ដំណឹងល្អនោះគឺថា ការនេះអាចទៅរួចបាន។ ក្រុមជំនុំតូចៗអាចយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះមហាបេសកកម្ម ហើយអាចបង្កើតផលផ្លែនៅក្នុងការស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដើម្បីបង្កើតសិស្សទៅកាន់គ្រប់ជាតិសាសន៍បាន។ យើងគ្រាន់តែត្រូវការការយកចិត្តទុកដាក់ ហើយគិតអំពីរបៀបដែលយើងប្រព្រឹត្ត។ ខាងក្រោមនេះជារបៀបបួនយ៉ាងដែលក្រុមជំនុំតូចៗអាចមានចំណែកក្នុងបេសកកម្មសកល។
ព្រះយេស៊ូវបានប្រគល់ការងារបេសកកម្មសកលមកកាន់គ្រប់គ្រីស្ទបរិស័ទ និងគ្រប់ក្រុមជំនុំទាំងអស់ មិនមែនសម្រាប់តែគ្រីស្ទបរិស័ទដែលអស្ចារ្យ និងក្រុមជំនុំធំៗនោះឡើយ។ នោះជាអត្ថន័យនៃកណ្ឌគម្ពីរ ម៉ាថាយ ២៨:១៨-២០។ ព្រះយេស៊ូវបានត្រាស់ហៅបង្កើតសិស្សទៅកាន់គ្រប់ជាតិសាសន៍ ហើយទ្រង់បានសន្យាថា ទ្រង់នឹងគង់នៅជាមួយដរាបដ៏អស់ទាំងកល្ប។ ព្រះវត្តមានព្រះអង្គមាននៅជាមួយប្រជារាស្ត្រទាំងអស់របស់ទ្រង់គ្រប់គ្នា ហើយវាស្របគ្នាទៅនឹងកិច្ចការដែលទ្រង់ប្រទានមកសម្រាប់ប្រជារាស្ត្ររបស់ទ្រង់គ្រប់ៗរូប។
ប៉ុន្តែ ក្រុមជំនុំតូចប្រហែលជាឆ្ងល់ថា តើមានរបៀបណាដែលពួកគេអាចចូលរួមចំណែកបាន? ពួកគេបានឮថា ក្រុមជំនុំធំៗជាច្រើនបានផ្គត់ផ្គង់ផ្នែកថវិកាទៅកាន់ដៃគូជាសកល ហើយមានកម្មវិធីជាច្រើន ដើម្បីថែរក្សាដៃគូទាំងនោះ ហើយក៏តែងតែបញ្ជូនក្រុមទៅសួរសុខទុក្ខជាទៀងទាត់ដែរ។ ខណៈពេលដែលក្រុមជំនុំតូចប្រហែលជាជួបការលំបាកក្នុងការបង់ថ្លៃចំណាយផ្សេងរបស់ខ្លួន លើសពីនោះគឺមិនអាចឲ្យប្រាក់ខែពេញដល់គ្រូគង្វាលខ្លួនទៀតផង។ តើមានរបៀបណាដែលក្រុមជំនុំតូចបែបនេះអាចក្លាយជាក្រុមជំនុំដែលបញ្ជូនចេញ និងផ្គត់ផ្គង់ដល់អ្នកទៅធ្វើបេសកកម្ម?
