ព្រះគ្រីស្ទ «បានទទួលរងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរក្នុងអំឡុងរាជ្យរបស់ស្ដេច ទីប៊ែរុស (Tiberius) ក្នុងកណ្តាប់ដៃនៃទេសាភិបាលម្នាក់របស់យើងគឺលោក ប៉ុនទាស ពីឡាត់។ សរុបមក គ្មានអ្នកប្រវត្តិសាស្ត្រដ៏ម៉ឺងម៉ាត់ណាម្នាក់ចោទសួរអំពីព្រះជន្មរបស់ព្រះយេស៊ូវនៃស្រុកណាសារ៉ែតនោះទេ មិនថាអ្នកប្រវត្តិសាស្ត្រជាគ្រីស្ទបរិស័ទ ឬអ្នកមិនជឿព្រះនោះឡើយ។

សូមចំណាំ៖ នេះគឺជាវីដេអូប្លុក ដែលដកស្រង់ចេញពីភាគទី១៤០ នៃកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា ការជជីករកការពិត ដែលរៀបចំដោយសមាគមន៍សម្រាប់ការស្រាវជ្រាវព្រះគម្ពីរ (The Associates for Biblical Research)។
គេបានបញ្ជាក់យ៉ាងច្បាស់អំពីប្រវត្តិសាស្ត្ររបស់ព្រះយេស៊ូវនៃស្រុកណាសារ៉ែត បន្ថែមពីលើដំណើររឿងដែលអាចទុកចិត្តបាននៃកណ្ឌគម្ពីរដំណឹងល្អនៅក្នុងព្រះគម្ពីរ។ អ្នកនិពន្ធខាងលោកីយ៍ជាច្រើននាក់បាននិយាយអំពីទ្រង់នៅក្នុងរយៈពេល ១៥០ឆ្នាំ។ ឧទាហរណ៍ លោក ថលឡូស (Thallus) លោកស្រី ម៉ារ៉ា បា-សេរ៉ាភីន (Mara Bar-Serapion) លោក ផ្លេហ្គន (Phlegon), លោក ស៊ូតូនីស (Suetonius), លូសាននៃសាម៉ូសាតា (Lucian of Samosata), លោក សែលស៊ូស (Celsus) ដែលអ្នកនិពន្ធទាំងនេះសុទ្ធតែបានអះអាងពីព្រះយេស៊ូវ។1 លើសពីនេះទៀត លោក យ៉ូសែហ្វឺស (Josephus) បញ្ជាក់ថា ព្រះយេស៊ូវត្រូវគេហៅថាជាព្រះគ្រីស្ទ ហើយប្អូនប្រុសរបស់ទ្រង់គឺលោក យ៉ាកុប2 លោក ភ្លីនី ដឹ យ៉ាំងហ្គឺរ (Pliny the Younger) កត់ចំណាំអំពីគ្រីស្ទបរិស័ទបានថ្វាយបង្គំព្រះយេស៊ូវថា «ដូចជាព្រះមួយអង្គ»3 ហើយលោក តាស៊ីទុស (Tacitus) បានសរសេរថា ព្រះគ្រីស្ទ «បានទទួលរងនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរក្នុងអំឡុងរាជ្យរបស់ស្ដេច ទីប៊ែរុស (Tiberius) ក្នុងកណ្តាប់ដៃនៃទេសាភិបាលម្នាក់របស់យើង គឺលោក ប៉ុនទាស ពីឡាត់»។4 សរុបមក គ្មានអ្នកប្រវត្តិសាស្ត្រដ៏ម៉ឺងម៉ាត់ណាម្នាក់ចោទសួរអំពីព្រះជន្មរបស់ព្រះយេស៊ូវនៃស្រុកណាសារ៉ែតនោះទេ មិនថាអ្នកប្រវត្តិសាស្ត្រជាគ្រីស្ទបរិស័ទ ឬអ្នកមិនជឿព្រះនោះឡើយ។ បន្ថែមពីលើអំណះអំណាង ឬក៏ឯកសារយោងដោយផ្ទាល់ទាំងនេះ មានរបកគំហើញខាងបុរាណវត្ថុវិទ្យាជាច្រើនដែលបានបញ្ជាក់ និងបំភ្លឺព័ត៌មានលម្អិតអំពីជីវិតរបស់ព្រះយេស៊ូវ ដូចដែលបានកត់ត្រានៅក្នុងកណ្ឌគម្ពីរដំណឹងល្អ។ ខាងក្រោមនេះ គឺជារបកគំហើញកំពូលទាំងដប់ទាក់ទងនឹងព្រះយេស៊ូវ។

ទូកនៅសមុទ្រកាលីឡេ។ ប្រភពរូបភាព៖ Jerry Hawkes/ HolyLandPhotos.org
នៅឆ្នាំ១៩៨៦ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសអ៊ីស្រាអែលបានបណ្តាលឲ្យកម្រិតទឹកសមុទ្រកាលីឡេស្រកចុះជាច្រើនម៉ែត្រ។ មានបងប្អូនពីរនាក់បានទៅស្វែងរកវត្ថុបុរាណនៅតាមបណ្តោយឆ្នេរភាគពាយ័ព្យ ហើយពួកគាត់បានរកឃើញគ្រោងទូកបុរាណមួយនៅក្នុងភក់។ ឈើដ៏ពុកផុយ ដែលគេបានលាតត្រដាងជាលើកដំបូងក្នុងរយៈពេលប្រហែលជា ២០០០ឆ្នាំ តម្រូវឲ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ក្នុងការយកវាចេញដោយសុវត្ថិភាព។ គេបានដាក់វាចូលទៅក្នុងសារធាតុគីមី ដើម្បីរក្សាទុកអស់រយៈពេល ១១ឆ្នាំ មុនពេលដែលគេយកវាមកដាក់តាំងបង្ហាញក្នុងសារមន្ទីរនៅស្រុកអ៊ីស្រាអែល។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ទូលដែលគេនិយមហៅជាទូទៅថា «ទូកនៅសមុទ្រកាលីឡេ» ឬ «ទូកព្រះយេស៊ូវ» មានបណ្ដោយប្រហែល ៨.