ការខកចិត្តរបស់ខ្ញុំជាមួយស្វាមីរបស់ខ្ញុំ—និងការដែលមានអារម្មណ៍ថាជាប់គាំងដោយការគ្មានពេលវេលាសម្រាប់ខ្លួនឯង—នៅទីបំផុតបានចាប់ផ្ដើមដោយកើតចេញពីទស្សនៈខុសលើពេលវេលា និងពីការគិតថាថ្ងៃនេះជា «របស់» ខ្ញុំ។

នៅពេលដែលកូនប្រុសរបស់ខ្ញុំនៅជាទារកនៅឡើយ ខ្ញុំចងចាំអំពីអារម្មណ៍ច្រណែនរបស់ខ្ញុំជាមួយនឹងស្វាមីខ្ញុំ។ គាត់ភ្ញាក់ពីគេង ហើយចាកចេញពីផ្ទះ ដើម្បីទៅធ្វើការងារជារៀងរាល់ថ្ងៃ ដែលរួមមានទាំងការធ្វើដំណើរបន្តិចនៅក្នុងឡានដ៏ស្ងប់ស្ងាត់ដែលគាត់អាចស្តាប់អ្វីដែលគាត់ចង់ស្តាប់ក៏បាន ឬអាចអង្គុយនៅភាពស្ងប់ស្ងាត់រយៈពេលពីរបីនាទីទៀតផង។ ឯខ្ញុំវិញជាម្តាយដែលស្នាក់នៅផ្ទះ ហើយគ្រប់ម៉ោងទាំងអស់គឺមើលកូនៗ ដែលមានពេញដោយតម្រូវការចាំបាច់ជាច្រើន។ ខ្ញុំមិនមានពេលវេលាទំនេរឡើយ—គ្មានពេលវេលាសម្រាប់ «ខ្លួនឯង» សោះ។
ឥឡូវនេះ ខ្ញុំជាម្តាយដែលបង្រៀនកូននៅផ្ទះ និងជាភរិយារបស់គ្រូគង្វាល ហើយខ្ញុំក៏ធ្វើការក្រៅម៉ោងនៅផ្ទះទៀត។ កាលវិភាគរាល់ថ្ងៃរបស់ខ្ញុំមានភាពខុសគ្នាពីមុន ប៉ុន្តែខ្ញុំនៅតែបញ្ចប់វាភាគច្រើនដោយមានអារម្មណ៍ថា ខ្ញុំមិនមានពេលវេលាសម្រាប់ខ្លួនឯងទាល់តែសោះ។ ប្រហែលជាអ្នកម្តាយខ្លះអាចយល់អំពីអារម្មណ៍នេះ។ មិនថាយើងធ្វើការនៅផ្ទះ ឬនៅក្រៅផ្ទះ ក៏យើងនៅតែមានទំនួលខុសត្រូវដែលត្រូវបំពេញ ការងារដែលត្រូវធ្វើ និងទំនាក់ទំនងដែលត្រូវបង្កើត។ ដូច្នេះ ជាញឹកញយ យើងមិនសូវមានពេលវេលាទំនេរឡើយ។
ប៉ុន្តែ អ្វីដែលយើងមាន—ទោះបីជាដំបូងវាពិបាកក្នុងការមើលឃើញ—នោះគឺការប្រើប្រាស់ឱកាសក្នុងពេលវេលាទាំងស្រុងរបស់យើងឲ្យមានប្រយោជន៍។ ពេលវេលាដ៏ខ្លីៗទាំងនេះនឹងប្រហែលជាមិនផ្តល់ឲ្យយើងអាចបំពេញកិច្ចការធំៗ ឬធ្វើដំណើរផ្សងព្រេងដ៏គួរឲ្យរំភើបនោះទេ ប៉ុន្តែវានៅតែអាចក្លាយជាប្រភពនៃភាពស្រស់ស្រាយ និងការលើកទឹកចិត្តបានដែរ។
ទោះបីជាយើងមិនមានពេលវេលាទំនេរច្រើនម៉ោងនៅក្នុងអំឡុងសប្ដាហ៍ក៏ដោយ ក៏យើងប្រហែលជានៅមានពេលច្រើននាទីដែលយើងអាចប្រើប្រាស់បាន—៥នាទីនៅទីនេះ ឬក៏១០នាទីនៅទីនោះ។ មិនថាយើងកំពុងរង់ចាំនៅការិយាល័យរបស់វេជ្ជបណ្ឌិត ឬជួយកូនងូតទឹក ក៏យើងនៅអាចប្រើប្រាស់ពេលវេលារបស់យើងនៅក្នុងរបៀបដ៏ល្អបាន។