ដំណឹងល្អនោះគឺថា ការនេះអាចទៅរួចបាន។ ក្រុមជំនុំតូចៗអាចយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះមហាបេសកកម្ម ហើយអាចបង្កើតផលផ្លែនៅក្នុងការស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដើម្បីបង្កើតសិស្សទៅកាន់គ្រប់ជាតិសាសន៍បាន។ យើងគ្រាន់តែត្រូវការការយកចិត្តទុកដាក់ ហើយគិតអំពីរបៀបដែលយើងប្រព្រឹត្ត។ ខាងក្រោមនេះជារបៀបបួនយ៉ាងដែលក្រុមជំនុំតូចៗអាចមានចំណែកក្នុងបេសកកម្មសកល។
ក្រុមជំនុំតូចៗ ប្រហែលជាមិនអាចថ្វាយទៅកាន់បេសកកម្មឲ្យបានស្មើនឹងការថ្វាយរបស់ក្រុមជំនុំធំៗឡើយ។ ការនោះវាមិនថ្វីទេ។ យើងអាចអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់ប្រទានឲ្យមានក្រុមជំនុំធំៗដែលមានធនធានយ៉ាងបរិបូរ ហើយយើងនឹងធ្វើបានល្អក្នុងការរម្លឹកខ្លួនយើងថា ចំនួនលុយមិនមែនជាអ្វីដែលព្រះយេស៊ូវយកព្រះទ័យទុកដាក់ខ្លាំងឡើយ។
មានពេលមួយ ព្រះយេស៊ូវបានទតមើលស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់ដង្វាយតែ២ស្លឹងទៅក្នុងប្រអប់ដង្វាយសាធារណៈ ខណៈពេលដែលមានអ្នកមានទ្រព្យជាច្រើនគេបានដាក់យ៉ាងច្រើន។ ព្រះយេស៊ូវបានមានបន្ទូលថា ស្ត្រីនោះបានថ្វាយច្រើនជាងអ្នកផ្សេងទាំងអស់ ដោយព្រោះគាត់បានថ្វាយចេញពីភាពក្រខ្សត់របស់គាត់ ខណៈពេលដែលអ្នកផ្សេងទៀតថ្វាយដោយចេញពីភាពបរិបូររបស់ខ្លួន (ម៉ាកុស ១២:៤១-៤៣)។ កម្រិតនៃការលះបង់របស់គាត់បានកំណត់តម្លៃនៃដង្វាយរបស់គាត់។
ប្រសិនបើការនេះជាសេចក្តីពិតសម្រាប់បុគ្គលផ្ទាល់ខ្លួន នោះវាក៏ជាសេចក្តីពិតសម្រាប់ក្រុមជំនុំផងដែរ។ ការថ្វាយសម្រាប់បេសកកម្មដែលព្រះយេស៊ូវឲ្យតម្លៃខ្លាំងបំផុតពីក្រុមជំនុំគឺជាការថ្វាយដោយលះបង់។ ឱក្រុមជំនុំតូចៗអើយ នេះគឺជាដំណឹងល្អ៖ ភាពខ្វះខាតខាងផ្នែកថវិការបស់លោកអ្នកបានបង្កើនឲ្យលោកអ្នកមានឱកាសសម្រាប់ការថ្វាយដោយលះបង់។
ក្រុមជំនុំតូចៗខ្លះដែលសប្បុរសបំផុតនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺជាក្រុមជំនុំតូចៗនៃស្រុកម៉ាសេដូន ជាអ្នកមាន សេចក្ដីកំសត់ទុគ៌តរបស់គេ បានបណ្ដាលឲ្យគេមានចិត្តសទ្ធាដ៏លើសលប់វិញ ដោយគេបានថ្វាយ ហួសកម្លាំងគេផង (២កូរិនថូស ៨:២-៣)។ ការថ្វាយដោយលះបង់មិនទាមទារឲ្យមានគម្រោងថវិកាធំទេ—គឺគ្រាន់តែភាពសប្បុរស ដួងចិត្តលះបង់ដែលលោត ដើម្បីសិរីល្អនៃព្រះគ្រីស្ទ។ ជំនួសឲ្យការខ្វល់ខ្វាយអំពីចំនួនតិចតួចនៃថ្វាយ ក្រុមជំនុំតូចៗគួរអធិស្ឋាន និងពិចារណាអំពីរបៀបណាដែលពួកគេអាចបង្កើនការថ្វាយរបស់គេសម្រាប់បេសកកម្មសកល។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ្ញុំជាគ្រូគង្វាលនៅក្នុងទីប្រជុំជនតូចមួយ ដែលមានបំណងដាំដុះក្រុមជំនុំបន្ថែមទៀត។ យើងដឹងថា ក្រុមជំនុំយើងតូច មានធនធានតិចតួច ដូច្នេះយើងក៏បានសហការជាមួយក្រុមជំនុំតូចៗផ្សេងទៀត ដើម្បីដាំក្រុមជំនុំជាមួយគ្នា។ មានគ្រូគង្វាលនៃក្រុមជំនុំមួយបានបង្កើតមិត្តភាពជាបងប្អូនយ៉ាងជ្រាលជ្រៅជាមួយក្រុមជំនុំយើង ហើយក្រុមជំនុំយើងទាំងពីរក៏បានចែករំលែកធនធានថវិកា ដើម្បីជាប្រយោជន៍នៃការចាប់ផ្ដើមដាំក្រុមជំនុំថ្មីមួយទៀត។
