គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់...ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។

ជាក់ស្ដែង ខ្ញុំធ្វើការងារនៅផ្ទះរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានធ្វើការឲ្យបានគ្រប់ម៉ោងតាមដែលខ្ញុំគួរធ្វើទេ។ ពេលខ្លះ ខ្ញុំបើកកុំព្យូទ័ររបស់ខ្ញុំទុកចោល ខណៈពេលដែលខ្ញុំមិនបានធ្វើការងារសោះ។ តើមានរបៀបណាដែលខ្ញុំអាចបង្ហាញអំពីភាពស្មោះត្រង់នៃពេលវេលាណាដែលខ្ញុំមិនបានធ្វើការ? ហើយតើមានរបៀបណាដែលខ្ញុំអាចធ្វើឲ្យបានប្រសើរជាងមុនសម្រាប់ពេលវេលាទៅមុខទៀត?
សំណួរមួយនេះបានបញ្ជាក់បង្ហាញពីផ្នែកមួយដែលគេមិនសូវមានការពិភាក្សាក្នុងដំណើរការស្វែងរកតុល្យភាពនៃជីវិតនៅកន្លែងការងារ។ មានអ្នកជំនាញការងារជាច្រើនកំពុងតែស្វែងរកអ្វីដែលគេយល់ឃើញថាជាសមាមាត្រការងារទៅនឹងលំហែ ហើយនិងលំហូរសមស្របនៃការងារ។ កន្លែងបញ្ចេញមតិយោបល់មានយ៉ាងជោគជាំដោយមាតិកាអំពីសារៈសំខាន់នៃការឈប់សម្រាក ហើយជៀសវាងពីការធ្វើការ១០ម៉ោងក្នុងមួយថ្ងៃ និងការប្រើប្រាស់ថ្ងៃឈប់សម្រាករបស់យើងឲ្យអស់ៗ។
ខណៈពេលដែលមានការពិភាក្សាជាច្រើនអំពីរបៀបគេចចេញពីការធ្វើការងារហួសកម្លាំង ជាញឹកញយយើងមិនសូវបានគិតពិចារណាអំពីតើយើងគួរធ្វើរបៀបបំពេញការធ្វើការដែលយើងមិនបានធ្វើគ្រប់ តាមម៉ោងកំណត់។ ចូរយើងស្វែងយល់អំពីរបៀបដែលអាចស្ទង់មើលស្ថានភាពហើយ និងរបៀបគោរពតាមទស្សនៈព្រះគម្ពីរអំពីក្រមសីលធម៌នៃការធ្វើការ។
ខ្ញុំធ្លាប់បានធ្វើការឲ្យក្រុមហ៊ុនដាច់ស្រយាលមួយដែលឲ្យតម្លៃលើការមានទំនុកចិត្ត និងស្វ័យភាព។ គេមិនបានមកគ្រប់គ្រងលើឡើយ។ និយោជិតទទួលការអនុញ្ញាតពេញលេញឲ្យចាកចេញពីការការិយាល័យនៅផ្ទះរបស់គេ ដើម្បីបំពេញកាតព្វកិច្ចផ្ទាល់ខ្លួន ការដើរមួយភ្លែតជុំវិញផ្ទះ បង្ហើយការបោកខោអាវ ឬក៏ការទៅទទួលកូនចេញពីសាលារៀន។ ប្រសិនបើប្រតិទិនទាន់បច្ចុប្បន្នភាព ហើយតារាងការងារស្ថិតនៅក្នុងភាពសមស្រប នោះវាមិនមានអ្វីត្រូវព្រួយបារម្ភឡើយ។ ខណៈពេលដែលសូម្បីតែមានការឈប់សម្រាកដូចនេះ និយោជិតភាគច្រើនធ្វើការបានយ៉ាងល្អ ទៅតាមម៉ោងការងារ ដែលបានរំពឹងទុកសមស្របសម្រាប់មុខតំណែងប្រាក់ខែរបស់គេ។
