វាជារឿងត្រូវបានដឹងយ៉ាងទូលំទូលាយនៅក្នុងចំណោមគ្រីស្ទបរិស័ទ ថាការទទួលពិធីលៀងព្រះអម្ចាស់គួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់...
វាជារឿងត្រូវបានដឹងយ៉ាងទូលំទូលាយនៅក្នុងចំណោមគ្រីស្ទបរិស័ទ ថាការទទួលពិធីលៀងព្រះអម្ចាស់គួរតែយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់។ ប៉ុន្តែ ពេលខ្លះខ្ញុំឆ្ងល់ថាតើរាស្ត្ររបស់ព្រះជាម្ចាស់មានអារម្មណ៍ថប់បារម្ភយ៉ាងខ្លាំង នៅពេលចូលទៅកាន់តុរបស់ព្រះអម្ចាស់ឬក៏អត់។
បទគម្ពីរមួយក្នុងចំណោមបទគម្ពីរចម្បងអំពីពិធីលៀងព្រះអម្ចាស់ត្រូវបានដកស្រង់ចេញមកពីកណ្ឌគម្ពីរ ១កូរិនថូស។ ក្រុមជំនុំនៅក្រុងកូរិនថូសមានកេរ្តិ៍ឈ្មោះអាក្រក់ដោយសារបញ្ហាជាច្រើន៖ ខុសក្រមសីលធម៌ផ្លូវភេទ ការអួតខ្លួនពីឧត្តមភាពខាងឯព្រះវិញ្ញាណ ចោទប្ដឹងពីគ្នាទៅវិញទៅមកនៅតុលាការ ការបាក់បែកដោយសារអ្នកដឹកនាំក្រុមជំនុំ ការយល់ច្រលំយ៉ាងធ្ងន់ធ្ងរចំពោះអាពាហ៍ពិពាហ៍ និងការនៅលីវ ការបរិភោគអាហារដែលបានថ្វាយទៅដល់រូបព្រះ ការយល់ច្រលំអំពីការស្លៀកពាក់ត្រឹមត្រូវ មិនរីករាយចំពោះអំណោយទានខាងឯព្រលឹងវិញ្ញាណជាក់លាក់ណាមួយ។ហើយនៅមានច្រើនតទៅទៀត។
បន្ថែមចំណុចមួយទៀតទៅលើបញ្ជីខាងលើ៖ ការប្រើប្រាស់ខុសចំពោះការទទួលពិធីលៀងព្រះអម្ចាស់។
វាបានក្លាយជាទម្លាប់សម្រាប់គ្រីស្ទបរិស័ទនៅក្នុងការបរិភោគជាមួយគ្នា តាំងពីសម័យក្រុមជំនុំដើមមកម្ល៉េះ។ នៅក្រុងកូរិនថូស គ្រីស្ទបរិស័ទបានប្រារព្ធពិធីបុណ្យមួយហៅថា «ពិធីលៀងព្រះអម្ចាស់ដោយសេចក្ដីស្រឡាញ់» ដែលក្រុមជំនុំបានប្រជុំគ្នា ដើម្បីបរិភោគអាហារជាមួយគ្នា ក្រោយមកចូលរួមក្នុងពិធីលៀងព្រះអម្ចាស់ចាប់ពីពេលនោះមក។ ប៉ុន្តែ គ្រីស្ទបរិស័ទជាច្រើននៅក្នុងកូរិនថូសមិនបានទទួលពិធីលៀងព្រះអម្ចាស់ត្រឹមត្រូវនោះទេ។ នៅពេលដែលការទទួលពិធីលៀងព្រះអម្ចាស់ចូលមកដល់ ការប្រើប្រាស់ខុសឆ្គងក៏បានលេចឡើង។ អ្នកខ្លះបានផឹកស្រវឹងពីស្រាទំពាំងបាយជូរ។ មានអ្នកខ្លះមិនទទួលយកនំបុ័ង និងស្រាទំពាំងបាយជូរ។ នៅតែកើតឡើង អ្នកខ្លះនៅតែបន្តបរិភោគមុនអ្នកដទៃបានមកដល់។ វាអាក្រក់រហូតដល់ សាវ័ក ប៉ុល បានលើកឡើងថា៖ ការប្រជុំគ្នាថ្វាយបង្គំជាសហគមន៍របស់ពួកគេកាន់តែអាក្រក់ឡើងៗហើយ មិនមែនឲ្យបានប្រសើរឡើងទាល់តែសោះ (កូរិនថូស ១១:១៧) ហើយវាអាក្រក់ រហូតដល់សាវ័ក ប៉ុល បានពោលថា៖ វាមិនមែនសូម្បីតែជាពិធីលៀងព្រះអម្ចាស់ដែលពួកគេកំពុងតែទទួល (១កូរិនថូស ១១:២០)។
