ភាគច្រើនការដាក់វិន័យក្នុងក្រុមជំនុំគួរតែធ្វើឡើងនៅក្នុងទំនាក់ទំនងធម្មតា ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។ ទេ! នេះមិនមែនមានន័យថា លោកអ្នកចង់បានក្រុមជំនុំមួយដែលមានសមាជិកក្រុមជំនុំរត់ជុំវិញព្រះវិហារ ហើយធ្វើការកែតម្រូវឲ្យគ្នាគ្រប់ពេលនោះទេ។ ស្តាប់ទៅ គឺវាហាក់ដូចជាមិនល្អទាល់តែសោះ។វាគឺមានន័យយ៉ាងសាមញ្ញថា លោកអ្នកចង់បានក្រុមជំនុំ ដែលធ្វើការកំណត់ដោយសមាជិកដែលស្រែកឃ្លានចំពោះការគោរពកោតខ្លាចព្រះអម្ចាស់។ ជាធម្មតា សមាជិកក្រុមជំនុំស្នើសុំការកែតម្រូវ ដែលពួកគាត់មិនលាក់លៀមពីកំហុសរបស់ពួកគាត់នោះទេ ដោយព្រោះពួកគាត់ចង់មានភាពរីកចម្រើននៅក្នុងជីវិតរបស់ពួកគាត់។

ភាគច្រើនការដាក់វិន័យក្នុងក្រុមជំនុំគួរតែធ្វើឡើងនៅក្នុងទំនាក់ទំនងធម្មតា ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។ ទេ! នេះមិនមែនមានន័យថា លោកអ្នកចង់បានក្រុមជំនុំមួយដែលមានសមាជិកក្រុមជំនុំរត់ជុំវិញព្រះវិហារ ហើយធ្វើការកែតម្រូវឲ្យគ្នាគ្រប់ពេលនោះទេ។ ស្តាប់ទៅ គឺវាហាក់ដូចជាមិនល្អទាល់តែសោះ។ វាគឺមានន័យយ៉ាងសាមញ្ញថា លោកអ្នកចង់បានក្រុមជំនុំ ដែលធ្វើការកំណត់ដោយសមាជិកដែលស្រែកឃ្លានចំពោះការគោរពកោតខ្លាចព្រះអម្ចាស់។ ជាធម្មតា សមាជិកក្រុមជំនុំស្នើសុំការកែតម្រូវ ដែលពួកគាត់មិនលាក់លៀមពីកំហុសរបស់ពួកគាត់នោះទេ ដោយព្រោះពួកគាត់ចង់មានភាពរីកចម្រើននៅក្នុងជីវិតរបស់ពួកគាត់។
«សួស្តីកុសល តើអ្នកមានយោបល់អ្វីខ្លះសម្រាប់ការដែលខ្ញុំដឹកនាំប្រជុំនោះ? តើខ្ញុំគួរធ្វើអ្វីខ្លះទៀត ដើម្បីឲ្យមានភាពល្អប្រសើរជាងនេះ?»
«សម្ផស្ស ខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកតែងតែអាចនិយាយអំពីអាពាហ៍ពិពាហ៍របស់ខ្ញុំ និងរបៀបដែលអ្នកឃើញខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំ។ហើយសាច់ឈាមរបស់ខ្ញុំ ពិតជាមិនចង់សួររឿងមួយនេះទេ ប៉ុន្តែ... តើអ្នកមានការសង្កេតឃើញណាមួយពីរបៀបដែលអ្នកបានឃើញខ្ញុំនៅក្នុងភាពជាឪពុក ឬម្តាយដែរ ឬទេ?»
