យើងគួរតែលើកឡើងដោះស្រាយទាក់ទងនឹងការជំទាស់ខាងបញ្ញាចំពោះជំនឿ។ ទោះបីជាយ៉ាងណាក៏ដោយក៏ដាច់ខាតយើងត្រូវតែប្រកាស ការពារ ហើយការអនុវត្តសេចក្តីពិតនៃដំណឹងល្អបែបដែលពិភពលោកដែលមិនជឿនេះមិនអាចមើលរំលងបាន ក្រៅពីធ្វើការកត់សម្គាល់លើ។ វាគួរតែជាការបង្ហាញចេញនូវអ្វីម្យ៉ាងដែលមិនអាចពន្យល់បាន តាមកិច្ចការធម្មជាតិ។ នោះគឺការស្រឡាញ់របស់គ្រីស្ទាន។
វាពិតជាសំខាន់ណាស់សម្រាប់ក្រុមជំនុំក្នុងការបង្ហាញសេចក្តីស្រឡាញ់ជាការអនុវត្ត ជាពិសេសរវាងសមាជិកខ្លួនឯងផ្ទាល់។ នេះប្រហែលជាការជំរុញដ៏ខ្លាំងបំផុតសម្រាប់ឲ្យអ្នកជិតខាងយើងអាចបើកចិត្តជឿដល់ព្រះយេស៊ូវ។
លោក ហ្វ្រេនស៊ីស ស្កាហ្វើ (Francis Schaeffer) បានសង្កត់ធ្ងន់លើសេចក្តីស្រឡាញ់រវាងគ្រីស្ទបរិស័ទថាជា «ការបង្ហាញចុងក្រោយ» ការនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខ្ញុំ និងមនុស្សជាច្រើន។ នៅក្នុងសៀវភៅ «សញ្ញានៃភាពជាគ្រីស្ទបរិស័ទ» (The Mark of the Christian) គាត់បានសរសេរថា៖
ព្រះគ្រីស្ទមានបន្ទូលថា បើគ្មានគ្រីស្ទបរិស័ទពិតប្រាកដដែលស្រឡាញ់គ្នាទៅវិញទៅមកទេ នោះយើងមិនអាចរំពឹងថាលោកីយ៍នឹងស្តាប់ទេ សូម្បីតែនៅពេលដែលយើងផ្តល់ចម្លើយដ៏សមស្របក៏ដោយ។ សូមឲ្យយើងបានប្រុងប្រយ័ត្ន ក្នុងការប្រព្រឹត្ត ដើម្បីចំណាយពេលពេញមួយជីវិតនេះក្នុងការសិក្សា ដើម្បីឲ្យយើងអាចផ្តល់ចម្លើយដោយស្មោះត្រង់បាន។ អស់រយៈពេលជាច្រើនឆ្នាំ ក្រុមជំនុំអ័តូដក់ (orthodox) ក្រុមជំនុំផ្សាយដំណឹងល្អធ្វើមិនសូវបានល្អទេ។ ដូច្នេះ វាគឺពិតជាសំខាន់ណាស់ក្នុងការចំណាយពេលវេលា ដើម្បីរៀនក្នុងការឆ្លើយសំណួររបស់មនុស្សអំពីយើង។ ប៉ុន្តែ បន្ទាប់ពីយើងបានព្យាយាមយ៉ាងអស់អំពីចិត្ត ដើម្បីប្រាស្រ័យទាក់ទងជាមួយពិភពលោកដែលបាត់បង់ ជាដាច់ខាតយើងក៏មិនត្រូវភ្លេចឡើយថា ការបង្ហាញចុងក្រោយដែលព្រះយេស៊ូវបានប្រទានមកគឺ៖ ការស្រឡាញ់ដែលអាចសង្កេតមើលឃើញអំពីរបៀបដែលគ្រីស្ទបរិស័ទពិតប្រាកដស្រឡាញ់ដល់គ្រីស្ទបរិស័ទពិតប្រាកដម្នាក់ទៀត។
យើងគួរតែលើកឡើងដោះស្រាយទាក់ទងនឹងការជំទាស់ខាងបញ្ញាចំពោះជំនឿ។ ទោះបីជាយ៉ាងណាក៏ដោយក៏ដាច់ខាតយើងត្រូវតែប្រកាស ការពារ ហើយការអនុវត្តសេចក្តីពិតនៃដំណឹងល្អបែបដែលពិភពលោកដែលមិនជឿនេះមិនអាចមើលរំលងបាន ក្រៅពីធ្វើការកត់សម្គាល់លើ។ វាគួរតែជាការបង្ហាញចេញនូវអ្វីម្យ៉ាងដែលមិនអាចពន្យល់បាន តាមកិច្ចការធម្មជាតិ។ នោះគឺការស្រឡាញ់របស់គ្រីស្ទាន។
