យើងក៏បានជឿសូម្បីតែផ្នែកមួយនៃដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ យើងគិតថា ដោយសារយើងបានដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទ នោះយើងសមនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ ជោគជ័យ លុយកាក់ និងអ្វីៗទាំងអស់ដែលចិត្តយើងប្រាថ្នាចង់បាន។ ប៉ុន្តែ យើងមិនអាចបាននោះទេ។ វាជាការពិតដែរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់កូនៗរបស់ទ្រង់ ដោយឲ្យអំណោយទានល្អៗ។ ប៉ុន្តែ ចំណុចស្នូលនៃដំណឹងល្អគឺថា យើងមកព្រះយេស៊ូវ ដើម្បីទទួលបានព្រះយេស៊ូវ មិនមែនរបស់របរផ្សេងៗទ្រង់នោះទេ។
ថ្មីៗនេះ ខ្ញុំបានសន្ទនាជាមួយមិត្តម្នាក់ដែលបាននិយាយថាការស្កប់ស្កល់ គឺជាមុខសញ្ញាល្អមួយសម្រាប់អ្នកនៅលីវដែលជាគ្រីស្ទបរិស័ទ។ នាងនិយាយបានត្រូវមែន។ វាជាមុខសញ្ញាល្អមួយ ហើយជាមុខសញ្ញាដែលយើងអាចរកឃើញបានចេញពីការសួរសំណួរត្រឹមត្រូវ។
តាមពិតទៅ មានសំណួរពិចារណាមួយចំនួនដែលយើងត្រូវសួរដែលនឹងឆ្លើយប្រាប់ថា ភាពនៅលីវរបស់លោកអ្នកដំណើរការបានល្អប៉ុណ្ណា។
តើវាមានអ្វីខ្លះ?
ទាំងនេះគឺជាសំណួរយ៉ាងហោចណាស់៩ ដើម្បីសួរ៖
នេះជាបញ្ហា! គ្រីស្ទបរិស័ទដែលនៅលីវជាច្រើនបានលើកអាពាហ៍ពិពាហ៍ឲ្យខ្ពស់ជាងព្រះជាម្ចាស់ ដោយគិតថាការរួមភេទ ថ្ងៃណាត់ជួប និងស្នេហារ៉ូមែនទិចនឹងផ្តល់ឲ្យពួកគេនូវអ្វីដែលមានតែព្រះជាម្ចាស់ទេដែលអាចប្រទានឲ្យបាន។ វាមិនអាចទេ។ មានតែព្រះជាម្ចាស់ទេដែលអាចបំពេញបំណងប្រាថ្នាដ៏ជ្រៅបំផុតនៃដួងចិត្តរបស់លោកអ្នកបាន។
សាវ័ក ប៉ុល បានប្រាប់យើងថា គាត់បានរៀនចេះស្កប់ចិត្តក្នុងស្ថានភាពសណ្ឋានគ្រប់យ៉ាង (ភីលីព ៤:១១)។ វាជាអ្វីដែលគាត់ត្រូវរៀនបាន មិនមែនជាអ្វីដែលគាត់កើតមកដោយមានជាស្រេចហើយនោះទេ។
វាអាចថានៅក្នុងរដូវកាលនៃជីវិតនេះ ព្រះជាម្ចាស់កំពុងបង្រៀនលោកអ្នកឲ្យស្កប់ចិត្តក្នុងទ្រង់តែមួយអង្គគត់។
តើលោកអ្នកបានស្កប់ចិត្តហើយឬនៅ?