២២ម៉ែត្រ ទទឹង ២.២៨ម៉ែត្រ និងជម្រៅ ១.២១ម៉ែត្រ ហើយទូកនេះអាចផ្ទុកនាវិករហូតដល់ ១៥នាក់ផងដែរ។5 ការធ្វើតេស្ដកាបូន-១៤ បានកំណត់កាលបរិច្ឆេទរបស់វាដល់ឆ្នាំ៤០ មុនគ.ស គឺបូក ឬដក៨០ឆ្នាំ (ប្រហែលឆ្នាំ១២០ មុនគ.ស. ដល់ឆ្នាំ៤០ នៃគ.ស.)។6 សរុបមក ទូកនេះប្រហែលជាគេបានប្រើប្រាស់ក្នុងកំឡុងសម័យព្រះយេស៊ូវ ហើយពិតជាគំរូនៃទូកដែលអ្នកនេសាទដូចជាសាវ័ក ពេត្រុស សាវ័ក អនទ្រេ សាវ័ក យ៉ាកុប និងសាវ័ក យ៉ូហាន បានប្រើប្រាកដមែន (ម៉ាកុស ១:១៦-២០)។ នៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មី យើងបានអានអំពីព្រះយេស៊ូវ ដែលព្រះអង្គបានឆ្លងកាត់សមុទ្រកាលីឡេតាមទូកបែបនេះ (លូកា ៨:២២) ហើយព្រះអង្គថែមទាំងបានបង្រៀនពីក្នុងទូកផង នៅពេលមានអ្នកស្តាប់ច្រើននៅឯច្រាំងសមុទ្រ (ម៉ាថាយ ១៣:២-៣)។ «ទូកនៅសមុទ្រកាលីឡេនេះ» គឺជាទូកបុរាណតែមួយគត់ដែលគេរកឃើញនៅសមុទ្រកាលីឡេ ហើយរបកគំហើញនេះ ជួយយើងឲ្យយល់ដឹងអំពីប្រភេទទូកដែលព្រះយេស៊ូវ និងសិស្សរបស់ទ្រង់បានធ្វើដំណើរ។

សំណល់នៃសាលាប្រជុំនៅទីក្រុង មេកដាឡា (Magdala) ទំនងដូចជាស្រុកកំណើតរបស់នាង ម៉ារី មេកដាឡា។ ប្រភពរូបភាព៖ AVRAMGR/Wikimedia Commons/CC BY-SA 4.0
លោក ម៉ាថាយ បានកត់ត្រាថា ព្រះយេស៊ូវ « ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ» (ម៉ាថាយ ៤:២៣) ហើយលោក លូកា បានចែងថា ជាទម្លាប់របស់ព្រះយេស៊ូវគឺទ្រង់យាងទៅសាលាប្រជុំនៅថ្ងៃឈប់សម្រាក (លូកា ៤:១៦) ។ ខណៈពេលដែលអ្នកប្រាជ្ញមួយចំនួនបានលើកឡើងថា សាលាប្រជុំមិនទាន់កើតមានឡើងនៅឡើយទេរហូតដល់ក្រោយការបំផ្លិចបំផ្លាញព្រះវិហារនៅក្នុងឆ្នាំ៧០ គ.ស ហើយពួកគេអះអាងថា សាលាប្រជុំនៅក្នុងកណ្ឌគម្ពីរដំណឹងល្អគឺជាកំហុសលំដាប់លំដោយនៃពេលវេលា ប៉ុន្តែបុរាណវិទ្យាបានបង្ហាញថា វាមិនដូច្នោះទេ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ សំណល់នៃសាលាប្រជុំចំនួនដប់ដែលមានតាំងពីមុនឆ្នាំ ៧០ នៃគ.ស ត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងនៅតំបន់ កាពើណិម (Capernaum, ហ្គាមឡា (Gamla), ឌឹ ហេរ៉ូឌៀម (The Herodium), យេរីខូ (Jericho), ម៉ាដាឡា (Magdala), ម៉ាសាដា (Masada), ម៉ូឌីអ៊ីន Modi'in, គីរីយ៉ាត សេហ្វឺរ (Qiryat Sefer7, បេតសេមេស (Beth Shemesh) និង អេត.