ការថ្វាយបង្គំថ្ងៃអាទិត្យគឺសម្រាប់គ្រីស្ទបរិស័ទ។ ហើយគ្រីស្ទបរិស័ទទាំងនោះគួរតែមានអារម្មណ៍ប៉ះពាល់ចំពោះការថ្វាយបង្គំរបស់អ្នក។ ពួកគេគួរតែមានអារម្មណ៍ថា ពួកគេកំពុងទទួលបានអ្វីមួយនៅក្នុងព្រះវិហារដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍។ សូមឲ្យពួកគេទាំងអតិសេដ្ឋភាព និងបង្កើយភាព។

អ្នកមិនចាំបាច់ចំណាយពេលច្រើនជាមួយខ្ញុំដើម្បីដឹងថា ខ្ញុំស្រឡាញ់ក្រុមជំនុំក្នុងតំបន់នោះទេ។ ខ្ញុំជឿអស់ពីចិត្តលើតម្លៃដែលមិនអាចជំនួសបាននៃការថ្វាយបង្គំរួមគ្នា។ ដោយមិនគិតពីកន្លែងដែលអ្នកថ្វាយបង្គំ (អារីហ្សូណា ឬអាហ្រ្វិក) ឬជាមួយអ្នកដែលអ្នកថ្វាយបង្គំ (ប្រេសប៊ីធើរៀន ឬបាទីស្ទ) ធាតុផ្សំពីរត្រូវតែមានវត្តមាននៅក្នុងការថ្វាយបង្គំនីមួយៗ៖ អតិសេដ្ឋភាព និងបង្កើយភាព។
ពាក្យពិបាក ខ្ញុំដឹង។ ប៉ុន្តែ ត្រូវទ្រាំជាមួយខ្ញុំបន្តិច។ ការនេះអាចជួយអ្នកនៅពេលអ្នកពិចារណា អំពីការថ្វាយបង្គំនៅព្រះវិហាររបស់អ្នក។
ព្រះទ្រង់គឺជាព្រះដែលមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយ។ នៅពេលដែលទេវវិទូបរិយាយអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងការបង្កើតរបស់ទ្រង់ពាក្យទាំងនេះត្រូវបានប្រើញឹកញាប់ជាងគេ ទោះបីជាមិនមានការមូលមតិគ្នាអំពីរបៀបដែលពាក្យទាំងនេះត្រូវបានកំណត់ក៏ដោយ។ អតិសេដ្ឋភាពសំដៅលើព្រះចេស្ដា និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ចំណែកភាពនៅជិតបង្កើយនៃព្រះសំដៅលើភាពគង់នៅជិត និងវត្តមានគង់នៅរបស់ព្រះ។1 អតិសេដ្ឋភាពមានន័យថា ព្រះពិតជាធំ ហើយបរិសុទ្ធ និងម៉ឺងម៉ាត់។ ភាពនៅជិតបង្កើយនៃព្រះមានន័យថា ព្រះមានការផ្សារភ្ជាប់ទំនាក់ទំនង ភាពកក់ក្ដៅ និងអាណិតអាសូរ។ អតិសេដ្ឋភាពសង្កត់ធ្ងន់ថា ព្រះជាព្រះដាច់ដោយឡែកថា ទ្រង់ជាព្រះដែលមានអធិបតេយ្យនៃសកលលោក ជាព្រះដែលគ្រប់គ្រង និងសោយរាជ្យលើគ្រប់ការបង្កបង្កើតទាំងអស់ ជាព្រះដែលគ្មានគូប្រជែង ឬប្រៀបស្មើ។ ទ្រង់ជាភ្លើងដ៏វិសុទ្ធដោយចិត្តខ្នះខ្នែងបរិសុទ្ធចំពោះសិរីល្អរបស់ទ្រង់។ ម្យ៉ាងវិញទៀត ភាពនៅជិតបង្កើយនៃទ្រង់ឆ្លុះបញ្ចាំងពីលក្ខណសម្បត្តិរបស់ព្រះនៃសេចក្ដីស្រឡាញ់ អត់ធ្មត់ និងសេចក្ដីសប្បុរស។ ចំណុចទាំងនោះរម្លឹកយើងថា ព្រះទ្រង់អត់ទោស ហើយមាននូវឯកជនភាព និងអាចចូលទៅរកទ្រង់បាន។ ព្រះទ្រង់គឺជាព្រះដែលមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយ។
