ខ្ញុំមិនដឹងថា ខ្ញុំបើកបរបានចម្ងាយប៉ុន្មានទេតាំងពីរយៈពេលម្ភៃឆ្នាំកន្លងមកនេះ តាំងតែពីទទួលបានប័ណ្ណបើកបរមក តែខ្ញុំដឹងថាខ្ញុំបានបើកបរច្រើនណាស់ បើរាប់គ្រាន់តែបើកទៅលេងគ្រួសារខ្ញុំចុះឡើងៗ នៅខេត្តក៏ច្រើនណាស់ទៅហើយ...
ខ្ញុំមិនដឹងថា ខ្ញុំបើកបរបានចម្ងាយប៉ុន្មានទេតាំងពីរយៈពេលម្ភៃឆ្នាំកន្លងមកនេះ តាំងតែពីទទួលបានប័ណ្ណបើកបរមក តែខ្ញុំដឹងថាខ្ញុំបានបើកបរច្រើនណាស់ បើរាប់គ្រាន់តែបើកទៅលេងគ្រួសារខ្ញុំចុះឡើងៗ នៅខេត្តក៏ច្រើនណាស់ទៅហើយ។ អ្វីមួយដែលមិនដែលប្រែប្រួល ទោះបីជារាប់សែនគីឡូម៉ែត្រក្ដីនោះគឺ៖ នៅពេលខ្ញុំដកជើងចេញពីឈ្នាន់ នោះរថយន្តមិនបង្កើនល្បឿនទៀតឡើយ។ វាមិនទាំងរក្សាល្បឿនឲ្យនៅថេរផង។ ជំនួសមកវិញ ចាប់ពីពេលដែលខ្ញុំដកជើងចេញពីឈ្នាន់បង្កើនល្បឿន រថយន្តចាប់ផ្ដើមបន្ថយល្បឿនម្ដងបន្តិចៗភ្លាម។ ការបន្ថយល្បឿនរថយន្តគឺជាការកំពុងតែប្រាប់ឲ្យរថយន្តឈប់។ វាប្រហែលជាត្រូវការពេលបន្តិច តែបើទុកឲ្យវាទៅតាមដំណើរ នោះនៅទីបំផុតវានឹងឈប់ជាមិនខាន។ វាជារឿងដែលចៀសមិនរួចទេ។
ថ្មីៗនេះ ខ្ញុំបានគិតអំពីរឿងនេះ ពីព្រោះខ្ញុំមើលឃើញថា ក្នុងជីវិតខ្ញុំ ខ្ញុំមានទំនោរមួយក្នុងការបន្ថយល្បឿន—បន្ថយល្បឿននៅក្នុងទំនាក់ទំនង បន្ថយល្បឿនក្នុងការស្វែងរកសេចក្ដីល្អ បន្ថយល្បឿនក្នុងការស្វែងរកព្រះជាម្ចាស់ផ្ទាល់។ ហើយនេះជាអ្វីដែលខ្ញុំបានកត់សម្គាល់មួយចំនួន៖
សរុបមក ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកព្រះគ្រីស្ទទេ តែខ្ញុំបែរជាតម្រង់ឆ្ពោះមកកាន់ខ្លួនឯងវិញ។ ពេលខ្ញុំឈប់ខ្វល់ខ្វាយ ពេលខ្ញុំឈប់បង្កើនការខិតខំប្រឹងប្រែង ពេលខ្ញុំអនុញ្ញាតឲ្យខ្លួនខ្ញុំបន្ថយល្បឿន នោះខ្ញុំជៀសមិនមិនផុតពីការដកខ្លួនថយចេញឆ្ងាយពីព្រះជាម្ចាស់ និងការកោតខ្លាចព្រះទេ។ ហើយប្រាកដណាស់ នេះគឺជាមូលហេតុដែលខ្ញុំពិតជាត្រូវពឹងផ្អែកទាំងស្រុងទៅលើអត្ថន័យសាមញ្ញៗនៃព្រះគុណ របៀបសាមញ្ញៗមួយចំនួនក្នុងការរីកចម្រើនឡើងនៅក្នុងសេចក្ដីល្អ ដែលមានដូចជា—ការអានព្រះគម្ពីរ និងការអធិស្ឋាន ការអធិប្បាយ និងការប្រកបគ្នា ការថ្វាយបង្គំ និងកម្មវិធីបង្ហូរព្រះគុណ។ នៅពេលណាដែលភាពផ្អែមល្ហែមទាំងអស់នេះលែងមានភាពទាក់ទាញទៀត នោះហើយគឺជាពេលដែលខ្ញុំចាប់ផ្ដើមបន្ថយល្បឿន។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ្ញុំមិនដឹងថា ខ្ញុំបើកបរបានចម្ងាយប៉ុន្មានទេតាំងពីរយៈពេលម្ភៃឆ្នាំកន្លងមកនេះ តាំងតែពីទទួលបានប័ណ្ណបើកបរមក តែខ្ញុំដឹងថា ខ្ញុំបានបើកបរច្រើនណាស់ បើរាប់គ្រាន់តែបើកទៅលេងគ្រួសារខ្ញុំចុះឡើងៗ នៅខេត្តក៏ច្រើនណាស់ទៅហើយ...
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។