ពិភពលោកដែលមិនជឿនេះមានការសាំនឹងភាពទាក់ទាញ និងការប្ដេជ្ញាចិត្តដោយផ្អែកលើទំនាក់ទំនងនៃភាពដូចគ្នា និងចំពោះគ្នាទៅវិញទៅមករួចហើយ។ សម្រាប់គ្រីស្ទបរិស័ទវិញ សេចក្តីស្រឡាញ់គឺគួរតែជាការលះបង់ដ៏គួរឲ្យភ្ញាក់ផ្អើល។ ទោះបីយ៉ាងណាក៏សេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគួរតែជាអ្វីដែលភ្ញាក់ផ្អើលលើសជាងនោះទៅទៀត នៅពេលដែលវាបានឆ្លងហួសព្រំដែនធម្មតារបស់មនុស្សជាតិ។
ធម្មជាតិនៃសេចក្តីស្រឡាញ់របស់ក្រុមជំនុំសម្រាប់គ្នាទៅវិញទៅមក វាមិនគួរគ្រាន់តែសមហេតុសមផលនៅលើហេតុផលនៃវិទ្យាសាស្ត្រសង្គមនោះឡើយ។ លោកីយ៍នេះអាចកត់សម្គាល់លើសេចក្តីស្រឡាញ់របស់អ្នកជឿចំពោះគ្នាលើសជាងគ្រាន់តែជាបែបសង្គមវិជ្ជា គឺជាសេចក្តីស្រឡាញ់បែបអធិធម្មជាតិ។
ព្រះយេស៊ូវបានមានបន្ទូលនៅក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក៥ថា អ្នកដែលដើរតាមទ្រង់ត្រូវប្រព្រឹត្តឲ្យលើសជាងការដែលសាសន៍ដទៃប្រព្រឹត្តចំពោះគ្នា និងការស្រឡាញ់ដល់ពួកអ្នកដែលស្រឡាញ់ពួកគេ (ខ៤៦-៤៨)។ នៅពេលដែលយើងឆ្លងហួសស្តង់ដារនោះ នោះយើងបានបង្ហាញអំពីភាពស្រស់ស្អាតបែបអធិធម្មជាតិនៃដំណឹងល្អទៅកាន់លោកីយ៍ជាមិនខាន។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
នៅក្នុងសេចក្តីអធិស្ឋាននៃភាពជាសម្ដេចសង្ឃរបស់ទ្រង់ ព្រះយេស៊ូវបានភ្ជាប់ភាពតែមួយនៃអ្នកដែលដើរតាមទ្រង់ ដើម្បីបញ្ចុះបញ្ចូលលោកីយ៍ឲ្យទទួលស្គាល់ថា ព្រះវរបិតាបានបញ្ជូនទ្រង់ឲ្យមក (យ៉ូហាន ១៧:២៣)។ សេចក្តីស្រឡាញ់បែបអធិធម្មជាតិគឺជាសក្ខីភាពមួយចំពោះអំណាចនៃការផ្លាស់ប្ដូរនៃដំណឹងល្អ ដែលបានត្រាស់ហៅយើងឲ្យធ្វើការបដិសេធខ្លួនឯង។
ដោយអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះគ្រីស្ទបរិស័ទអនុវត្តការបន្ទាបខ្លួន និងការបដិសេធខ្លួនឯងថាជាសកម្មភាពនៃសេចក្តីស្រឡាញ់សម្រាប់គ្នាទៅវិញទៅមក។
នៅក្នុងយប់ដែលគេបានក្បត់ទ្រង់ ព្រះយេស៊ូវបានបញ្ជាក់ថា មនុស្សម្នានឹងស្គាល់សិស្សរបស់ទ្រង់ ពីព្រោះសេចក្តីស្រឡាញ់ដែលគេមានចំពោះគ្នាទៅវិញទៅមក (យ៉ូហាន ១៣:៣៥)។ ព្រះអង្គក៏បានបង្គាប់ដល់ពួកសិស្សទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានស្រឡាញ់ពួកគេ ដែលទ្រង់បានបង្ហាញតាមរយៈការដែលទ្រង់បានបន្ទាបខ្លួនធ្វើជាបាវបម្រើលាងជើងដល់ពួកគេ។
ការបែកខ្ញែកនៅក្នុងបរិបទដែលខ្ញុំកំពុងរស់នៅក្នុង គឺវាត្រូវបានឆ្លុះបញ្ចាំងយ៉ាងក្រៀមក្រំនៅក្នុងក្រុមជំនុំ។ ការមានសេចក្តីស្រឡាញ់ដែលបដិសេធខ្លួនឯងគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងជំនាន់របស់យើង ខណៈពេលដែលក្រុមជំនុំត្រូវបានគេកំណត់សម្គាល់ដោយថាមានការបាក់បែកខាងគោលលទ្ធិ ពូជសាសន៍និងនយោបាយ។ ចុះបើយើងបង្ហាញសេចក្ដីស្រឡាញ់ តាមរយៈការត្រៀមខ្លួន ដើម្បីលើកលែងទោសដល់គ្នាទៅវិញទៅមកនៅពេលមានកំហុស? ចុះបើយើងស្វែងរកការអភ័យទោសពេលយើងធ្វើខុសនឹងគ្នា?