-ទុវ៉ានី (H. et -Tuwani)។8 បន្ថែមពីលើសំណល់នៃគ្រោងសាលាប្រជុំជាក់ស្តែងទាំងនេះ ក៏មានសិលាចារឹកមួយដែលស្ដីពីលោក សេអូដូទុស (the Theodotus Inscription) ដ៏ល្បីល្បាញដែលចែងថា លោក សេអូដូទុស បានសាងសង់សាលាប្រជុំនៅក្រុងយេរូសាឡឹមសម្រាប់ «អានគម្ពីរក្រិត្យវិន័យ (Torah) និងបង្រៀនបញ្ញត្តិផ្សេងៗ»។9 លោកបណ្ឌិត ស្កត់ ស្ទ្រីផលលីង (Dr. Scott Stripling) បានសន្និដ្ឋានថា «នៅក្នុងសម័យព្រះគម្ពីរ រចនាបថសាលាប្រជុំ គឺជាអគារសាធារណៈដែលជនជាតិយូដាប្រើប្រាស់សម្រាប់ការជួបជុំគ្នាបែបជាពលរដ្ឋស៊ីវិល និងការជួបប្រជុំគ្នាបែបសាសនា។ ការជួបជុំបែបសាសនាផ្ដោតលើការសិក្សាព្រះគម្ពីរហេព្រើរ និងការអធិស្ឋាន»។10កំណត់ត្រាខាងបុរាណវត្ថុវិទ្យាបញ្ជាក់ពីការពិពណ៌នារបស់សាលាប្រជុំនៅក្នុងកណ្ឌគម្ពីរដំណឹងល្អ ហើយថែមទាំងជួយយើងឲ្យយល់ដឹងអំពីតួនាទីរបស់ព្រះយេស៊ូវជាគ្រូបង្រៀននៅក្នុងសាសនាយូដានាសតវត្សរ៍ទីមួយទៀតផង។

សំណល់នៃសាលាប្រជុំនៅកាពើណិម។ សាលាប្រជុំដែលធ្វើពីថ្មកំបោរពណ៌ស ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៤ ឬទី៥ ស្ថិតនៅលើសំណល់ថ្មពណ៌ខ្មៅនៃសាលាប្រជុំសតវត្សរ៍ទី១ នៃគ.ស.ជាកន្លែងដែលព្រះយេស៊ូវបានបង្រៀន។ ប្រភពរូបភាព៖ Ferrell Jenkins/https://ferrelljenkins.blog/2015/05/03/jesus-taught-in-the-synagogue-at-capernaum/

ស្រះស៊ីឡោម។ ប្រភពរូបភាព៖ Todd Bolen, BiblePlaces.com
នៅក្នុងកណ្ឌគម្ពីរយ៉ូហានជំពូក៩ ព្រះយេស៊ូវបានប្រោសបុរសខ្វាក់ម្នាក់ឲ្យជា ដោយយកភក់លាបលើភ្នែកបុរសនោះ រួចមានបន្ទូលប្រាប់ឲ្យគាត់ទៅលាងក្នុងស្រះស៊ីឡោម។ អ្នកទេសចរជាច្រើននាក់បានឃើញ «ស្រះស៊ីឡោម» នៃចក្រភព ប៊ីហ្សង់ទីន (Byzantine) ដ៏ល្បីល្បាញនៅក្នុងទីក្រុងយេរូសាឡឹមជាទីកន្លែងដែលអធិរាជិនី យូដូគា (Eudocia) បានសាងសង់ក្នុងសតវត្សរ៍ទី៥ ដើម្បីរម្លឹកពីការអស្ចារ្យនេះ។ វាមានទីតាំងនៅចុងផ្លូវរូងក្រោមដីរបស់ស្ដេច ហេសេគា ដែលជាបំពង់ទឹកដែលនាំទឹកពីល្អាងទឹកគីហុនចូលទៅក្នុងទីក្រុង។
នៅឆ្នាំ២០០៤ ស្រះស៊ីឡោម (Pool of Siloam) ពីសតវត្សរ៍ទី១ គេបានរកឃើញដោយចៃដន្យកំឡុងពេលជួសជុលប្រព័ន្ធលូ។ អ្នកបុរាណវត្ថុវិទូ អេលី ស៊ូគ្រុន (Eli Shukron) និង រ៉ននី រីច (Ronny Reich) បន្ទាប់មកគេបានហៅឲ្យចូលរួមជីកកកាយ ហើយបានរកឃើញស្រះទឹកដ៏ធំមួយដែលយ៉ាងហោចណាស់មាន កាំជណ្ដើរ ២០កាំ ចុះពីផ្លូវក្រោមដីចូលទៅដល់ស្រះទឹក។ គ្រឿងស្មូនពីចុងម្ខាងនៃស្រះទឹកនេះ គេបានប្រើប្រាស់ដើម្បីកំណត់ថា វាមានកាលបរិច្ឆេទនៃអាយុកាលពីសតវត្សរ៍ទី១ នៃគ.ស.។11 ដោយស្រះទឹកនេះស្ថិតនៅក្នុងទីតាំងពិតប្រាកដដែលអ្នកប្រាជ្ញបានជឿជាយូរមកហើយថាជាស្រះស៊ីឡោម ដែលមានចម្ងាយត្រឹមតែ ៧០ម៉ែត្រ ពីអាងប៊ីហ្សង់ទីនតែប៉ុណ្ណោះ។ លើសពីនោះទៅទៀត ស្រះទឹកនេះមានកាលបរិច្ឆេទនៃអាយុកាលក្នុងសម័យព្រះយេស៊ូវ។ ដូច្នេះហើយបានជាគេកំណត់ថា ស្រះទឹកនេះជាស្រះស៊ីឡោមពិតប្រាកដជាទីកន្លែងដែលបុរសពិការភ្នែកបានលាងសម្អាតភ្នែករបស់គាត់ ដើម្បីទទួលបានការព្យាបាលឲ្យជា។

អណ្ដូងទឹកលោក យ៉ាកុប ឆ្នាំ១៩០០-១៩២០ នៃគ.ស.។ ប្រភពរូបភាព៖
http://www.lifeintheholyland.com/
