«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»

ទ្រង់មានព្រះបន្ទូលទៅគាត់ម្តងទៀតថា «ស៊ីម៉ូន កូនយ៉ូណាសអើយ តើស្រឡាញ់ខ្ញុំឬអី?» គាត់ទូលឆ្លើយថា «ព្រះករុណាវិសេសព្រះអម្ចាស់ ទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ»។ ទ្រង់មានព្រះបន្ទូលទៅគាត់ថា «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ» (យ៉ូហាន ២១:១៦)។
បទគម្ពីរ ហៅមនុស្សគ្រប់គ្នាឲ្យមកដឹកនាំតាមរបៀបផ្សេងៗគ្នា។ មនុស្សជាតិ ត្រូវបានបង្កើតឡើងមក ឲ្យគ្រប់គ្រង មានអំណាច និងមានទទួលខុសត្រូវ ចំពោះស្នាមព្រះហស្ដរបស់ផងទ្រង់ (លោកុប្បត្ដិ ១)។ ឪពុកម្តាយ ត្រូវតែដឹកនាំកូនចៅរបស់ពួកគេ (ចោទិយកថា ៦) ស្វាមី ត្រូវតែដឹកនាំប្រពន្ធរបស់ខ្លួន (១ពេត្រុស ៣) ស្ត្រីវ័យចំណាស់ៗ ត្រូវតែផ្តល់យោបល់ និងដឹកនាំស្ត្រីវ័យក្មេងៗ (ទីតុស ២) ឯគ្រូគង្វាល ត្រូវតែដឹកនាំក្រុមជំនុំរបស់ខ្លួនផងដែរ (១ធីម៉ូថេ ៣; ទីតុស ១)។ មិនថាអ្នកជាសិស្សសាលាព្រះគម្ពីរ ឬក៏ជាអ្នកម្ដាយ ដែលនៅតែផ្ទះនោះទេ គ្រប់គ្នាត្រូវបានដាស់តឿនឲ្យដឹកនាំតាមបែបព្រះគម្ពីរ ដើម្បីបំពេញសម្រេចទំនួលខុសត្រូវនៃការដឹកនាំ ដែលបានតាំងឡើងដោយព្រះជាម្ចាស់។
នៅក្នុងសង្គមនៃលោកីយ៍នេះ អ្នកដឹកនាំដែលគេឲ្យតម្លៃខ្លាំង ជាទូទៅខ្នះខ្នែង ចង់បានខ្លាំង និងមានមហិច្ឆតា។ ពួកគេជាមនុស្សដែលមានចក្ខុវិស័យ មានសមត្ថភាពបញ្ឆេះ និងជំរុញទឹកចិត្តអ្នកដទៃ។ ពួកគេមានគោលដៅច្បាស់លាស់ និងភ្លឺស្វាង ហើយពួកគេថែមទាំងដឹងពីរបៀបដែលធ្វើឲ្យគោលដៅទាំងនោះ ក្លាយជាការពិតផងដែរ។ គុណសម្បត្តិដែលរៀបរាប់ទាំងអស់នេះ សុទ្ធតែមានប្រយោជន៍ទាំងអស់ ប៉ុន្តែវាចាកឆ្ងាយពីធាតុផ្សំដ៏សំខាន់បំផុតនៃភាពជាអ្នកដឹកនាំតាមបែបព្រះគម្ពីរ—ពោលគឺការបម្រើ។
សាវ័ក ប៉ុល បានទូន្មានពួកអ្នកក្រុងថែស្សាឡូនីចឲ្យរាប់អានដល់ «ពួកអ្នកដែលខំធ្វើកិច្ចការក្នុងពួកអ្នករាល់គ្នា និងពួកអ្នកដែលនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយនឹងពួកអ្នកដែលទូន្មានដែរ ដើម្បីឲ្យបានរាប់អានជាខ្លាំង ចំពោះពួកអ្នកយ៉ាងនោះ ដោយសេចក្តីស្រឡាញ់ ដោយព្រោះការដែលគេធ្វើ» (១ថែស្សាឡូនីច ៥:១២-១៣)។ នៅកន្លែងផ្សេងទៀត សាវ័ក ប៉ុល បានទូន្មានទៀតថា ពួកអ្នកក្រុងកូរិនថូស ត្រូវតែចុះចូលនឹងពួកអ្នកដែល «បានតាំងខ្លួនគេ សម្រាប់នឹងបម្រើពួកបរិសុទ្ធ» (១កូរិនថូស ១៦:១៥-១៦)។
