងអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ប៉ុន្មានទេក្រៅពីថា គាត់ជាកូនអ័ម៉ូស (អេសាយ ១:១) ដែលយោងតាមប្រពៃណីរបស់សាសន៍យូដា ជាព្រះអនុជរបស់ស្ដេច អ័ម៉ាស៊ីយ៉ា ជាស្ដេចយូដា។ ឈ្មោះរបស់គាត់មានន័យថា «ព្រះយេហូវ៉ាគឺជាសេចក្ដីសង្គ្រោះ» ដែលឈ្មោះនេះ គឺសមស្របដោយព្រោះថា នេះជាប្រធានបទសំខាន់នៅក្នុងទំនាយរបស់គាត់។ អ្នកប្រាជ្ញសម័យទំនើបជាច្រើនមានទំនោរច្រានចោលគំនិតដែលថា កណ្ឌគម្ពីរអេសាយបានសរសេរឡើងដោយមនុស្សតែម្នាក់ ដោយពួកគេចូលចិត្តទ្រឹស្ដីដែលថាមានអ្នកនិពន្ធច្រើននាក់បានសរសេរកណ្ឌគម្ពីរដែលមានឈ្មោះរបស់ហោរានេះ៖ អ្នកនិពន្ធពីរនាក់ (អេសាយផ្នែកទី១-ជំពូក១-៣៩ និងអេសាយផ្នែកទី២–ជំពូក៤០–៦៦) ឬក៏អ្នកនិពន្ធបីនាក់ (អេសាយផ្នែកទី១–ជំពូកទី១-៣៩ អេសាយផ្នែកទី២–ជំពូក៤០-៥៥ និងអេសាយផ្នែកទី៣ជំពូក៥៦-៦៦)។1
ទ្រឹស្ដីនេះមានចំណុចខ្វះខាតធ្ងន់ធ្ងរមួយចំនួនដែលហួសពីវិសាលភាពនៃប្លុកនេះ ប៉ុន្តែវាពឹងផ្អែកភាគច្រើនលើការសន្មតដែលអាចជជែកដេញដោលបានថា បុគ្គលតែម្នាក់នឹងមិនសរសេរទម្រង់បែបទំនាយផង និងប្រវត្តិសាស្ត្រផងនោះទេ។ ជាងនេះទៅទៀត ទ្រឹស្ដីនេះច្រើនតែពឹងផ្អែកលើជំហរដែលមិនជឿលើការអស្ចារ្យ ដែលបដិសេធនូវលទ្ធភាពដែលថា ព្រះជាម្ចាស់បានបើកសម្ដែងឲ្យឃើញសេចក្ដីទំនាយមួយចំនួន។
តាមពិត មានហេតុផលជាច្រើនដើម្បីទទួលយកកណ្ឌគម្ពីរនេះ ដូចដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ៖ កិច្ចការរួមតែមួយរបស់ហោរា អេសាយ នៅសតវត្សទី៨ មុនគ.ស។ ទីមួយ ទាំងគម្ពីរសញ្ញាថ្មី និងប្រភពផ្សេងៗរបស់យូដាបុរាណ ចាត់ទុកកណ្ឌគម្ពីរអេសាយ ជាកិច្ចការតែមួយ ហើយរាប់ហោរា អេសាយ ជាអ្នកនិពន្ធកណ្ឌគម្ពីរនេះ។ ជាឧទាហរណ៍ ទាំងព្រះយេស៊ូវនៅក្នុងកណ្ឌ យ៉ូហាន ១២:៣៧-៤០ ក៏ដូចជាសាវ័ក ប៉ុល នៅក្នុងកណ្ឌ រ៉ូម ១០:១៦, ២០-២១ បានដកស្រង់ពីចំណុចចាប់ផ្ដើម និងចុងបញ្ចប់នៃកណ្ឌគម្ពីរនេះដែលសន្មតថាហោរា អេសាយ ជាអ្នកនិពន្ធ។ ទីពីរ មានឃ្លាមួយចំនួនដែលមានលក្ខណៈដាច់ដោយឡែកចំពោះហោរា អេសាយ ដូចជា «ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល» និង «ព្រះដ៏ជាធំ ហើយខ្ពស់បំផុត» ដែលឃ្លាទាំងនេះបានប្រើនៅក្នុងផ្នែកទាំងបីនៃកណ្ឌគម្ពីរនេះ ដែលនេះបញ្ជាក់ថាមានអ្នកនិពន្ធតែមួយ។2
បើហោរា អេសាយ ពិតជាបានទាយទំនាយនៅក្នុងអាណាចក្រយូដាក្នុងសតវត្សទី៨ មុនគ.ស ហើយបានជួបប្រទះព្រឹត្តិការណ៍ដែលគាត់បានពិពណ៌នាដោយដៃផ្ទាល់ នោះគេរំពឹងថានឹងមានភស្តុតាងជាប្រវត្តិសាស្ត្រមួយចំនួនដែលបានពិពណ៌នាយ៉ាងត្រឹមត្រូវដោយសាក្សីផ្ទាល់ភ្នែក។ តើមានភស្តុតាងដែរឬទេ ដែលថាមនុស្ស និងព្រឹត្តិការណ៍ដែលបានពិពណ៌នាក្នុងកណ្ឌគម្ពីរអេសាយ មានមូលដ្ឋានក្នុងប្រវត្តិសាស្ត្រ? តើមានភស្តុតាងដែលបង្ហាញថា ទំនាយរបស់គាត់បានក្លាយជាការពិតដែរឬទេ? ខ្ញុំជឿថាមាន។ នេះគឺជារបកគំហើញខាងផ្នែកបុរាណវត្ថុវិទ្យាកំពូលទាំងដប់ដែលទាក់ទងនឹងកណ្ឌគម្ពីរអេសាយ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។

ត្រារបស់ហោរា អេសាយ ដែលជាសំណៅត្រាធ្វើពីដីឥដ្ឋដែលមានអាយុកាល ២៧០០ឆ្នាំ ដែលទំនងជាកម្មសិទ្ធិរបស់ហោរា អេសាយ។ ប្រភពរូបភាព៖ Ouria Tadmor/© Eilat Mazar
នៅខែកុម្ភៈ ឆ្នាំ២០១៨ អ្នកបុរាណវត្ថុវិទ្យា អេឡាត ម៉ាហ្សារ (Eilat Mazar) បានប្រកាសថា នាងបានរកឃើញត្រាមួយ (សំណៅត្រាដីឥដ្ឋ) ដែលមានឈ្មោះអេសាយ និងអក្សរ «N-V-Y» ដែលជាអក្សរបីដំបូងនៃពាក្យជាភាសាហេព្រើរថា «ហោរា» ។ គួរឲ្យស្ដាយ ត្រានោះបានខូចទ្រង់ទ្រាយ ហើយតួអក្សរសំខាន់ជាងគេគឺ អក្សរ អាឡេហ្វ (aleph) (aleph ជាតួអក្សរទីមួយនៃអក្ខរក្រមភាសាហេព្រើរ) ជាអក្សរដែលបាត់ដើម្បីបំពេញពាក្យថា «ហោរា» ។ អ្នកស្រី ម៉ាហ្សារ ផ្តល់យោបល់ថា ការផ្គុំឡើងវិញនៃរង្វង់ ត្រានឹងអនុញ្ញាតឲ្យមានកន្លែងសម្រាប់តួអក្សរ អាឡេហ្វ ដែលបាត់។ ត្រានោះគេបានរកឃើញនៅក្នុងតំបន់ជីកកាយនៅ អូហ្វេល (Ophel) ភាគខាងត្បូងនៃប្រាសាទភ្នំក្នុងគ្រោងសំណង់អាគារមួយនៅយុគសម័យដែកដែលគេរាប់ជា «អគារស្ដេច» រួមជាមួយមួយឃ្លាំងនៃត្រាផ្សេងៗទៀត ហើយវានៅមិនឆ្ងាយពីកន្លែងដែលគេរកឃើញត្រាដ៏ល្បីល្បាញរបស់ស្ដេច ហេសេគា (សូមមើលខាងក្រោម)។ ដោយផ្អែកលើសិលាចារឹក កាលបរិច្ឆេទរបស់វត្ថុ បរិបទខាងផ្នែកបុរាណវត្ថុវិទ្យា និងការទំនាក់ទំនងរបស់ហោរា អេសាយ ជាមួយនឹងស្ដេច ហេសេគា នៅក្នុងព្រះគម្ពីរ (២ពង្សាវតារក្សត្រ ១៩-២០; អេសាយ ៣៧-៣៩) នោះអ្នកស្រី អេឡាត ម៉ាហ្សារ បានស្នើឡើងថា នេះប្រហែលជាហត្ថលេខារបស់ហោរា អេសាយ។3 ទោះយ៉ាងណាក៏ដោយ អ្នកប្រាជ្ញផ្សេងទៀតបានព្រមានថា ការកំណត់អត្តសញ្ញាណជាវិជ្ជមានជាមួយនឹងហោរា អេសាយ ដោយផ្ទាល់អាចមិនមានភស្តុតាងគ្រប់គ្រាន់។ លោក គ្រីស្តូហ្វើរ រ៉ូលស្ដុន (Christopher Rollston) បានចង្អុលបង្ហាញថា មានលទ្ធភាពជាច្រើនផ្សេងទៀតសម្រាប់ពាក្យ N-V-Y ក្រៅពីការអានវាថាជា «ហោរា» (នៅក្នុងភាសាហេព្រើរ)។4 លោក អាឡាន មីលឡាត (Alan Millard) បានកត់សម្គាល់ថាគោរមងារ «ហោរា» តម្រូវឲ្យមានគុណនាមជាក់លាក់មួយ ("the" ក្នុងភាសាអង់គ្លេស) (ឬ ហា (ha)ជាភាសាហេព្រើរ) ដែលត្រានេះអត់មាន៖ មានត្រា ឬសំណៅជាភាសាហេព្រើរផ្សេងទៀតដែលមានការប្រកាសជាសាធារណៈតាមឈ្មោះរបស់ម្ចាស់ត្រានោះ ហើយឈ្មោះទាំងនោះសុទ្ធតែមានគុណនាមបញ្ជាក់ «ដឹ» (ជាឧទាហរណ៍៖ HSPR មានន័យថា «អាចារ្យនោះ»)។5
លោក ឡោរែនស៍ មីឃីធុក (Lawrence Mykytiuk) បានព្រមានថា «យើងមិនអាចសន្មតថាមានកន្លែងសម្រាប់តួអក្សរ អាឡេហ្វ (aleph) នោះទេ ពីព្រោះបំណែកនៃត្រាបានបែក ហើយវាពិបាកក្នុងការគូររង្វង់ជុំវិញដែលធ្វើឡើងដោយមុខពន្លាកឲ្យមានភាពប្រាកដច្បាស់ណាស់។ ជាលទ្ធផល ភាពប្រាកដប្រជានឹងចាកចេញពីយើង។ ចំពោះខ្ញុំ ការប្រុងប្រយ័ត្នហាក់ដូចជាជំហររឹងមាំជាង»។6 នៅចំណុចនេះ សំណៅត្រានៅតែជាលទ្ធភាពមួយតែប៉ុណ្ណោះ ដែលនេះជាមូលហេតុដែលគេមិនដាក់ចំណាត់ថ្នាក់ខ្ពស់ជាងនៅក្នុងបញ្ជីនេះ។

អក្សរចារឹកឧទ្ទិសដល់អ្នកស្លាប់ពីច្រកចូលផ្នូរ ដែលអាចជាកម្មសិទ្ធិរបស់សេបណា
ដែលជាអ្នកបំរើរបស់ស្ដេច ហេសេគា។ ប្រភពរូបភាព៖ ©The Trustees of the British Museum/
សេបណា ជាអ្នកបម្រើរាជវង្ស (ភាសាហេព្រើរ:˒ăšer ˓al habbāyt) ក្នុងរជ្ជកាលស្ដេច ហេសេគា។ ហោរា អេសាយ បានដេញគាត់ឲ្យសង់ផ្នូរដ៏លេចធ្លោមួយសម្រាប់ខ្លួនគាត់ ដោយទំនាយថា គាត់នឹងត្រូវគេទម្លាក់ចោល (អេសាយ ២២:២០-២១) ហើយនៅទីបំផុតនឹងស្លាប់នៅស្រុកបរទេស ដោយមិនអាចប្រើផ្នូររបស់គាត់បាន (អេសាយ ២២:១៨)។
នៅឆ្នាំ១៨៧០ លោក ឆាលស៍ ក្លើរម៉ុន ហ្គាននោ (Charles Clermont-Ganneau) បានរកឃើញផ្នូរមួយខ្ពស់នៅលើច្រាំងថ្មដែលបែរទៅជ្រលងភ្នំ ឃីដ្រូន (Kidron) និងក្រុងយេរូសាឡឹម។ នៅពីលើច្រកចូលមានសិលាចារឹកមួយផ្នែកដែលអានថា «នេះគឺជា [ផ្នូររបស់…] យ៉ាហ៊ូ (yahu) ដែលមើលការខុសត្រូវលើផ្ទះនេះ គ្មានប្រាក់ និងមាសនៅទីនេះទេ ក្រៅពី [ឆ្អឹងរបស់គាត់] និងឆ្អឹងរបស់ភរិយាដែលជាបាវបម្រើរបស់គាត់។ ត្រូវបណ្តាសា ហើយអ្នកដែលនឹងបើកផ្នូរនេះ»។7 ឈ្មោះ សេបណា ពេលខ្លះគេបានសរសេរជាមួយនឹងនាមព្រះនៅខាងចុងដូចជា យ៉ាហ៊ូ (yahu) នៅសម័យបុរាណ ។ មែនទែនទៅ សេបណា (Shebna) និងសេបណាយ៉ាហ៊ូ (Shebnayahu) គឺជាទម្រង់ស្រដៀងគ្នានៃឈ្មោះតែមួយ។8 ជាងនេះទៅទៀត ងាររបស់បុគ្គលដែលជាម្ចាស់ផ្នូរគឺដូចគ្នាទៅនឹងការប្រើប្រាស់នៃឈ្មោះសេបណា ដោយហោរា អេសាយ ដែរ៖ ជាភាសាហេព្រើរ គឺ ˒ăšer ˓al habbāyt។ លោក ណាម៉ាន់ អាវីហ្គាដ (Nahman Avigad) បានកត់សម្គាល់ថា «អក្សរទាំងស្រុងគឺស្រដៀងគ្នាខាងរចនាបថ និងទម្រង់នៃសិលាចារឹកផ្លូវរូងក្រោមដីស៊ីឡោម»9 លោក ណាម៉ាន់ អាវីហ្គាដ (Nahman Avigad) បានកត់សម្គាល់ថា «អក្សរទាំងស្រុងគឺស្រដៀងគ្នាខាងរចនាបថ និងទម្រង់នៃសិលាចារឹកផ្លូវរូងក្រោមដីស៊ីឡោម» 10 ដែលវាមានតាំងពីសម័យកាលស្ដេច ហេសេគា នៅពេលដែល សេបណា មានជីវិតរស់នៅ។ វាទំនងជាអាចទៅរួចដែលថាផ្នូរដែលធ្វើពីថ្មភ្នំនៅលើច្រាំងថ្មដែលបែរទៅជ្រលងភ្នំ ឃីដ្រូន គឺជាផ្នូរតែមួយដែលហោរា អេសាយ បានប្រដៅតម្រង់ សេបណា/សេបណាយ៉ាហ៊ូ (Sehbna/Shebnayahu) សម្រាប់ការសាងសង់។ យ៉ាងហោចណាស់ វាបង្ហាញថា ពួកឥស្សរជននៃក្រុងយេរូសាឡឹមពិតជាកំពុងសាងសង់ផ្នូរដែលហោរា អេសាយ ពិពណ៌នានៅកន្លែងតែមួយ និងនៅពេលដំណាលគ្នាដែលគាត់បានពិពណ៌នា។

អក្សរចារឹកនៅលើផ្នូររបស់ស្ដេច អូសៀស។ ប្រភពរូបភាព៖ Bryan Windle
នៅពេលដែលស្ដេច អូសៀស បានសោយទិវង្គត ព្រះសពរបស់ទ្រង់ត្រូវគេបញ្ចុះនៅវាលស្រែ គឺមិនមែននៅក្នុងផ្នូររបស់ស្ដេចទេ ព្រោះព្រះអង្គជាមនុស្សឃ្លង់ (២របាក្សត្រ ២៦:២៣)។ ក្រោយមក ពេលក្រុងយេរូសាឡឹមបានពង្រីកទឹកដីនៅសម័យស្ដេច ហេរ៉ូឌ ផ្នូររបស់ស្ដេច អូសៀស ទំនងជាគេបានរើចេញ។ នៅឆ្នាំ១៩៣១ លោក អ៊ី.អិល. ស៊ូកេនីក (E.L. Sukenik) ជាសាស្ត្រាចារ្យផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យហេព្រើរក្នុងទីក្រុងយេរូសាឡឹម បានប្រទះឃើញផ្ទាំងថ្មម៉ាបមួយផ្ទាំងដែលមានអក្សរចារឹក អ៊ើរ៉ាម ខណៈពេលដែលលោកកំពុងពិនិត្យមើលវត្ថុមួយចំនួននៅក្នុងវិហារអុកតូដុករបស់រុស្ស៊ី។ អក្សរចារឹកនោះសរសេរថា៖ «គេបានយកព្រះធាតុ (ឆ្អឹង) របស់ស្ដេច អូសៀស ជាស្ដេចស្រុកយូដាមកដាក់ទីនេះ។ ហាមបើក»។11 បច្ចុប្បន្ននេះ បន្ទះថ្មនៅលើផ្នូរទីពីររបស់ស្ដេច អូសៀស ត្រូវបានគេដាក់តាំងបង្ហាញនៅសារមន្ទីរអ៊ីស្រាអែល ក្រុងយេរូសាឡឹម ហើយវាជាការរំលឹកយ៉ាងរស់រវើកអំពីការសុគតរបស់ស្ដេច អូសៀស និងឆ្នាំដែលហោរា អេសាយ បានទទួលនិមិត្តរបស់គាត់។ ដើម្បីអោយច្បាស់ សិលាចារឹកមិនមានកាលបរិច្ឆេទនៅសតវត្សទី៨ មុនគ.ស ជាពេលដែលស្ដេច អូសៀស ឡើងសោយរាជ្យនោះទេ ប៉ុន្តែជាពេលវេលាណាមួយនៅចន្លោះសម័យ ហាសម៉ូនៀន (Hasmonean) និងសម័យកាលដើមដំបូងនៃចក្រភពរ៉ូម (ប្រហែលឆ្នាំ១៥០ មុនគ.ស. ដល់ឆ្នាំ ៥០ នៃគ.ស.) នៅពេលដែលព្រះធាតុ (ឆ្អឹង) របស់ទ្រង់គេបានប្តូរទីតាំង ទំនងដោយសារទីក្រុងកំពុងពង្រីក ហើយជួសជុលឡើងវិញ។12បច្ចុប្បន្ននេះ បន្ទះថ្មនៅលើផ្នូរទីពីររបស់ស្ដេច អូសៀស គេបានដាក់តាំងបង្ហាញនៅសារមន្ទីរអ៊ីស្រាអែល ក្រុងយេរូសាឡឹម ហើយវាជាការរំលឹកយ៉ាងរស់រវើកអំពីការសុគតរបស់ស្ដេច អូសៀស និងឆ្នាំដែលហោរា អេសាយ បានទទួលនិមិត្តរបស់គាត់។

ផ្ទាំងថ្មចំនួន៣បំណែក ដែលបានរកឃើញទាក់ទងនឹងជ័យជម្នះរបស់ស្ដេច សើកុនទី២ នៅក្រុងអាសដូឌ ប្រភពរូបភាព៖ The Biblical Archaeologist, ខែកញ្ញា ឆ្នាំ១៩៩៦ ភាគទី២៩, លេខ.៣ (ខែកញ្ញា, ឆ្នាំ១៩៩៦)
អស់រយៈពេលជាច្រើនឆ្នាំ អត្តសញ្ញាណរបស់ស្ដេច សើកុនទី២ មិនគេបានស្គាល់នៅក្នុងប្រវត្តិសាស្ត្រនោះទេ ក្រៅពីខគម្ពីរនេះ។ អ្វីៗបានផ្លាស់ប្តូរ នៅពេលដែលរាជវាំងរបស់ស្ដេច សើកុន គេបានរកឃើញនៅក្រុង ឌើរ ហ្សារុគីន (Dur Sharrukin) (តាមន័យត្រង់ជាភាសាអាកាឌមានន័យថា «កំផែងរបស់ស្ដេច សើកុន») ដែលគេស្គាល់ថាជាទីក្រុង ខូរសាបាដ (Khorsabad) នៅសម័យទំនើប។ ទីក្រុងនេះត្រូវបានជីករកឃើញដោយលោក ប៉ុល អ៊ីម៉ាល បូតា (Paul-Emile Botta) ក្នុងឆ្នាំ១៨៤៣ និងពីឆ្នាំ១៨៥៨-៦៥ ហើយដោយលោក វិចទ័រ ផ្លេស (Victor Place) ពីឆ្នាំ១៩២៨-៣៥។ ប្រវត្តិសាស្ត្ររបស់ស្ដេច សើកុន គេបានរកឃើញនៅលើជញ្ជាំងក្នុងបន្ទប់ជាច្រើននៃរាជវាំងរបស់ទ្រង់ ហើយគេបានចារឹកនៅទីនោះ ដើម្បីរំឭកដល់ការសម្ពោធរាជវាំងរបស់ទ្រង់នៅឆ្នាំ៧០៧ មុនគ.ស។13
