អធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។

ខ្ញុំស្រឡាញ់ព្រះគម្ពីរ ហើយខ្ញុំក៏ញាប់ញ័រដោយសារព្រះគម្ពីរដែរ។ នេះគឺជាការពិត ជាពិសេសនៅក្នុងកណ្ឌគម្ពីរអេសាយ។ កណ្ឌគម្ពីរនេះវែង ស្មុគស្មាញ តែក៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ការយល់ដឹងអំពីព្រះរាជ្យសារនៅក្នុងព្រះគម្ពីរ។ ដោយសារយើងពិបាកយល់ និងអនុវត្តកណ្ឌគម្ពីរនេះ នោះយើងក៏មិនសូវអានវា។ ដូច្នេះ តើយើងអាចយល់កណ្ឌគម្ពីរនេះតិចតួច ហើយអធិប្បាយដោយរបៀបណា?
ខ្ញុំជឿថា លោកអ្នកក៏ធ្លាប់មានបទពិសោធន៍ដូចខ្ញុំដែរគឺថា រាល់ពេលដែលលោកអ្នកបានចំណាយពេលដើម្បីស្វែងយល់ និងបង្ហាត់បង្រៀនកណ្ឌគម្ពីរណាមួយនៅក្នុងព្រះគម្ពីរ នោះព្រះជាម្ចាស់មិនដែលខកខាននឹងផ្តល់រង្វាន់ដល់ការខិតខំរបស់លោកអ្នកឡើយ។ ទ្រង់មិនដែលសន្យាផ្តល់នូវមេរៀនអធិប្បាយដ៏ល្អឥតខ្ចោះដល់យើងដោយងាយៗនោះទេ ប៉ុន្តែទ្រង់ពិតជាធានាដល់យើងថា ព្រះបន្ទូលរបស់ទ្រង់មិនដែលឥតកើតផលនោះឡើយ (អេសាយ ៤០:៨; ៥៥:១០–១១)។ ព្រះបន្ទូលរបស់ទ្រង់មានពេញដោយអំណាច ដែលជួយសង្គ្រោះ ជាព្រះបន្ទូលនៃ «ការសម្រាលទុក្ខ»៖ ពោលគឺដំណឹងល្អ។
ប្រសិនបើលោកអ្នកមិនសិក្សាកណ្ឌគម្ពីរអេសាយ ដោយរវល់បង្អែបង្អង់ដោយនិយាយថា «ខ្ញុំនឹងសិក្សាវានៅថ្ងៃណាមួយ» ខ្ញុំសង្ឃឹមថា សេចក្តីសន្យារបស់ព្រះជាម្ចាស់ចំពោះព្រះបន្ទូលរបស់ទ្រង់។ នេះជាហេតុផល៤យ៉ាងដែលខ្ញុំផ្តល់ជូនខាងក្រោមនេះ ដើម្បីលើកទឹកចិត្តលោកអ្នកឲ្យគិតឡើងវិញ។
លើសពីហេតុផលនេះ ឬហេតុផលនោះ ព្រះរាជ្យសារនៃកណ្ឌគម្ពីរអេសាយផ្ទាល់គួរតែបញ្ឆេះចិត្តលោកអ្នកឲ្យអធិប្បាយកណ្ឌគម្ពីរនេះរួចស្រេចទៅហើយ។ ទាំងនេះគឺជាការព្យាយាមដែលអាចធ្វើទៅបានរបស់ខ្ញុំដើម្បីសង្ខេបកណ្ឌគម្ពីរនេះ៖ ដោយសាររាស្ដ្ររបស់ព្រះជាម្ចាស់បាន «បោះបង់ចោលទ្រង់» (អេសាយ ១:៤) ដើម្បីថ្វាយបង្គំព្រះក្លែងក្លាយ នោះពួកគេ «បានក្លាយទៅជាគ្មានជីវិតខាងឯវិញ្ញាណ ដូចជារូបព្រះរបស់ពួកគេដែរ»1 ដូច្នេះ ពួកគេត្រូវប្រឈមមុខទៅនឹងការមកដល់នៃ «ថ្ងៃ» ជំនុំជម្រះរបស់ព្រះជាម្ចាស់ ពោលគឺ ការនិរទេសទៅកាន់ប្រទេសបាប៊ីឡូន។ បន្ទាប់ពីការនិរទេស ភាពរឹងប៉ឹងខាងឯវិញ្ញាណរបស់ពួកគេនៅតែបន្ត តែព្រះជាម្ចាស់មិនបានបោះបង់ចោលអ៊ីស្រាអែល ឬសាសន៍នានាសោះឡើយ។ ទ្រង់បានផ្តល់នូវសេចក្តីសង្ឃឹមអំពីថ្ងៃនៃសេចក្ដីសង្គ្រោះដែលជាការនិរទេសថ្មីមួយដែលនឹងដឹកនាំដោយស្ដេចដែលបម្រើតាមសេចក្តីសន្យា ដែលទ្រង់នឹងសង្គ្រោះយើងតាមរយៈការប្រគល់ព្រលឹងរបស់ទ្រង់ចេញរហូតដល់សុគត និងទទួលរងអំពើបាបនៃរាស្ត្ររបស់ទ្រង់ទាំងអស់ (អេសាយ ៥៣:១២)។
ឬក៏សង្ខេបឲ្យខ្លីជាងនេះបានថា៖ ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់នឹងមកដល់ ហើយនៅពេលដែលថ្ងៃនោះមកដល់ នោះសិរីល្អរបស់ព្រះជាម្ចាស់នឹងត្រូវបានបើកសម្ដែងតាមរយៈស្ដេចដែលបម្រើដែលបានចាក់ប្រេងតាំងរបស់ទ្រង់ជាមិនខាន។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ហេតុផលមួយក្នុងចំណោមហេតុផលនានាដែលកណ្ឌគម្ពីរអេសាយល្បីថាពិបាក គឺដោយសារតែមានទិដ្ឋភាពផ្សេងៗគ្នានៅក្នុងកណ្ឌគម្ពីរនេះ។ ចាប់ពីជំពូក១ដល់ជំពូក៣៩ បានផ្តល់នូវទិដ្ឋភាពមុនការនិរទេស ដោយព្រមានអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ដែលនឹងមកដល់លើជនជាតិយូដា សាសន៍អ៊ីស្រាអែល និងសាសន៍នានាដែលនៅជុំវិញនោះ។ ចាប់ពីជំពូក៤០ដល់ជំពូក៦៦ ត្រូវបានសរសេរឡើង2 ហាក់ដូចជាការនិរទេសបានកើតឡើងរួចហើយក៏ដោយ។ ទាំងពីរទិដ្ឋភាពនេះ យើងឃើញថា ការដាក់ទោសនៃការនិរទេសមិនបានផ្លាស់ប្ដូរចិត្តដ៏រឹងរូសនៃរាស្ដ្ររបស់ទ្រង់សោះឡើយ តែទោះបីជាអញ្ចឹងក៏ដោយ ក៏សេចក្តីសង្ឃឹមនៃដំណឹងល្អ «ការកម្សាន្តទុក្ខ» (អេសាយ ៤០:១) នៅតែមានក្នុងការស្ដារឡើងវិញរបស់ព្រះជាម្ចាស់ដែលបានសន្យាដដែល។
រចនាសម្ព័ន្ធនៃការនិពន្ធពិសេសនេះមានភាពប្រទាក់គ្នាមិនមែនដាច់ៗពីគ្នាជាផ្នែកៗនោះទេ។ កណ្ឌគម្ពីរអេសាយប្រាប់រឿងរ៉ាវប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលមានតាំងពីដើមរហូតដល់ចប់ពេញដោយអំណាច ដោយប្រាប់យើងអំពីអ្វីដែលបានកើតឡើងខណៈពេលដែលការបើកសម្ដែងអំពីការដាក់ទោសដ៏មានអំណាចរបស់ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលប្រឆាំងនឹងទ្រង់។
