ព្រះអង្គអាចនាំនូវដំណោះស្រាយមកកាន់ការខ្វែងគំនិតគ្នានេះបាន ហើយស្តាឡើងវិញនូវទំនាក់ទំនងក្នុងជីវិតនេះ—ដូចជាជាមួយសាវ័ក ប៉ុល និងលោក ម៉ាកុស—ឬទ្រង់ក៏ប្រហែលជានឹងអាចរង់ចាំធ្វើឲ្យគ្រប់ទាំងកំហុសបានកែតម្រូវនៅពេលអនាគត ជូតគ្រប់ទាំងទឹកភ្នែក ព្យាបាលគ្រប់ទាំងជំងឺ ហើយផ្សះផ្សាគ្រប់ទាំងដួងចិត្ត គឺនៅពេលដែលយើងនឹងទៅនៅជាមួយព្រះអម្ចាស់អស់កល្បជានិច្ច ជាទ្រង់ដែលនឹងបង្កើតអ្វីគ្រប់យ៉ាងជាថ្មីឡើងវិញ (វិវរណៈ ២១:៣-៥)។

គ្រូគង្វាល និងអ្នកដឹកនាំនៃស្ថាប័នអង្គការដែលមានបទពិសោធន៍ច្រើនតែងតែជួបប្រទះជម្លោះ និងការខ្វែងគំនិតគ្នាជាមួយសមាជិកជាបុគ្គលិក ក្រុមចាស់ទុំ ឬក៏ជាមួយអ្នករួមការងារក្នុងព័ន្ធកិច្ច។ វាមានហេតុផលជាច្រើនសម្រាប់ជម្លោះដូចនេះ៖ ភាពជឿស៊ប់ខាងទេវវិទ្យា យុទ្ធសាស្ត្រ និងអាទិភាពនៃព័ន្ធកិច្ច រចនាប័ទ្មនៃភាពជាអ្នកដឹកនាំ ភាពខ្វះចន្លោះនៃការប្រាស្រ័យទាក់ទងគ្នា ទស្សនៈអំពីភាពជាគូកន និងមានចំណុចជាច្រើនទៀត។
ខណៈពេលដែលយើងអាចដោះស្រាយជម្លោះជាច្រើនបាន ដើម្បីរក្សា និងពង្រឹងភាពជាគូកនដៃគូក្នុងព័ន្ធកិច្ចក៏ដោយ ក៏ជារឿយៗការខ្វែងគំនិតគ្នាជំរុញឲ្យអ្នករួមការងារចែកផ្លូវគ្នាដែរ។
កណ្ឌគម្ពីរ កិច្ចការ ១៥:៣៦-៤១ បានរៀបរាប់អំពីការបញ្ចប់ភាពជាដៃគូយ៉ាងសំខាន់ និងបេសកកម្មដែលមានផលផ្លែជាច្រើននៃក្រុមជំនុំដំបូងរវាងលោក បាណាបាស និងសាវ័ក ប៉ុល៖ «ដូច្នេះ គេមានការទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុស ចុះសំពៅទៅឯកោះគីប្រុស តែ គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្ដាក់ក្នុងព្រះគុណនៃព្រះអម្ចាស់» (ខ៣៩-៤០)។
ការសញ្ជឹងគិតលើអត្ថបទនេះអាចផ្ដល់ជាមេរៀនសម្រាប់អ្នកដឹកនាំសព្វថ្ងៃនេះ ដែលប្រឈមមុខនឹងជម្លោះដ៏ពិបាកៗក្នុងព័ន្ធកិច្ច។
កណ្ឌគម្ពីរកិច្ចការបង្ហាញអំពីការមានដៃគូក្នុងព័ន្ធកិច្ចថាជាបទដ្ឋាន នៅក្នុងបរិបទនៃក្រុមជំនុំក្នុងតំបន់ និងបេសកកម្ម ដើម្បីលើកកម្ពស់សុខភាពក្រុមជំនុំ និងការរីកសាយភាយនៃដំណឹងល្អ។