នៅក្នុងកំណត់ហេតុរបស់ព្រះអង្គ ស្ដេច សើកុន បានពន្យល់ពីហេតុផលនៃយុទ្ធនាការរបស់ព្រះអង្គប្រឆាំងនឹងក្រុងអាសដូឌ ។ ស្ដេច អ័ស៊ើរ (Azuri) ដែលជាស្ដេចនៃក្រុងអាសដូឌ មិនបានប្រគល់សួយសារអាកររបស់ព្រះអង្គនោះទេ ហើយបានព្យាយាមប្រមូលផ្តុំស្ដេច ដែលនៅជិតខាងដើម្បីបះបោរប្រឆាំងនឹងស្រុកអាសសើរទៀតផង។ ស្ដេច សើកុន បានដកព្រះអង្គចេញ ហើយបានតែងតាំងស្ដេច អាហ៊ីមីទី (Ahimiti) ជាអនុជរបស់ព្រះអង្គធ្វើជាស្ដេចវិញ។ ប្រជាជននៅក្រុងអាសដូឌមិនពេញចិត្តនឹងការរៀបចំនេះទេ ហើយបានទម្លាក់អាហ៊ីមីទី ដោយដាក់ស្ដេច យ៉ាដណា (Yadna) ឡើងសោយរាជ្យជំនួសវិញ។ ស្ដេច សើកុន សរសេរថា៖ «ដោយកំហឹងរបស់ខ្ញុំ ខ្ញុំបានដើរទៅកាន់ទីក្រុងអាសដូឌ ដែលជាទីក្រុងរាជវង្សរបស់ព្រះអង្គ ជាមួយនឹងរទេះសេះផ្ទាល់ខ្លួនរបស់ខ្ញុំ និងទាហានសេះរបស់ខ្ញុំ ដែលសូម្បីតែនៅក្នុងតំបន់មិត្តភាព ក៏មិនចាកចេញឆ្ងាយពីខ្ញុំដែរ។ ខ្ញុំបានឡោមព័ទ្ធក្រុងអាសដូឌ ក្រុងកាថ និងក្រុងអាសដអូដ-យ៉ាម (Ashd od-yam)ហើយក៏បានចាប់ (ពួកគេ)។14 អ្នកខ្លះអាចសង្ស័យពីភាពត្រឹមត្រូវនៃមតិរបស់ហោរា អេសាយ ថា គឺជាមេទ័ពកំពូល (តាមន័យត្រង់ពាក្យ ថើរថាន (Tartan) ជាតំណែងដែលល្បីនៅក្នុងសំណេររបស់ពួកអាសស៊ើរ) ដែលបានចាប់យកក្រុងអាសដូឌ មិនមែនជាស្ដេច សើកុន ដូចដែលព្រះអង្គបានអះអាងនោះទេ។ វាអាចថា មេទ័ពកំពូលគឺជាអ្នកដែលចាប់យកក្រុងអាសដូឌ ខណៈដែលស្ដេច សើកុន ដែលកំពុងដឹកនាំយុទ្ធនាការនៅស្រុកកាណាន គឺនៅក្បែរក្រុងកាថ។ ឬដូចដែលលោក ម៉ដឺកាយ ខូហ្គែន (Mordecai Cogan) កត់សម្គាល់ថា «ដោយការសន្មតពីភាពត្រឹមត្រូវ [នៃហោរាអេសាយ]…ការអះអាងពីជ័យជំនះរបស់ស្ដេចនៅក្រុងអាសដូឌ គឺជាឧទាហរណ៍មួយផ្សេងទៀតដែលអះអាងដោយស្ដេចពីសមិទ្ធផលដែលសម្រេចបានដោយកងទ័ព»។15 ការបញ្ជាក់បន្ថែមទៀតនៃយុទ្ធនាការរបស់ស្ដេច សើកុន ទាស់នឹងក្រុងអាសដូឌ គេបានរកឃើញនៅឆ្នាំ ១៩៦៣ នៅពេលដែលបំណែកនៃស្តូប (វិមាន) ចំនួនបីបំណែក ដែលមានចារឹកជាអក្សរដែលមានសណ្ឋានស្នៀត (cuneiform) គេបានរកឃើញនៅក្រុងអាសដូឌ រួមជាមួយនឹងស្រទាប់បាក់បែកដ៏សំខាន់ និងផ្នូរដ៏ធំ។16ស្តូបជ័យជំនះនេះគេបានសាងសង់ឡើងនៅក្រុងអាសដូឌ ដោយស្ដេច សើកុន ដើម្បីរំលឹកដល់ការដណ្តើមយកបានទីក្រុងនេះ។17

សេចក្ដីថ្លែងការណ៍សង្ខេបរបស់ស្ដេចទីកឡាតពីឡេស៊ើរទី៣ (Tiglath-Pilesar III) បញ្ជាក់ថា ស្ដេច អេហាស ជាស្ដេចនៃស្រុកយូដា បានផ្តល់សួយអាករដល់ព្រះអង្គ ដូចដែលព្រះគម្ពីរបានពិពណ៌នា។
ប្រភពរូបភាព៖ សារមន្ទីរនៃប្រទេសអង់គ្លេស/CC BY-NC-SA 4.0
ជាការឆ្លើយតបនឹងការវាយប្រហាររបស់រេស៊ីន ជាស្ដេចស្រុកអ៊ើរ៉ាម និងពេកា ជាស្ដេចស្រុកអ៊ីស្រាអែល នោះហោរា អេសាយ បានទៅជួបស្ដេច អេហាស នៅត្រង់ចុងប្រឡាយបង្ហូរទឹកមកដល់ស្រះខាងលើ ដើម្បីធានាដល់ព្រះអង្គថា គម្រោងការរបស់ស្ដេចទាំងពីរដែលកំពុងវាយលុកស្រុកយូដានឹងបរាជ័យ ហើយក្រុងយេរូសាឡឹមនឹងត្រូវរួចជីវិត ប្រសិនបើពួកគេទុកចិត្តលើព្រះជាម្ចាស់។ ផ្ទុយទៅវិញ ស្ដេច អាហាសបានបែរទៅស្រុកអាសស៊ើរដើម្បីសុំជំនួយ ដោយបង់សួយសារអាករជាមាស និងប្រាក់ពីព្រះវិហារ និងពីដំណាក់របស់ស្ដេច (២ពង្សាវតាក្សត្រ ១៦:៧-៩)។ ហោរា អេសាយ ខឹងខ្លាំងណាស់ ហើយបានថ្លែងទំនាយថា ថ្ងៃណាមួយស្រុកអាសស៊ើរនឹងវាយប្រហារស្រុកយូដាខ្លួនឯង ហើយកោរវាឲ្យស្អាតដូចជាផ្លែឡាមកោរក្បាលទំពែក (អេសាយ ៧:២០)។
កំណត់ហេតុរបស់ស្ដេច ទីកឡាតពីឡេស៊ើរទី៣ (Tiglath-Pileser III) គេបានរកឃើញនៅពេលដែលរាជវាំងរបស់ព្រះអង្គគេបានជីកកកាយនៅឆ្នាំ១៨៧៣។ ផ្ទាំងថ្មមួយផ្ទាំង ដែលគេស្គាល់ថាជា សេចក្ដីសង្ខេបនៃសេចក្ដីថ្លែងទាំងប្រាំពីរ (Summary Statement Seven) បានរាយបញ្ជីសួយសារអាកររបស់ស្ដេច មួយចំនួននៅភាគខាងលិចដែលបានប្រគល់ឲ្យស្រុកអាសស៊ើរ មានដូចជា៖ «មាស ប្រាក់ សំណប៉ាហាំង ដែក សំណ សំលៀកបំពាក់ពណ៌ចម្រុះ សំលៀកបំពាក់ក្រណាត់ទេសឯក សំលៀកបំពាក់ពណ៌ស្វាយលាយក្រហម របស់មានតម្លៃថ្លៃ[គ្រប់ប្រភេទ] ផលបានមកពីសមុទ្រ (និង) ដី ទំនិញពីទឹកដីរបស់ពួកគេទ្រព្យសម្បត្តិរាជវង្ស សេះ សត្វលាជាដើម»។18 ក្នុងចំណោមស្ដេចដែលបានកត់ចុះចូលក្នុងបញ្ជី ដែលបានប្រគល់សួយសារអាករ គឺ «ស្ដេច យ៉ូអាហាស នៃស្រុកយូដា»។19 ពួកសាសន៍អាសស៊ើរបាននិយាយសំដៅទៅកាន់ស្ដេច អេហាស ដោយបានប្រើប្រាស់នាមវែងរបស់ទ្រង់ដែលមានអក្សរកំណត់សម្គាល់ដើមនៃព្រះរបស់ទ្រង់ ខណៈពេលដែលព្រះគម្ពីរបានប្រើប្រាស់នាមខ្លីរបស់ទ្រង់វិញ។ សិលាចារឹកនេះបញ្ជាក់ពីសួយសារអាករដែលស្ដេច អេហាស បានផ្តល់ឲ្យស្ដេច ទីកឡាតពីឡេស៊ើរទី៣។ ទោះបីជាបញ្ជីសារពើភណ្ឌក្នុងព្រះគម្ពីរបានកត់ចុះតែវត្ថុមានតម្លៃបំផុតដែលធ្វើពីមាស និងប្រាក់ក៏ដោយ។

ភាជន៍ដីឥដ្ឋរាងស៊ីឡាំងនៅសម័យស្ដេច ស៊ីរូស (Cyrus Cylinder) មានរៀបរាប់ពីជ័យជម្នះរបស់ស្ដេច ស៊ីរូស លើស្រុកបាប៊ីឡូននៅឆ្នាំ៥៣៩ មុនគ.ស ក៏ដូចជារាជក្រឹត្យទូទៅរបស់ព្រះអង្គដែលអនុញ្ញាតឲ្យពួកនិរទេសត្រឡប់ទៅ «លំនៅឋាន» របស់ពួកគេវិញ និងអនុញ្ញាតឲ្យពួកគេយករូបព្រះរបស់ពួកគេទៅជាមួយ ហើយសាងសង់ «ព្រះវិហារ» របស់ពួកគេឡើងវិញ។ ប្រភពរូបភាព៖
www.HolyLandPhotos.org
ហោរា អេសាយ បានទាយពីការយាងមករបស់ស្ដេច ពើរស៊ី មួយអង្គព្រះនាមស៊ីរូស និងការប្រកាសរបស់ទ្រង់ក្នុងការសង់ក្រុងយេរូសាឡឹម និងព្រះវិហារឡើងវិញ (អេសាយ ៤៤:២៨) ជាង១៥០ឆ្នាំ មុនពេលវាបានកើតឡើង។ នេះជាបញ្ហាសម្រាប់អ្នកដែលមានទស្សនៈថាការចេះដឹងអាស្រ័យដោយវិចារណញ្ញាណ ហើយប្រឆាំងនឹងអធិធម្មជាតិ។ សម្រាប់អ្នកដែលជឿថាព្រះដ៏មានព្រះចេស្ដា និងមានអធិបតេយ្យភាព អាចទំនាក់ទំនងពីព្រឹត្តិការណ៍នាពេលអនាគតតាមរយៈហោរារបស់ទ្រង់ នោះទំនាយរបស់ហោរា អេសាយ គឺអាចទៅរួច។ ស្ដេច ស៊ីរូស ដ៏អស្ចារ្យ (Cyrus the Great) ពិតជាបានឡើងគ្រងរាជ្យនៅឆ្នាំ៥៥៩ មុនគ.ស ហើយនៅទីបំផុតព្រះអង្គបានបង្ក្រាបពួកមេឌី ពួកអេឡាំ និងពួកបាប៊ីឡូន។ នៅឆ្នាំ៥៣៩ បន្ទាប់ពីយកជ័យជម្នះលើស្រុកបាប៊ីឡូន ស្ដេច ស៊ីរុស បានចេញរាជក្រឹត្យមួយច្បាប់ដែលអនុញ្ញាតឲ្យប្រជាជនដែលគេបានចាប់ខ្លួនធ្វើជាឈ្លើយ ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ រាជក្រឹត្យរបស់ព្រះអង្គនៅមាននៅក្នុងអក្សរចារឹកដែលមានសណ្ឋានស្នៀតជាភាសាអាកាឌ (Akkadian cuneiform inscription) នៅលើភាជន៍ដីឥដ្ឋរាងស៊ីឡាំងនៅសម័យស្ដេច ស៊ីរុស (Cyrus Cylinder) ដែលគេបានរកឃើញនៅក្នុងសំណល់បាក់បែកនៃទីក្រុងរបស់ស្រុកបាប៊ីឡូនក្នុងឆ្នាំ១៨៧៩ ដោយលោក ហូរម៉ាសដ៍ រ៉ាសសាម (Hormuzd Rassam) ។ នៅលើភាជន៍ដីឥដ្ឋរាងស៊ីឡាំងនោះស្ដេច ស៊ីរុស មានបន្ទូលប្រកាសថា៖
«ខ្ញុំគឺស៊ីរូស ជាស្ដេច នៃពិភពលោកជាស្ដេចដ៏អស្ចារ្យ ជាស្ដេចដ៏ខ្លាំងពូកែ ជាស្ដេចស្រុកបាប៊ីឡូន ជាស្ដេចស្រុកស៊ូម៉ើរ និងអាកាឌ…។ ពី [ស្រុកបាប៊ីឡូន]… រហូតដល់តំបន់កូយីម (Gutium) ជាមជ្ឈមណ្ឌលដ៏ពិសិដ្ឋនៅត្រើយម្ខាងទៀតនៃទន្លេទីហ្គ្រីស (Tigris) ដែលទីសក្ការៈរបស់ពួកគេគេបានបោះបង់ចោលជាយូរមកហើយ ខ្ញុំបានប្រគល់រូបព្រះដែលគង់នៅទីនោះទៅកន្លែងរបស់គេវិញ ហើយខ្ញុំក៏អនុញ្ញាតឲ្យពួកគេស្នាក់នៅជារៀងដរាបតទៅ។ ខ្ញុំបានប្រមូលអ្នកស្រុកទាំងអស់ ហើយឲ្យពួកគេត្រឡប់ទៅទីលំនៅរបស់ពួកគេវិញ»។20
កណ្ឌគម្ពីរ អែសរ៉ា ១:១-៣ កត់ត្រាថា ស្ដេច ស៊ីរូស បានអនុញ្ញាតឲ្យពួកនិរទេសសាសន៍យូដាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ហើយចាប់ផ្តើមសាងសង់ព្រះវិហាររបស់ពួកគេឡើងវិញ ដូចបានទាយទុកជាមុនដោយហោរា អេសាយ ហើយបានបញ្ជាក់ដោយរាជក្រឹត្យទូទៅដែលបានកត់ត្រានៅលើភាជន៍ដីឥដ្ឋរាងស៊ីឡាំងសម័យស្ដេច ស៊ីរូស។ លោកបណ្ឌិត ប្រាយអិន វូដ (Bryan Wood) ពន្យល់ពីភាពខុសគ្នានៃការប្រើប្រាស់ពាក្យពេចន៍នៅលើភាជន៍ដីឥដ្ឋរាងស៊ីឡាំង និងសេចក្ដីប្រកាសនៅក្នុងកណ្ឌគម្ពីរអែសរ៉ា៖ «ក្នុងករណីសាសន៍យូដា… ដោយសារពួកគេមិនមានរូបព្រះ វត្ថុធ្វើពីមាស និងប្រាក់ដែលយកពីព្រះវិហារគេបានប្រគល់មកវិញ។ សេចក្តីប្រកាសជាក់លាក់ដែលទាក់ទងនឹងសាសន៍យូដាគេបានចងក្រងជាឯកសារទុកនៅក្នុង កណ្ឌគម្ពីរអែសរ៉ា»។21