ស្របពេលជាមួយគ្នានេះដែរ កណ្ឌគម្ពីរអេសាយក៏បានរៀបចំជាស្រេចសម្រាប់ព្រះគម្ពីរសញ្ញាថ្មី។ សាសន៍អ៊ីស្រាអែលនៅសម័យព្រះយេស៊ូវ មានចរិតលក្ខណៈភាគច្រើនដូចទៅនឹងជនជាតិអ៊ីស្រាអែលក្រោយការនិរទេសដោយមានចិត្តស្ពឹកដែលបានលើកដៃប្រឆាំងនឹងព្រះជាម្ចាស់ក្នុងការជ្រើសរើសលោក ស៊ីរូស។ កណ្ឌដំណឹងល្អក៏បង្ហាញអំពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវថា ជាដំណោះស្រាយដ៏មានសិរីល្អចំពោះរឿងរ៉ាវដែលចាប់ផ្ដើមនៅក្នុងកណ្ឌគម្ពីរអេសាយជំពូក៤០ផងដែរ។ ដូចដែលលោក រិគី វ៉ាត់ស៍ (Rikki Watts) លើកឡើងអំពីភាពមើលមិនឃើញ និងការស្តាប់មិនឮម្តងហើយម្តងទៀតនៃរាស្ដ្ររបស់ព្រះជាម្ចាស់ដែលនាំទៅរកការពន្យារពេលនៃ «ផែនការនៃការនិរទេសថ្មី» របស់ព្រះជាម្ចាស់រហូតដល់ការមកដល់នៃ [អ្នកបម្រើថ្មី ស្មោះត្រង់ និងរងទុក្ខ «សាសន៍អ៊ីស្រាអែល» ដែលនឹងរំដោះ យ៉ាកុប-អ៊ីស្រាអែល ហើយសម្រេចផែនការរបស់ព្រះយេហូវ៉ាសម្រាប់ប្រជាជាតិនានា]។ អញ្ចឹង3 នៅក្នុងព្រះគ្រីស្ទ ការនិរទេសត្រូវបានបញ្ចប់ ហើយនៅទីបំផុតការនិរទេសថ្មីត្រូវបានកើតឡើង។
កណ្ឌគម្ពីរអេសាយ គឺជាចំណុចបង្វែរដ៏សំខាន់មួយដែលចង្អុលបង្ហាញអំពីដំណើររឿងនៅក្នុងព្រះគម្ពីរ។ កណ្ឌគម្ពីរនេះផ្តល់នូវការមើលឃើញកាន់តែច្បាស់អំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយចម្ងល់នៃកណ្ឌគម្ពីរ និក្ខមនំ ៣៤:៦–៧ ។ តាមរយៈការសុគតរបស់អ្នកបម្រើដែលរងទុក្ខម្នាក់នេះ នោះព្រះជាម្ចាស់នឹងបំពេញនូវសេចក្តីយុត្តិធម៌ ថែមទាំងបង្ហាញសេចក្តីមេត្តាករុណាដ៏បរិបូរដោយអត់ទោសចំពោះអំពើបាបរបស់រាស្ដ្រទ្រង់។ តាមរយៈអ្នកបម្រើម្នាក់នេះ មិនត្រឹមតែជា «សេចក្តីសញ្ញាដល់បណ្តាជន [រាស្ត្ររបស់ព្រះជាម្ចាស់]» ប៉ុណ្ណោះនោះទេ អ្នកបម្រើម្នាក់នោះក៏ជា «ពន្លឺភ្លឺដល់អស់ទាំងសាសន៍» (អេសាយ ៤២:៦) ហើយព្រះបានបំពេញសម្រេចសេចក្តីសន្យាជាមួយលោក អ័ប្រាហាំ ផងដែរ។ គ្រប់ទាំងគ្រួនៅលើផែនដីនឹងបានពរតាមរយៈសេចក្ដីជំនឿជឿលើស្ដេចដែលបម្រើនៅក្នុងកណ្ឌគម្ពីរអេសាយនេះ។
កណ្ឌគម្ពីរអេសាយផ្តល់នូវទំនាក់ទំនងយ៉ាងសំខាន់មួយរវាងរឿងរ៉ាវរបស់អ៊ីស្រាអែល និងការបើកសម្ដែងរបស់ព្រះជាម្ចាស់តាមរយៈព្រះគ្រីស្ទ។
ក្នុងនាមជាអ្នកអធិប្បាយ យើងទាំងអស់គ្នាអរព្រះគុណដល់ព្រះជាម្ចាស់ដែលយើងមិនមែនជាហោរា អេសាយ ដែលត្រូវបានហៅឲ្យទៅ ហើយប្រាប់ដល់ជនជាតិដែល «ស្តាប់ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ» (អេសាយ ៦:៨-៩)។
តែទោះបីជាអញ្ចឹងក៏ដោយ ក៏យើងត្រូវតែចងចាំដែរថា ព្រះអម្ចាស់របស់យើងក៏ប្រើពាក្យដូចគ្នានេះ ដើម្បីពិពណ៌នាអំពីព័ន្ធកិច្ចរបស់ទ្រង់ផ្ទាល់ដែរ (ម៉ាថាយ ១៣:១៤, ១៥; ម៉ាកុស ៤:១២; លូកា ៨:១០)។ ពាក្យទាំងនោះក៏ត្រូវបានសាវ័ក ប៉ុល លើកឡើងនៅក្នុងការអធិប្បាយរបស់គាត់នៅពេលដែលគាត់ជាប់ឃុំនៅក្នុងផ្ទះនៅទីក្រុងរ៉ូមដូចគ្នាផងដែរ (កិច្ចការ ២៨:២៦, ២៧)។
ដោយព្រះគុណរបស់ព្រះ ទីកន្លែងរបស់យើងនៅក្នុងប្រវត្តិសាស្ត្រនៃការប្រោសលោះគឺមិនដូចទៅនឹងតួនាទីរបស់ហោរា អេសាយ ហើយកាន់តែមិនដូចទៅនឹងតួនាទីរបស់ព្រះគ្រីស្ទទៅទៀត ប៉ុន្តែអ្វីដែលដូចគ្នាគឺយើងប្រឈមមុខទៅនឹងការមើលមិនឃើញ និងការស្តាប់មិនឮខាងឯវិញ្ញាណ។ ហោរា អេសាយ បានប្រកាសដោយស្មោះត្រង់ទាំងការជំនុំជម្រះរបស់ព្រះជាម្ចាស់ប្រឆាំងនឹងការថ្វាយបង្គំរូបព្រះ និងសេចក្តីសង្ឃឹមដែលនឹងមកដល់ ដោយជឿជាក់ថា ព្រះបន្ទូលដែលចេញពីព្រះឱស្ឋទ្រង់ទៅ «ក៏មិនដែលវិលមកឯទ្រង់វិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ» (អេសាយ ៥៥:១១)។ តើយើងគួរមានទំនុកចិត្ត និងស្មោះត្រង់យ៉ាងណាទៅ ដែលយើងបានស្គាល់ព្រះគ្រីស្ទដែលបានជាប់ឆ្កាង រស់ឡើងវិញ និងបានតម្កើងឡើងនោះ។ ដូច្នេះ ចូរផ្សាយដំណឹងល្អដល់មនុស្សមានបាបដែលមើលមិនឃើញ និងស្តាប់មិនឮចុះ។