សូមកត់សម្គាល់ពាក្យត្រង់នេះ៖ ការងារ កិច្ចការ និងការបម្រើ។ ដោយសារតែការបម្រើរបស់ពួកគេ ទើបពួកគេត្រូវបានគេបម្រើវិញ។ គំនិតនៃអ្នកដឹកនាំដែលក្លាយជាអ្នកបម្រើម្នាក់ គឺមានន័យច្បាស់ជាងនៅក្នុងវាក្យសព្ទសម័យបច្ចុប្បន្ននេះ។ យើងបម្រើតែបបូរមាត់ក្នុងរបៀបជាពាក្យដូចជា «អ្នកបម្រើសាធារណៈ» ដោយមិនបង្ហាញពីទឹកតាងយ៉ាងពេញលេញនូវអត្ថន័យដើមសោះ។
ខគម្ពីរបីកន្លែងផ្សេងគ្នា ដែលព្រះយេស៊ូវមានបន្ទូលថា «បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបម្រើគេទាំងអស់ដែរ (ម៉ាកុស ៩, ១០; លូកា ២២)។ អ្នកដឹកនាំល្អ ត្រូវតែក្លាយជាអ្នកបម្រើជាមុនសិន! នេះហើយ គឺជាអ្វីដែលព្រះយេស៊ូវកំពុងធ្វើ នៅពេលដែលទ្រង់មានបន្ទូលទៅសាវ័ក ពេត្រុសថា ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
នៅក្នុងន័យនេះ ព្រះយេស៊ូវ ផ្តល់នូវលក្ខណសម្បត្តិបីយ៉ាងស្ដីពីភាពជាអ្នកដឹកនាំ៖
ត្រង់ចំណុចនេះ ព្រះយេស៊ូវមិនមែនកំពុងតែមានបន្ទូល អំពីសេចក្ដីស្រឡាញ់ចំពោះនរណាម្នាក់នោះទេ។ សេចក្ដីស្រឡាញ់ចំពោះមនុស្សទូទៅ គឺជារឿងសំខាន់មិនអាចប្រកែកបាន ក្នុងការដឹកនាំព័ន្ធកិច្ច តែនោះមិនមែនជាអ្វីដែលទ្រង់ចង់សំដៅទៅនោះទេ ព្រោះនៅក្នុងបទសន្ទនារវាងព្រះយេស៊ូវ ជាមួយនឹងសាវ័ក ពេត្រុស ទ្រង់បានសួរគាត់បីដងថា «តើអ្នកស្រឡាញ់ខ្ញុំទេ?»
ការជំរុញទឹកចិត្ត និងបាតគ្រឹះនៃភាពជាអ្នកដឹកនាំតាមបែបព្រះគម្ពីរ គឺជាសេចក្តីស្រឡាញ់ ចំពោះព្រះជាម្ចាស់ហ្នឹងហើយ។ សេចក្តីស្រឡាញ់នេះ ត្រូវតែជាទី១ និងសំខាន់បំផុត នៅក្នុងជីវិតជាអ្នកដឹកនាំ។ «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» (ម៉ាថាយ ២២:៣៧)។ អ្វីៗគ្រប់យ៉ាង គឺផ្ដើមចេញពីសេចក្ដីស្រឡាញ់ដ៏លើសលប់ ចំពោះព្រះជាម្ចាស់នេះឯង។ សេចក្តីស្រឡាញ់ គឺជាកម្លាំងជំរុញសម្រាប់ការបម្រើព្រះ និងអាណាចក្ររបស់ទ្រង់។ សេចក្តីស្រឡាញ់រវាងមនុស្សនឹងមនុស្ស អាចនាំមកនូវការឈឺចាប់ ការប្រឹងប្រែង និងការខកបំណង ប៉ុន្តែសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ នឹងដកនូវទ្រនិចនៃការខកចិត្តចេញវិញ។
ប្រសិនបើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ គឺជាបេះដូង និងជាព្រលឹងនៃភាពជាអ្នកដឹកនាំតាមបែបព្រះគម្ពីរ នោះការធ្វើជាគំរូ គឺសរសៃឈាមធំរបស់បេះដូងហើយ។ រាល់លើកដែលព្រះយេស៊ូវសួរសាវ័ក ពេត្រុស ថា «តើអ្នកស្រឡាញ់ខ្ញុំទេ?» ទ្រង់តែងតែទូន្មានសាវ័ក ពេត្រុស ភ្លាមៗដើម្បីបញ្ជាក់ពីការនេះគឺថា «បើអ្នកស្រឡាញ់ខ្ញុំ ចូរឃ្វាលចៀមរបស់ខ្ញុំផង»។ សាវ័ក ពេត្រុស ស័ក្ដិសមធ្វើការនេះ ដោយគាត់ធ្វើជាគំរូ។ គួរឲ្យកត់សម្គាល់ គាត់ធ្វើដូច្នោះមែន!
