អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានរឿងមួយដែលខ្ញុំចូលចិត្តបំផុតពីការធ្វើជាឪពុក គឺការមើលកូនៗរបស់ខ្ញុំលេង។ ដូចជាក្មេងៗភាគច្រើនដែរ កូនៗរបស់ខ្ញុំចូលចិត្តប្រើការស្រមៃរបស់គាត់ ហើយខ្ញុំបានរីករាយក្នុងការមើលឃើញគំនិតច្នៃប្រឌិតដែលគាត់មាន។
កាលពីថ្ងៃមុន កូនប្រុសខ្ញុំបានចាប់ដៃខ្ញុំ នៅពេលដែលខ្ញុំហៀបនឹងបោះបំពង់ដាក់ក្រដាសអនាម័យទទេមួយដែលប្រើអស់ហើយ និងប្រអប់ក្រដាសកាតុងចោល។ ក្នុងពេលដែលគាត់បានទាញវាចេញពីដៃរបស់ខ្ញុំ មុននឹងយកកន្ត្រៃ និងស្កុតចេញមក គាត់បាននិយាយថា៖ «៖ប៉ា! កុំបោះវាចោលអី! ខ្ញុំអាចប្រើវាសម្រាប់ធ្វើសម្លៀកបំពាក់លេងចាប់ខ្មោចបាន»។ ៣០នាទីក្រោយមក គាត់បានត្រឡប់មកបន្ទប់វិញ ដោយមានវ៉ែនតា ដែលគាត់បានធ្វើដោយខ្លួនឯង ហើយត្រៀមខ្លួនជាស្រេច ដើម្បីតាមដាន និងចាប់ខ្មោចដែលលាក់ខ្លួននៅក្នុងផ្ទះយើង។
ខណៈពេលដែលខ្ញុំអង្គុយនៅក្នុងផ្ទះបាយដោយមានអារម្មណ៍រំភើបចំពោះភាពវាងវៃរបស់កូនប្រុសខ្ញុំ មានគំនិតមួយបានចូលមកក្នុងចិត្តខ្ញុំថា យើងតែងតែចាត់ទុកទុក្ខលំបាករបស់យើងដូចជាបំពង់ដាក់ក្រដាសទទេនោះ។ គឺយើងបោះបង់វាចោល។
ថ្មីៗនេះ ខ្ញុំបានចំណាយពេលវេលាច្រើនក្នុងការឆ្លុះបញ្ចាំងអំពីរឿងនេះ ដោយសារគ្រួសាររបស់ខ្ញុំបានជួបប្រទះទុក្ខលំបាកជាច្រើនក្នុងរយៈពេលប្រាំឆ្នាំមុននេះ។ កន្លះទសវត្សរ៍ដំបូងនេះ គ្រួសារខ្ញុំមិនមានស្ថានភាពល្អនោះទេ។
ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ គ្រួសារខ្ញុំបានទ្រាំទ្រជាមួយនឹងការល្បងលផ្នែកវេជ្ជសាស្ត្ររាប់មិនអស់ ចាប់ផ្ដើមពីឆ្នាំដែលមានការចុកពោះយ៉ាងខ្លាំង ការចាល់ជាតិទឹក និងកូនៗរបស់យើងមានប្រតិកម្មផ្សេងៗ រហូតឈានទៅដល់ការវះកាត់ ការមានបញ្ហាបេះដូង និងការដាច់សរសៃកែវភ្នែកក្នុងនាមជាឪពុកម្តាយ។ បន្ទាប់ពីខ្ញុំបានប្រាប់រឿងរ៉ាវទាំងនេះដល់ក្រុមជំនុំ គ្រូគង្វាលចូលនិវត្តន៍ម្នាក់បានមករកខ្ញុំ ហើយបានសួរអំពីរបៀបដែលពួកយើងអាចឆ្លងកាត់បញ្ហាទាំងអស់នេះបាន។ វាគឺជាការលំបាកដល់ថ្នាក់គេអាចសួរដូច្នេះបាន។
ខ្ញុំទទួលស្គាល់ថា រយៈពេលប្រាំឆ្នាំនេះ យើងមានទុក្ខលំបាកច្រើន ហើយខ្ញុំមិនមានការឆ្លើយតបបានល្អឡើយក្នុងរយៈពេលដំបូង។ ប៉ុន្តែ យូរៗទៅ ខ្ញុំបានជឿថា ទុក្ខលំបាកប្រៀបដូចជាលុយដែលយើងអាចចាយវាយដោយខ្ជះខ្ជាយ ឬក៏យើងអាចវិនិយោគវាបាន។ យើងបោះបង់ទុក្ខលំបាកចោល នៅពេលដែលយើងអនុញ្ញាតឲ្យវាបំផ្លាញចរិតរបស់យើង ហើយធ្វើឲ្យខូចសេចក្តីជំនឿរបស់យើង។ យើងវិនិយោគទុក្ខលំបាកនោះ នៅពេលដែលយើងអនុញ្ញាតឲ្យវាក្លាយទៅជាឧបករណ៍មួយនៃភាពជាសិស្ស និងការលះបង់របស់យើងចំពោះព្រះគ្រីស្ទ។