ទោះបើព័ន្ធកិច្ចប្រកាសព្រះបន្ទូលរបស់ហោរា អេសាយ បានលាតសន្ធឹងក្នុងរជ្ជកាលនៃស្ដេច អូសៀស ស្ដេច យ៉ូថាម ស្ដេច អ័ហាស និងស្ដេច ហេសេគា ក៏ដោយ ប៉ុន្តែគឺស្ដេចចុងក្រោយដែលលេចធ្លោជាងគេ៖ ស្ដេច ហេសេគា គេបានលើកមកនិយាយចំឈ្មោះជាង៣០ដង នៅក្នុងកណ្ឌគម្ពីរអេសាយ ដែលភាគច្រើនគឺទាក់ទងនឹងការឈ្លានពានរបស់ពួកអាសស៊ើរ។

ត្រានេះ (សំណៅត្រា) របស់ស្ដេច ហេសេគា ដើមឡើយបានបោះត្រាលើឯកសារដែលគេសរសេរនៅលើក្រដាសប៉ាពីរើស (papyrus)។ ខ្សែស្តើងៗដែលគេយកទៅចងឯកសារ បានបន្សល់ទុកនូវសញ្ញាសំគាល់របស់វានៅលើផ្នែកបញ្ច្រាសនៃត្រា។ ប្រភពរូបភាព៖ Ouria Tadmor /©Eilat Mazar. Used with permission.
ប្រវត្តិសាស្ត្ររបស់ស្ដេច ហេសេគា គេបានបង្កើតឡើងយ៉ាងរឹងមាំតាមរយៈសិលាចារឹកជាភាសាអាសស៊ើរនៃស្ដេច សានហេរីប (Sennacherib) (មើលខាងក្រោម) និងត្រាជាច្រើន (សំណៅត្រាដីឥដ្ឋ) នៃត្រារបស់ស្ដេច ហេសេគា ដែលបានបង្ហាញចេញមក។ ខណៈដែលត្រាភាគច្រើនគេបានរកឃើញតាមរយៈទីផ្សារបុរាណវត្ថុ ត្រារបស់ស្ដេច ហេសេគា មួយទៀតគេបានប្រកាសនៅក្នុងឆ្នាំ២០១៥ ដែលគេបានរកឃើញខណៈពេលដែលគេកំពុងរែងវត្ថុដែលគេជីកកកាយចេញពីកន្លែងចោលសំរាមនៅក្នុងរាជដំណាក់នៅទីទួលអូហ្វេល (Ophel) ។ ត្រានោះមានអង្កត់ផ្ចិតប្រហែលមួយសង់ទីម៉ែត្រ ហើយមានសិលាចារឹកជាភាសាហេព្រើរបុរាណយ៉ាងដូច្នេះថា៖
“לחזקיהו [בן] אחז מלך יהדה”
«ជាកម្មសិទ្ធិរបស់ស្ដេច ហេសេគា [ជាបុត្រារបស់] អ័ហាស ជាស្ដេចស្រុកយូដា»។22
ត្រារបស់ស្ដេច ហេសេគា បញ្ជាក់បន្ថែមមិនត្រឹមតែពីប្រវត្តិសាស្ត្ររបស់ស្ដេច ហេសេគា ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបញ្ជាក់ពីពូជពង្សរបស់ព្រះអង្គផងដែរ ដោយបញ្ជាក់ពីព័ត៌មានលម្អិតក្នុងព្រះគម្ពីរអំពីជីវិតរបស់ព្រះអង្គ។ ជាងនេះទៅទៀត ហោរា អេសាយ និងស្ដេច ហេសេគា បានប្រាស្រ័យទាក់ទងគ្នាយ៉ាងច្បាស់ (អេសាយ ៣៧:២) ពេញមួយរជ្ជកាលរបស់ស្ដេចយូដា។ ប្រហែលជាពេលខ្លះ ហោរា អេសាយ បានទទួលសំបុត្រពីស្ដេច ហេសេគា ដែលមានត្រាផ្ទាល់ខ្លួនរបស់ព្រះអង្គ។

កំណត់ហេតុរបស់ស្ដេច សានហេរីប (Annals of Sennacherib) ជាស្ដេចស្រុកអាសស៊ើរ (ប្រហែលឆ្នាំ ៧០៥-៦៨១ មុនគ.ស) មាននៅលើ ភាជន៍ប្រាំមួយជ្រុងរបស់លោក ថៃល័រ (Taylor Prism) ដែលបច្ចុប្បន្នគេដាក់ក្នុងសារមន្ទីរនៅប្រទេសអង់គ្លេស។ ប្រភពរូបភាព៖ dcastor/Wikimedia Commons/Public Domain
ការវាយលុករបស់ពួកអាសស៊ើរមកលើស្រុកយូដាក្នុងឆ្នាំ៧០១ មុនគ.ស ត្រូវបានកត់ត្រាដោយហោរា អេសាយ (ជំពូក៣៦-៣៧) ក៏ដូចជានៅក្នុងកណ្ឌគម្ពីរ២ពង្សាវតារក្សត្រ និង២របាក្សត្រ ។ ការវាយប្រហាររបស់ស្ដេច សានហេរីប លើស្រុកយូដា គឺជាការឆ្លើយតបនឹងការបដិសេធរបស់ស្ដេច ហេសេគា ក្នុងការធ្វើជាប្រទេសចំណុះឲ្យពួកអាសស៊ើរ ដូចជាព្រះបិតារបស់ព្រះអង្គបានធ្វើ (២ពង្សាវតារក្សត្រ ១៨:៧)។ យោងទៅតាមអត្ថបទព្រះគម្ពីរ ទោះបើស្ដេចអាសស៊ើរបានលុកលុយទឹកដីយូដា ហើយគំរាមកំហែងក្រុងយេរូសាឡឹមយ៉ាងណាក៏ដោយ ក៏ទ្រង់បានបរាជ័យក្នុងការដណ្ដើមយកទីក្រុងនេះដដែល (អេសាយ ៣៧:៣៥-៣៦)។
កំណត់ហេតុរបស់ស្ដេច សានហេរីប ក៏បានកត់ត្រាពីយុទ្ធនាការរបស់ព្រះអង្គប្រឆាំងនឹងស្រុកយូដាផងដែរ។ កំណត់ហេតុទាំងនោះគេបានចារឹកនៅលើភាជន៍ប្រាំមួយជ្រុងដែលធ្វើពីដីឥដ្ឋដែលមានរាងដូចគ្នាបេះបិទចំនួនបីគឺ៖ ភាជន៍ប្រាំមួយជ្រុងរបស់លោក ថៃល័រ (the Taylor Prism)23 ភាជន៍ប្រាំមួយជ្រុងនៃវិទ្យាស្ថានតំបន់ពើស៊ី (the Oriental Institute Prism) ។24 និងភាជន៍ប្រាំមួយជ្រុងនៃក្រុងយេរូសាឡឹម (the Jerusalem Prism)25 ស្ដេច សានហេរីប មានអំនួតអំពីជ័យជម្នះរបស់ខ្លួន៖