នេះគឺជាបរិបទ។ ហើយព័ត៌មាននៅពីខាងក្រោយរឿងនេះ បានចង្អុលទៅកាន់ពាក្យសម្ដីដ៏ម៉ឺងម៉ាត់របស់សាវ័ក ប៉ុល អំពីការទទួលពិធីលៀងព្រះអម្ចាស់។ ការយល់អំពីកាលៈទេសៈពិសេសនៅក្រុងកូរិនថូសជួយឲ្យរាស្ដ្ររបស់ព្រះជាម្ចាស់បានយល់អំពីមូលហេតុដែលសាវ័ក ប៉ុល បានបង្គាប់អ្នកអានរបស់គាត់កុំឲ្យទទួលពិធីលៀងព្រះអម្ចាស់បែបមិនគួរសម ហើយថាហេតុអ្វីបានជារាស្ដ្ររបស់ព្រះសព្វថ្ងៃនេះ គួរតែពិចារណាខ្លួនឯងសិនមុននឹងទទួលពិធីលៀងព្រះអម្ចាស់។
សាវ័ក ប៉ុលបានសរសេរយ៉ាងដូច្នេះថា៖
«បានជាអ្នកណាដែលបរិភោគនំបុ័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនិងព្រះលោហិតនៃព្រះអម្ចាស់ ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្តីជំនុំជំរះដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
តើការពិចារណាខ្លួនឯងមុនពេលទទួលពិធីលៀងព្រះអម្ចាស់មានន័យយ៉ាងណា?
មុនខ្ញុំនិយាយថាវាមានន័យយ៉ាងណា សូមឲ្យខ្ញុំនិយាយអំពីអ្វីដែលវាមិនមានន័យជាមុនសិន៖
សាវ័ក ប៉ុល មិនបានលើកឡើងថា៖ «មានតែគ្រីស្ទបរិស័ទដែលល្អឥតខ្ចោះប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតនៅក្នុងការទទួលពិធីលៀងព្រះអម្ចាស់»។ ប្រសិនបើមានតែគ្រីស្ទបរិស័ទដែលល្អឥតខ្ចោះប៉ុណ្ណោះ ទើបត្រូវបានអនុញ្ញាតនៅក្នុងការទទួលពិធីលៀងព្រះអម្ចាស់ គ្មាននរណាម្នាក់អាចទទួលពិធីលៀងព្រះអម្ចាស់បានឡើយ។ ការព្រមានមិនមែនសម្រាប់តែភាពល្អឥតខ្ចោះនោះឡើយ ប៉ុន្តែដើម្បីជៀសវាងធ្វើកំហុសដូចដែលអ្នកខ្លះនៅទីក្រុងកូរិនថូសបានកំពុងតែធ្វើ។
សម្រាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា នៅខណៈពេលមុននឹងទទួលពិធីលៀងព្រះជាម្ចាស់ លោកអ្នកត្រូវពិចារណាចំពោះចំណុចខ្វះខាតទាំងអស់ក្នុងពេញមួយសប្ដាហ៍របស់លោកអ្នក៖
ថ្ងៃច័ន្ទ៖ ខ្ញុំបានខកខានក្នុងការចំណាយពេលស្ងៀមស្ងាត់ជាមួយព្រះ។
ថ្ងៃអង្គារ៖ ខ្ញុំបានបើកបរលើសល្បឿនកំណត់១២លេខ។
ថ្ងៃពុធ៖ ខ្ញុំបាននិយាយអ្វី ដែលខ្ញុំមិនគួរនិយាយដាក់ប្ដីប្រពន្ធរបស់ខ្ញុំ។
ថ្ងៃព្រហស្បតិ៍៖ ខ្ញុំមានគំនិតអាក្រក់នៅក្នុងចិត្តចំពោះអ្នករួមការងាររបស់ខ្ញុំ។
ហើយមានអ្វីជាច្រើនទៀត លោកអ្នកធ្លាក់ចូលទៅក្នុងសេចក្ដីទុក្ខព្រួយ ការពិចារណាខ្លួនឯងហួសហេតុ។ ខ្ញុំមិនគិតថា នោះគឺជាអ្វីដែលសាវ័ក ប៉ុល ចង់មានន័យនោះឡើយ នៅពេលដែលគាត់បានពោលថា ចូរពិចារណាខ្លួនឯងជាមុនសិន។
នៅពេលដែលសាវ័ក ប៉ុល បានពោលថា កុំឲ្យទទួលពិធីលៀងព្រះអម្ចាស់នៅក្នុងឥរិយាបថមួយបែបមិនគួរសម គាត់កំពុងតែនិយាយអំពីបញ្ហាទាំងអស់ដែលកំពុងកើតឡើងនៅទីក្រុងកូរិនថូស៖ ការបរិភោគម្នាក់ឯង ការស្រវឹងស្រា ។ល។ ប៉ុន្តែ យើងត្រូវមើលលើបរិបទបន្ថែមទៀត។ សូមមើលទៅទីក្រុងកូរិនថូសចុះ គ្រីស្ទបរិស័ទដែលជោគជ័យបានកំពុងមើលងាយអស់អ្នកដែលជោគជ័យតិចជាងពួកគេ។ វិញ្ញាណនេះបានតាមពួកគេមកឯតុព្រះអម្ចាស់ ហើយវាបានបណ្ដាលឲ្យអ្នកខ្លះទទួលយកនំបុ័ង និងស្រាទំពាំងបាយជូរទាំងឡាយនៅក្នុងរបៀបមួយ ដែលពួកគេមានអារម្មណ៍ក្រអឺតក្រទមចំពោះអ្នកដទៃ។ ការចូលរួមបរិភោគនៅក្នុងពិធីលៀងព្រះអម្ចាស់ ស្របពេលមើលងាយដល់អស់អ្នកណាដែលព្រះគ្រីស្ទសុគតជំនួស គឺជាការយល់ខុសអំពីអត្ថន័យនៃពិធីលៀងព្រះអម្ចាស់ ដូច្នេះហើយ វាជាការទទួលពិធីលៀងព្រះអម្ចាស់នៅក្នុងឥរិយាបថបែបមិនគួរសម។
ប៉ុន្តែ សំណួររបស់យើងនៅតែមាន៖ នៅពេលដែលសាវ័ក ប៉ុល បានពោលថា៖ ចូរពិចារណាខ្លួនឯងមុននឹងទទួលពិធីលៀងអម្ចាស់ តើគាត់ចង់មានន័យយ៉ាងណា?
ខ្ញុំគិតថា ចម្លើយគឺសាមញ្ញជាងអ្វីដែលមនុស្សភាគច្រើនយល់ឃើញ។ ខ្ញុំសង្ឃឹមថា ពាក្យសម្ដីទាំងនេះកំពុងបង្ហាញអ្នកនៅក្នុងចំណោមយើង ដែលកំពុងប្រឈមជាមួយនឹងការព្រួយបារម្ភខុសពីធម្មតា មុនពេលទទួលពិធីលៀងព្រះអម្ចាស់។
ទីមួយ ការពិចារណាខ្លួនឯងមានន័យថា ប្រសិនបើលោកអ្នកជាគ្រីស្ទបរិស័ទ ចាំទទួលពិធីលៀងព្រះអម្ចាស់។នៅក្នុងកណ្ឌគម្ពីរ ២កូរិនថូស ១៣:៥ សាវ័ក ប៉ុល បានលើកឡើងថា៖ «ចូរអ្នករាល់គ្នាពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្ដីជំនឿឬទេ ចូរល្បងខ្លួនមើលចុះ តើអ្នករាល់គ្នាមិនយល់ឃើញថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬអី លើកតែអ្នករាល់គ្នាត្រូវកាត់ចោលចេញប៉ុណ្ណោះ»។ បរិបទរបស់ខគម្ពីរនេះ គឺដើម្បីកំណត់ថាតើអ្នកក្រុងកូរិនថូសមួយចំនួនត្រូវបានសង្គ្រោះដែរឬអត់។ ដោយយោងទៅលើភាពមិនប្រក្រតីបានកើតឡើងនៅទីក្រុងកូរិនថូស វាជារឿងសមហេតុផលនៅក្នុងការសន្មតថា អ្នកខ្លះដែលបានទទួលនំបុ័ង និងស្រាទំពាំងបាយជូរគឺមិនមែនជាគ្រីស្ទបរិស័ទនោះទេ។ នោះយើងអាចបញ្ជាក់បានថា ការក្រើនរំឭកឲ្យពិចារណាខ្លួនឯង គឺជាការបង្គាប់ឲ្យពិចារណាមើល ដើម្បីដឹងថាតើលោកអ្នកមានជំនឿលើព្រះគ្រីស្ទដែរឬទេ។ ការទទួលពិធីលៀងព្រះអម្ចាស់ គឺសម្រាប់តែគ្រីស្ទបរិស័ទប៉ុណ្ណោះ និងគួរតែទទួលយកនៅក្នុងរបៀបរបស់គ្រីស្ទបរិស័ទ ដែលត្រូវបានបង្ហាញតាមរយៈអាកប្បកិរិយាដែលត្រឹមត្រូវ។
ចូរពិចារណាខ្លួនឯងថា៖ តើលោកអ្នកបានសង្គ្រោះហើយឬនៅ? បន្ទាប់មក លោកអ្នកអាចជាបេក្ខជនដ៏ដែលសមស្របសម្រាប់ការទទួលពិធីលៀងព្រះអម្ចាស់។
ទីពីរ ការពិចារណាខ្លួនឯងមានន័យថា ការធ្វើឲ្យប្រាកដថាលោកអ្នកពិតជាដឹងអំពីរបៀបដែលការទទួលពិធីលៀងព្រះអម្ចាស់ចង្អុលបង្ហាញទៅកាន់ព្រះគ្រីស្ទ និងការទទួលយកនំបុ័ង និងស្រាទំពាំងបាយជូរនៅក្នុងរបៀបមួយដែលត្រឹមត្រូវ។ លោកអ្នកមិនចាំបាច់ត្រូវតែដឹងថាការពិភាក្សាវែកញែកខាងទេវសាស្ត្រទាំងអស់បានជាប់ទាក់ទងនឹងពិធីលៀងព្រះអម្ចាស់នោះឡើយ ប៉ុន្តែ លោកអ្នកចាំបាច់ត្រូវដឹងអំពីមូលហេតុដែលយើងត្រូវទទួលពិធីលៀងព្រះអម្ចាស់ និងរបៀបដែលការទទួលពិធីលៀងព្រះអម្ចាស់បានចង្អុលបង្ហាញទៅកាន់ព្រះយេស៊ូវ។ នំប៉័ងតំណាងឲ្យព្រះកាយខ្ទេចខ្ទាំរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង ហើយទឹកទំពាំងបាយជូរ ឬស្រាទំពាំងបាយជូរតំណាងឲ្យព្រះលោហិតរបស់ទ្រង់ដែលបានបង្ហូរសម្រាប់រាស្ត្ររបស់ទ្រង់។ យើងទទួលយកពិធីលៀងព្រះអម្ចាស់ ដើម្បីរំលឹកអំពីការសុគតរបស់ព្រះយេស៊ូវ ប៉ុន្តែក៏ព្រោះតែវាជាមធ្យោបាយដែលព្រះជាម្ចាស់បានបង្កើតឡើង ដើម្បីពង្រឹងជំនឿរបស់យើង។ ជាលទ្ធផល វាគួរតែទទួលយកដោយការគោរព។
ចូរពិចារណាខ្លួនឯងថា៖ តើលោកអ្នកយល់អំពីរបៀបដែលនំប៉័ង និងទឹកទំពាំងបាយជូរចង្អុលបង្ហាញទៅកាន់ព្រះគ្រីស្ទដែរឬទេ? តើលោកអ្នកយល់ទេថា សេចក្ដីពិតនេះមានតម្លៃប៉ុណ្ណា? តើលោកអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីទទួលពិធីលៀងព្រះអម្ចាស់នៅក្នុងរបៀបមួយដែលពេញដោយការគោរព និងការយកចិត្តទុកដាក់? បន្ទាប់មក លោកអ្នកជាបេក្ខជនដែលសមស្របសម្រាប់ការទទួលពិធីលៀងព្រះអម្ចាស់។