ការថ្វាយបង្គំរបស់យើងគួរតែឆ្លុះបញ្ចាំងពីចរិតលក្ខណៈរបស់ទ្រង់។ ម៉្យាងទៀត នៅពេលយើងអានព្រះគម្ពីរ អធិស្ឋាន ធ្វើពិធីលាងព្រះអម្ចាស់ និងប្រកាសព័ត៌មាននានា នោះយើងគួរតែបង្ហាញអំពីការមានពេញទៅដោយអតិសេដ្ឋភាព ហើយក៏ជាព្រះដែលគង់នៅជិតបង្កើយតាមរយៈកម្មវិធីថ្វាយបង្គំនេះ។
ភាពខ្វះចន្លោះកើតឡើងនៅពេលដែលការថ្វាយបង្គំឆ្លុះបញ្ចាំងខ្លាំងពេកពីជ្រុងតែម្ខាងៗ ឬនៅពេលដែលពួកគេឆ្លុះបញ្ចាំងតែលក្ខណៈបុគ្គលណាមួយប៉ុណ្ណោះ (ឧ. នៅពេលដែលពួកគេគ្រាន់តែជាអតិសេដ្ឋភាព ឬមានតែភាពនៅជិតបង្កើយ
ការថ្វាយបង្គំដែលឆ្លុះបញ្ចាំងតែភាពនៅជិតបង្កើយរបស់ព្រះគឺមានភាពមិនស៊ីជម្រៅ។ តន្ត្រីអាចហាក់ដូចជាផលិតកម្មមួយ ដែលមានសេចក្ដីប្រកាសព័ត៌មានគ្រប់បែបយ៉ាង គ្រូអធិប្បាយមិនដែលនិយាយអំពីអំពើបាប ឬសេចក្ដីក្រោធទេ ហើយការថ្វាយបង្គំមានភាពទោរទន់ទៅលើអ្នកដឹកនាំ និងសហគមន៍ជាជាងទៅលើព្រះបន្ទូល។ គេបង្កើតឡើងដោយផ្ដោតលើការឈោងចាប់អ្នកមិនជឿ ហើយនិងអ្នកមានមន្ទិល គោលដៅចម្បងគឺផ្ដោតទៅលើកំណើននៃបរិមាណនៃតួលេខ។ អ្វីគ្រប់យ៉ាងអំពីវេនកម្មថ្វាយបង្គំ គឺមានភាពងាយស្រួល អាចផ្សារភ្ជាប់ទំនាក់ទំនងបាន និងកក់ក្ដៅសម្រាប់អ្នកមិនជឿ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ការថ្វាយបង្គំដែលពឹងផ្អែកលើការហួសហេតុពេកលើអតិសេដ្ឋភាពហាក់ដូចមិនអាចចូលបាន។ ស្ថាបត្យកម្មនៃអគារធ្វើឲ្យអ្នកភ័យសឹងតែមិនចង់មើលវា។ ក្នុងពេលថ្វាយបង្គំ អ្នកក្រោកឈរអង្គុយច្រើនដង ហើយមិនច្បាស់ថាមកពីមូលហេតុអ្វីនោះទេ។ លោកអ្នកមិនហ៊ាននិយាយជាមួយអ្នកជិតខាងរបស់អ្នក ព្រោះលោកអ្នកអាចនឹងមានបញ្ហា។ អ្វីគ្រប់យ៉ាង គឺងងឹត ក្រៀមក្រំ ធ្លាក់ទឹកចិត្ត។ មិនមានសេចក្ដីរីករាយនៅក្នុងបន្ទប់ទេ។ អ្នកដើរចេញពីការថ្វាយបង្គំដោយមានអារម្មណ៍ហត់នឿយ និងមានកំហុស។
វេនថ្វាយបង្គំទាំងពីរប្រភេទនេះ ខ្ញុំគិតថាបរាជ័យក្នុងការធ្វើឲ្យសមតុល្យត្រឹមត្រូវរវាងអតិសេដ្ឋភាព និងបង្កើយភាព។ នៅពេលដែលអសកម្មពេក យើងមិនឆ្លុះបញ្ចាំងពីភាពបរិសុទ្ធរបស់ព្រះទេ។ ពេលដែលហួសហេតុពេកយើងធ្វើឲ្យព្រះហាក់ដូចជាមិនចូលទៅជិតបាន។ អតិសេដ្ឋភាព និងបង្កើយភាព យើងត្រូវការទាំងពីរ។