ខាងក្រោមនេះគឺជាសំណួរចំនួនប្រាំដែលខ្ញុំបានរៀនសួរ នៅពេលដែលខ្ញុំជួបទុក្ខលំបាក។ សំណួរទាំងប្រាំនេះនឹងមិនធ្វើឲ្យទុក្ខលំបាករបស់បងប្អូនបាត់ទៅវិញទេ ប៉ុន្តែវាអាចប្រែក្លាយទុក្ខលំបាកទាំងនេះទៅជាឱកាសនៃការប្រោសលោះ ដើម្បីរីកចម្រើននៅក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះជាម្ចាស់។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ទុក្ខលំបាកមានវិធីមួយធ្វើឲ្យមនុស្សមើលឃើញខ្លី ហើយបើទុក្ខលំបាករបស់យើងកាន់តែខ្លាំង នោះវានឹងធ្វើឲ្យទស្សនៈរបស់យើងកាន់តែថយចុះ។ ការឈឺចាប់ និងការច្របូកច្របល់ដែលជាប់ទាក់ទងទៅនឹងគ្រប់ការទាំងអស់របស់យើងអាចក្លាយទៅជាការប្រើប្រាស់មួយដែលធ្វើឲ្យយើងចាប់ផ្ដើមបាត់បង់ការមើលឃើញជារូបភាពធំចោល ជាពិសេសនៅក្នុងពេលដែលយើងមានការពិបាកក្នុងការយល់អំពីអ្វីដែលកំពុងកើតឡើងចំពោះយើង។
ក្នុងអំឡុងពេលជួបទុក្ខលំបាកទាំងនោះ វាគឺជាការសំខាន់ដែលយើងចងចាំថា ព្រះជាម្ចាស់មិនបានយាងទៅទីកន្លែងណាផ្សេងឡើយ។ ទ្រង់នៅតែមានអធិបតេយ្យភាព ទ្រង់នៅតែល្អ ហើយទ្រង់នៅតែមានព្រះវត្តមាន ទោះបីជាយើងមិនដឹងពីការទាំងនេះក៏ដោយ។ ការឆ្លៀតពេល ដើម្បីសញ្ជឹងគិតអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់អាចធ្វើឲ្យយើងឃើញនូវការល្អ និងព្រះគុណរបស់ទ្រង់វិញ នៅពេលដែលជីវិតមានភាពងងឹត និងលំបាក។
មានស្លាកសញ្ញាមួយព្យួរនៅក្នុងផ្ទះបាយរបស់ម្ដាយខ្ញុំ ដែលបានសរសេរថា «សូមកុំវិនិច្ឆ័យលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ទៅតាមស្ថានភាពទាំងអស់របស់បងប្អូនឡើយ តែត្រូវវិនិច្ឆ័យគ្រប់ស្ថានភាពទាំងអស់របស់បងប្អូនទៅតាមលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់វិញ»។ ការវាស់វែងទុក្ខលំបាករបស់បងប្អូនក្នុងរបៀបនេះអាចនាំឲ្យមានការយល់ឃើញមួយបែបទាំងស្រុង។