កណ្ឌគម្ពីរអេសាយបាននិយាយច្រើនទាក់ទងទៅនឹងការថ្វាយបង្គំរូបព្រះ។ កណ្ឌគម្ពីរអេសាយបានបង្ហាញចំៗក្នុងរបៀបដែលរូបព្រះក្លែងក្លាយនឹងសម្លាប់យើង។ ការថ្វាយបង្គំរូបព្រះដែលមើលមិនឃើញ ស្តាប់មិនឮ និងនិយាយមិនបាន នឹងធ្វើឲ្យយើងខ្វាក់ ថ្លង់ និងគដូចគ្នា។ សូម្បីតែគោក៏ស្គាល់ម្ចាស់វាដែរ ប៉ុន្តែដោយសារតែការបោះបង់ចោលពេញដោយអំពើបាបរបស់ពួកគេពីព្រះជាម្ចាស់ «អ៊ីស្រាអែលមិនស្គាល់ [ព្រះជាម្ចាស់] សោះ» (អេសាយ ១:៣) ព្រះជាម្ចាស់គឺជាព្រះដែលមានព្រះជន្មរស់នៅ ហើយជាព្រះអាទិករដ៏ពិតដែលថ្លែងប្រាប់ និងជួយសង្គ្រោះ (អេសាយ ៤២:៥, ៩) ចំណែកឯរូបព្រះវិញ ធ្វើឡើងពីដុំឈើដោយស្នាដៃមនុស្ស ហើយត្រូវយកតាមខ្លួនពីកន្លែងមួយទៅកន្លែងមួយ (អេសាយ ៤៥:២០)។ រូបព្រះទាំងនោះគ្មានអ្វីទេ ហើយមិនអាចជួយសង្គ្រោះបានដែរ (អេសាយ ៤៤:៩-១១; ៤៥:២០)។ អស់អ្នកណាដែលថ្វាយបង្គំវា នោះគឺជាទង្វើឥតប្រយោជន៍។
យើងគួរតែឮការវាយប្រហារដែលត្រូវតយុទ្ធដ៏ស៊ីជម្រៅនៃកណ្ឌគម្ពីរអេសាយទាក់ទងទៅនឹងការថ្វាយបង្គំរូបព្រះ ពីព្រោះយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងសង្គ្រាមដែលត្រូវតយុទ្ធប្រឆាំងនឹងរូបព្រះផ្ទាល់ខ្លួនរបស់យើង។ សម្រាប់យើងគឺងាយស្រួលឲ្យដឹងទេថា រូបសំណាក់នៃវប្បធម៌បុរាណគឺគ្មានជីវិត ប៉ុន្តែយើងត្រូវបានបញ្ឆោតយ៉ាងងាយនៅពេលដែលវាមកក្នុងរបៀបសន្យាសហសម័យនៃអំណាច ទ្រព្យសម្បត្តិ ភាពរីករាយ និងសុវត្ថិភាព។ យើងអំពាវនាវរកព្រះក្លែងក្លាយទាំងនោះ ប៉ុន្តែព្រះទាំងនោះគង់តែមិនចេះតបឡើយ ឬជួយសង្គ្រោះឲ្យរួចបានដែរ (អេសាយ ៤៦:៧)។
ហេតុផលនេះហើយដែលនាំយើងទៅរកហេតុផលចុងក្រោយដែលយើងគួរតែអធិប្បាយកណ្ឌគម្ពីរ អេសាយ។
នៅក្នុងកណ្ឌគម្ពីរអេសាយជំពូក៦ យើងអានអំពីជំនួបដ៏អស្ចារ្យជាមួយព្រះអម្ចាស់ដែលត្រូវបានតម្កើងឡើងភាពបរិសុទ្ធ ដែលពេលនោះហោរា អេសាយ បានយល់អំពីអំពើបាបរបស់គាត់ ហើយក៏បានខូចចិត្តយ៉ាងខ្លាំង ថែមទាំងបានបន្សុទ្ធ និងអត់ទោស នៅពេលដែលរងើកភ្លើងយកពីអាសនៈមកប៉ះបបូរមាត់របស់គាត់។ នេះហើយគឺជាសិរីល្អរបស់ព្រះជាម្ចាស់ដែលបើកសម្ដែងនោះពោលគឺ បរិសុទ្ធ តម្កើងឡើង គួរឲ្យស្ញប់ស្ញែង—ថែមទាំងមិនដាក់ទោស លោះបាប និងអត់ទោស។