ពេលខ្លះ អ្នកនិពន្ធបានធ្វើការបែងចែករវាង ការដាក់វិន័យ អប់រំ និងការដាក់វិន័យកែតម្រូវ។ ការដាក់វិន័យអប់រំមានន័យថា គឺជាការបង្រៀន។ការទូន្មានកែតម្រូវមានន័យថា គឺជាការកែតម្រូវកំហុសឆ្គង។ប៉ុន្តែ វាមានភាពច្បាស់លាស់ថា ការដាក់វិន័យទាំងពីរនេះ គឺត្រូវតែដើរទន្ទឹមគ្នា។ វាពិតជាពិបាកក្នុងការដែលមានការដាក់វិន័យតែមួយ ហើយពុំមានការដាក់វិន័យមួយផ្សេងទៀត។ ការដាក់វិន័យនៅក្នុងជីវិតក្រុមជំនុំ គឺជាការអប់រំ និងការកែតម្រូវ ដែលគួរតែត្រូវបានបង្ហាញមិនមែនត្រឹមតែថ្ងៃអាទិត្យតែប៉ុណ្ណោះទេ ប៉ុន្តែក្រុមជំនុំគួរតែមាន ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍។ លោកអ្នកអាចនិយាយថា ការដាក់វិន័យ គឺគ្រាន់តែជារបៀបមួយផ្សេងទៀត ក្នុងការពណ៌នាអំពីដំណើរការនៃភាពជាសិស្សរបស់ព្រះយេស៊ូវ។ តើភាពជាសិស្ស និងការដាក់វិន័យគួរធ្វើឡើងនៅពេលណា? វាត្រូវតែធ្វើឡើងពេញមួយសប្ដាហ៍។ នោះហើយ គឺជាពេលដែលត្រូវធ្វើវាឡើងនៅក្នុងក្រុមជំនុំ។
សំណួរដ៏ពិបាកជាង
ប៉ុន្តែ នេះជាសំណួរដ៏ពិបាកណាស់៖ តើនៅពេលណា ដែលលោកអ្នកយកដំណើរការនៃការដាក់វិន័យទៅកាន់កម្រិតបន្ទាប់ គឺពីកម្រិតទីមួយ ទៅកាន់កម្រិតទីពីរ ឬកម្រិតទីបី ហើយចាប់ពីពីរ ឬបីនាក់ ទៅកាន់ក្រុមជំនុំទាំងមូល?
នៅត្រង់ចំណុចនេះ វាមិនមានជារូបមន្តមួយដែលមានភាពងាយស្រួលនោះទេ។ រឿងនីមួយៗត្រូវតែវិនិច្ឆ័យលើគុណសម្បត្តិរបស់វារៀងៗខ្លួន។ ជាឧទាហរណ៍ មានស្ថានភាពខ្លះ ដែលពួកចាស់ទុំរបស់យើងមិនបានមើលឃើញពីតម្រូវការក្នុងការចំណាយពេលយូរសម្រាប់ធ្វើការទាល់តែសោះ ហើយមានស្ថានភាពផ្សេងទៀតដែលយើងបានធ្វើការអស់ជាច្រើនខែ ឬច្រើនឆ្នាំ ដោយយើងមិនដែលបានសម្រេចចិត្តយករឿងជាក់លាក់ណាមួយទៅកាន់កម្រិតបន្ទាប់នោះទេ។
ជាញឹកញាប់ រឿងរ៉ាវនេះនឹងកើតឡើង នៅពេលអ្នកជាប់ពាក់ព័ន្ធនឹងអំពើបាបកំពុងតែចូលរួមធ្វើការជាមួយពួកយើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើបាបនោះ។ ខ្ញុំនៅចាំបានថា ក្រុមប្រឹក្សាភិបាលចាស់ទុំនៅក្នុងក្រុមជំនុំរបស់យើង បានធ្វើការជាមួយប្ដីប្រពន្ធមួយគូក្នុងរយៈពេល ៤ ឬ៥ឆ្នាំ។ វាជារយៈពេលមួយដែលយូរគ្រប់គ្រាន់សម្រាប់ពួកចាស់ទុំ ចាប់ផ្ដើមដំណើរការប្រឹក្សាផ្តល់យោបល់ទៅដល់ប្ដីប្រពន្ធមួយគូនេះ ដែលពួកគេត្រូវបានលាឈប់ពីក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមជំនុំ ដោយសាររយៈពេលកាន់មុខដំណែងរបស់ពួកគេបានផុតអាណត្តិ ហើយពួកចាស់ទុំថ្មីបានចូលកាន់ដំណែងក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមជំនុំ ដែលតម្រូវឲ្យធ្វើការសង្ខេបអំពីស្ថានភាពរបស់ពួកគាត់។ ការផ្លាស់ប្ដូរនេះធ្វើឡើងពីរទៅបីដង គឺនៅក្នុងអំឡុងពេលដែលប្តីប្រពន្ធមួយគូនេះមានបញ្ហា។ ពួកគេទាំងពីរនាក់មិនធ្លាប់ត្រូវបានបញ្ឈប់ពីមុខដំណែងរបស់ពួកគេជាសាធារណៈនោះទេ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សំណួរដែលងាយស្រួលជាងបន្តិច
យ៉ាងហោចណាស់ មានលក្ខខណ្ឌទ្រឹស្ដី ដែលបង្ហាញថា នេះជាសំណួរមួយដែលងាយស្រួលក្នុងការឆ្លើយបន្តិច៖ តើអំពើបាបណាមួយដែលត្រូវបានលាតត្រដាងជាសាធារណៈ និងត្រូវធ្វើការដកអ្នកប្រព្រឹត្តអំពើបាបនោះចេញពីក្រុមជំនុំ? ដើម្បីឆ្លើយតបសំណួរនេះ អ្នកនិពន្ធជំនាន់ដើមតែងចងក្រងឈ្មោះនៃអំពើបាបពីបទគម្ពីរ ដូចជានៅក្នុង ១កូរិនថូស ជំពូក៥ និងជំពូក៦ ដែលចែងថា៖ «គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណាក្នុងពួកជំនុំជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ អ្នកប្រមឹក ឬប្លន់ កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង» (១កូរិនថូស ៥:១១)។ ប៉ុន្តែ ប្រសិនបើយើងគ្រាន់តែនៅជាប់នឹងបញ្ជីឈ្មោះទាំងនោះ តើមានន័យថា យើងគួរបណ្ដេញអ្នកលោភលន់ចេញពីក្រុមជំនុំ ដោយគាត់មិនមែនជាអ្នកកេងបន្លំដែរ ឬទេ? អ្នកដែលបោកប្រាស់ ប៉ុន្តែពួកគាត់មិនមែនជាឃាតក ឬជនល្មើសខាងផ្លូវភេទកុមារ? អ្នកដែលជាអ្នកកេងបន្លំ ឃាតក និងជនល្មើសខាងផ្លូវភេទ គឺមិនត្រូវបានបង្ហាញនៅក្នុងបញ្ជីឈ្មោះខាងលើនេះទេ។
ប្រាកដណាស់ ខ្ញុំមិនបានគិតថា យើងគួរចាត់ទុកបញ្ជីឈ្មោះទាំងនេះថា ជារឿងទាំងអស់នោះទេ។ នៅត្រង់ចំណុចនេះ សាវ័ក ប៉ុល កំពុងតែពណ៌នាអំពីប្រភេទនៃអំពើបាបដែលយើងគួររំពឹងថា វានឹងបង្ហាញលក្ខណៈរបស់អ្នកដែលនៅតែមិនជឿ និងអ្នកដែលមិនបានប្រែចិត្ត (សូមមើល ១កូរិនថូស ៦:៩-១០)។
ដូច្នេះ ខ្ញុំគិតថា ចម្លើយដ៏ខ្លីដែលឆ្លើយទៅកាន់សំណួរខាងលើនេះ គឺមានតែអំពើបាបនៃឫកពាខាងក្រៅ ធ្ងន់ធ្ងរ និងគ្មានការប្រែចិត្តទេ ដែលជាមូលហេតុនៃការលាតត្រដាងអំពើបាបនោះជាសាធារណៈ និងត្រូវធ្វើការដកអ្នកដែលប្រព្រឹត្តបាបនោះចេញពីក្រុមជំនុំ ហើយអំពើបាបមួយត្រូវតែមានលក្ខណៈទាំងបីចំណុចដូចខាងក្រោមនេះ គឺមិនមែនមានតែមួយ ឬពីរចំណុចតែប៉ុណ្ណោះនោះទេ។
១) អំពើបាបត្រូវតែបង្ហាញចេញមកខាងក្រៅ