ភាពបរិសុទ្ធគឺជាដៃគូដ៏មានអំណាច និងមានសារៈសំខាន់ ក្នុងការប្រកាសដំណឹងល្អ។ សាវ័ក ពេត្រុស គឺជាគំរូនៃភាពជាអ្នកដឹកនាំដែលបម្រើ។ គាត់បានបង្ហាញសេចក្តីស្រឡាញ់របស់គាត់ ចំពោះព្រះគ្រីស្ទដោយកាន់តាមបញ្ញត្តិរបស់ទ្រង់ (យ៉ូហាន ១៤:១៥)។ ជីវិតរបស់គាត់ មិនត្រឹមតែប្រកាសដំណឹងល្អប៉ុណ្ណោះទេ គាត់ថែមទាំងធ្វើជាគំរូពីដំណឹងល្អទៀតផង។ ប្រសិនបើការនេះនៅជាមួយនឹងសាវ័ក ពេត្រុស នោះវាក៏គួរនៅជាមួយនឹងយើងផងដែរ។
ជីវិតរស់នៅក្នុងភាពបរិសុទ្ធ នឹងធ្វើឲ្យដំណឹងល្អកាន់តែមើលឃើញឡើង មិនគ្រាន់តែស្តាប់ឮប៉ុណ្ណោះនោះទេ។ ពួកព្យួរីតិនម្នាក់ (Puritan) បានលើកឡើងដូច្នេះថា៖ «ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ»។
ទឹកចិត្តនៃអ្នកដឹកនាំដែលបម្រើ ត្រូវតែហ៊ានលះបង់ជីវិត។ ព្រះយេស៊ូវបានបន្តការសន្ទនារបស់ទ្រង់ជាមួយ សាវ័ក ពេត្រុស ដោយមានបន្ទូលថា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង ទ្រង់មានព្រះបន្ទូលដូច្នេះ ដើម្បីនឹងបង្ហាញពីបែបយ៉ាងណា ដែលគាត់ត្រូវស្លាប់ ប្រយោជន៍ដើម្បីនឹងលើកតម្កើងព្រះ កាលទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏ប្រាប់គាត់ថា ចូរមកតាមខ្ញុំចុះ» (យ៉ូហាន ២១:១៨-១៩)។ ដោយចាប់ផ្ដើមជាមួយនឹងឃ្លា «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា» ព្រះយេស៊ូវ គឺកំពុងតែប្រកាសយ៉ាងម៉ឺងម៉ាត់ អំពីគន្លងនៃព័ន្ធកិច្ចថ្មីរបស់សាវ័ក ពេត្រុស—ពោលគឺគ្រោះថ្នាក់ដែលមិននឹកស្មានដល់ ទំនួលខុសត្រូវដ៏វែងឆ្ងាយ និងការរងទុក្ខដោយព្រោះជំនឿ។ សាវ័ក ពេត្រុស នឹងត្រូវលះបង់ជីវិតខ្លួនឯង ចំពោះផែនការរបស់ព្រះជាម្ចាស់មួយនេះ។
ពាក្យបង្គាប់បញ្ជានេះ សរសេរជាទម្រង់បច្ចុប្បន្នកាល «ចូរមកតាមខ្ញុំ» និយាយមួយបែបទៀត «បើអ្នកពិតជាស្រឡាញ់ខ្ញុំ អ្នកត្រូវតែមកតាមខ្ញុំ»។ នៅពេលដែលព្រះយេស៊ូវចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានហៅសាវ័ក ពេត្រុស ឲ្យមកតាមទ្រង់ដើម្បី «ធ្វើជាអ្នកនេសាទមនុស្ស» (ម៉ាកុស ១:១៧) នៅត្រង់ចំណុចហ្នឹង ព្រះយេស៊ូវចង់បង្ហាញការត្រាស់ហៅនេះឲ្យកាន់តែស៊ីជម្រៅ—ពោលគឺការត្រាស់ហៅដែលលះបង់ជីវិតខ្លួន លះកាត់ចិត្តខ្លួនឯង និងភាពស្មោះត្រង់ និងភក្តីភាព ដែលគ្មានដែនកំណត់។ ប្រហែលជាមួយសតវត្សមុននេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក វ៉ូដ្រូ វិលសឹន (Woodrow Wilson) បានគូសបញ្ជាក់ថា «ភក្ដីភាពគ្មានន័យសោះឡើយ លុះត្រាតែមានគោលការណ៍ដាច់ខាតនៃការបូជាជីវិតខ្លួនចេញពីជម្រៅបេះដូង»។ នោះគឺជាអ្វីដែលព្រះយេស៊ូវចង់បានពីអ្នកណាក៏ដោយដែលតាមទ្រង់ ដោយនិយាយដោយបន្ទាបខ្លួនថា ព្រះករុណាវិសេស ព្រះជាម្ចាស់ ចំពោះការផ្តល់ឲ្យនូវអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។
ភាពជាអ្នកដឹកនាំតាមបែបព្រះគម្ពីរ ពឹងផ្អែកលើភាពជាអ្នកបម្រើ ដែលត្រូវបានជំរុញដោយសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់ រស់នៅធ្វើជាគំរូដោយបន្ទាបខ្លួន និងពោរពេញទៅដោយទឹកចិត្តនៃការលះកាត់ចិត្តខ្លួនឯង។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។