ព្រះគម្ពីរបានបង្រៀនយើងឲ្យផ្តល់អាទិភាពលើការស្រឡាញ់គ្នាទៅវិញទៅមក នៅក្នុងក្រុមជំនុំ៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម» (កាឡាទី ៦:១០)។ ប៉ុន្តែ សេចក្តីល្បួងគឺមានរហូតដល់ក្រុមជំនុំត្រឡប់ជាមិនលូតលាស់ ហើយក៏បានបរាជ័យក្នុងការឈោងចាប់អ្នកក្រៅ។
ការផ្តល់អាទិភាពលើសេចក្តីស្រឡាញ់រវាងអ្នកជឿមិនបន្ថយសារៈសំខាន់ និងភាពចាំបាច់នៃការស្រឡាញ់អ្នកមិនជឿនោះឡើយ។ យើងមានទំនួលខុសត្រូវក្នុងការស្រឡាញ់ដល់អ្នកជិតខាងយើងឲ្យដូចជាខ្លួនយើង មិនថាពួកគាត់បានកែប្រែចិត្តជាថ្មីឬអត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយក៏នៅពេលដែលយើងគិតអំពីប្រសិទ្ធភាពនៃការផ្សាយដំណឹងល្អ យើងគ្រប់គ្នាតែងតែផ្ដោតខ្លាំងលើការស្រឡាញ់ដល់អ្នកមិនជឿ ខណៈដែលមិនបានផ្ដោតអារម្មណ៍ឲ្យបានគ្រប់គ្រាន់លើជីវិតយើងរួមគ្នាជាគ្រីស្ទបរិស័ទយើងថាជាការបង្ហាញអំពីភាពទាក់ទាញ និងភាពជឿជាក់នៃដំណឹងល្អ។
ខ្ញុំបានសញ្ជឹងគិតជាយូរមកហើយអំពីមូលហេតុអ្វីបានជាកណ្ឌគម្ពីរសំបុត្រមានការដាស់តឿនឲ្យផ្សាយដំណឹងល្អតិចជាងអ្វីដែលខ្ញុំរំពឹងទុក។ កណ្ឌគម្ពីរសំបុត្រមានខ្លឹមសារជាច្រើនអំពីគោលលទ្ធិត្រឹមត្រូវ និងអំពីរបៀបដែលគ្រីស្ទបរិស័ទគួរប្រព្រឹត្តនៅក្នុងក្រុមជំនុំ នៅក្នុងក្រុមគ្រួសារ និងនៅក្នុងសង្គម។ ខ្ញុំបានសន្និដ្ឋានបែបនេះថា គឺដោយសារជីវិតយើង និងទំនាក់ទំនងរបស់យើងចំពោះគ្នាពិតជាសំខាន់ណាស់ ក្នុងការឈោងចាប់ពិភពលោកនេះ។ ត្រូវមានពាក្យសម្ដី និងការប្រព្រឹត្តរួមជាមួយគ្នា ដើម្បីឲ្យការផ្សាយដំណឹងល្អអាចមានប្រសិទ្ធភាពពេញលេញបាន។
បញ្ហាប្រឈមសំខាន់សម្រាប់ក្រុមជំនុំគឺការបង្កើតឱកាសឲ្យអ្នកមិនជឿអាចសង្កេតមើលឃើញប្រភេទនៃសេចក្ដីស្រឡាញ់របស់គ្រីស្ទបរិស័ទដែលខ្ញុំបានពណ៌នា។ កម្មវិធីព្រឹកថ្ងៃអាទិត្យផ្តល់តិចតួចណាស់ក្នុងការបង្ហាញបែបនេះ ដោយសារការរៀបចំកម្មវិធី។