«ចំណែកឯស្ដេច ហេសេគា ជាសាសន៍យូដា ដែលមិនចុះចូលនឹងនឹមរបស់ខ្ញុំ ទីក្រុងចំនួន៤៦ ក្នុងចំណោមទីក្រុងដ៏ខ្លាំងរបស់ទ្រង់ ព្រមទាំងក្រុងតូចៗនៅក្បែរខាង ដែលគ្មានចំនួន…អង្គទ្រង់ផ្ទាល់ដូចជាសត្វស្លាបជាប់ទ្រង់ ខ្ញុំបានបិទខ្ទប់ព្រះអង្គនៅក្នុងក្រុងយេរូសាឡឹម ជារាជធានីរបស់ព្រះអង្គ។26
ការអះអាងរបស់ស្ដេច សានហេរីប ក្នុងការដណ្តើមយកទីក្រុងដ៏រឹងមាំចំនួន៤៦ របស់ស្ដេច ហេសេគា បញ្ជាក់បន្ថែមលើកំណត់ត្រាក្នុងព្រះគម្ពីរស្ដីពីការដណ្តើមយកទីក្រុងដែលមានកំពែងរឹងមាំនៃស្រុកយូដារបស់ពួកអាសស៊ើរ។ ការអះអាងពេញដោយអំនួតរបស់ស្ដេច សានហេរីប ដែលថាព្រះអង្គបានបិទខ្ទប់ស្ដេច ហេសេគា នៅក្នុងរាជធានីរបស់ទ្រង់ដូចជាសត្វបក្សីមួយក្បាលជាប់នៅក្នុងទ្រុង គឺជាការទទួលស្គាល់ថា ព្រះអង្គមិនបានចាប់យកក្រុងយេរូសាឡឹមបាននោះទេ ដែលការអះអាងនេះស្របតាមការរៀបរាប់របស់ហោរា អេសាយ ផងដែរ។

ផ្ទាំងនៃចម្លាក់ក្បាច់អណ្ដែតនៅក្រុងឡាគីសនេះពណ៌នាអំពីការវាយលុករបស់ពួកអាសស៊ើរ
នៅច្រកទ្វារទីក្រុង។ ប្រភពរូបភាព៖ Zunkir/Wikimedia Commons/CC BY-NC-SA 4.0
នៅពេលដែលស្ដេច សានហេរីប វាយលុកស្រុកយូដា កងទ័ពរបស់ព្រះអង្គបានកម្ទេចទីក្រុងជាច្រើនខណៈព្រះអង្គបន្តដំណើរវាយលុកទៅលើក្រុងយេរូសាឡឹម។ ខណៈដែលពួកអាសស៊ើរកំពុងឡោមព័ទ្ធក្រុងឡាគីស (២របាក្សត្រ ៣២:៩-១០) ទ្រង់បានបញ្ជូនសារជាមួយនឹងការបង្ហាញកម្លាំងដល់ស្ដេច ហេសេគា ថាក្រុងយេរូសាឡឹមនឹងត្រូវកម្ទេចបន្ទាប់។ ទោះបើនៅទីបំផុតស្ដេច សានហេរីប បានដណ្ដើមយកក្រុងឡាគីស ដែលជាទីក្រុងធំបំផុតទីពីរនៅក្នុងស្រុកយូដា នៅពេលនោះក៏ដោយ ក៏ព្រះអង្គបានបរាជ័យក្នុងការដណ្តើមយកក្រុងយេរូសាឡឹម ដូចដែលបានឃើញនៅខាងលើ។ នៅពេលដែលស្ដេច សានហេរីប ត្រឡប់ទៅក្រុងនីនីវេវិញ ព្រះអង្គមិនបានទទួលស្គាល់ការបរាជ័យនេះទេ ដូច្នេះព្រះអង្គបានបង្គាប់ឲ្យគេធ្វើចម្លាក់ក្បាច់អណ្ដែតជាបន្តបន្ទាប់ដើម្បីបង្ហាញពីជ័យជំនះដ៏ធំបំផុតរបស់ព្រះអង្គនៅក្នុងស្រុកយូដា៖ ការដណ្ដើមយកបានទីក្រុងឡាគីស ។ ចម្លាក់ក្បាច់អណ្ដែតទាំងនេះបានតុបតែងជញ្ជាំងនៅក្នុងរាជវាំងភាគនិរតីរបស់ព្រះអង្គ។

ស្ដេច សានហេរីបត្រួតមើលការប្រយុទ្ធនៅក្រុងឡាគីស។ ប្រភពរូបភាព៖ (c) សារមន្ទីររនៃប្រទេសអង់គ្លេស/CC BY-NC-SA 4.0
ចម្លាក់ក្បាច់អណ្ដែតក្រុងឡាគីស ដូចដែលគេបានស្គាល់ថា គឺជាការរកឃើញដ៏អស្ចារ្យបំផុតមួយនៅក្នុងបុរាណវត្ថុវិទ្យាខាងព្រះគម្ពីរ។27 ចម្លាក់ទាំងនោះពណ៌នាអំពីការចាប់យកទីក្រុងនេះយ៉ាងលម្អិតតាមរយៈរូបភាពជាបន្តបន្ទាប់ ចាប់ពីការវាយប្រហារដំបូងដោយទាហានអាសស៊ើរ រហូតដល់ការការពារទ្វារទីក្រុងដោយអ្នកបាញ់ធ្នូយូដា រហូតដល់ការដួលរលំនៃទីក្រុង និងការនិរទេសជាបន្តបន្ទាប់នៃពួកហេព្រើរ។ នៅក្នុងផ្ទាំងចុងក្រោយ ស្ដេច សានហេរីប អង្គទ្រង់ផ្ទាល់គេបានមើលឃើញថា ព្រះអង្គគង់នៅលើបល្ល័ង្ករបស់ព្រះអង្គនៅពេលដែលវត្ថុដែលប្រមូលបានពីបច្ចាមិត្តគេបានដង្ហែនៅខាងមុខព្រះអង្គ។28 អក្សរចារឹកដែលមានសណ្ឋានស្នៀត ដែលភ្ជាប់មកជាមួយនឹងចម្លាក់ទាំងនោះ សរសេរដូច្នេះថា «ស្ដេច សានហេរីប ជាស្ដេចនៃពិភពលោក ជាស្ដេចស្រុកអាសស៊ើរ បានតាំងបល្ល័ង្កឡើង ហើយវត្ថុដែលប្រមូលបានពីក្រុងឡាគីស បានដាក់ពីមុខព្រះអង្គ»។

បន្ទះថ្មមួយចំនួននៃក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យ (1QIsaa)។ ប្រភពរូបភាព៖ Wikimedia Commons/Public Domain