កណ្ឌគម្ពីរ ១ថែស្សាឡូនិច ៥:១៨ បានប្រាប់យើងថា «ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់»។ ខ្ញុំធ្លាប់បានគិតថា ការនេះមិនទំនងទាល់តែសោះ ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថាវាជាការត្រឹមត្រូវ។ ការសិក្សាបានបង្ហាញ1ថា ការដឹងគុណអាចបង្កើនអារម្មណ៍ល្អដល់បងប្អូន ហើយអ្នកដែលអរគុណជាប្រចាំ ជាទូទៅមានសុភមង្គលជាងអ្នកដែលមិនបានអរគុណ។ ក្នុងពេលខ្លះ វិធីដ៏ល្អបំផុត ដើម្បីស្វែងរកអំណរបន្តិចបន្តួច គឺគ្រាន់តែអរគុណចំពោះអ្វីដែលបងប្អូនអាចធ្វើបាន។ នោះជាហេតុផលមួយដែលព្រះជាម្ចាស់ចង់ឲ្យយើងអរព្រះគុណទ្រង់ ពេលយើងជួបទុក្ខលំបាក។ ទ្រង់សព្វព្រះហឫទ័យឲ្យយើងមានអំណរ។
បច្ចុប្បន្ននេះ មានសៀវភៅជាច្រើនដែលនិយាយអំពីការជួយខ្លួនឯងបាន ដែលនិយាយថាបងប្អូនអាចជំនះឧបសគ្គនៅក្នុងជីវិតបាន—មិនថាធំប៉ុណ្ណា ឬមិនអាចទៅរួចបានក៏ដោយ—ជាមួយនឹងផ្នត់គំនិតដែលមានការរីកចម្រើន អ្វីដែលបងប្អូនត្រូវធ្វើគឺមើលទៅខាងក្នុងខ្លួនឯង។
មានព្រះគុណជាទូទៅខ្លះដែលកើតឡើងជាពិតប្រាកដបានក្នុងការគិតបែបនោះ ប៉ុន្តែការពិតនៃរឿងនេះគឺថា វាមានកម្រិតចំពោះអ្វីដែលបងប្អូនអាចធ្វើបាន ដោយខ្លួនឯងផ្ទាល់។ ផ្នត់គំនិតរីកចម្រើន និងការតាំងចិត្តផ្ទាល់ខ្លួន ជាធម្មតានឹងមិនអាចធ្វើឲ្យសោកនាដកម្មក្លាយទៅជាមានទំហំតូចបានទេ មិនអាចធ្វើឲ្យការរងទុក្ខក្លាយទៅជាមានការឈឺចាប់តិចបានទេ ហើយក៏មិនអាចធ្វើឲ្យពិភពលោកក្លាយទៅជាលែងមានការបែកបាក់នោះដែរ។ បងប្អូនជាមនុស្សដែលមានដែនកំណត់ ហើយសមត្ថភាពក៏មានកម្រិត បងប្អូនមិនអាចចេះតែខំមមុលទៅមុខក្នុងជីវិតនេះបានទេ។ បងប្អូនត្រូវការការជួយ។
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
ឧទាហរណ៍៖ ការយាងមកប្រសូតបានពង្រឹងការតាំងចិត្តរបស់យើងឲ្យដឹងថា ព្រះនៃយើងបានស៊ូទ្រាំនឹងបទពិសោធន៍ដ៏ពេញលេញនៃភាពជាមនុស្ស។ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទនាំឲ្យយើងមានសង្ឃឹមដោយដឹងថា ព្រះជាម្ចាស់នៃយើងបានយកឈ្នះលើភាពខ្ទេចខ្ទាំ និងភាពសោកសៅនៃពិភពលោកដែលធ្លាក់ទៅក្នុងអំពើបាបរបស់យើង ហើយការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទនឹងនាំយើងឲ្យឆ្ពោះទៅរកថ្ងៃដ៏រុងរឿងនោះ នៅពេលដែលអ្វីៗទាំងអស់នឹងត្រូវបានបង្កើតឡើងជាថ្មី ហើយការរងទុក្ខលំបាកនឹងលែងមានទៀតហើយ។
វាជាការពិបាកក្នុងការនិយាយពន្លើសថា តើការអះអាង និងការពង្រឹងការពិតទាំងនេះកើតឡើងចំពោះខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះបានដោយរបៀបណា។ ព្រះជាម្ចាស់នៃយើងអាចយល់អំពីភាពកម្សោយរបស់យើង ហើយទ្រង់ក៏បានយកឈ្នះលើសេចក្តីស្លាប់ដែរ។ តើមានអ្វីដែលអាចផ្តល់នូវការលួងលោមចិត្ត និងក្ដីសង្ឃឹមបន្ថែមទៀតបាន?