ពួកយើងជាច្រើនមានទំនោរចង់ចាប់យកទូរស័ព្ទ ហើយអូសមើលនៅក្នុងបណ្ដាញសង្គម ខណៈពេលដែលយើងឈរក្នុងជួររង់ចាំនៅក្នុងហាងទំនិញ ឬអង្គុយរង់ចាំនៅចំណត។ ប៉ុន្តែ តើយើងនឹងពិតជាមានភាពស្រស់ស្រាយមែនឬអត់? ឬមួយក៏ថា យើងប្រហែលនឹងមានអារម្មណ៍ខ្សោះ បន្ទាប់ពីបានសម្លឹងមើលជីវិតរបស់អ្នកដទៃ? ខាងក្រោមនេះជាវិធីជំនួសប្រាំរបៀប ដើម្បីប្រើប្រាស់ពេលវេលាបន្តិចបន្តួចទាំងនោះ។
មានពេលវេលតែបីនាទីមែនឬ? សូមបើកព្រះគម្ពីររបស់អ្នកចោល ហើយរក្សាវានៅក្នុងផ្ទះបាយ ហើយអានកណ្ឌគម្ពីរទំនុកតម្កើងមួយជំពូក ឬក៏កណ្ឌគម្ពីរណាផ្សេងទៀតមួយជំពូកចុះ។ បើកបរទៅប្រជុំ? សូមស្តាប់ការអានព្រះគម្ពីរនៅពេលដែលអ្នកកំពុងធ្វើដំណើរទៅ។ គ្មានពេលវេលាណាដែលអាក្រក់ឡើយសម្រាប់ជាពេលអានព្រះគម្ពីរ (២ធីម៉ូថេ ៣:១៦)។
សូមប្រើប្រាស់ពេលវេលាដែលអ្នកកំពុងតែងូតទឹក ឬមើលថែសត្វរបស់អ្នក ដើម្បីអធិស្ឋានសម្រាប់គ្រួសារអ្នក សម្រាប់មិត្តភក្ដិ ឬសម្រាប់ក្រុមជំនុំ។ នៅពេលដែលអ្នកទទួលសារពីមិត្តរបស់អ្នកដែលមានបញ្ហា សូមឈប់ ហើយអធិស្ឋានមួយនាទីសម្រាប់បុគ្គលម្នាក់នោះ។ ខ្ញុំមានសាស្ត្រាចារ្យនៅមហាវិទ្យាល័យម្នាក់ដែលគាត់តែងតែអធិស្ឋានសម្រាប់មនុស្សជាក់លាក់ណាម្នាក់គ្រប់ពេលដែលគាត់ចុចកុងតាក់បើកភ្លើង—គាត់បានប្រើប្រាស់ពេលវេលាតិចតួចនេះសម្រាប់គោលបំណងល្អ ( អេភេសូរ ៦:១៨)។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សូមគិតពិចារណាក្នុងការដាក់សៀវភៅដែលល្អមួយក្បាលនៅក្នុងកាបូប ឬកាតាបរបស់អ្នក ដើម្បីត្រៀមក្នុងការដកយកមកអាន នៅពេលដែលអ្នកមានពេលវេលាទំនេរ។ អ្នកក៏អាចស្តាប់ការអានសៀវភៅ ឬអត្ថបទជាសំឡេង ដែលនឹងជួយអ្នកឲ្យរីកចម្រើនក្នុងចំណេះដឹង ហើយតម្រង់អ្នកទៅកាន់សេចក្តីពិតបានដែរ។
បើអ្នកមានពេលវេលាបន្ថែមបន្តិចបន្តួច ខណៈពេលដែលរង់ចាំការអាប់ឡោតឯកសារ (upload file) ឬរង់ចាំម៉ាស៊ីនចម្អិនម្ហូប? សូមយកពេលវេលានោះ ដើម្បីផ្ញើសារលើកទឹកចិត្តដល់មិត្តភក្ដិ—ដោយស្វែងរកការ «បណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង» (ហេព្រើរ ១០:២៤)។
ប្រសិនបើអ្នកនៅក្នុងកន្លែងដែលស្ងប់ស្ងាត់ សូមបិទភ្នែករបស់អ្នក ហើយដកដង្ហើមឲ្យវែងៗ ដោយផ្ដោតលើសេចក្តីពិតដែលថា ព្រះជាម្ចាស់បានបង្កើតអ្នកមកយ៉ាងគួរកោត គួរអស្ចារ្យ (ទំនុកតម្កើង ១៣៩:១៤) ហើយថា ព្រះជាម្ចាស់តែងតែគង់នៅជាមួយអ្នកជានិច្ច ( ទំនុកតម្កើង ១៦:៨)។