នេះផ្ទុយស្រឡះពីបទពិសោធន៍របស់ខ្ញុំ ខ្ញុំមានមិត្តម្នាក់ដែលគាត់ធ្វើការងាររបស់គាត់នៅផ្ទះដែរ ហើយកន្លែងធ្វើការរបស់គាត់បានរំពឹងទុកថា គាត់ត្រូវកត់ត្រាយ៉ាងជាក់លាក់សម្រាប់គ្រប់នាទីចេញចូលនៃម៉ោងការងាររបស់គាត់។ គ្រប់ទាំងការចុចប៊ូតុងក្តារចុចទាំងអស់របស់គាត់ត្រូវមានការត្រួតពិនិត្យពីកន្លែងការងារ។ ខ្ញុំ ហើយនិងមិត្តខ្ញុំ យើងទាំងពីរនាក់សុទ្ធតែជាអ្នកធ្វើការយ៉ាងសកម្ម សម្រាប់និយោជករបស់យើង ទោះបីជាយើងស្ថិតនៅក្រោមការរំពឹងទុកផ្សេងៗពីគ្នាក៏ដោយ។
ដើម្បីជៀសវាងពីការលួចបន្លំប្រាក់ឈ្នួល និងការរំលោភលើក្រមសីលធម៌ការងារ នោះវាពិតជាសំខាន់ណាស់ដែលលោកអ្នកយល់ពីកិច្ចព្រមព្រៀងរវាងអ្នក និងនិយោជករបស់អ្នក។ ប្រសិនបើលោកអ្នកជានិយោជិតធ្វើការគិតតាមម៉ោង នោះសូមគិតពិចារណាអំពីចំនួនម៉ោងដែលអ្នកបានព្រមព្រៀងធ្វើ និងការទទួលបានការទូទាត់ចុះ។ តើមានរបៀបណាដែលលោកអ្នកអាចកត់ត្រាម៉ោងទាំងនោះបាន? សូមកុំអល់អែកក្នុងការសួរសំណួរជាក់លាក់? និយោជកខ្លះចង់ឲ្យលោកអ្នកកត់ត្រាម៉ោងចេញសម្រាកពេលអ្នកសម្រាកទៅបន្ទប់ទឹក ខណៈដែលនិយោជកខ្លះទៀតមិនចង់ឲ្យអ្នកកត់ត្រាម៉ោងចេញសម្រាកទេ លើកលែងតែការសម្រាកនោះអូសបន្លាយ លើសជាងម៉ោងដែលបានកំណត់ទុក។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ប្រសិនបើអ្នកធ្វើការទទួលបានជាប្រាក់ខែ នោះប្រហែលជាមិនមានការសង្កត់ធ្ងន់លើម៉ោងការងារសរុបរបស់អ្នកឡើយ គឺសង្កត់ធ្ងន់លើការបំពេញតាមលក្ខខណ្ឌដែលបានកំណត់មួយចំនួនវិញ។ ចូរសួរសំណួរទៅនិយោជករបស់អ្នកអំពីការរំពឹងទុកនៃកាលវិភាគការងារសម្រាប់ការងារទទួលជាប្រាក់ខែ។ តើលោកអ្នកអាចចេញពីកន្លែងធ្វើការ ដើម្បីទៅទិញឥវ៉ាន់មួយចំនួន នៅពេលថ្ងៃត្រង់នៅក្នុងថ្ងៃដែលអ្នកកំពុងធ្វើការបានឬក៏អត់? តើស្ថិតនៅក្នុងកម្រិតណាដែលលោកអ្នកចាំបាច់ត្រូវប្រើប្រាស់ថ្ងៃឈប់សម្រាករបស់ខ្លួន?
