បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?
បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ? លោកគ្រូ ចន ហាភ័រ(John Harper) គឺជាអ្នកផ្សាយដំណឹងល្អ នៅពេលដែលកប៉ាលទីតានិចកំពុងតែលិចទៅបាតសមុទ្រ។
លោកគ្រូ ចន ហាភ័រ ជាអ្នកបម្រើព្រះ មកពីប្រទេសស្កត់ឡង់។ កាលនោះ គាត់កំពុងធ្វើដំណើរតាមសមុទ្រ ទៅចែកចាយព្រះបន្ទូល រយៈពេល៣ខែ នៅព្រះវិហារមូឌី ក្នុងទីក្រុងឈីកាហ្គោ។ លោកគ្រូ ហាភ័រមិនបានដឹងទេថា នឹងមានរឿងអ្វីកើតឡើង ពេលដែលគាត់ និងកូនស្រីរបស់គាត់ អាយុ៦ឆ្នាំ បោះជំហានចូលទៅក្នុងកប៉ាល់ទីតានិច។ គាត់គ្រាន់តែដឹងថា គាត់ស្រឡាញ់ព្រះយេស៊ូវ ហើយមានចិត្តឆេះឆួលចង់ឲ្យអ្នកដទៃបានស្គាល់ព្រះអង្គ។
នៅពេលដែលកប៉ាល់ទីតានិចបុកផ្ទាំងទឹកកក ក្នុងខែមេសា ឆ្នាំ១៩១២ ហើយចាប់ផ្តើមលិចចូលទៅក្នុងសមុទ្រលោកគ្រូគង្វាល ចន ហាភ័រ បានឲ្យកូនស្រីគាត់ចូលអង្គុយក្នុងទូកសុវត្ថិភាព ខណៈពេលដែលកប៉ាល់ទីតានិចមិនមានទូកសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់អ្នកដំណើរទាំងអស់។ គាត់ក៏បានប្រគល់អាវសុវត្ថិភាពរបស់គាត់ ឲ្យទៅអ្នកដំណើរម្នាក់ដែលគ្មានអាវសុវត្ថិភាព ហើយក៏បានផ្សាយដំណឹងល្អដល់អ្នកណាដែលមានចិត្តចង់ស្តាប់។
ក្រោយមក កាសែតក៏បានចុះផ្សាយថា ពេលដែលគាត់កំពុងចែកអាវសុវត្ថិភាព ដល់អ្នកដំណើរដែលនៅក្បែរគាត់ គាត់ក៏បានស្រែកឮៗថា “សូមឲ្យស្រ្តី ក្មេងៗ និងអ្នកមិនទាន់បានទទួលសេចក្តីសង្រ្គោះឡើងទូកមុនគេ”។ លោកគ្រូហាភ័រក៏បានចែកចាយអំពីព្រះយេស៊ូវ ទៅដល់មនុស្សនៅជុំវិញគាត់ រហូតដល់ដង្ហើមចុងក្រោយ។ គាត់បានស្ម័គ្រចិត្តលះបង់ជីវិតរបស់គាត់ ដើម្បីឲ្យអ្នកដទៃអាចមានជីវិតរស់។
ខណៈពេលដែលកប៉ាល់ទីតានិចកំពុងតែលិច ដោយមានមនុស្សរាប់រយនាក់កំពុងរង់ចាំការជួយសង្រ្គោះ ដែលមិនទំនងជានឹងកើតមាន តែលោកគ្រូហាភ័របានហែលទឹកទៅសួរគេម្តងម្នាក់ៗថា តើពួកគេបានទទួលជឿព្រះយេស៊ូវហើយឬនៅ។ មានពេលមួយនោះ លោកគ្រូហាភ័រក៏បានចូលទៅជិតអ្នកដំណើរម្នាក់ដែលកំពុងអណ្តែតនៅលើបន្ទះឈើ ហើយក៏បានលើកទឹកចិត្តបុរសនោះឲ្យទទួលជឿព្រះគ្រីស្ទ។
បួនឆ្នាំក្រោយមក នៅទីក្រុងអនតារីយ៉ូ ប្រទេសកាណាដា គេបានរៀបចំឲ្យមានការជួបជុំគ្នាសម្រាប់អ្នកដែលបានរួចជីវិត ក្នុងឧប្បត្តិហេតុលិចកប៉ាល់ទីតានិច។ នៅពេលនោះ មានបុរសម្នាក់បានប្រាប់គេថា គាត់ជា “មនុស្សចុងក្រោយបំផុត ដែលលោកគ្រូហាភ័រនាំឲ្យទទួលជឿព្រះ”។ យុវជននោះមានឈ្មោះ អាគីឡា វែប(Aguilla Webb)។ គាត់បានក្រោកឈរ ហើយក៏បានចែកចាយទីបន្ទាល់យ៉ាងដូចនេះថា ៖
“ខ្ញុំជាអ្នកដែលបានរួចផុតពីសេចក្តីស្លាប់ នៅពេលកប៉ាល់ទីតានិចលិចក្នុងទឹកសមុទ្រ។ ពេលដែលខ្ញុំកំពុងរសាត់អណ្តែតម្នាក់ឯង នៅលើផ្ទៃទឹក នៅយប់ដ៏រន្ធត់នោះ ទឹករលកក៏បានបក់នាំលោកគ្រូចន ហាភ័រ មកក្បែរខ្ញុំ។
គាត់សួរខ្ញុំថា “តើលោកបានទទួលសេចក្តីសង្រ្គោះហើយឬនៅ?”