លុយកាក់ ពេលវេលា កម្លាំង និងអំណោយទានខាងវិញ្ញាណ៖ ទាំងអស់នេះ ព្រះបានផ្ញើទុកមកឲ្យលោកអ្នក មិនមែនផ្តល់ឲ្យលោកអ្នកទេ។ ហើយមិត្តភក្ដិខ្ញុំដែលរៀបការហើយបានប្រាប់ខ្ញុំថា រដូវកាលនៅលីវផ្តល់ពេលឲ្យមានពេលទំនេរច្រើន គឺច្រើនជាងជីវិតរៀបការទៅទៀត។ ដូច្នេះ កុំខ្ជះខ្ជាយពេលវេលានេះ។ សូមរៀនប្រើរដូវកាលនេះដោយឈ្លាសវៃ ដើម្បីគ្រប់គ្រងពេលវេលា ទេពកោសល្យ និងទ្រព្យសម្បត្តិរបស់លោកអ្នក សម្រាប់សិរីល្អរបស់ព្រះជាម្ចាស់។
អ្នកនៅលីវភាគច្រើនចង់រៀបការ។ ឯអ្នកខ្លះក៏មិនចង់ដែរ (ខ្ញុំសូមសរសើរអ្នកនោះ)។
ប៉ុន្តែ សម្រាប់លោកអ្នកដែលចង់រៀបការ សូមឲ្យមិត្តភក្ដិជាគ្រីស្ទបរិស័ទរបស់លោកអ្នកដែលបានរៀបការហើយនិយាយមកកាន់ជីវិតរបស់លោកអ្នកចុះ។ ការធ្វើបែបនេះនឹងជួយប្រាប់នូវចំណុចដែលលោកអ្នកមើលមិនឃើញ ហើយផ្តល់ឲ្យលោកអ្នកមាននូវទស្សនៈថ្មីអំពីជីវិតអាពាហ៍ពិពាហ៍ដែលលោកអ្នកអាចមើលមិនឃើញ។ មានចំណុចតែមួយចំនួននៅក្នុងជីវិតនេះដែលប្រសើរជាងការមានមិត្តភក្តិជាគ្រីស្ទបរិស័ទដែលមានភាពចាស់ទុំ មានប្រាជ្ញា និងគួរឲ្យទុកចិត្តបាន។

ស្ត្រីម្នាក់ដែលចេញពីកន្លែងធ្វើការទើបតែបានចូលនិវត្តន៍ ហើយបានផ្ញើអ៊ីមែលទៅមនុស្សជាច្រើននាក់នៅថ្ងៃចុងក្រោយរបស់គាត់។ មានបន្ទាត់មួយដែលបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល៖ ខ្ញុំបានធ្វើការអស់រយៈពេលជាង៤៥ឆ្នាំជាប់ៗគ្នា ហើយឥឡូវនេះខ្ញុំបានឈប់ហើយ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
៤៥ឆ្នាំជាប់ៗគ្នា។
លោកអ្នកប្រហែលជានឹងចំណាយពេល ១/៣ នៃជីវិតរបស់លោកអ្នកនៅកន្លែងធ្វើការ។ ដូច្នេះ លោកអ្នកគួរតែខំធ្វើឲ្យបានល្អនៅក្នុងអ្វីមួយចុះ។ ទោះបីជាលោកអ្នកមិននៅក្នុងកិច្ចបម្រើពេញពេលក៏ដោយ ក៏ព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នកឲ្យលើកតម្កើងទ្រង់ក្នុងអ្វីៗគ្រប់យ៉ាងដែលលោកអ្នកធ្វើ ដែលនេះរួមទាំងការងារផងដែរ។
សាវ័ក ប៉ុល បានបង្គាប់យើងឲ្យធ្វើការអស់ពីចិត្តសម្រាប់ព្រះ (កូឡូស ៣:២៣)។ លោកអ្នកមិនចាំបាច់ក្លាយជាអ្នកពូកែបំផុតនោះទេ ប៉ុន្តែអ្វីដែលលោកអ្នកធ្វើគួរតែបង្ហាញឲ្យនិយោជកឃើញច្បាស់ថា លោកអ្នកជាមនុស្សឧស្សាហ៍ ព្យាយាម និងមានសមត្ថភាព។
ពេលខ្លះ អ្នកនៅលីវគិតថា ខ្លួនមិនអាចចាញ់បានទេ។ ប៉ុន្តែ យើងមិនមែនដូច្នោះទេ។ គ្រូគង្វាល និងសមាជិកគ្រួសាររបស់លោកអ្នកប្រហែលជាមិនបានដឹងអំពីរឿងអាសអាភាសដែលលោកអ្នកមើល ការដែលលោកអ្នកនិយាយដើមគេ និងបញ្ហានៃការញៀនរបស់លោកអ្នកទេ ប៉ុន្តែព្រះជាម្ចាស់ជ្រាប។
លោកអ្នកមិនអាចស្កប់ចិត្តនឹងអំពើបាបទាំងនេះបានទេ។
លោកអ្នកមិនអាចមើលរំលងអំពើបាបទាំងនេះបានទេ។
លោកអ្នកមិនអាចព្រងើយកន្តើយនឹងអំពើបាបទាំងនេះបានទេ។
លោកអ្នកត្រូវតែសម្លាប់វាចោល។