ព្រះយេស៊ូវបានជួបស្ត្រីសាសន៍សាម៉ារីម្នាក់នៅអណ្ដូងយ៉ាកុបក្បែរភូមិ ស៊ូខារ (Sychar) ហើយបានមានបន្ទូលប្រាប់នាងថា ទ្រង់ជាព្រះមែស៊ី (យ៉ូហាន ៤:២៥-២៦)។ សព្វថ្ងៃនេះ អណ្ដូងបុរាណមួយស្ថិតនៅជើងភ្នំកេរិស៊ីម (យ៉ូហាន ៤:២០) នៅភាគខាងត្បូងនៃភូមិអាស្ការ (Askar) (ភូមិស៊ូខារបុរាណ) គេបានស្គាល់ទាំងអស់គ្នាថាជាអណ្តូងយ៉ាកុប តាមទំនៀមទាំងអស់របស់សាសន៍យូដា សាសន៍សាម៉ារី គ្រីស្ទបរិស័ទ និងមូស្លីម។12 កំណត់ហេតុមួយរបស់អ្នកធ្វើដំណើរពីឆ្នាំ៣៣០ នៃគ.ស ក៏បានកំណត់អត្តសញ្ញាណអណ្ដូងទឹកនេះថាជាអណ្តូងដែលព្រះយេស៊ូវបានយាងមកទស្សនា។13 លោក អានទ្រេ ផារ៉ត (Andre Parot) ដែលជាអ្នកបុរាណវត្ថុវិទូជនជាតិបារាំងម្នាក់ ធ្លាប់បានពណ៌នាពីទឹកអណ្តូងនេះថា «ត្រជាក់ និងមានរសជាតិឆ្ងាញ់… ដងចេញពីជម្រៅ ៣៩ម៉ែត្រ»។14 សព្វថ្ងៃនេះ ព្រះវិហារអូតូដុករបស់ជនជាតិក្រិក (Greek Orthodox)
មួយគេបានសង់ឡើងនៅពីលើអណ្តូងទឹកនោះ។
ទោះបើកន្លែងទេសចរណ៍សម័យទំនើបជាច្រើនកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែល គឺគួរឲ្យសង្ស័យពីភាពពិតប្រាកដនៃទីកន្លែងទាំងនោះក៏ដោយ ក៏អ្នកប្រាជ្ញស្ទើរតែទាំងអស់យល់ស្របថា ទីនេះជាទីតាំងពិតប្រាកដនៃអណ្តូងទឹកយ៉ាកុប គឺជាកន្លែងដែលព្រះយេស៊ូវបានជួបស្ត្រីសាសន៍សាម៉ារី ហើយព្រះអង្គបានផ្តល់ «ទឹករស់» ដល់នាង (យ៉ូហាន ៤:១០)។

ជណ្ដើរខាងជើងរបស់ព្រះវិហាររបស់សាសន៍យូដានៅក្រុងយេរូសាឡិម។ ប្រភពរូបភាព៖
Wilson44691/Wikimedia Commons/ Public Domain
កណ្ឌគម្ពីរដំណឹងល្អកត់ត្រាថា ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់បានចំណាយពេលយ៉ាងច្រើននៅព្រះវិហារក្នុងក្រុងយេរូសាឡឹម។ របកគំហើញខាងផ្នែកបុរាណវត្ថុវិទ្យាមួយចំនួន គឺទាក់ទងនឹងព្រះវិហារសាសន៍យូដាពីសតវត្សរ៍ទី១ នៃគ.ស.។ ជណ្ដើរដែលមានទទឹង ៦១ម៉ែត្រ នាំទៅដល់ច្រកចូលចម្បងនៃបរិវេណព្រះវិហារ។ ផ្នែកខាងកើតបំផុតនៃជណ្តើរនេះ គេបានរកឃើញជាមួយនឹងជំហានកាំជណ្ដើរខ្លី និងវែងឆ្លាស់គ្នា។15 ព្រះយេស៊ូវទំនងជាប្រើប្រាស់ជណ្ដើរខាងត្បូងនេះជាច្រើនដង។

សិលាចារឹកស្ដីពីបម្រាមមិនឲ្យចូលព្រះវិហារនៅក្នុងសារមន្ទីរបុរាណវត្ថុវិទ្យានៅក្រុងអ៊ីស្តង់ប៊ុល។ ចំនួនដាននៃថ្នាំលាបពណ៌ក្រហមគេបានរកឃើញនៅក្នុងអក្សរដែលបង្ហាញថា សិលាចារឹកនេះធ្លាប់មានពណ៌ក្រហមភ្លឺ។
ប្រភពរូបភាព៖ oncenawhile/Wikimedia Commons/CC-BY-SA-3.0
នៅក្នុងបរិវេណព្រះវិហារមានទីធ្លាសម្រាប់សាសន៍ដទៃ គឺជាទីធ្លាដែលជាតំបន់ជិតបំផុតដែលសាសន៍ដទៃ និងមនុស្សមិនបរិសុទ្ធអាចចូលទៅដល់ព្រះវិហារបាន។ លោក យ៉ូសែហ្វឺស (Josephus) បានកត់ត្រាថា នៅចន្លោះរវាងទីធ្លាមួយនេះ និងបរិវេណផ្នែកខាងក្នុងនៃបរិវេណព្រះវិហារ គឺមានជញ្ជាំងដែលមានផ្លាកសញ្ញាបម្រាមជាភាសាក្រិក និងឡាតាំង ដែលហាមជនបរទេសមិនឲ្យចូលហួសពីចំណុចនោះឡើយ បើមិនដូច្នោះទេគេនឹងត្រូវស្លាប់។16 នៅឆ្នាំ១៨៧១ ផ្ទាំងថ្មកំបោរមួយដែលមានសិលាចារឹកបម្រាមប្រាំពីរជួរគេបានរកឃើញ ដែលនោះជាសេចក្ដីបម្រាមដែលបានពិពណ៌នាដោយលោក យ៉ូសែហ្វឺស។ ព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់ច្បាស់ជាបានដើរកាត់សិលាចារឹកបម្រាមនេះជាច្រើនដង។