ខ្ញុំថា “ទេ ខ្ញុំមិនបានទទួលសេចក្តីសង្រ្គោះទេ”។ គាត់ក៏បានតបថា “សូមលោកទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ លោកនឹងបានសង្រ្គោះរួចពីបាប”។
ទឹករលកបានបក់នាំគាត់ចេញទៅបាត់ តែចម្លែកណាស់ ដែលមួយសន្ទុះក្រោយមក វាក៏បានបក់នាំគាត់មករកខ្ញុំទៀត គាត់សួរខ្ញុំទៀតថា “ឥឡូវនេះ លោកបានទទួលសេចក្តីសង្រ្គោះហើយឬនៅ?”
ខ្ញុំក៏បានឆ្លើយថា “ទេ ខ្ញុំសូមនិយាយដោយស្មោះត្រង់ ខ្ញុំមិនបានទទួលជឿព្រះរបស់លោកទេ”។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
គាត់ក៏បាននិយាយដូចមុនទៀតថា “សូមលោកទទួលជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ លោកនឹងបានសង្រ្គោះរួចពីបាប”។ បន្តិចក្រោយមក គាត់ក៏បានលិចចុះទៅក្នុងទឹកសមុទ្របាត់ ហើយខ្ញុំនៅតែអណ្តែតនៅលើផ្ទៃទឹក មានជម្រៅជាង៣ពាន់ម៉ែត្រ។ ខ្ញុំក៏បានទទួលជឿព្រះយេស៊ូវនៅយប់នោះឯង។
ខ្ញុំជាមនុស្សចុងក្រោយ ដែលលោកគ្រូចន ហាភ័របាននាំឲ្យទទួលជឿព្រះយេស៊ូវ។
រឿងនេះបានធ្វើឲ្យយើងនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ដែលក្នុងនោះគាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យផ្សាយដំណឹងល្អ ដោយចិត្តឆេះឆួល និងការលះបង់ផងដែរ។ សាវ័កប៉ុលក៏បានបង្រៀនលោកធីម៉ូថេ ឲ្យចែកចាយព្រះបន្ទូល ដោយមានចិត្តអត់ធ្មត់ និងការទទូចជំរុញ (២ធីម៉ូថេ ៤:១-២) ដោយទុកចិត្តថា ព្រះទ្រង់គង់នៅជាមួយយើងគ្រប់ពេលវេលា ហើយព្រះអង្គនឹងយាងមកវិញយ៉ាងពិតប្រាកដ។ គាត់ក៏បានរំឭកគ្រូអធិប្បាយវ័យក្មេងរូបនេះ ឲ្យនៅតែបន្តផ្តោតចិត្តទៅលើការផ្សាយព្រះបន្ទូល ទោះមានអ្នកខ្លះបដិសេធន៍មិនព្រមទទួលព្រះយេស៊ូវក៏ដោយ(ខ.៣-៥)។
ពេលវេលាដែលយើងមាន នៅលើផែនដីនេះមានកំណត់ ដូចនេះ ចូរយើងប្រើពេលវេលាឲ្យមានប្រយោជន៍។ ខណៈពេលដែលយើងប្រកាសថា “ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ!”(ខ.៦-៨) យើងអាចទុកចិត្តថា ព្រះទ្រង់បានរៀបចំកន្លែងទុកឲ្យយើង នៅស្ថានសួគ៌ហើយ គឺដូចដែលព្រះអង្គបានរៀបចំទុកឲ្យសាវ័កប៉ុល និងលោកហាភ័រផងដែរ។
មុនពេលលោកគ្រូ ហាភ័រលាចាកលោក គាត់មានសេចក្តីប្រាថ្នា សូមឲ្យខ្លួនគាត់អាចនាំសេចក្តីសង្ឃឹមដល់មនុស្សដែលកំពុងអស់សង្ឃឹម។ តើយើងមានសេចក្តីប្រាថ្នាដូចម្តេចដែរ ក្នុងពេលដែលយើងនៅមានជីវិតនៅឡើយ? ក្នុងពេលមានវិបត្តិ ក៏ដូចជាពេលសុខស្រួល តើយើងនាំគេឲ្យស្គាល់ព្រះ ដែលអាចជួយសង្រ្គោះមនុស្សឲ្យរួចពីបាប អស់កល្បជានិច្ចឬទេ? ការធ្វើបន្ទាល់របស់លោកហាភ័រ ជាលើកចុងក្រោយ គឺបានក្រើនរំឭកយើង ឲ្យផ្សាយដំណឹងល្អដល់មនុស្ស ដែលកំពុងលិចលង់នៅក្នុងអំពើបាប។
Sources
English that has been adapted:
https://docs.google.com/document/d/1NPvYbos8yzvX2HONzwHON0vcP9boo2p9aCugh2ES0jc/edit?pli=1&tab=t.0
Khmer YouTube:
https://www.youtube.com/watch?v=C9DkRsrkOYM
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។