ប្រសិនបើលោកអ្នកមិនបានដោះស្រាយបញ្ហាទាំងនេះឥឡូវទេ គឺវានឹងធ្វើឲ្យលោកអ្នកកាន់តែឈឺចាប់ (និងអនាគតស្វាមីភរិយា) នៅពេលក្រោយជាមិនខាន។
គ្រីស្ទបរិស័ទដែលខ្ញុំកោតសរសើរបំផុតគឺ តែងតែជាអ្នកដែលមានការចំណាយពេលជាប់លាប់ជាមួយនឹងព្រះជាម្ចាស់ជាប្រចាំថ្ងៃ។ ការចំណាយពេលទៀងទាត់ជាមួយព្រះជាម្ចាស់ជាគន្លឹះនៃសេចក្តីអំណរ និងភាពមានប្រយោជន៍។ ដូចដែលលោកគ្រូ ប៉ូល វូសឆ័រ (Paul Washer) បានមានប្រសាសន៍ថា «កម្លាំងខាងឯវិញ្ញាណមិនមែនជារឿងអាថ៌កំបាំងទេ ប៉ុន្តែទាក់ទងផ្ទាល់ទៅនឹងការលះបង់របស់យើងជាមួយព្រះបន្ទូល និងការអធិស្ឋាន»។
«ក្រុមជំនុំគឺដូចជាទូករបស់លោក ណូអេ។ វាមានក្លិនស្អុយ។ ប៉ុន្តែ នៅពេលដែលលោកអ្នកចេញ នោះលោកអ្នកនឹងលង់ទឹកស្លាប់»។
ខ្ញុំមិនប្រាកដថាអ្នកណានិយាយដូច្នោះនោះទេ ហើយខ្ញុំក៏មិនមែនជាអ្នកគាំទ្រខ្លាំងម្នាក់លើការលើកសម្រង់សម្ដីដែរ ប៉ុន្តែលោកអ្នកទទួលបានចំណុចសំខាន់៖ លោកអ្នកត្រូវការក្រុមជំនុំ។
ភាពឯកោមិនមែនជាផែនការរបស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់លោកអ្នកឡើយ។ អ្នកដើរម្នាក់ឯងគឺជាអ្នកស្លាប់។ លោកអ្នក ហើយនិងខ្ញុំត្រូវការសហគមន៍យើង។ សូមស្វែងរកក្រុមជំនុំល្អៗ ហើយទៅចូលរួមជាមួយក្រុមនោះ មិនថាតូចក៏ដោយ ហើយបន្តមានទំនាក់ទំនងជាមួយនឹងរាស្ដ្ររបស់ព្រះជាម្ចាស់។
ខ្ញុំស្រឡាញ់បំណងប្រាថ្នារបស់លោកអ្នកក្នុងការចង់រៀបការ មានកូន និងរស់នៅប្រកបដោយសុភមង្គល។ ប៉ុន្តែ ចុះបើវាមិនបានកើតឡើង តើលោកអ្នកនឹងមានអារម្មណ៍ដូចម្ដេច?
ប្រាកដណាស់! វាជាសំណួរដ៏លំបាកមួយមែន។ ប៉ុន្តែ វាជាសំណួរមួយដែលលោកអ្នកគួរគិតពិចារណាលើ។
យើងខ្លះៗក៏បានជឿសូម្បីតែផ្នែកមួយនៃដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ យើងគិតថា ដោយសារយើងបានដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទ នោះយើងសមនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ ជោគជ័យ លុយកាក់ និងអ្វីៗទាំងអស់ដែលចិត្តយើងប្រាថ្នាចង់បាន។ ប៉ុន្តែ យើងមិនអាចបាននោះទេ។ វាជាការពិតដែរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់កូនៗរបស់ទ្រង់ ដោយឲ្យអំណោយទានល្អៗ។ ប៉ុន្តែ ចំណុចស្នូលនៃដំណឹងល្អគឺថា យើងមកព្រះយេស៊ូវ ដើម្បីទទួលបានព្រះយេស៊ូវ មិនមែនរបស់របរផ្សេងៗទ្រង់នោះទេ។
ការនៅលីវអាចជាគ្រារង់ចាំ ប៉ុន្តែវាមិនចាំបាច់ត្រូវតែជាគ្រាដែលខ្ជះខ្ជាយនោះទេ។ សូមសួរខ្លួនឯងនូវសំណួរទាំងនេះដោយមានចិត្តម៉ឺងម៉ាត់ ដើម្បីស្វែងយល់អំពីស្ថានភាពរបស់លោកអ្នក។ ប្រាកដណាស់ នៅមានសំណួរជាច្រើនទៀតដែលត្រូវសួរ។ ប៉ុន្តែ នេះគឺជាការចាប់ផ្ដើមមួយ។ ប្រហែលជាត្រូវជួបជាមួយអ្នកនៅលីវផ្សេងទៀត ហើយធ្វើការពិភាក្សាជាក្រុម។ ខ្ញុំជឿថា ការសន្ទនាអំពីរឿងនេះនឹងជួយដល់គ្រីស្ទបរិស័ទគ្រប់រូបដែលនៅលីវ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។