ទីបំផុត ផ្លូវដែលកសាងដោយស្ដេច ហេរ៉ូឌ ដែលមានហាងទំនិញនៅសងខាង គេបានរកឃើញនៅតាមបណ្តោយផ្នែកខាងត្បូងនៃជញ្ជាំងខាងលិច។ ផ្លូវនោះបានគ្របបាំងដោយថ្មធំៗ ហើយថ្មទាំងនោះនៅមាននៅទីនោះនៅឡើយ ដែលជាថ្មពួកទាហានរ៉ូម៉ាំងបានទម្លាក់វាពីប្រាសាទភ្នំព្រះ (the Temple Mount) នៅក្នុងឆ្នាំ៧០ នៃគ.ស។17 កម្ទេចកំទីទាំងនេះគឺជាការរម្លឹកដ៏រស់រវើកនៃទំនាយរបស់ព្រះយេស៊ូវថា ថ្មដ៏ស្រស់ស្អាតនៃអគារព្រះវិហារនេះនឹងត្រូវរលំបាក់បែក (ម៉ាថាយ ២៤:២)។

ផ្លូវមួយខ្សែនៅសតវត្សរ៍ទី១ ក្បែរជញ្ជាំង (ប្រាសាទភ្នំ) Temple Mount ជាមួយនឹងថ្មដ៏ធំដែលទាហានរ៉ូម៉ាំងបានបោះទម្លាក់នៅពេលដែលពួកគេបានកម្ទេចព្រះវិហាររបស់សាសន៍យូដានៅឆ្នាំ៧០ នៃគ.ស.។
ប្រភពរូបភាព៖ Todd Bolen/BiblePlaces.com

កោដ្ឋដាក់ឆ្អឹងរបស់លោក កៃផាស ដែលជាសម្ដេចសង្ឃមើលការខុសត្រូវលើការកាត់ទោសព្រះយេស៊ូវ។ ឆ្អឹងរបស់បុរសអាយុ៦០ឆ្នាំ គេបានរកឃើញនៅក្នុងកោដ្ឋនោះ។ ប្រភពរូបភាព៖ deror_avi/Wikimedia Commons/GNU License ១.២
លោក កៃផាស គឺជាសម្ដេចសង្ឃដែលធ្វើជាអធិបតីនៅក្នុងការកាត់ទោសរបស់ព្រះយេស៊ូវនៅក្នុងកណ្ឌគម្ពីរដំណឹងល្អ (ម៉ាថាយ ២៦:៣, ៥៧; លូកា ៣:២; យ៉ូហាន ១១:៤៩)។ លោក យ៉ូសែហ្វឺស (Josephus) ដែលជាអ្នកប្រវត្តិសាស្ត្របុរាណបានកត់ត្រាថា ឈ្មោះពេញរបស់លោក កៃផាស គឺលោក យ៉ូសែប កៃផាស (Joseph Caiaphas)។18 ជាទូទៅ វាទំនងជាគេស្គាល់គាត់ដោយនាមត្រកូលរបស់គាត់គឺ កៃផាស ក្នុងរបៀបដូចគ្នានឹងបុត្រាជាច្រើនរបស់ ហេរ៉ូឌ ដែលគេស្គាល់ទ្រង់ថា ហេរ៉ូឌ (ឧទាហរណ៍ ហេរ៉ូឌ អាន់ទីប៉ាស ( Herod Antipas) និងហេរ៉ូឌ អាឆេឡូស (Herod Archelaus)។ល។
នៅឆ្នាំ១៩៩០ ក្រុមសាងសង់មួយក្រុមបានសាងសង់សួនទឹកមួយនៅជិតក្រុងយេរូសាឡឹម ខណៈដែលគ្រឿងចក្រឈូសឆាយរបស់ពួកគេបានឈូសឆាយដំបូលផ្នូរដែលមកពីសតវត្សរ៍ទី១។ គេបានអញ្ជើញអ្នកបុរាណវត្ថុវិទូឲ្យចូលមក ហើយពួកគេបានរកឃើញកោដ្ឋ (ossuaries) ជាច្រើនប្រភេទ (ជាប្រអប់ដាក់ឆ្អឹងដែលគេប្រើក្នុងសតវត្សរ៍ទី១) រួមទាំងគ្រឿងលម្អកោដ្ឋមួយចំនួន ដែលគេចារឹកឈ្មោះ «យ៉ូសែប ជាកូនរបស់លោក កៃផាស»។ នៅខាងក្នុងមានឆ្អឹងមនុស្សប្រាំមួយនាក់ រួមទាំងឆ្អឹងរបស់បុរសអាយុ៦០ឆ្នាំម្នាក់ ដែលអ្នកប្រាជ្ញជឿថា ជាអដ្ឋិធាតុរបស់លោក កៃផាស ផ្ទាល់តែម្ដង។19

ថ្មពីឡាត់បានអះអាងថា លោក ប៉ុនទាស ពីឡាត់ ពិតជាបានធ្វើជាចៅហ្វាយនៅស្រុកយូដាមែន។ ប្រភពរូបភាព៖ BRBurton/Wikimedia Commons/ Public Domain
កណ្ឌដំណឹងល្អទាំងបួនបានអះអាងដូចគ្នាថា ចៅហ្វាយស្រុករបស់ពួករ៉ូម៉ាំងឈ្មោះ ប៉ុនទាស ពីឡាត់ បានកាត់ទោសប្រហារជីវិត ដោយការឆ្កាងដល់ព្រះយេស៊ូវ។ ទោះបីជាអ្នកប្រវត្តិសាស្ត្ររបស់គាត់មិនដែលមានការសង្ស័យ គាត់ត្រូវបានអ្នកនិពន្ធបុរាណលើកមកនិយាយ ដែលអ្នកនិពន្ធទាំងនោះមានដូចជា លោក យ៉ូសែហ្វឺស លោក តាស៊ីទុស និងលោក ហ្វីឡូ បន្ថែមពីលើកំណត់ត្រានៅក្នុងកណ្ឌដំណឹងល្អ) ក៏មានភស្តុតាងខាងបុរាណវត្ថុវិទ្យាបញ្ជាក់បន្ថែមពីជីវិតរបស់គាត់ត្រូវបានគេរកឃើញនៅក្រុង សេសារា ម៉ារីទីម៉ា (Caesarea Maritima) ក្នុងឆ្នាំ១៩៦១។ កំណាយនៅក្បែរស្តាតមួយកន្លែង (amphitheatre) បានរកឃើញពី ផ្ទាំងថ្មកំបោរដែលអ្នកសិលាចារឹកជាមួយនឹងការឧទ្ទិសដល់លោក សេសារ-ទីប៊ើរ (Tiberius Caesar) ពីលោក «ប៉ុនទាស ពីឡាត់ ដែលជាចៅហ្វាយស្រុកយូដា»។20 ថ្មពីឡាត់បញ្ជាក់ថា លោក ពីឡាត់ ជាចៅហ្វាយស្រុកយូដា ដែលគ្រប់គ្រងដូចដែលអ្នកនិពន្ធកណ្ឌដំណឹងល្អបានពិពណ៌នា។
