ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។
ការរៀបចំការពិភាក្សានៅក្នុងក្រុមតូចឲ្យបានល្អ មិនមែនជាការដែលងាយស្រួល ឬលឿននោះទេ ជាពិសេសបើសិនជាក្រុមតូចនោះមានអ្នកចូលរួមមកពីប្រភពផ្សេងៗគ្នា ហើយអ្នកចូលរួមម្នាក់ៗមានការស្ទាក់ស្ទើរក្នុងការបើកចិត្តឱ្យគ្នាទៅវិញទៅមក។ ការកំណត់ពីសំណួរផ្សេងៗដែលត្រូវសួរនៅក្នុងក្រុម ប្រហែលជាការដ៏លំបាកបំផុត និងត្រូវចំណាយពេលវេលាច្រើន បើសិនជាបងប្អូនសង្ឃឹមថានឹងទទួលបានការចូលរួមជាអតិបរមា និងជម្រុញ ការសន្ទនាឲ្យមានទម្ងន់។
ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺបងប្អូនអាចសន្សំសំចៃពេលវេលាបានច្រើនក្នុងការរៀបចំខ្លួនដោយសួរសំណួរដែលល្អបំផុត នោះគឺសំណួរដែលបណ្តាលចិត្ត។
សំណួរដែលបណ្តាលចិត្ត គឺជាសំណួរដែលព្រះជាម្ចាស់បានមានបន្ទូលសួររួចហើយ។ សំណួរដែលបណ្តាលចិត្តទាំងនេះ គឺជាសំណួរដ៏ល្អបំផុត ពីព្រោះសំណួរទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍របស់យើងឲ្យចូលទៅរកព្រះគ្រីស្ទ ឲ្យចូលទៅរកបទគម្ពីរ និងឲ្យចូលទៅរកកិច្ចការជាអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោក ដោយស្វ័យប្រវត្តិ។ សំណួរទាំងនេះបើកបង្ហាញនៅក្នុងចិត្តរបស់យើង ដែលសំណួរផ្សេងៗទៀតមិនមានឡើយ។
រំលឹកពីសំណួរទាំងនេះ ព្រះយេស៊ូបានមានបន្ទូលសួរថា៖
“ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណាដែលស្រឡាញ់ដល់ខ្លួន នោះតើបានបំណាច់អ្វី?” (ម៉ាថាយ ៥:៤៦)
“ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ?” (ម៉ាកុស ៨:១២)
“ហេតុអ្វីបានជាហៅខ្ញុំថា ‘ឱព្រះអម្ចាស់ៗអើយ’ តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះវិញ?” (លូកា ៦:៤៦)
“តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ?” (យ៉ូហាន ១៣:៣៨)
ការសួរសំណួរទាំងនេះ គឺជាការបង្រៀនចម្បងរបស់ព្រះយេស៊ូវ។ តាមពិត ផ្នែកសំខាន់ៗនៃព្រះគម្ពីររបស់យើង គឺជាសំណួរជាច្រើន។ ក្នុងព្រះគម្ពីរសញ្ញាថ្មីតែមួយប៉ុណ្ណោះ មានសំណួរប្រហែល ៩៨០សំណួរ។
ការប្រើសំណួរទាំងនេះ ក្នុងការពិភាក្សានៅក្នុងក្រុមតូច
សូមគិតពីសំណួរទាំងនេះ។នៅពេលដែលយើងត្រូវគេសួរសំណួរអ្វីមួយ គំនិតរបស់យើងកាន់តែយកចិត្តទុកដាក់ និងចូលរួមក្នុងការពិភាក្សាយ៉ាងមានប្រសិទ្ធភាព ជាងពេលដែលគេគ្រាន់តែនិយាយប្រាប់។ សំណួរផ្សេងៗធ្វើឲ្យយើងនៅកន្លែងមួយដ៏ល្អ។ សំណួរទាំងនេះតម្រូវឲ្យមានចម្លើយ។ សំណួរទាំងនេះតម្រូវឲ្យមនុស្សពិភាក្សាគ្នា។ សំណួរទាំងនេះមានលក្ខណៈផ្ទាល់ខ្លួន ក្នុងខណៈដែលចម្លើយមានលក្ខណៈជារួម។
នៅមានសំណួរដែលបណ្តាលចិត្តជាច្រើនទៀតដែលធ្វើឲ្យអ្នកជឿមានការរួបរួមគ្នានៅទូទាំងក្រុមជំនុំ និងនិកាយផ្សេងៗ។ ទោះជាយើងរស់នៅទីកន្លែងណា ឬយើងជាសមាជិកក្រុមជំនុំណាក៏ដោយ ក៏គ្រីស្ទបរិស័ទទាំងអស់ មានសំណួរដែលបណ្តាលចិត្តទាំងនេះដូចៗគ្នា។ គ្រប់ពេលដែលបងប្អូនប្រើសំណួរដែលបណ្តាលចិត្តទាំងនេះនៅក្នុងក្រុមតូច ទាំងអ្នកសួរ និងអ្នកឆ្លើយ ត្រូវស្ថិតនៅលើទំព័រតែមួយ។ អ្នកចំណូលថ្មី នឹងសម្របខ្លួនយ៉ាងឆាប់រហ័ស។ អ្នកចូលរួមជាប្រចាំ នឹងនៅតែរួមចំណែក។