ភាពជាដៃគូផ្នែកទំនាក់ទំនង និងហិរញ្ញវត្ថុក្នុងចំណោមក្រុមជំនុំតូចៗដូចនោះអាចបង្កើតជាផលផ្លែសម្រាប់បុព្វហេតុនៃបេសកកម្មសកល។ ហេតុអ្វីបានជាមិនប្រមូលផ្តុំក្រុមជំនុំតូចៗដែលមានគំនិតដូចៗគ្នាផ្សេងទៀតនៅក្នុងតំបន់របស់លោកអ្នក ដើម្បីផ្តល់ការទំនុកបម្រុងដល់បេសកជន? សូមគិតអំពីរបៀបដែលវាអាចភ្ជាប់ក្រុមជំនុំរបស់អ្នកជាមួយគ្នា ខណៈពេលដែលភារកិច្ចនៃបេសកកម្មសកលត្រូវបានរីកចម្រើនទៅមុខទៀត។ សូមស្រមៃមើលពីភាពដែលទៅរួចបាននៃការប្រមូលសមាជិកនៃក្រុមជំនុំដៃគូរបស់លោកអ្នក ដើម្បីបង្កើតជាក្រុមមួយ ដែលទៅសួរសុខទុក្ខដៃគូសកលរបស់ខ្លួន។
ក្រុមជំនុំតូចៗជួនកាលត្រូវបានគេស្គាល់ថាជាអ្នកនៅផ្តាច់ពីគេ និងមានភាពដាច់ដោយឡែក។ ប៉ុន្តែ វាមិនចាំបាច់ទាល់តែបែបនោះទេ។ មានឱកាសជាច្រើនសម្រាប់ឆ្នៃប្រឌិតភាពជាដៃគូ។ ខ្ញុំបានស្គាល់គ្រូគង្វាលមិនពេញម៉ោងម្នាក់នៅខេត្ត ដែលក្រុមជំនុំតូចរបស់គាត់បានសហការជាមួយនិកាយរបស់ខ្លួន ដើម្បីផ្តល់ជំនួយដល់ជនរងគ្រោះទឹកជំនន់នៅខេត្តរបស់គាត់។ ក្រុមជំនុំនេះក៏បានសហការជាមួយនិកាយរបស់ខ្លួនក្នុងការបន្តកិច្ចការបេសកកម្មសកល។ នៅពេលដែលក្រុមជំនុំតូចៗជាច្រើនចូលរួមថ្វាយជាមួយគ្នា នោះចំនួនសរុបគឺនឹងមានច្រើនគួរសម។
ហេតុអ្វីបានជាមិនស្រមៃពីអ្វីថ្មី ដូចជាការឆ្នៃប្រឌិតភាពជាដៃគូរបស់លោកអ្នកជាមួយនឹងក្រុមជំនុំតូចៗផ្សេងទៀត ដើម្បីឈោងចាប់មនុស្សបាត់បង់សម្រាប់ព្រះគ្រីស្ទ។
ជាជាងសោកស្តាយចំពោះរឿងដែលយើងមិនអាចធ្វើបាន ដើម្បីពន្លឿនបុព្វហេតុនៃបេសកកម្មសកល ក្រុមជំនុំតូចៗគួរគិតពិចារណាអំពីអ្វីដែលយើងអាចធ្វើបានល្អ—ហើយបន្ទាប់មកបន្តធ្វើការទាំងនោះ។
មានគ្រូគង្វាលនៅក្រុមជំនុំតូចមួយបានប្រាប់ខ្ញុំថា គាត់ជឿជាក់ថា ក្រុមជំនុំតូចៗមានប្រសិទ្ធភាពខ្លាំងណាស់ ជាពិសេសក្នុងទំនាក់ទំនងភាពជាដៃគូបេសកកម្មសកល ពីព្រោះក្រុមជំនុំដែលមានសមាជិក៧០នាក់អាចស្គាល់បេសកជនផ្ទាល់បាន។ ជាទូទៅ ក្រុមជំនុំតូចៗមានការងាយស្រួលក្នុងការបត់បែននៅក្នុងការបើកវេទិការបស់ខ្លួន ដើម្បីឲ្យបេសកជនដែលកំពុងមកលេងអាចឡើងអធិប្បាយបាន ដែលការធ្វើបែបនោះនឹងជួយពង្រីកចំណេះដឹងដល់សមាជិកក្រុមជំនុំក្នុងការមានទំនាក់ទំនងជាមួយពួកគេផ្ទាល់។