ជាងនេះទៅទៀត នៅឆ្នាំ២០១៨ ចិញ្ចៀនទង់ដែងមួយវង់ដែលគេបានរកឃើញក្នុងកំឡុងកំណាយឆ្នាំ ១៩៦៨-១៩៦៩ នៅបន្ទាយ ហេរ៉ូឌៀម (Herodium)។ នៅពេលដែលពួកគេបានសម្អាត ថតរូប និងវិភាគដោយបង្ហាញថាជាសិលាចារឹកភាសាក្រិករបស់លោក ពីឡាត់។ ទាហានរ៉ូម៉ាំងនិយមមានចិញ្ចៀនបែបនេះ ហើយដោយសារឈ្មោះ ពីឡាត់ គឺមិនមែនជាឈ្មោះសាមញ្ញទេ នោះមនុស្សជាច្រើនជឿថា ចិញ្ចៀននេះធ្លាប់ជាកម្មសិទ្ធិរបស់លោក ប៉ុនទាស ពីឡាត់ ឬអ្នកបម្រើម្នាក់របស់គាត់។ផ្ទាំងថ្មពីឡាត់ និងចិញ្ចៀនពីឡាត់ផ្តល់ភស្តុតាងខាងបុរាណវត្ថុវិទ្យាសម្រាប់ចៅហ្វាយស្រុកសញ្ជាតិរ៉ូម៉ាំងឈ្មោះ ប៉ុនទាស ពីឡាត់ ដែលបានប្រគល់ព្រះយេស៊ូវឲ្យគេឆ្កាង។

រូបតំណាងនៃឆ្អឹងកែងជើងរបស់បុរសដែលគេបានឆ្កាងនៅក្នុងសារមន្ទីរអ៊ីស្រាអែល។ ប្រភពរូបភាព៖ Carl Rasmussen/HolyLandPhotos.org
មានភស្តុតាងនៃឯកសារបុរាណជាច្រើនពាក់ព័ន្ធនឹងការឆ្កាងរបស់ពួករ៉ូម៉ាំង (ឧទាហរណ៍មានដូចជាលោក យ៉ូសែហ្វឺស ផ្លូទូស សេណេកា (Josephus, Plautus, Senneca)។ រីឯភស្តុតាងខាងបុរាណវត្ថុវិទ្យាសម្រាប់របៀបឆ្កាងពួករ៉ូម៉ាំងត្រូវគេរកឃើញនៅឆ្នាំ១៩៦៨។ នៅឆ្នាំនោះ កម្មករម្នាក់បានជីកនៅភាគឦសាននៃក្រុងយេរូសាឡឹម ចំផ្នូរជាច្រើនដោយចៃដន្យ។ នៅក្នុងផ្នូរទាំងនោះ មានកោដ្ឋដាក់ឆ្អឹងខ្មោចជាច្រើន ដោយរួមទាំងកោដ្ឋដាក់ឆ្អឹងមួយដែលមានចារឹកឈ្មោះ យេហូហាណាន (Yehohanan) ដែលមានគ្រោងឆ្អឹងរបស់បុរសពេញវ័យម្នាក់ រួមទាំងឆ្អឹងកែងជើងដែលនៅជាប់ដែកគោលបង្កប់ក្នុងនោះ។ អ្នកជំនាញខាងផ្នែកនរវិទ្យាដែលបានពិនិត្យសំណល់សាកសពទាំងនោះបានកំណត់ថា លោក យេហូហាណាន មានវ័យម្ភៃឆ្នាំជាងនៅពេលដែលគាត់ត្រូវគេឆ្កាងនៅសតវត្សរ៍ទី១ (ប្រហែលឆ្នាំទី៧-៦៦ នៃគ.ស.)។21 ការស្រាវជ្រាវបន្ថែមបានបង្ហាញថា លោក យេហូហាណាន ទំនងជាត្រូវគេឆ្កាងដោយជើងនៅម្ខាងនៃឈើឆ្កាង ហើយដែកគោលត្រូវគេដំចូលពីចំហៀងតាមកែងជើងរបស់គាត់។22
ឆ្អឹងកែងជើងរបស់បុរសដែលត្រូវគេឆ្កាងនោះ បញ្ជាក់ពីការពិពណ៌នាអំពីការឆ្កាងព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ។ លើសពីនេះទៅទៀត ភស្តុតាងនេះប្រឆាំងនឹងការជំទាស់របស់អ្នករិះគន់ដែលបានប្រកែកថា ព្រះយេស៊ូវត្រូវគេបោះចូលក្នុងផ្នូរដ៏ធំមួយសម្រាប់ឧក្រិដ្ឋជន ជាជាងត្រូវគេគោរពឲ្យតម្លៃដោយការបញ្ចុះសពត្រឹមត្រូវ។ ឥឡូវនេះ យើងបានឃើញថា មនុស្សជាទីស្រឡាញ់របស់ជនរងគ្រោះដែលត្រូវគេឆ្កាងអាចយកសាកសពមករៀបចំសម្រាប់បញ្ចុះនៅក្នុងផ្នូររបស់ក្រុមគ្រួសារបាន។

ចេតិយនេះនៅជុំវិញសំណល់នៃផ្នូររបស់ព្រះយេស៊ូវ ដែលគេបានអះអាងថា នៅក្នុងព្រះវិហារផ្នូរបរិសុទ្ធនេះ។ ប្រភពរូបភាព៖ Larry Koester/Flickr/CC BY 2.0