វិធីមួយដើម្បីធ្វើកិច្ចការនេះ គឺគ្រាន់តែជ្រើសរើសតួអង្គ ឬកណ្ឌគម្ពីរណាមួយនៅក្នុងព្រះគម្ពីរ រួចសរសេរសំណួរនីមួយៗតាមលំដាប់លំដោយ។ ធ្វើបែបនេះនឹងធ្វើឲ្យអ្នកចូលរួមនៅក្នុងក្រុមមានសកម្មភាពតាមរយៈកណ្ឌគម្ពីរ ឬតាមរយៈតួអង្គនោះ ក្នុងវិធីបែបធម្មជាតិបំផុត។ វានឹងធ្វើឲ្យអ្នកអានម្នាក់ៗ កាន់តែចង់ដឹងចង់ឮថែមទៀតអំពីបរិបទដែលនៅជុំវិញនោះ។ វានឹងលើកកម្ពស់ការវិភាគ ការសំយោគ និងការអនុវត្ត ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ វានឹងជួយអ្នកចូលរួមគ្រប់ៗគ្នាឲ្យស្គាល់បទគម្ពីរកាន់តែច្បាស់ ដោយសារតែសំណួរនីមួយៗទាក់ទងទៅនឹងចិត្ត គំនិត និងព្រលឹងរបស់ពួកគេ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
បងប្អូនក៏អាចជ្រើសរើសសំណួរពីបទគម្ពីរដែលស្របទៅនឹងប្រតិទិនរបស់ក្រុមជំនុំ ដែលរួមមាន៖ រដូវកាលនៃការយាងមកដល់នៃអង្គព្រះយេស៊ូវគ្រីស្ទ (Advent) រដូវកាលបុណ្យណូអែល (Christmas) រដូវកាលនៃការបើកសម្តែងពីអង្គព្រះយេស៊ូវគ្រីស្ទ (Epiphany) រដូវកាលមុនថ្ងៃអង្គព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ឡើងវិញ (Lent) សប្តាហ៍បរិសុទ្ធ (Holy Week) និងរដូវកាលនៃពិធីបុណ្យព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ឡើងវិញ រហូតដល់ព្រះអង្គយាងឡើងទៅស្ថានសួគ៌ (Eastertide) ។ ឧទាហរណ៍ មុនពេលរដូវកាលនៃការយាងមកដល់នៃអង្គព្រះយេស៊ូវគ្រីស្ទ (Advent) និងរដូវកាលបុណ្យណូអែល (Christmas) ជិតមកដល់ សូមធ្វើបញ្ជីសំណួរផ្សេងៗទាក់ទងទៅនឹងរដូវកាលទាំងនេះ សម្រាប់ការពិភាក្សា។ ខាងក្រោមនេះ គឺជាសំណួរមួយចំនួន ដើម្បីឱ្យបងប្អូនចាប់ផ្ដើម៖
“តើលោកជានរណា?” (យ៉ូហាន ១:១៩)
“ដូច្នេះតើកូននេះនឹងបានជាអ្វី?” (លូកា ១:៦៦)
“ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះតើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន?” (លូកា ១:៣៤)
“តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬអី?” (លូកា ១២:៥១)
សូមប្តូរសំណួរផ្សេងៗរបស់បងប្អូន និងសូមប្តូរក្រុមតូចរបស់បងប្អូន
ក្រុមតូចរបស់បងប្អូនប្រហែលជាអាចរៀនបានច្រើនពីសំណួរដែលបណ្តាលចិត្ត ដូចដែលការពិភាក្សា និងការពន្យល់បានធ្វើជាបន្តបន្ទាប់។ តាមពិត សំណួរដែលបណ្តាលចិត្ត មិនមែនគ្រាន់តែជាការស្វែងរកចម្លើយនោះទេ។ សំណួរទាំងនេះតែងតែជម្រុញការយល់ដឹងរបស់យើងឲ្យកាន់តែខ្ពស់ឡើងថែមទៀត និង ពង្រឹងដំណើររបស់យើងជាមួយនឹងព្រះជាម្ចាស់ និងជាមួយអ្នកដទៃ។ សំណួរទាំងនេះត្រូវបានបង្កើតឡើងដើម្បីបណ្តាលយើងឱ្យធ្វើអ្វីមួយលើសពីការអាន។ សំណួរទាំងនេះនាំមនុស្សឱ្យចូលទៅកាន់តែជិតព្រះជាម្ចាស់។
ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។
Note: This guest contribution by Brian J. Wright draws from Brian’s new 365-day devotional book, Inspired Questions: A Year’s Journey Through the New Testament (Christian Focus, 2019).
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។