តើការថ្វាយបង្គំបែបណាដែលឆ្លុះបញ្ចាំងពីអតិសេដ្ឋភាព និងបង្កើយភាពរបស់ព្រះ? «វាអាស្រ័យ» គឺជាចម្លើយដ៏ល្អបំផុត។ ខ្ញុំមិនអាចផ្ដល់ឧទាហរណ៍មួយដែលត្រូវចំគ្រប់សាច់រឿងនោះទេ ព្រោះគ្មានឧទាហរណ៍បែបនោះទេ។ ជាការពិតណាស់ មានរឿងមួយចំនួនដែលគ្រីស្ទបរិស័ទគួរធ្វើនៅពេលយើងជួបជុំគ្នា (ឧ. អានព្រះគម្ពីរ ប្រកាសព្រះបន្ទូល អធិស្ឋាន ទទួលពិធីបង្ហូរព្រះគុណ។ល។) ប៉ុន្តែនៅមានគោលការណ៍សេរីមួយចំនួនក្នុងការរៀបចំលំដាប់លំដោយនៃកម្មវិធីថ្វាយបង្គំ។ ការថ្វាយបង្គំនៅព្រះវិហាររបស់អ្នកនឹងអាស្រ័យលើទីតាំងភូមិសាស្ត្រ ភាពពាក់ព័ន្ធនៃនិកាយ វប្បធម៌នៃព្រះវិហារ និងកត្តាជាច្រើនទៀត។ អ្នកអាចប្រៀបធៀបលំដាប់លំដោយពីរផ្សេងគ្នា ឲ្យតទល់នឹងគ្នា ហើយនៅតែមានភាពចម្រូងចម្រាស់រវាងអតិសេដ្ឋភាព ហើយនិងបង្កើយភាពទាំងពីរនេះដដែល។ វាមិនមែនត្រឹមតែអំពីការបន្ថែមការអានដែលឆ្លើយតបមួយ ឬពីនោះទេ ប៉ុន្តែជាការធានាថា ការថ្វាយបង្គំនេះឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវអ្វីដែលព្រះមាន។
កុំគ្រាន់តែទទួលយករបៀបរបបការវេនថ្វាយបង្គំពីព្រះវិហារផ្សេងទៀតដោយមិនសមរម្យ។ ផ្នែកមួយនៃព័ន្ធកិច្ចបម្រើរបស់អ្នកគឺដើម្បីយល់ពីមនុស្សនៅក្នុងក្រុមជំនុំរបស់អ្នក ហើយបម្រើពួកគេតាមមធ្យោបាយដែលនឹងទៅដល់ពួកគេ។ មិនមែនរាល់វេននៃថ្វាយបង្គំទាំងអស់ត្រូវតែមើលទៅដូចគ្នាទៅនឹងគំរូនៃភាពស្មោះត្រង់ជាគំរូនោះទេ។
ការថ្វាយបង្គំថ្ងៃអាទិត្យគឺសម្រាប់គ្រីស្ទបរិស័ទ។ ហើយគ្រីស្ទបរិស័ទទាំងនោះគួរតែមានអារម្មណ៍ប៉ះពាល់ចំពោះការថ្វាយបង្គំរបស់អ្នក។ ពួកគេគួរតែមានអារម្មណ៍ថា ពួកគេកំពុងទទួលបានអ្វីមួយនៅក្នុងព្រះវិហារដែលពួកគេមិនអាចទទួលបាននៅក្នុងលោកីយ៍។ សូមឲ្យពួកគេទាំងអតិសេដ្ឋភាព និងបង្កើយភាព។
*មិត្តភក្តិគ្រូគង្វាលម្នាក់របស់ខ្ញុំបានលើកឡើងអំពីគំនិតនៃអតិសេដ្ឋភាព និងបង្កើយភាពក្នុងការសន្ទនាមួយកាលពីរបីឆ្នាំមុន ហើយគំនិតនោះបានបំផុសគំនិតមួយផ្នែកនេះ។ ដូចគ្នានេះផងដែរ ការសន្ទនាជាមួយអ្នកណែនាំរបស់ខ្ញុំពីការអានសៀវភៅ «ទ្រឹស្ដីរិះគន់តាមរយៈព្រះគម្ពីរ» (Biblical Critical Theory) របស់លោក គ្រិស្តុភើ វ៉តឃីន (Christoper Watkins) បានជួយផ្ដល់ការបំផុសគំនិតសម្រាប់អត្ថបទនេះ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។