ចំណុចទី១ អំពើបាប គឺជាអ្វីដែលជាដំបូង អំពើបាបគឺជាអ្វីដែលលោកអ្នកអាចមើលឃើញដោយភ្នែក ឬស្តាប់ឮដោយត្រចៀកបាន។ វាមិនមែនជាអ្វីដែលលោកអ្នកសង្ស័យថា អំពើបាបអាចនឹងកំពុងដេកលង់លក់ស្ងាត់ច្រៀបនៅក្នុងចិត្តរបស់មនុស្សម្នាក់ៗនោះឡើយ។ សាវ័ក ប៉ុល បានរាយបញ្ជីឈ្មោះការលោភនៅក្នុងបញ្ជីឈ្មោះខាងលើ ប៉ុន្តែលោកអ្នកមិនត្រូវចោទប្រកាន់នរណាម្នាក់ថា គាត់ជាមនុស្សលោភ ហើយបន្ទាប់មកធ្វើការបណ្ដេញគាត់ចេះពីក្រុមជំនុំនោះទេ ប្រសិនបើលោកអ្នកមិនមានភស្តុតាងបង្ហាញពីខាងក្រៅគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា អ្នកនោះជាមនុស្សម្នាក់ដែលលោភនោះ។ប្រព័ន្ធតុលាការខាងលោកីយ៍ មានការប្រុងប្រយ័ត្នក្នុងការថ្លឹងថ្លែងភស្តុតាងដែលពួកគេទទួលបាន។តើក្រុមជំនុំគួរតែមានការប្រុងប្រយ័ត្នតិចជាងនេះដែរឬទេ? ព្រះយេស៊ូវទ្រង់មិនមានព្រះទ័យចាប់អារម្មណ៍នឹងយុត្តិធម៌របស់ហ្វូងមនុស្សដែលឥតសណ្ដាប់ធ្នាប់នោះទេ។
ប៉ុន្តែ សូមកត់សម្គាល់ការនិយាយរបស់ខ្ញុំ ខ្ញុំបាននិយាយថា «ខាងក្រៅ» មិនមែន «ជាសាធារណៈ» នោះទេ។ជាឧទាហរណ៍ អំពើសហាយស្មន់ វាមិនមែនត្រូវបានបង្ហាញចេញជាសាធារណៈទេ។វាជាអំពើមួយដែលត្រូវធ្វើឡើងដោយឯកជន។នោះហើយជាមូលហេតុដែលខ្ញុំនិយាយថា «ខាងក្រៅ»។
២) អំពើបាបត្រូវតែធ្ងន់ធ្ងរ
ការថប់បារម្ភ ការភ័យខ្លាច និងភាពតានតឹងអាចប្រហែលជាអំពើបាប។ ប៉ុន្តែ ខ្ញុំមិនជឿថា កិច្ចការទាំងនេះអាចធ្វើឲ្យមានការលាតត្រដាងជាសាធារណៈ និងធ្វើការដកអ្នកនោះចេញពីក្រុមជំនុំនោះទេ។
ឧទាហរណ៍ថា ខ្ញុំបានចាប់បានបងប្រុសម្នាក់ដែលបាននិយាយបំផ្លើសរឿងមួយ គាត់ប្រហែលជាកំពុងធ្វើអំពើបាប ប៉ុន្តែគាត់បានបដិសេធថា គាត់មិនបានធ្វើវានោះទេ។ ប៉ុន្តែ ខ្ញុំនឹងមិននិយាយរឿងនេះចេញ ជាសាធារណៈនោះឡើយ។ សាវ័ក ពេត្រុស បានប្រាប់យើងថា «សេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត» (១ពេត្រុស ៤:៨)។ ប្រាកដណាស់ លក្ខណៈសំខាន់មួយនៃក្រុមជំនុំដែលមានសុខភាពល្អ គឺការមានឆន្ទៈមើលរំលងអំពើបាបជាច្រើនដែលយើងបានឃើញនៅក្នុងជីវិតរបស់សមាជិកដែលថ្វាយបង្គំរួមក្នុង ក្រុមជំនុំរបស់យើង។