ការប្រើប្រាស់ពេលវេលាបន្តិចបន្តួចដោយមានគោលបំណងល្អអាចនឹងជួយយើងឲ្យមានកម្លាំង ហើយមានភាពស្រស់ស្រាយខាងឯព្រលឹងវិញ្ញាណបាន។
ប៉ុន្តែ ចុះយ៉ាងណាវិញ នៅពេលដែលនាទីបន្តិចបន្តួចនោះមិនគ្រប់គ្រាន់ក្នុងការសម្រេចកិច្ចការណាមួយបាន? ឧបសគ្គមួយនៃការដែលខ្ញុំមិនមានពេលវេលាទំនេរគ្រប់គ្រាន់ គឺជាញឹកញយដោយសារខ្ញុំមានអ្វីដែលខ្ញុំប្រាថ្នាចង់ធ្វើខ្លាំង—ចំណាយពេលយ៉ាងស៊ីជម្រៅជាមួយនឹងព្រះអម្ចាស់ ឬការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមិត្តភក្ដិណាម្នាក់ ដែលវាស៊ីពេលវេលាយ៉ាងច្រើន។ ប្រសិនបើខ្ញុំផ្ដោតលើអ្វីដែលខ្ញុំមិនអាចធ្វើបាន ដោយព្រោះទំនួលខុសត្រូវដែលនៅពីមុខខ្ញុំ នោះខ្ញុំកាន់តែឆាប់ខឹង ហើយងាយក្នុងការស្រមៃថា គេបានបោកប្រាស់ខ្ញុំនៅក្នុងជីវិតនេះហើយ។
ជំនួសឲ្យការនេះ ខ្ញុំបានរៀនក្នុងការដាក់ស្រទាប់នៃការចង់បានរបស់ខ្ញុំទៅក្នុងទំនួលខុសត្រូវរបស់ខ្ញុំ។ មុនពេលមានកូន ខ្ញុំមានភាពរីករាយក្នុងការចំណាយពេលវេលាយ៉ាងច្រើនជាមួយព្រះជាម្ចាស់ ជារៀងរាល់ព្រឹកសម្រាប់សិក្សាព្រះបន្ទូល និងការអានសៀវភៅអំពីការលត់ដំខាងឯវិញ្ញាណ ឬអំពីវិរៈបុរស និងវិរៈនារីនៃជំនឿ។ ខណៈពេលដែលខ្ញុំនៅតែបន្តមានពេលវេលាផ្ទាល់ខ្លួនជាមួយព្រះជាម្ចាស់ ខ្ញុំមិនមានពេលវេលាច្រើនម៉ោងដូចមុនទៀតទេ។ ដូច្នេះ ខ្ញុំក៏បានធ្វើឲ្យបំណងប្រាថ្នាសម្រាប់ការចង់បានព្រះគ្រីស្ទថែមទៀតទៅក្នុងកាលវិភាគនៃគ្រួសាររបស់ខ្ញុំវិញ។
យើងមាន «ពេលវេលាពេលព្រឹក» អំឡុងពេលអាហារពេលព្រឹក ជាពេលដែលយើងច្រៀងចម្រៀងថ្វាយបង្គំជាមួយគ្នា ទន្ទេញសៀវភៅសំណួរ-ចម្លើយគ្រីស្ទបរិស័ទ អានព្រះគម្ពីរ និងអធិស្ឋាន។ ពេលអាហារថ្ងៃត្រង់ យើងតែងតែអានឲ្យឮៗអំពីជីវប្រវត្តិរបស់បេសកជនណាម្នាក់។ នៅពេលនោះ ខ្ញុំព្យាយាមទាំងបណ្តុះបណ្តាលកូនៗរបស់ខ្ញុំនៅក្នុងជំនឿ (សុភាសិត ២២:៦) និងព្យាយាមមានពេលវេលាជាមួយព្រះជាម្ចាស់បន្ថែមទៀតជាមួយនឹងពួកគេដែរ។ វាគឺជាយុទ្ធសាស្ត្រឈ្នះៗ។