យើងត្រូវអនុវត្តការស្រមើស្រមៃរបស់យើងអំពីរបៀបដែលមនុស្សអាចរស់នៅជាមួយគ្នា តាមរបៀបដែលនឹងអនុញ្ញាតឲ្យអ្នកមិនជឿអាចមានឱកាសមើលឃើញសកម្មភាពនៃសេចក្ដីស្រឡាញ់របស់គ្រីស្ទបរិស័ទ។ ការនេះអាចតម្រូវឲ្យមានវិធីសាស្ត្រដែលមើលទៅហាក់បីដូចជាប្រឆាំងនឹងវប្បធម៌ ដើម្បីបង្ហាញអំពីលក្ខណៈនៃដំណឹងល្អនៅក្នុងសហគមន៍គ្រីស្ទបរិស័ទ។
ជាឧទាហរណ៍៖ ធាតុសំខាន់នៃការបង្ហាញរបស់លោក ហ្វ្រេនស៊ីស និងលោកស្រី អ៊ីឌិត ស្កាហ្វើ ដែលយើងបានលើកជាសម្រង់សម្ដីនៅខាងលើគឺ បដិសណ្ឋារៈកិច្ចដែលពួកគេផ្តល់ជូននៅផ្ទះរបស់ពួកគេនៅប្រទេសស្វីសដែលត្រូវបានគេស្គាល់ថា L'Abri។ ពួកគេបានទទូចថា ជីវិតជាសហគមន៍នៃអ្នកជឿគឺពិតជាសំខាន់ណាស់ ក្នុងការបង្ហាញអំពីព្រះវត្តមានរបស់ព្រះជាម្ចាស់។ យើងអាចរៀនបានអំពីគំរូរបស់ពួកគេ ខណៈពេលដែលយើងស្រមៃរករបៀបថ្មីៗ ដើម្បីបង្ហាញភាពល្អនៃដំណឹងល្អ។
នៅក្នុងពេលជាមួយគ្នានេះដែរក៏យើងត្រូវតែប្រាកដឲ្យច្បាស់ថា ការអនុវត្តសេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទគឺស្របទៅតាមនិយមន័យរបស់ព្រះជាម្ចាស់។ ដាច់ខាត យើងត្រូវតែប្រឆាំងជាមួយនឹងសេចក្តីល្បួងនៃការអនុញ្ញាតឲ្យការយល់ដឹងអំពីសេចក្តីស្រឡាញ់របស់យើងមានការកំណត់ដោយភាពទូទៅនៃវប្បធម៌ ជាជាងតាមរយៈព្រះបន្ទូល។ វាចាំបាច់ណាស់ ដែលយើងត្រូវចុះចូលជាមួយការយល់ដឹងដែលមានមូលដ្ឋានតាមព្រះគម្ពីរអំពីអត្ថន័យនៃការស្រឡាញ់ព្រះជាម្ចាស់ និងអ្នកជិតខាង។ យើងមិនអាចដកការអនុវត្តសេចក្តីស្រឡាញ់ពិតរបស់គ្រីស្ទបរិស័ទចេញពីទ្រឹស្ដីនៃទេវវិទ្យាដ៏មានតម្លៃរបស់គ្រីស្ទបរិស័ទបានឡើយ។
តាមរយៈការបង្ហាញសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ សេចក្តីស្រឡាញ់បែបអធិធម្មជាតិ និងសេចក្តីស្រឡាញ់ដែលបដិសេធខ្លួនឯងទៅកាន់អ្នកជឿផ្សេងទៀត នោះយើងអាចផ្តល់ដល់អ្នកមិនជឿនូវគំរូអំពីអត្ថន័យនៃការទទួលការប្រោសលោះពីព្រះជាម្ចាស់បាន។ សេចក្តីស្រឡាញ់បែបនេះគឺជាការបង្ហាញដ៏ល្អបំផុតសម្រាប់សេចក្តីសង្ឃឹមនៃសេចក្តីសង្គ្រោះដែលអាចរកបានតាមរយៈជំនឿនៅក្នុងព្រះគ្រីស្ទ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។