ដូច្នេះ តើអ្វីទៅជាអំពើបាបដ៏ធ្ងន់ធ្ងរ? វាគឺជាអំពើដែលធ្វើឲ្យយើងពិបាកក្នុងការជឿថា អ្នកណាម្នាក់ដែលបានទទួលព្រះវិញ្ញាណនៃព្រះ គឺជាគ្រីស្ទបរិស័ទ ប្រសិនបើអ្នកនោះមិនបានប្រែចិត្តទាល់តែសោះ។ សូមចងចាំអំពីអត្ថន័យនៃភាពជាសមាជិក៖ ការបញ្ជាក់អះអាងពីក្រុមជំនុំនៃការប្រកាសអំពីសេចក្តីជំនឿរបស់សមាជិកណាម្នាក់។ អំពើបាបធ្ងន់ធ្ងរ គឺជាអំពើដែលនាំឲ្យមានផលលំបាក ប្រសិនបើគ្រីស្ទបរិស័ទណាម្នាក់មិនអាចធ្វើទៅរួច ដើម្បីឈរនៅចំពោះលោកីយ៍ដែលកំពុងសម្លឹងមើលគាត់ និងបន្តរស់នៅបញ្ជាក់ពីសេចក្តីជំនឿថា ជាសេចក្តីជំនឿដែលគួរឲ្យទុកចិត្ត។ខ្ញុំអាចមានមនសិការល្អក្នុងការបន្តបញ្ជាក់ពីសេចក្តីជំនឿរបស់មនុស្សម្នាក់ដែលបដិសេធថា គាត់បាននិយាយបំផ្លើសរឿងមួយ ប៉ុន្តែខ្ញុំមិនអាចធ្វើដូច្នេះ ចំពោះអ្នកណាដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ការជេរប្រមាថ ការប្រមឹក និងកិច្ចការផ្សេងៗទៀត។
ការវិនិច្ឆ័យសម្រាប់អំពើបាប «ធ្ងន់ធ្ងរ» មានលក្ខណៈតាមសេចក្តីជំនឿដែរឬទេ? មែនហើយ នោះគឺជាមូលហេតុដែលអំពើបាបដូចគ្នានៅក្នុងស្ថានភាពមួយ អាចតម្រូវឲ្យមានការបណ្ដេញអ្នកប្រព្រឹត្តអំពើបាបនោះចេញពីក្រុមជំនុំ ខណៈដែលក្នុងស្ថានភាពមួយផ្សេង និងសម្រាប់មូលហេតុនៃស្ថានភាពមួយចំនួនទៀត វាប្រហែលជាមិនតម្រូវឲ្យក្រុមជំនុំធ្វើបែបនេះទេ។វាមានភាពងាយស្រួលសម្រាប់ព្រះគម្ពីរក្នុងការផ្តល់ឲ្យយើងនូវបញ្ញត្តិដែលជាក់លាក់ ដើម្បីធ្វើការដោះស្រាយជាមួយរាល់ស្ថានភាពដែលយើងអាចយល់បាន។ដូចគ្នាផងដែរ ព្រះអម្ចាស់ទ្រង់មានព្រះទ័យចង់ឲ្យយើងអំពាវនាវដល់ទ្រង់ ដើម្បីសុំឲ្យមានប្រាជ្ញា និងឲ្យយើងដើរដោយសេចក្តីជំនឿ។ ដោយពេលខ្លះ នេះគឺជាហេតុផលមួយទៀតដែលក្រុមជំនុំគួរតែមានការប៉ងប្រាថ្នា ដើម្បីបង្កើនពួកចាស់ទុំឲ្យមានកាន់តែច្រើនឡើងនៅក្នុងក្រុមជំនុំទៅតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន។មុនពេលនាំអ្នកដទៃផ្សេងទៀតចូលរួមថ្វាយបង្គំក្នុងព្រះវិហារ លោកអ្នកមិនចង់ឲ្យមានមនុស្សតែម្នាក់ ឬពីរនាក់ ត្រូវធ្វើការថ្លឹងថ្លែងជាមួយបញ្ហាទាំងនេះទេ។
៣) អំពើបាបមួយ ដែលមិនមានការប្រែចិត្ត
មនុស្សម្នាក់នោះ ត្រូវបានប្រឈមមុខនឹងអំពើបាបរបស់ខ្លួន។ ហើយទោះបីជាគាត់ទទួលស្គាល់ថា វាជាអំពើបាប ឬមិនមែនជាអំពើបាបក៏ដោយ ហើយថា តើគាត់និយាយថា គាត់នឹងបញ្ឈប់ប្រព្រឹត្តធ្វើវា ឬក៏បន្ត ប៉ុន្តែនៅទីបំផុត គាត់បានបដិសេធមិនបោះបង់ចោលក្នុងការប្រព្រឹត្តវានោះទេ។ គាត់បានបន្តប្រព្រឹត្តអំពើបាបទាំងនេះ។ គាត់មិនអាច (ឬនឹងមិនអាច) បំបែកចេញពីអំពើបាបទាំងនេះឡើយ វាប្រៀបដូចជាមនុស្សដែលល្ងីល្ងើ ហើយគាត់ចូលចិត្តភាពល្ងង់ខ្លៅរបស់គាត់។
ប៉ុន្តែ តើយើងគួរប្រឈមនឹងបាបដោយរបៀបណា?
