អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅលក្ខណសម្បត្តិព្រះជាម្ចាស់ បានដោយឥតគិតថ្លៃ។

ការបរាជ័យក្នុងការយល់អំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់នឹងនាំឲ្យមានការយល់ដឹងមិនត្រឹមត្រូវលើព្រះជាម្ចាស់—ដែលជាទូទៅធ្វើចេញពីគំនិតរបស់មនុស្ស។ ដោយព្យាយាមដោះស្រាយបញ្ហានេះលោកគ្រូ អេ. ដឹបលយូ. ភីងខ៍ (A. W. Pink) បាននិពន្ធ១៧ជំពូកគន្លឹះៗអំពីលក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ ដែលមានរួមដូចជាអធិបតេយ្យភាព ការមិនចេះប្រែប្រួល ការអត់ធ្មត់ សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ទ្រង់។ អ្នកនិពន្ធមិនត្រឹមតែព្យាយាមផ្ដល់ជូននូវចំណេះដឹងបែបទ្រឹស្ដីអំពីព្រះជាម្ចាស់ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ថែមទាំងផ្ដល់នូវការជំរុញឲ្យមានទំនាក់ទំនងផ្ទាល់នៃការចុះចូលជាមួយនឹងទ្រង់ និងការរស់នៅដោយត្រាប់តាមព្រះបន្ទូលរបស់ទ្រង់ដែរ។
«តម្រូវការដ៏ចម្បងរបស់មនុស្សលោកគឺ ការមានចំណេះដឹងខាងឯវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលនាំឲ្យមានសេចក្តីសង្គ្រោះ។» (A.W. Pink)
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
លោកអ្នកក៏អាចចូលស្តាប់សៀវភៅនេះបានដោយឥតគិតថ្លៃ នៅក្នុងឆានែលយូធូបខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
Score 1
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។