ខណៈពេលដែល «មានមនុស្សសន្ធឹកបានចម្រើនដល់ព្រះអម្ចាស់» នៅក្នុងក្រុងអាន់ទីយ៉ូក លោក បាណាបាស បានកត់សម្គាល់ថា គាត់ត្រូវការអ្នករួមការងារដែលអាចទុកចិត្តបាន ដើម្បីជួយបង្រៀនដល់ពួកសិស្សដែលជឿថ្មី ដូច្នេះគាត់ក៏ធ្វើដំណើរទៅស្វែងរកលោក សូល ដើម្បីហៅឲ្យមកចូលរួមបង្រៀនជាមួយគាត់ (កិច្ចការ ១១:២៤-២៦)។ កំណត់ហេតុព្រះគម្ពីរបង្ហាញអំពីការសម្រេចចិត្តរបស់លោក បាណាបាស ក្នុងការចាប់ដៃគូជាមួយលោក សូល ដោយមានអំណោយផល។ ការនេះបានឆ្លុះបញ្ចាំងអំពីចរិតលក្ខណៈកោតខ្លាចព្រះជាម្ចាស់របស់លោក បាណាបាស និងភាពយូរអង្វែង និងផលផ្លែនៃព័ន្ធកិច្ចរបស់ពួកគេនៅក្រុងអាន់ទីយ៉ូក។
ក្រុមជំនុំអាន់ទីយ៉ូកបានបញ្ជូនអ្នកដឹកនាំជាច្រើនលើក ដើម្បីនាំយកជំនួយជួយដល់ពួកបរិសុទ្ធនៅស្រុកយូដា (ខ២៩-៣០) ហើយពួកសាវ័ក និងពួកចាស់ទុំនៅក្រុងយេរូសាឡឹមបានជ្រើសរើសមនុស្សមួយចំនួនយ៉ាងប្រុងប្រយ័ត្ន ដើម្បីនាំយកសំបុត្រដ៏សំខាន់ទៅកាន់អ្នកជឿ ដែលជាសាសន៍ដទៃ នៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា (១៥:២២-២៩)។ ផែនការនៃការបញ្ជូនលោក យូដាស និងលោក ស៊ីឡាស ពីក្រុមជំនុំក្រុងយេរូសាឡឹមទៅជាមួយសាវ័ក ប៉ុល និងលោក បាណាបាស ជាសញ្ញាបង្ហាញអំពីការឯកភាពគ្នារបស់ក្រុមជំនុំក្នុងការសម្រេចចិត្តនៃការប្រជុំក្រុមប្រឹក្សាក្រុងយេរូសាឡឹម («បានព្រមព្រៀងគ្នាយល់ឃើញ» ខ២៥) ហើយបានជំរុញការលើកទឹកចិត្ត ចម្រើនកម្លាំង និងសន្តិភាពពីក្រុមជំនុំ (ខ៣៣-៣៤)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ក្រោយមកទៀតសាវ័ក ប៉ុល បានត្រៀមក្នុងការបន្តដំណើរទៅកាន់ក្រុងអាថែនដោយបានទុកលោក ធីម៉ូថេ និងលោក ស៊ីឡាស ដោយគាត់មានព័ន្ធកិច្ចបន្ទាន់នៅឯស្រុកម៉ាសេដូន ហើយគាត់រំពឹងថាអ្នករួមការងារដ៏ជាទីទុកចិត្តរបស់គាត់នឹងមកចូលរួមជាមួយគាត់ឆាប់ៗ (១៧:១៤-១៥, ១៨:៥, ១ថែស្សាឡូនិច ៣:១-១០)។
គ្រូគង្វាល បេសកជន សាស្ត្រាចារ្យ និងអ្នកបម្រើក្នុងព័ន្ធកិច្ចជាច្រើនទៀតអាចបញ្ជាក់អំពីសារៈសំខាន់ដ៏សំខាន់នៃការមានដៃគូជាមួយអ្នកផ្សេង ដែលពាក់ព័ន្ធក្នុងកិច្ចការដំណឹងល្អ។ ជាញឹកញយ ការមានមិត្តភាពដ៏រឹងមាំក៏បានកើតឡើង នៅពេលដែលអ្នកជឿធ្វើការនៅក្បែរគ្នានៅក្នុងផ្កាភ្លើងនៃព័ន្ធកិច្ចបម្រើ ហើយទំនាក់ទំនងបែបនេះក៏ផ្តល់នូវការលើកទឹកចិត្តដែលត្រូវការចាំបាច់ និងឲ្យតម្លៃលើប្រសិទ្ធភាពកាន់តែខ្ពស់ជាងកិច្ចខិតខំប្រឹងប្រែងក្នុងព័ន្ធកិច្ចតែម្នាក់ឯង។