ដូចគ្នាដែរ ខ្ញុំក៏បានខ្នះខ្នែងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាស្ត្រីផ្សេងទៀត នៅពេលកាលវិភាគនៃរដូវកាលជីវិតខ្ញុំពេញដែរ។ ការចំណាយពេលជាមួយនឹងមិត្តស្រីៗខ្ញុំកើតឡើងយូរៗម្តង ប៉ុន្តែវាមិនកើតឡើងញឹកញាប់គ្រប់គ្រាន់ ដើម្បីឲ្យអាចអភិវឌ្ឍមិត្តភាពឲ្យបានកាន់តែស៊ីជម្រៅឡើយ។ ការជួបញ៉ាំកាហ្វេមួយទល់មួយក៏មិនអាចកើតឡើងឡើយជាញឹកញាប់ដែរ ពីព្រោះកូនៗខ្ញុំនៅជាមួយខ្ញុំរាល់ថ្ងៃ។ ផ្ទុយទៅវិញ ខ្ញុំបានឱបក្រសោបសេចក្តីអំណរ (និងភាពរញ៉េរញ៉ៃ) នៃការជួបជុំនៅកន្លែងក្មេងលេងជាមួយមិត្តភក្ដិស្រីៗ និងកូនៗរបស់យើង។ មិត្តខ្ញុំ និងខ្ញុំអាចបន្តការរីកចម្រើនទៅមុខជាមួយគ្នាបាន ខណៈពេលដែលកូនៗយើងក៏បានរៀនជំនាញសំខាន់ៗក្នុងការចែករំលែក និងចូលរួមលេងជាមួយក្មេងៗដែលមានវ័យខុសៗគ្នា។
ការខកចិត្តរបស់ខ្ញុំជាមួយស្វាមីរបស់ខ្ញុំ—និងការដែលមានអារម្មណ៍ថាជាប់គាំងដោយការគ្មានពេលវេលាសម្រាប់ខ្លួនឯង—នៅទីបំផុតបានចាប់ផ្ដើមដោយកើតចេញពីទស្សនៈខុសលើពេលវេលា និងពីការគិតថាថ្ងៃនេះជា «របស់» ខ្ញុំ។ ទោះបីជាយើងរស់នៅក្នុងវប្បធម៌ដែលលើកទឹកចិត្តយើងឲ្យមើលឃើញពេលវេលារបស់យើងថាជាអ្វីមួយដែលជារបស់យើងក៏ដោយ ក៏តាមពិតទៅក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ពេលវេលារបស់យើងគឺមិនមែនជារបស់យើងទេ។
ព្រះជាម្ចាស់បានរាប់គ្រប់ទាំងថ្ងៃនៃអាយុជីវិតរបស់យើង (យ៉ូប ១៤:៥, ទំនុកដំកើង ៣១:១៥) ហើយមានតែទ្រង់មួយអង្គគត់ដែលគ្រប់គ្រងពេលវេលានៅក្នុងព្រះហស្តទ្រង់។ មានសេចក្តីអំណរ និងសន្តិភាពនៅក្នុងសេចក្តីពិតនេះ ដ្បិតយើងអាចជឿជាក់បានថា ថ្ងៃរបស់យើងមានពេញទៅដោយគោលបំណងល្អៗ ទោះបីជាយើងមិនមានអារម្មណ៍បែបនោះក៏ដោយ។ ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងរដូវកាលដែលអ្នកមិនមានពេលវេលាទំនេរ (សូម្បីតែបន្តិចក៏គ្មានផង) សូមទុកចិត្តព្រះជាម្ចាស់ដោយដឹងថា ទ្រង់មានកិច្ចការល្អៗដែលមានប្រយោជន៍សម្រាប់អ្នក ក្នុងការធ្វើជាមួយនឹងពេលវេលាតិចតួចដែលអ្នកមាននោះ (អេភេសូរ ២:១០)។ ទោះបីជាវាតម្រូវឲ្យមានចេតនាក្នុងការរៀបចំផែនការខ្លះៗក៏ដោយក៏ការប្រើប្រាស់ពេលវេលាបន្តិចបន្តួចបានល្អអាចបន្ថែម និងពង្រីក ក៏ដូចជាបង្កើតផលល្អនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានដែរ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។