នៅក្នុងអត្ថបទមួយស្តីពី «ការនាំផ្លូវមកពីព្រះជាម្ចាស់» ("On Providence”) ពីសៀវភៅ «ការជជែកគ្នាតិចតួច» (The Minor Dialogues) លោក សេណេកា (Seneca) ជាទស្សនវិទូ និងជារដ្ឋបុរសជនជាតិរ៉ូម៉ាំងម្នាក់បានសង្កេតឃើញថា «មនុស្សដែលគ្មានការសាកល្បង នោះនឹងមិនអាចស្គាល់អំពីខ្លួនឯងបានឡើយ»។ គោលបំណងរបស់លោកគឺ ដើម្បីឲ្យអ្នកអានបានយល់អំពីទុក្ខលំបាកសាជាថ្មី ក្នុងលក្ខណៈមួយដែលពួកគេនឹងមិនស្វែងរកមូលហេតុនៃជោគវាសនារបស់ខ្លួន ប៉ុន្តែដើម្បីឲ្យពួកគាត់នឹងឃើញថាទុក្ខវេទនាជាឱកាសក្នុងការសិក្សា និងរីកចម្រើនវិញ។ អ្នកនិពន្ធកណ្ឌគម្ពីរសុភាសិតបានយល់ស្របទៅនឹងគំនិតនេះ ដូចដែលបានចែងទុកក្នុងកណ្ឌគម្ពីរ សុភាសិត ១៧:៣ ថា «មនុស្សប្រើបាវដីសម្រាប់សំរងប្រាក់ ហើយឡសម្រាប់មាស តែគឺព្រះយេហូវ៉ាដែលទ្រង់លមើលចិត្តវិញ»។
មានរឿងមួយចំនួនដែលអាចបង្ហាញអំពីចរិតលក្ខណៈរបស់យើង ការសាកល្បងសេចក្តីជំនឿរបស់យើង និងការបង្ហាញអំពីភាពទន់ខ្សោយរបស់យើង៖ ទុក្ខលំបាក។ ទុក្ខលំបាកធ្វើឲ្យយើងមើលឃើញចិត្តគំនិតរបស់យើងថាមានជំហរនៅត្រង់ណា មានភាពទន់ជ្រាយ និងមានភាពមិនជឿជាក់ ដែលការនោះនឹងជួយយើងឲ្យទទួលបានព្រះគុណរបស់ព្រះជាម្ចាស់តាមរបៀបពិត និងតាមរបៀបផ្ទាល់ខ្លួន។ សូមប្រើប្រាស់ការល្បងលរបស់បងប្អូនឲ្យក្លាយទៅជាការហ្វឹកហាត់ឲ្យស្គាល់ខ្លួនឯង ដោយការមើលឃើញភាពទន់ជ្រាយ និងភាពមិនជឿជាក់របស់យើងថាជាឱកាស ដើម្បីរៀនពីខ្លួនឯង និងបង្កើនការពឹងផ្អែករបស់បងប្អូនទៅលើព្រះជាម្ចាស់។ ធ្វើបែបនេះនឹងមិនមែនធ្វើឲ្យទុក្ខលំបាករបស់បងប្អូនមានភាពងាយស្រួលនោះទេ ប៉ុន្តែវាអាចធ្វើឲ្យទុក្ខលំបាកនោះកាន់តែមានន័យថែមទៀត។
បងប្អូនគឺជាលទ្ធផលនៃកិច្ចការពីរ ក្នុងលក្ខណៈជាច្រើន នោះគឺ៖ បទពិសោធន៍ជីវិតរបស់បងប្អូន និងរបៀបដែលបងប្អូនជ្រើសរើសឆ្លើយតបចំពោះបទពិសោធន៍ទាំងនោះ។