សាវ័ក ប៉ុល និងលោក បាណាបាស បានចែកផ្លូវគ្នាក្រោយពីពេលមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ហើយក៏នៅមានភាពជាដៃគូក្នុងព័ន្ធកិច្ចដ៏គួរឲ្យកត់សម្គាល់ជាច្រើនទៀត ក្នុងប្រវត្តិសាស្ត្រ បានបញ្ចប់ក្នុងលក្ខណៈស្រដៀងៗគ្នានេះដែរ។
ការខ្វែងគំនិតគ្នាអំពីគោលលទ្ធិនៃជំនឿ ចក្ខុវិស័យលើទេវវិទ្យា ឬយុទ្ធសាស្ត្រព័ន្ធកិច្ចអាចនាំឲ្យដៃគូការងារបែកផ្លូវគ្នា។ បញ្ហាសុខភាព វិបត្តិផ្ទាល់ខ្លួន ការបរាជ័យផ្នែកសីលធម៌ ឬការផ្លាស់ការត្រាស់ហៅក៏អាចជាកត្តាជំរុញឲ្យនរណាម្នាក់លាលែងពីតួនាទីក្នុងព័ន្ធកិច្ចដែរ។ ហើយដៃគូព័ន្ធកិច្ចក៏អាចមិនមានភាពស៊ាំគ្នាជាមួយបញ្ហាប្រឈមផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងគ្រួសារ មិត្តភក្ដិ អ្នករួមការងារ ឬអ្នកជិតខាង—ជម្លោះផ្នែកបុគ្គលិកលក្ខណៈ ការរំពឹងទុកដែលមិនបានសម្រេច អារម្មណ៍ឈឺចាប់ មតិផ្សេងៗពីគ្នា។ល។
យើងត្រូវតែបញ្ជាក់ឲ្យច្បាស់ថានឹងមានពេលខ្លះដែលអ្នករួមការងារគ្រីស្ទបរិស័ទត្រូវតែមានកាតព្វកិច្ចខាងឯសីលធម៌ ដើម្បីចែកផ្លូវគ្នា នៅពេលដែលមានបញ្ហាគោលលទ្ធិសំខាន់ៗ និងការអនុវត្តតាមព្រះគម្ពីរកើតឡើង។ ការបែកគ្នា និងការបែងចែករឿងមួយចំនួនរវាងអ្នកជឿពិតគឺជារឿងចាំបាច់ ដើម្បីបែងចែកជំនឿពិត និងសីលធម៌ពីគ្រីស្ទានក្លែងក្លាយ។
ប៉ុន្តែ យោងតាមកំណត់ត្រារបស់លោក លូកា ជម្លោះរវាងសាវ័ក ប៉ុល និងលោក បាណាបាស គឺមិនមែនស្ថិតនៅលើលំដាប់ទីមួយនៃគោលលទ្ធិ បញ្ហាសីលធម៌ លើគោលបំណង ឬក៏យុទ្ធសាស្ត្រនៃព័ន្ធកិច្ចរបស់ពួកគាត់នោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានប៉ះទង្គិចគ្នាជុំវិញកាយសម្បទារបស់លោក ម៉ាកុស ក្នុងនាមជាដៃគូធ្វើដំណើរសម្រាប់បេសកកម្មរបស់ពួកគេ ដោយព្រោះការប្រព្រឹត្តពីមុនរបស់គាត់ (កិច្ចការ ១៥:៣៧-៣៩, យោង ១៣:១៣)។ ដូចគ្នានឹងសាវ័ក ប៉ុល និងលោក បាណាបាស អ្នករួមការងារនៅក្នុងព័ន្ធកិច្ចសព្វថ្ងៃនេះក៏អាចមិនយល់ស្របគ្នាលើការសម្រេចចិត្តអំពីមនុស្សបែបណា ឬក៏អង្គការដែលត្រូវចាប់ដៃគូជាមួយដែរ៖