មានពេលខ្លះ ព្រះយេស៊ូវទ្រង់មានព្រះទ័យខ្ញាល់ដោយទ្រង់បានផ្កាប់តុនៃពួកអ្នកដូរប្រាក់ក្នុងព្រះវិហារ។មានពេលខ្លះទៀត ពួកសាវ័កបានប្រើពាក្យសម្ដីមុតស្រួចជាសាធារណៈទៅកាន់បុគ្គលណាម្នាក់ដោយផ្ទាល់ (សូមពិចារណាអំពីការប្រើប្រាស់ពាក្យសម្ដីរបស់ សាវ័ក ពេត្រុស និង លោក ស៊ីម៉ូន ជាគ្រូមន្តអាគមនៅក្នុងកណ្ឌគម្ពីរកិច្ចការជំពូក៨ ឬពាក្យសម្ដីរបស់ សាវ័ក ប៉ុល នៅក្នុងព្រះគម្ពីរ ១កូរិនថូស ជំពូក ៥)។ ហើយប្រហែលជាមានឱកាសដ៏កម្រណាមួយនៅពេលដែលលោកអ្នកធ្វើការកែតម្រូវសមាជិកក្រុមជំនុំរបស់លោកអ្នក ដើម្បីឲ្យពួកគាត់មានចំណាត់ថ្នាក់លេខ៩ ឬលេខ១០ នៅលើមាត្រដ្ឋាននៃភាពខ្លាំងរបស់ពួកគាត់។
ប៉ុន្តែ របៀបនៃការប្រឈមមុខ ឬការចោទសួរសំណួររបស់លោកអ្នកនៅក្នុងកាលៈទេសៈភាគច្រើន គួរតែមានលក្ខណៈទាំងនេះដូចខាងក្រោម៖
ប្រាជ្ញាតែងតែត្រូវការក្នុងការកែតម្រូវ ដោយព្រោះគ្មានស្ថានភាពពីរដែលដូចគ្នានោះទេ។វាមានភាពងាយស្រួលក្នុងការនិយាយថា មែនហើយ យើងបានធ្វើកិច្ចការនេះជាមួយបុគ្គលនេះ»។ ខណៈដែលយើងមានអ្វីជាច្រើនដែលត្រូវរៀនតាមរយៈបទពិសោធន៍កន្លងមក ហើយនៅទីបំផុតយើងត្រូវតែពឹងផ្អែកលើគោលការណ៍ដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះ ការដឹកនាំពីព្រះវិញ្ញាណរបស់ទ្រង់ និងការពិចារណាយ៉ាងយកចិត្តទុកដាក់លើចំណុចពិសេស និងភាពខុសគ្នានៃស្ថានភាពនីមួយៗ។
* * * * *
កំណត់ចំណាំរបស់អ្នកបោះពុម្ពផ្សាយ៖ អត្ថបទនេះ គឺត្រូវបានដកស្រង់ចេញពីសៀវភៅរបស់លោក យ៉ូណាថាន លីម៉ាន់ (Jonathan Leeman ) «ការយល់ដឹងអំពីការដាក់វិន័យក្នុងក្រុមជំនុំ» (B&H, ២០១៦)។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។