លោកអ្នកត្រូវតែស្មោះត្រង់ជាមួយអ្នកដែលលោកអ្នកមានទំនួលខុសត្រូវនៅកន្លែងធ្វើការ។ មិនថាបទដ្ឋាននៃកន្លែងធ្វើការរបស់អ្នកបែបណាទេ ព្រះជាម្ចាស់បានត្រាស់ហៅគ្រីស្ទបរិស័ទទាំងអស់ឲ្យរស់នៅក្នុងភាពស្មោះត្រង់ (កូឡុស ៣:៩)។ ក្នុងនាមជាអ្នកជំនាញ យើងត្រូវតែធ្វើការដោយភាពស្មោះត្រង់ (សុភាសិត ១១:៣)។ នេះជាឧទាហរណ៍មួយចំនួនទាក់ទងនឹងទិដ្ឋភាពនេះ៖
គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់។ នៅផ្នែកម្ខាងទៀត បុគ្គលិកដែលធ្វើការនៅទីដាច់ស្រយាល សហគ្រិន ឬក៏គ្រូគង្វាលប្រហែលជាអាចមានកាលវិភាគមិនសូវតឹងរ៉ឹង ហើយអាចមានសេរីភាពច្រើនជាងនៅក្នុងអំឡុងម៉ោងការងារ។
ចុះចំណែកលោកអ្នកវិញ? លោកអ្នកប្រហែលជាធ្វើការដោយស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងលំអិត ឬក៏ប្រហែលជាលោកអ្នកអាចធ្វើអ្វីក៏បានដោយមិនខំលាក់ ហើយក៏នឹងគ្មានអ្នកណាម្នាក់ដឹងក៏ថាបាន។ មិនថាលោកអ្នកនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏ព្រះជាម្ចាស់បានហៅលោកអ្នកត្រូវឲ្យធ្វើការដោយខំ ហើយឲ្យប្រឆាំងជាមួយភាពខ្ជិលច្រអូស (២ថែស្សាឡូនិច ៣:១០-១១)។ ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។
កាលខ្ញុំនៅជាកុមារម្នាក់ ខ្ញុំនៅចាំបានអំពីការរៀនថា ព្រះជាម្ចាស់អាចទតឃើញអ្វីដែលខ្ញុំធ្វើ ទោះបីជាខ្ញុំនៅក្នុងបន្ទប់តែម្នាក់ឯងក៏ដោយ (សុភាសិត ១៥:៣)។ ព្រះអង្គអាចទតឃើញថា ខ្ញុំបានលាក់គ្រប់របស់របររបស់ខ្ញុំនៅក្រោមគ្រែ ជំនួសឲ្យការសម្អាតបន្ទប់របស់ខ្ញុំតាមបង្គាប់របស់ម្តាយខ្ញុំ។ ឥឡូវនេះ ខ្ញុំជាមនុស្សពេញវ័យ ហើយព្រះជាម្ចាស់ក៏នៅតែទតឃើញខ្ញុំដដែល។ ទ្រង់ជ្រាបអំពីអ្វីដែលខ្ញុំធ្វើ ទាក់ទងនឹងពេលវេលាការងាររបស់ខ្ញុំ។
ការចងចាំអំពីព្រះវត្តមានព្រះជាម្ចាស់មិនមែនជាល្បិច ដើម្បីបំភ័យទេ ប៉ុន្តែគឺជាការរម្លឹកថា យើងមិនមែនជាកម្មសិទ្ធរបស់ខ្លួនទេ តែគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់វិញ (១កូរិនថូស ៦:១៩)។ ក្នុងនាមជាគ្រីស្ទបរិស័ទដែលមានភាពចាស់ទុំ ដាច់ខាតយើងមិនត្រូវភ្លេចឡើយថា យើងមានទំនួលខុសត្រូវនៅចំពោះព្រះជាម្ចាស់ នៅគ្រប់អ្វីៗដែលយើងធ្វើ។
ព្រះជាម្ចាស់មិនដែលមើលរំលងការងាររបស់យើងទេ ទោះបីជាអ្នកគ្រប់គ្រងការងាររបស់យើងមិននៅការិយាល័យនៅផ្ទះរបស់យើងក៏ដោយ។ នៅពេលដែលយើងធ្វើការងារយ៉ាងសកម្មសម្រាប់អ្នកគ្រប់គ្រងការងាររបស់យើង ក្រុមការងាររបស់យើង និងអង្គការរបស់យើង នោះយើងត្រូវតែចងចាំថា យើងធ្វើការយ៉ាងអស់អំពីចិត្តសម្រាប់ព្រះជាម្ចាស់ (កូឡុស ៣:២៣)។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។