គ្រីស្ទបរិស័ទនៅក្នុងព័ន្ធកិច្ចមិនគួរមានការភ្ញាក់ផ្អើលនៅពេលមានជម្លោះ និងការខកចិត្ត ទោះបីជាវាអាចមានការឈឺចាប់ក៏ដោយ។ នៅក្នុងជីវិតនេះ យើងជៀសមិនផុតពីការមានគំនិតខ្វែងគ្នាឡើយ។ ពេលយើងប្រឈមមុខនឹងពេលដូចនោះ វាផ្តល់នូវឱកាស ដើម្បីឲ្យយើងអនុវត្តការដាស់តឿនគ្នា តាមព្រះគម្ពីរក្នុងជាការទុកចិត្តព្រះជាម្ចាស់ ស្រឡាញ់គ្នាទៅវិញទៅមកដោយស្មោះអស់ពីដួងចិត្ត ហើយនិងការដេញតាមសន្តិភាព និងប្រាជ្ញាមកពីព្រះអង្គ។ ពិតប្រាកដណាស់ ជាមួយអ្នកជឿដូចគ្នា គោលដៅរបស់យើងគឺ «ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់» ក្នុងការរក្សាសេចក្តីសង្គ្រោះជាមូលដ្ឋានរបស់យើងនៅក្នុងព្រះគ្រីស្ទ បុព្វហេតុរួមរបស់យើងនៅក្នុងដំណឹងល្អ និងសេចក្តីសង្ឃឹមរួមរបស់យើងអំពីជីវិតអស់កល្បជានិច្ច (ភីលីព ៤:២-៣)។
ទោះជាយ៉ាងណាក៏ដោយក៏ការអំពាវនាវរបស់ពួកសាវ័កឲ្យយើង «ឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ» ក៏នៅមានលក្ខខណ្ឌថា—«បើសិនជាបាន ខាងឯពួកអ្នករាល់គ្នា»—ដោយមានការទទួលស្គាល់ថា យើងនៅមានដែនកំណត់ក្នុងសមត្ថភាពរបស់យើងក្នុងការទទួលបាននូវសន្តិភាព នៅពេលមានជម្លោះជាមួយអ្នកជឿដូចគ្នា និងសូម្បីតែជាមួយអ្នករួមការងារនៃការងារដំណឹងល្អដែរ (រ៉ូម ១២:១៨)។
គ្រប់ភាពជាដៃគូក្នុងព័ន្ធកិច្ចនឹងត្រូវបញ្ចប់ដោយព្រោះការចូលនិវត្តន៍ ការស្លាប់ ឬការបែកគ្នា។ មានអ្នកបម្រើព័ន្ធកិច្ចខ្លះមានការរីករាយជាមួយការបម្រើអស់ជាច្រើនទសវត្សរ៍ជាមួយដៃគូការងារដែលគួរឲ្យទុកចិត្តបាន។
ហើយក៏នៅមានការបែកបាក់គ្នាដូចជាសាវ័ក ប៉ុល និងលោក បាណាបាស៖ ដូចជាលោក វ៉ៃហ្វៀល ( Whitefield) និងលោក វេស្លី (Wesley ) ឬលោក ឡយ ចូន ( Lloyd-Jones) និងលោក ស្កុត ( Stott) ដែលជាដៃគូក្នុងព័ន្ធកិច្ច ពួកគាត់បានបែកចេញពីគ្នាដោយព្រោះមានការបែងចែកយ៉ាងស៊ីជម្រៅលើបញ្ហាគោលលទ្ធិ យុទ្ធសាស្ត្រ និងអាទិភាពនៃព័ន្ធកិច្ច ឬភាពជឿជាក់ណាមួយផ្ទាល់ខ្លួន។ នៅពេលដែលអ្នករួមការងារទទួលស្គាល់ថា ពួកគេបានឈានដល់ការជាប់គាំង ហើយដល់ពេលត្រូវបែកគ្នា នោះអ្វីដែលពួកគាត់ត្រូវតែធ្វើក្នុងនាមជាអ្នករួមជំនឿលើព្រះគ្រីស្ទគឺ៖ និយាយទៅកាន់គ្នាទៅវិញទៅមកដោយស្មោះត្រង់ និងផ្តល់ព្រះគុណ ការពារប្រឆាំងនឹងភាពជូរចត់ និងការបែកបាក់គ្នាទាំងស្រុង ដើម្បីការពារសុខភាព និងការរួបរួមរបស់ក្រុមជំនុំ ហើយពួកគាត់ក៏ត្រូវតែស្វែងរកការបែកចេញពីគ្នាក្នុងរបៀបដែលផ្តល់កិត្តិយសដល់គ្នាទៅវិញទៅមក ហើយនិងឆ្លុះបញ្ចាំងអំពីទំនុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ ក្នុងការកសាងក្រុមជំនុំរបស់ព្រះអង្គដែរ (ម៉ាថាយ ១៦:១៨)។
