អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅណែនាំពីព្រះគម្ពីរ បានដោយឥតគិតថ្លៃ។

សៀវភៅនេះជាសំណេរណែនាំកណ្ឌគម្ពីរនីមួយៗនៅក្នុងព្រះគម្ពីរទាំងមូល ហើយខ្ញុំបានបែងចែកការសង្ខេបនេះជាប្រាំពីរផ្នែកផ្សេងៗគ្នា ដើម្បីជួយឲ្យលោកអ្នកស្គាល់ព្រះគម្ពីរបានកាន់តែច្បាស់។ ផ្នែកទាំងប្រាំពីរនោះរួមមាន៖ អ្នកនិពន្ធ ឆ្នាំនិពន្ធ ការសង្ខេប គម្រោងកណ្ឌគម្ពីរ សំណើខគម្ពីរសម្រាប់ការសញ្ជឹងគិត ការទន្ទេញចាំមាត់ ការអនុវត្ត ព្រមទាំងរូបភាព។ ខ្ញុំសង្ឃឹមថា ការអានសៀវភៅនេះនឹងជំរុញឲ្យលោកអ្នក កាន់តែចង់អានព្រះគម្ពីរខ្លាំងថែមទៀត។
លោកអ្នកអាចថតចម្លងសៀវភៅនេះយកទៅប្រើប្រាស់បាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីខ្ញុំទេ ប៉ុន្តែហាមលក់ និងសូមកុំប្ដូរឈ្មោះអ្នកនិពន្ធដើម។ (លោក ឈាង បូរ៉ា)
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
Score 2
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។