ក្រុមជំនុំតូចៗគឺដូចជាគ្រួសារ ហើយនៅពេលដែលដៃគូបេសកកម្មមកលេង នោះពួកគេអាចទទួលបេសកជននោះដោយមានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងក្រុមគ្រួសារនោះ ខណៈពេលដែលក្រុមជំនុំបើកចំហចិត្ត ដើម្បីបង្ហាញការផ្តល់កិត្តិយស និងការហៅមកលេងផ្ទះ។ លោកគ្រូគង្វាលនៃក្រុមជំនុំដដែលនោះបានប្រាប់ខ្ញុំថា នៅពេលបេសកជនដែលបម្រើនៅកន្លែងផ្សេងបានត្រឡប់មកសួរសុខទុក្ខក្រុមជំនុំរបស់ពួកគេ គឺបេសកជននោះបានប្រកបអាហារជាមួយសមាជិកភាគច្រើននៃក្រុមជំនុំ។
ទោះបីជាក្រុមជំនុំរបស់លោកអ្នកមានធនធានតិចតួចក្នុងការផ្គត់ផ្គង់ដៃគូបេសកកម្មរបស់ខ្លួនជាងក្រុមជំនុំធំៗក៏ដោយ ក៏លោកអ្នកគួរព្យាយាមស្វែងរកភាពឆ្នៃប្រឌិតឲ្យរីកចម្រើនក្នុងទំនាក់ទំនង។ ក្រុមតូចអាចទទួលបេសកជនណាម្នាក់ អធិស្ឋានសម្រាប់គាត់ ហើយអាចផ្ញើអ្វីមួយទៅកាន់គាត់។ ក្រុមជំនុំលោកអ្នកក៏អាចបញ្ជូនសមាជិក (អាចរួមមានទាំងអ្នកដឹកនាំ) ទៅសួរសុខទុក្ខបេសកជនដែលក្រុមជំនុំផ្គត់ផ្គង់បានផងដែរ។ នៅក្នុងបទពិសោធន៍របស់ក្រុមជំនុំខ្លះ វាស្ទើរតែគ្មានអ្វីលើសជាងនេះទេ ក្នុងការលើកទឹកចិត្តដល់ពួកគាត់ដែលធ្វើការសម្រាប់ព្រះរាជ្យរបស់ព្រះ។
ក្រុមជំនុំតូចៗមានទំនោរល្អក្នុងការស្រឡាញ់សម្រាប់រយៈពេលយូរអង្វែង។ ជំនឿរឹងប៉ឹងរបស់ពួកគេគឺជាមធ្យោបាយរស់រានមានជីវិត។ ពួកគេស្រឡាញ់គ្នា មិនមែនធម្មតាទេ ប៉ុន្តែគឺដោយមិត្តភាពស៊ីជម្រៅ មិនមែនមួយភ្លែតៗទេ ប៉ុន្តែដោយមានការស៊ូទ្រាំ។ ដៃគូបេសកកម្មត្រូវការការប្ដេជ្ញាចិត្តយូរអង្វែងបែបនោះ ហើយក្រុមជំនុំតូចៗពូកែខាងសេចក្តីស្រឡាញ់ដ៏រឹងមាំបែបនេះណាស់។
ខ្ញុំស្គាល់ក្រុមជំនុំតូចមួយដែលបានទំនុកបម្រុងគ្រួសារមួយអស់ជាច្រើនជំនាន់ សម្រាប់ការងារដំណឹងល្អនៅឡើយ។ ជាញឹកញយ ក្រុមអធិស្ឋានបានលើកឈ្មោះផ្ទាល់ៗរបស់សមាជិកក្រុមគ្រួសារ ដោយរួមបញ្ចូលទាំងឈ្មោះកូនក្មេង ពួកគេត្រូវបានរាប់បញ្ចូលនៅក្នុងក្រុមគ្រួសារនៃក្រុមជំនុំផ្ទាល់តែម្ដង។
បើនិយាយដោយស្មោះត្រង់ទៅ ឱក្រុមជំនុំតូចៗអើយ៖ ប្រសិនបើយើងមិនបង្កើតផលផ្លែក្នុងបេសកកម្មសកលឲ្យសមស្របតាមអ្វីដែលយើងគួរធ្វើ វាមិនមែនដោយព្រោះសមាជិករបស់យើងតិចតួចនោះទេ។ វាគឺដោយសារតែដួងចិត្តឆេះឆួលរបស់យើងសម្រាប់សិរីល្អព្រះគ្រីស្ទ វានៅមានតិចតួចពេក។ ការព្រួយបារម្ភរបស់យើងសម្រាប់អស់អ្នកដែលស្លាប់ ហើយដាច់ចេញឆ្ងាយពីព្រះមានតិចតួចពេក។ ឆន្ទៈរបស់យើងក្នុងការជួបការលំបាក ហើយនិងការថ្វាយដោយមានភាពលះបង់ វាមានតិចតួចពេក។
យើងមិនចាំបាច់ទាល់តែមានសមាជិកច្រើនលើសលប់ ទើបឲ្យអាចធ្វើជាក្រុមជំនុំដែលអាចបញ្ជូនបេសកជនបានទេ។ អ្វីដែលយើងត្រូវការ គឺរីកចម្រើនក្នុងសេចក្តីស្រឡាញ់សម្រាប់ព្រះគ្រីស្ទ និងប្រជាជាតិ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។