និទានកថារបស់លោក លូកា បានរៀបរាប់អំពីការបន្តរីកចម្រើននៃព្រះបន្ទូលរបស់ព្រះអម្ចាស់ និងការពង្រឹងក្រុមជំនុំ ខណៈពេលដែលភាពជាដៃគូក្នុងព័ន្ធកិច្ចផ្សព្វផ្សាយដ៏អស្ចារ្យនេះត្រូវបានបញ្ចប់ភ្លាមៗ ហើយការដៃគូថ្មីបានបង្កើតឡើង។ កណ្ឌគម្ពីរកិច្ចការមិនបានកត់ត្រានូវអ្វីដែលបានកើតឡើងជាមួយលោក បាណាបាស និងលោក ម៉ាកុស បន្ទាប់ពីពួកគេបានចេញដំណើរទៅកាន់កោះគីប្រុសទេ (១៥:៣៩) ឬក៏សូម្បីតែកត់ត្រាអំពីអ្វីដែលបានកើតឡើងដល់សាវ័ក ប៉ុល បន្ទាប់ពីគាត់បានទៅនៅក្រុងរ៉ូមអស់រយៈពេលពីរឆ្នាំឡើយ (២៨:៣០-៣១) មូលហេតុគឺដោយសារព្រះគម្ពីរមិនផ្ដោតអារម្មណ៍លើបុគ្គលទាំងនេះទេ ប៉ុន្តែផ្តាតលើព្រះអម្ចាស់របស់ពួកគេ និងបេសកកម្មរបស់ទ្រង់ដែលនឹងបន្តរហូតដល់ចុងបំផុតកល្ប (ម៉ាថាយ ២៨:២០)។
នៅក្នុងភាពរីករាយដ៏ខ្លាំងបំផុតនៃការធ្វើព័ន្ធកិច្ចជាមួយអ្នកជឿដូចគ្នានៅក្នុងការផ្សាយដំណឹងល្អ និងការឈឺចាប់យើងខ្លាំងបំផុតនៅក្នុងភាពតានតឹង និងជម្លោះនៃទំនាក់ទំនង ក៏ព្រះអម្ចាស់នៅរក្សាប្រជារាស្ត្ររបស់ទ្រង់ និងសម្រេចគោលបំណងអធិបតេយ្យភាពរបស់ទ្រង់ដែរ។ ព្រះអង្គអាចនាំនូវដំណោះស្រាយមកកាន់ការខ្វែងគំនិតគ្នានេះបាន ហើយស្តាឡើងវិញនូវទំនាក់ទំនងក្នុងជីវិតនេះ—ដូចជាជាមួយសាវ័ក ប៉ុល និងលោក ម៉ាកុស—ឬទ្រង់ក៏ប្រហែលជានឹងអាចរង់ចាំធ្វើឲ្យគ្រប់ទាំងកំហុសបានកែតម្រូវនៅពេលអនាគត ជូតគ្រប់ទាំងទឹកភ្នែក ព្យាបាលគ្រប់ទាំងជំងឺ ហើយផ្សះផ្សាគ្រប់ទាំងដួងចិត្ត គឺនៅពេលដែលយើងនឹងទៅនៅជាមួយព្រះអម្ចាស់អស់កល្បជានិច្ច ជាទ្រង់ដែលនឹងបង្កើតអ្វីគ្រប់យ៉ាងជាថ្មីឡើងវិញ (វិវរណៈ ២១:៣-៥)។
ទម្រាំដល់ពេលនោះ គឺយើងត្រូវនៅតែបន្ត «មានភាពជាដៃគូនៅក្នុងដំណឹងល្អ» ជាមួយអស់អ្នកដែលមានចំណែកនៅក្នុងព្រះគុណរបស់ព្រះគ្រីស្ទ (ភីលីព ១:៥, ៧)។ យើងព្យាយាម «ឲ្យមូលគំនិតតែ១ក្នុងព្រះអម្ចាស់» (៤:២) ហើយបន្តកិច្ចការរបស់ទ្រង់នៅក្នុងលោកីយ៍នេះ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។