មានផ្នូរបីនៅក្នុងក្រុងយេរូសាឡឹម ដែលត្រូវគេអះអាងថាជាទីកន្លែងសម្រាកចុងក្រោយរបស់ព្រះយេស៊ូវ។ ទីកន្លែងដែលមានការបញ្ជាក់ចំណាស់បំផុតថាជាផ្នូររបស់ព្រះគ្រីស្ទ គឺស្ថិតនៅក្នុងព្រះវិហារផ្នូរបរិសុទ្ធ។ ការស្រាវជ្រាវផ្នែកបុរាណវត្ថុវិទ្យាបានបង្ហាញថា ទីតាំងទីបញ្ចុះសពរបស់ជនជាតិយូដានៅត្រង់កន្លែងយកថ្មកំបោរបុរាណនៅខាងក្រៅជញ្ជាំងក្រុងយេរូសាឡឹម នៅសម័យកាលនៃការសោយទិវង្គតរបស់ព្រះយេស៊ូវ។23 ទស្សនៈនេះស្របនឹងការពិពណ៌នារបស់ព្រះគម្ពីរអំពីផ្នូរដែលគេបញ្ចុះព្រះសពព្រះយេស៊ូវនៅខាងក្រៅកំផែងក្រុង (ម៉ាថាយ ២៧:៣៩, ហេព្រើរ ១៣:១២) ។
លោក យូស៊ីប៊ៀស (Eusebius) បានលើកឡើងថា នៅសតវត្សរ៍ទី២អធិរាជ ហាឌ្រាន (Hadrian) បានសាងសង់វេទិកាដ៏ធំមួយនៅលើកន្លែងយកថ្ម ហើយបានសាងសង់ប្រាសាទមួយថ្វាយទេពធីតាសម្រស់ព្រះ វេណូស/អាប្រូឌីត (Venus/Aphrodite) លើផ្នូររបស់ព្រះគ្រីស្ទ។24 លោក ជឺរូម (Jerome) បានបញ្ជាក់រឿងនេះ ហើយបាននិយាយថា ប្រាសាទនេះមានវត្តមាននៅទីនោះរហូតដល់សម័យកាលអធិរាជ កុងស្ដង់ទីន (Constantine)។25 លោក យូស៊ីប៊ៀស ក៏បានសរសេរថា នៅក្នុងសម័យកាលនៃជីវិតរបស់គាត់ (សតវត្សរ៍ទី៤) អធិរាជ កុងស្ដង់ទីន បានបំផ្លាញប្រាសាទរ៉ូម៉ាំងនោះ ហើយបានជីកកកាយកាត់វេទិការបស់អធិរាជ ហាឌ្រាន រហូតដល់គាត់បានរកឃើញផ្នូររបស់ព្រះគ្រីស្ទ។ បន្ទាប់មក បានសាងសង់សំណង់ថ្មីមួយ (ព្រះវិហារផ្នូរបរិសុទ្ធ) ដែលបានសង់ជុំវិញផ្នូរ។26 ព្រះវិហារផ្នូរបរិសុទ្ធត្រូវគេជួសជុល និងសាងសង់ឡើងវិញជាច្រើនដងចាប់តាំងពីទ្រង់បានសាងសង់វាឡើងមក។
ក្នុងអំឡុងពេលនៃការសាងសង់ចេតិយអ៊ីឌីកាល់ (edicule) ឡើងវិញនាពេលថ្មីៗនេះ (ចេតិយជាទីសក្ការបូជាដែលព័ទ្ធជុំវិញសំណល់នៃផ្នូរបុរាណ) អ្នកជំនាញបានរុះរើបន្ទះថ្មកំបោរដែលគ្របដណ្តប់លើគ្រែបញ្ចុះសពនៅក្នុងផ្នូរជាលើកដំបូងក្នុងរយៈពេលជិត ៥០០ឆ្នាំ។ សំណាកបាយអពីសំណង់ជុំវិញផ្នូរត្រូវគេធ្វើពិសោធន៍ ហើយបញ្ជាក់ថា វាត្រូវគេសាងសង់ឡើងនៅពាក់កណ្តាលសតវត្សរ៍ទី៤ ហើយពួកទាហានបានសាងសង់វិហារនៃផ្នូរបរិសុទ្ធម្ដងទៀតនៅយុគសម័យកណ្តាល ការនេះបញ្ជាក់ពីការចារប្រវត្តិបុរាណស្ដីពីទីតាំងនោះ។ បុរាណវត្ថុវិទូ លោក ចន ម៉ាករ៉ៃ (John McRay) បានសន្និដ្ឋានថា «ទោះបីជាភស្តុតាងជាក់លាក់នៃទីតាំងផ្នូររបស់ព្រះយេស៊ូវនៅតែហួសពីលទ្ធភាពរបស់យើងក៏ដោយ ក៏ភស្តុតាងខាងបុរាណវត្ថុវិទ្យា និងខាងឯកសារបុរាណបានបញ្ជាក់យ៉ាងច្បាស់សម្រាប់អ្នកដែលធ្លាប់ស្រាវជ្រាវទាក់ទងជាមួយព្រះវិហារផ្នូរបរិសុទ្ធ»។27

សិលាចារឹកណាសារ៉ែត ជាក្រឹត្យក្រមរបស់អធិរាជនៅសតវត្សរ៍ទី១ ដែលប្រកាសអំពីទោសប្រហារជីវិតចំពោះជនណាដែលគេចាប់បានថាបានលួចសាកសពពីផ្នូរ។ ប្រភពរូបភាព៖ Poulpy/Wikimedia Commons/CC-BY-SA-3.0
សិលាចារឹកណាសារ៉ែត គឺជាក្រឹត្យមួយរបស់ស្ដេច សេសារ បានចារឹកលើផ្ទាំងថ្មម៉ាបស្ដីពីការដាក់ទោសប្រហារជីវិតនៅអ៊ីស្រាអែលចំពោះអ្នកណា ដែលគេចាប់បាននៅពេលយកសាកសពចេញពីផ្នូរគ្រួសារ។ ជាពិសេស «ផ្នូរដែលបិទជិត» ដូចជាកន្លែងបញ្ចុះព្រះសពព្រះយេស៊ូវជាដើម។ លោក វីលហែម ហ្វ្រូហើរ (Wilhelm Froeher) បានទទួលសិលាចារឹកនោះក្នុងឆ្នាំ១៨៧៨ ហើយលោកបានកត់ត្រាថា សិលាចារឹកនោះបានយកមកពីស្រុកណាសារ៉ែត។ នៅទីបំផុត គេបានបកប្រែវា និងបោះពុម្ពផ្សាយដោយអ្នកប្រាជ្ញបារាំងម្នាក់ឈ្មោះ អឹម. ហ្វ្រង់ គូម៉ុង (M. Franz Cumont) ក្នុងឆ្នាំ១៩៣០។