ឧទាហរណ៍៖ សូមគិតអំពីការពិតដ៏សាមញ្ញមួយដែលមនុស្សពីរនាក់ផ្សេងគ្នាអាចជួបនឹងការលំបាកស្រដៀងៗគ្នា ដូចជាការបាត់បង់ការងារ គ្រោះថ្នាក់ចរាចរ ឬការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែត្រូវបានរងការប៉ះពាល់ក្នុងរបៀបផ្សេងៗគ្នា។ ម្នាក់មានចិត្តកាន់តែជូរចត់ និងធ្លាក់ទឹកចិត្ត រីឯម្នាក់ទៀតបែរជាមានចិត្តមេត្តាករុណា និងរឹងមាំវិញ។ ហេតុអ្វីបានជាដូច្នោះ? ដោយសារតែយើងត្រូវបានរចនាឡើងទៅតាមការឆ្លើយតបរបស់យើង ចំពោះស្ថានភាពជីវិត ក៏ដូចជាទៅតាមស្ថានភាពរបស់ខ្លួនយើងផ្ទាល់ដែរ។
បងប្អូនគឺជាមនុស្សដែលត្រូវបានរចនាឡើងដោយរឿងរ៉ាវផ្សេងៗ ហើយស្ថានភាពរបស់បងប្អូនគឺជារឿងដែលបើកបង្ហាញដោយព្រះជាម្ចាស់ដែលទ្រង់សព្វព្រះទ័យ ដើម្បីរចនាព្រះគ្រីស្ទនៅក្នុងបងប្អូនដែរ។ នោះហើយជាហេតុផលដែលលោក យ៉ាកុប អាចប្រាប់យើងឲ្យ «កាលណា [យើង] មានសេចក្ដីល្បួងផ្សេងៗ នោះ [យើង] ត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ...[ដើម្បីឲ្យ] បានធ្វើការឲ្យសម្រេចពេញលេញចុះ ដើម្បីឲ្យ [យើង] បានគ្រប់លក្ខណ៍ ហើយពេញខ្នាតឥតខ្វះអ្វីឡើយ» (យ៉ាកុប ១:២, ៤)។ ប៉ុន្តែ ដើម្បីឲ្យភាពចាស់ទុំបែបនេះអាចកើតឡើងក្នុងជីវិតរបស់បងប្អូនបាន នោះបងប្អូនត្រូវតែជ្រើសរើសរាប់ស្ថានភាពរបស់ខ្លួនជាការល្អប្រសើរ ជំនួសឲ្យការជូរចត់វិញ។ ជម្រើសគឺជាភាពខុសគ្នារវាងស្ថានភាពទាំងពីរនេះ។
តើទុក្ខលំបាករបស់បងប្អូនអាចក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់ ដើម្បីជួយឲ្យបងប្អូនមានការរីកចម្រើន និងមានភាពចាស់ទុំក្នុងនាមជាបុគ្គល និងជាសិស្សតាមវិធីណាបានខ្លះ? តើការសម្រេចចិត្តរបស់បងប្អូនអាចបង្ហាញថា បងប្អូននឹងក្លាយទៅជាមនុស្សបែបណាតាមរយៈការល្បងល និងការល្បួងក្នុងជីវិតនេះដោយរបៀបណា?
គ្មាននរណាម្នាក់ចង់ជួបទុក្ខលំបាកឡើយ ប៉ុន្តែទុក្ខលំបាកគឺជាការពិតមួយដែលកើតឡើងនៅក្នុងជីវិតយើង។ យើងអាចប្រកែកចំពោះទុក្ខលំបាកនេះ ហើយយើងអាចសោកសៅចំពោះវាបាន ប៉ុន្តែយើងមិនអាចរត់គេចចេញពីវាបានឡើយ។ ប៉ុន្តែ នោះក៏មិនមែនមានន័យថា យើងត្រូវតែបោះបង់វាចោលដែរ។
សូមឲ្យទុក្ខលំបាករបស់បងប្អូនមានប្រសិទ្ធភាព ដោយសួរនូវសំណួរទាំងប្រាំនេះ។ នោះបងប្អូនប្រហែលជានឹងភ្ញាក់ផ្អើលអំពីរបៀបដែលបងប្អូនយល់ និងមានបទពិសោធន៍ចំពោះទុក្ខលំបាកផ្សេងៗ ក្នុងជីវិតរបស់បងប្អូនខុសពីមុនជាមិនខាន។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។