ក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យ (គេកំណត់សម្គាល់ 1QIsaa) គឺជាក្រាំងច្បាប់ដើមមួយក្នុងចំណោមក្រាំងច្បាប់ដើមមួយចំនួនទៀតដែលបានរកឃើញនៅឆ្នាំ១៩៤៧ ដោយអ្នកគង្វាលពពែនៃកុលសម្ព័ន្ធអារ៉ាប់ (Bedouin) នៅក្នុងរូងភ្នំនៅតំបន់គុមរ៉ាន់ (Qumran) ក្បែរសមុទ្រស្លាប់។ សរុបមក ផ្នែកមួយចំនួននៃក្រាំងទាំង៩៨០ ដុំត្រូវបានគេរកឃើញនៅក្នុងរូងភ្នំចំនួន១១ នៅចន្លោះឆ្នាំ១៩៤៧ និង១៩៥៦។ ក្រាំងចំនួន២៣០ ដុំក្នុងចំណោមក្រាំងទាំងនេះគឺជាផ្នែកមួយចំនួននៃគម្ពីរសញ្ញាចាស់ដែលមានស្ទើរតែគ្រប់កណ្ឌគម្ពីរ លើកលែងតែកណ្ឌគម្ពីរនាង អេសធើរ។ ក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យ គឺជាក្រាំងព្រះគម្ពីរនៅសមុទ្រស្លាប់ដែលត្រូវបានរក្សាទុកយ៉ាងល្អបំផុត និងពេញលេញបំផុត ហើយមានកាលបរិច្ឆេទនៅសតវត្សទី២ មុនគ.ស។29 វាក៏ជាអត្ថបទព្រះគម្ពីរដ៏ចំណាស់បំផុតមួយ ដែលយើងមាន។
ក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យ គឺជាសាក្សីនៃអត្ថបទដ៏សំខាន់មួយចំពោះភាពទុកចិត្តបាននៃការចម្លងកណ្ឌគម្ពីរអេសាយ។ ចាប់តាំងពីបានរកឃើញរបកគំហើញនេះមក អ្នកប្រាជ្ញបានសិក្សាអត្ថបទនោះ ហើយបានកត់សម្គាល់ថា ក្រាំងដ៏អស្ចារ្យនេះឆ្លុះបញ្ចាំងយ៉ាងជិតស្និទ្ធនូវអត្ថបទព្រះគម្ពីរម៉ាសសូរ៉េត (Masoretic text) នៃកណ្ឌគម្ពីរអេសាយនៅក្នុងឯកសារសរសេរដោយដៃនៅមជ្ឈិមសម័យដែលពេញលេញបំផុតដូចជា ព្រះគម្ពីរដែលសរសេរដោយដៃជាភាសាហេព្រើរ (Lenangrad Codes) ពីឆ្នាំ១០០០ នៃគ.ស.។ និយាយឲ្យសាមញ្ញទៅ ក្នុងរយៈពេលជាង១០០០ឆ្នាំនៃការចម្លង គឺមានការផ្លាស់ប្ដូរតិចតួចបំផុត ក្រៅពីភាពខុសគ្នាតិចតួចនៃអក្ខរាវិរុទ្ធ និងកំហុសអក្ខរាវិរុទ្ធបន្តិចបន្តួចដែលមិនប៉ះពាល់ដល់អត្ថន័យនៃអត្ថបទ។
ជាងនេះទៅទៀត ក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យមិនមានការបែងចែកយ៉ាងច្បាស់រវាងអ្វីដែលអ្នកប្រាជ្ញសម័យទំនើបចាត់ទុកថាជាគម្ពីរអេសាយទីមួយ និងទីពីរនោះទេ។30 អ្នកប្រាជ្ញសម័យទំនើបមានទំនោរសង្កត់ធ្ងន់លើភាពខុសគ្នានៅក្នុងផ្នែកផ្សេងៗគ្នា ដែលពួកគេយល់ថាខុសគ្នា ហើយសន្មតថា ផ្នែកទាំងនោះមានអ្នកនិពន្ធច្រើននាក់។ ផ្ទុយទៅវិញ ពួកអាចារ្យនៅសតវត្សទីពីរមុនគ.ស. ដែលបានចម្លងក្រាំងនេះយ៉ាងល្អិតល្អន់បានចាត់ទុកថា វាជាកិច្ចការដែលមានការទាក់ទងគ្នាយ៉ាងស្អិតល្មួតដោយអ្នកនិពន្ធតែម្នាក់។ ទស្សនៈដូចគ្នានេះទំនងជាបានចែករំលែកដោយពួកអាចារ្យពីមុនៗ ដែលបានសរសេរឯកសារនេះដែលវាបានក្លាយជាគំរូសម្រាប់ក្រាំងកណ្ឌគម្ពីរអេសាយដ៏អស្ចារ្យនេះ។
មានរបកគំហើញផ្សេងៗទៀតដែលមិនបានកត់ចុះនៅទីនេះ ដែលបញ្ជាក់ពីព័ត៌មានលម្អិតខាងប្រវត្តិសាស្ត្រនៅក្នុងកណ្ឌគម្ពីរអេសាយ ដូចជាសំណេររបស់ពួកមេសូប៉ូតាមា (Mesopotamian writings) ដែលបង្ហាញពីចំណេះដឹងដ៏ត្រឹមត្រូវរបស់ហោរាអំពីការថ្វាយបង្គំរូបព្រះនៅសម័យបច្ចុប្បន្ន (អេសាយ ៤៤:១០-២០; ៤៦:១)។31 តាមគំនិតរបស់ខ្ញុំ របកគំហើញទាំង១០ខាងលើ គឺជារបកគំហើញដ៏សំខាន់បំផុត។ របកគំហើញទាំងនោះផ្ដល់ពន្លឺដល់ទំនាយរបស់ហោរា អេសាយ ហើយផ្ដល់នូវប្រវត្តិសាស្ត្រពីខាងក្រោយនៃព័ន្ធកិច្ចរបស់គាត់។
ជាងនេះទៅទៀត របកគំហើញទាំងនោះហាក់ដូចជាបង្ហាញថា កណ្ឌគម្ពីរអេសាយ គឺជាកំណត់ត្រានៃទំនាយដ៏ត្រឹមត្រូវដែលគេចាត់ទុកថា ជាស្នាដៃរបស់ហោរានៃស្រុកយូដាម្នាក់នេះនៅសតវត្សរ៍ទី៨ មុនគ.ស។ ប្រសិនបើទំនាយរបស់គាត់អំពីស្រុកអាសស៊ើរ និងបាប៊ីឡូនបានសម្រេចដូចដែលវាបានកើតឡើងមែន នោះខ្ញុំជឿថា យើងអាចជឿជាក់លើទំនាយរបស់គាត់អំពីបាវបម្រើដែលរងទុក្ខ ដែលនឹងត្រូវ «របួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើង ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ អ្នកនិពន្ធគម្ពីរសញ្ញាថ្មីបានទទួលការជំរុញទឹកចិត្តក្នុងការដែលឃើញការសម្រេចតាមទំនាយនេះនៅក្នុងជីវិត ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ (ម៉ាថាយ ៨:១៤-១៧; លូកា ២២:៣៥-៣៨; យ៉ូហាន ១២:៣៧-៤១; ១ពេត្រុស ២:១៩-២៥; កិច្ចការ ៨:២៦-៣៥) ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។