ទីបី ការពិចារណាខ្លួនឯងមានន័យថា ការសញ្ជឹងគិតអំពីដួងចិត្តរបស់លោកអ្នកនៅចំពោះព្រះ និងអស់អ្នកដែលនៅក្នុងក្រុមជំនុំរបស់លោកអ្នក។ ប្រសិនបើលោកអ្នកកំពុងរស់នៅក្នុងអំពើបាបដោយសំងាត់ កំពុងតែបន្តធ្វើវា មិនបានប្រែចិត្តចេញពីអំពើបាប លោកអ្នកពុំគួរនឹងទទួលពិធីលៀងព្រះអម្ចាស់ឡើយ។ ប្រសិនបើលោកអ្នកមានសេចក្ដីសំអប់នៅក្នុងចិត្តរបស់លោកអ្នកចំពោះមនុស្សម្នាក់ដែលនៅពីក្រោយលោកអ្នកនៅក្នុងក្រុមជំនុំ លោកអ្នកពុំគួរនឹងទទួលពិធីលៀងព្រះអម្ចាស់នោះទេ។
ចូរការពិចារណាខ្លួនឯងថា៖ តើដួងចិត្តរបស់លោកអ្នកមានភាពត្រឹមត្រូវនឹងព្រះជាម្ចាស់ដែរឬទេ? បើទោះបីជា លោកអ្នកមិនល្អឥតខ្ចោះក៏ដោយ ថាតើជីវិតឯកជនរបស់លោកអ្នកមានភាពស៊ីគ្នាទៅនឹងការសារភាពអំពើបាបជាសាធារណៈរបស់លោកអ្នកដែរឬទេ? តើមានសេចក្ដីស្រឡាញ់នៅក្នុងចិត្តរបស់លោកអ្នកត្រូវបានបាត់បង់នៅក្នុងក្រុមជំនុំរបស់លោកអ្នកដែរឬទេ? នោះលោកអ្នកជាបេក្ខជនដែលសមស្របសម្រាប់ការទទួលពិធីលៀងព្រះអម្ចាស់។
នេះគឺជាការយល់ដឹងរបស់ខ្ញុំអំពីអ្វីដែលមានន័យថាជាការពិចារណាខ្លួនឯងមុននឹងទទួលពិធីលៀងព្រះអម្ចាស់។
លើកមុនដែលខ្ញុំបានពិនិត្យ ការទទួលពិធីលៀងព្រះអម្ចាស់គឺសម្រាប់អស់អ្នកដែលមានបាប។ វាគឺសម្រាប់តែគ្រីស្ទបរិស័ទតែប៉ុណ្ណោះ។ ចូរទទួលវាដោយយកចិត្តទុកដាក់។ ចូរទទួលទានដោយការគោរព។ ចូរដឹងអំពីរបៀបនៃការទទួលវាចង្អុលបង្ហាញទៅកាន់ព្រះយេស៊ូវ និងកុំធ្វើឲ្យមានកំហុសឆ្គងដ៏ខ្លោចផ្សាដូចអ្នកនៅទីក្រុងកូរិនថូសទៀតអី។ ចូរដេញតាមការបន្ទាបខ្លួនដោយសារភាពអំពើបាបរបស់លោកអ្នកនៅចំពោះព្រះជាម្ចាស់ ហើយជម្រះខ្លួនឯងពីគ្រប់ដំណើរក្រអឺតក្រទមចំពោះបងប្អូនប្រុសស្រីរបស់លោកអ្នកនៅក្នុងក្រុមជំនុំចុះ។ បន្ទាប់ពីលោកអ្នកបានធ្វើរួចហើយ ចូរទទួលនំបុ័ង និងស្រាទំពាំងបាយជូរដោយជំនឿដោយដឹងថាព្រះជាម្ចាស់នឹងប្រើវា ដើម្បីឲ្យលោកអ្នករឹងមាំខាងឯព្រលឹងវិញ្ញាណ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។