សិលាចារឹកជាភាសាក្រិកនេះទំនងជាស្ថិតនៅចន្លោះឆ្នាំ ៤១-៥៤ នៃគ.ស. រជ្ជកាលរបស់អធិរាជ ក្លូឌាស (Claudius) ហើយសិលាចារឹកនោះសរសេរទៅកាន់ពួកសាសន៍យូដា។ វាពិតជាអស្ចារ្យណាស់ដែលស្ដេច សេសារ ចាត់ទុកថា ការចេញសេចក្ដីប្រកាសបែបនេះជារឿងចាំបាច់នោះ។ ទោះវាជារឿងធម្មតានៅសម័យបុរាណដែលមានចោរលួចគាស់ផ្នូរដើម្បីលួចវត្ថុមានតម្លៃក៏ដោយ ក៏ពួកគេមិនដែលលួចយកសាកសពឡើយ។ ជាការពិតណាស់ ព្រះគម្ពីរកត់ត្រាថា ពួកមេដឹកនាំសាសន៍យូដាមានចេតនាផ្សាយព័ត៌មានមិនពិតថា ពួកសិស្សរបស់ព្រះយេស៊ូវបានលួចយកព្រះសពទ្រង់ (ម៉ាថាយ ២៨:១៣-១៥) ដើម្បីពន្យល់ថា ផ្នូរនោះនៅទទេ បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ។ របាយការណ៍នេះទំនងជាបានទៅដល់អធិរាជរ៉ូម៉ាំង (ស្ដេច សេសារ) ដែលបានមើលឃើញថាក្រុមគ្រីស្ទានថ្មីនេះ អាចជាចលនាប្រឆាំងពួករ៉ូម៉ាំងដ៏គ្រោះថ្នាក់។
ការវិភាគនាពេលថ្មីៗនេះ អំពីបន្ទះថ្មម៉ាបនៃសិលាចារឹកណាសារ៉ែត បានកំណត់ថា វាទំនងជាមកពីកោះក្រិកឈ្មោះ កូស (ខូស)។ យ៉ាងណាមិញ លោកបណ្ឌិត ក្លាយដ៍ ប៊ីលីងតុន (Clyde Billington) ដែលជាអ្នកប្រវត្តិសាស្ត្របានចង្អុលបង្ហាញនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា មានបញ្ហាធ្ងន់ធ្ងរជាមួយនឹងសម្មតិកម្មរបស់ពួកគេ។ បន្ទាប់ពីបានសិក្សាទៅលើសិលាចារឹកណាសារ៉ែតយ៉ាងស៊ីជម្រៅរួចមក គាត់បានសន្និដ្ឋានថា៖ «ការវិភាគទៅលើសិលាចារឹកណាសារ៉ែតបានបង្ហាញយ៉ាងច្បាស់ថា គេបានសរសេរមកសម្រាប់សាសន៍យូដា មិនមែនសម្រាប់សាសន៍ដទៃទេ ហើយសំណេរនោះបានរាជានុញ្ញាតដោយអធិរាជ ក្លូឌាស ដើម្បីឆ្លើយតបនឹងរឿងរ៉ាវនៃការព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវពីស្រុកណាសារ៉ែតស្តេចសាសន៍យូដា»។28
របកគំហើញនីមួយៗក្នុងចំណោមរបកគំហើញទាំងនេះ គឺមានទំនាក់ទំនងនឹងព្រះយេស៊ូវតាមរបៀបណាមួយ ដោយពាក់ព័ន្ធនឹងទីកន្លែងដែលព្រះអង្គបានយាងទៅដល់ ឬមនុស្សដែលព្រះអង្គបានប្រាស្រ័យទាក់ទងជាមួយ ឬព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់ទ្រង់។ របកគំហើញទាំងអស់នោះបង្ហាញថា អ្នកសរសេរកណ្ឌគម្ពីរដំណឹងល្អបានកត់ត្រាយ៉ាងត្រឹមត្រូវនូវព្រឹត្តិការណ៍ក្នុងជីវិតរបស់ព្រះគ្រីស្ទ។ ប្រសិនបើយើងអាចជឿជាក់លើព័ត៌មានលម្អិតនៃប្រវត្តិសាស្ត្រដែលពួកគេបានពិពណ៌នា ខ្ញុំក៏ជឿផងដែរថា យើងអាចជឿជាក់លើកំណត់ត្រារបស់ពួកគេអំពីការបង្រៀនរបស់ព្រះយេស៊ូវបាន។ ព្រះអង្គធ្លាប់បានប្រកាសថា «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។ ទ្រង់ក៏បានប្រាប់ពួកសិស្សទ្រង់ថា ការប្រែចិត្ត និងការអត់ទោសបាបនឹងត្រូវប្រកាសក្នុងព្រះនាមទ្រង់ដល់គ្រប់ជាតិសាសន៍ (លូកា ២៤:៤៧)។ នេះជាដំណឹងល្អដែលពួកសិស្សរបស់ព្រះអង្គបានប្រកាសជាង ២០០០ឆ្នាំមកហើយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។