ពេញមួយកណ្ឌគម្ពីរអេសាយ យើងឃើញសិរីល្អរបស់ព្រះជាម្ចាស់ដែលកណ្ឌគម្ពីរនេះបានបើកសម្ដែងក្នុងអធិបតេយ្យភាពរបស់ព្រះអង្គ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងនាមជាព្រះអាទិករ និងជាចៅក្រម។ យើងឃើញទ្រង់ថា ជាព្រះនៃសេចក្តីអំណរ និងជាពន្លឺដ៏នៅអស់កល្បជានិច្ច។ យើងមើលឃើញទ្រង់ថា ជាព្រះដែលមានព្រះជន្មគង់នៅដែលទ្រង់ថ្លែងប្រាប់ និងជួយសង្គ្រោះ។
ប៉ុន្តែ ខណៈពេលដែលកណ្ឌគម្ពីរអេសាយនាំយើងទៅជួបដោយផ្ទាល់ជាមួយនឹងសិរីល្អនៃព្រះអម្ចាស់ដ៏ខ្ពស់ នោះយើងឃើញថា វាមានភាពផ្ទុយគ្នា។ សិរីល្អរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែង...តាមរយៈស្ដេចក្នុងភាពជាមនុស្ស។ ស្ដេចអង្គនេះដែលប្រសូតពីនាងព្រហ្មចារី (អេសាយ ៧:១៤) គឺជាស្ដេចនៃតំណវង្សដាវីឌដែលទ្រង់ដាក់វិញ្ញាណទ្រង់ឲ្យសណ្ឋិតលើផង (អេសាយ ៩:១-៧; ១១:១-១១) និងជាអ្នកបម្រើដែលព្រះជាម្ចាស់ដាក់វិញ្ញាណទ្រង់ឲ្យសណ្ឋិតលើផង (អេសាយ ៤២:១)។ ទោះជាយ៉ាងណាក៏ដោយ ក៏ទ្រង់មិនគ្រាន់តែជាស្ដេចក្នុងភាពជាមនុស្សតែប៉ុណ្ណោះទេ។ គេហៅទ្រង់ថា អេម៉ាញូអែល (អេសាយ ៧:១៤) ហើយគ្រប់ទាំងព្រះនាមរបស់ព្រះជាម្ចាស់នឹងត្រូវប្រគល់ឲ្យទ្រង់ (អេសាយ ៩:៦)។ កណ្ឌគម្ពីរអេសាយជំពូក៤២ ប្រាប់យើងថា អ្នកបម្រើដ៏ស្លូតបូត និងសុចរិតអង្គនេះនឹងមានចំណែកក្នុង ឬក៏ទទួលបានសិរីល្អរបស់ព្រះជាម្ចាស់។
អត្ថបទខ្លីនៃកណ្ឌគម្ពីរអេសាយជំពូក៤២ គឺសំខាន់ណាស់។ ព្រះអម្ចាស់សម្ដែងអង្គទ្រង់ថា ជាព្រះអាទិករដ៏មានពេញដោយអធិបតេយ្យភាព ប៉ុន្តែស្រាប់តែបែរជាត្រឡប់មកពណ៌នាអំពីអ្នកបម្រើ និងកិច្ចការរបស់អ្នកបម្រើនោះទៅវិញ។ បើទោះបីជាមនុស្សខ្វាក់ដោយសារតែការថ្វាយបង្គំរូបព្រះដ៏ទុច្ចរិតរបស់ខ្លួន ហើយជាប់ឃុំក៏ដោយ ក៏ព្រះអង្គដែលជាអ្នកបម្រើនោះនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់ទាំងនោះបានភ្លឺឡើង និងនាំពួកដែលត្រូវចាប់ចងចេញពីគុកដែរ (អេសាយ ៤២:៧)។ នេះហើយគឺជាសិរីល្អរបស់ព្រះ។ សិរីល្អរបស់ព្រះអង្គត្រូវបានមើលឃើញតាមរយៈការសង្គ្រោះរបស់ទ្រង់។
បន្ទាប់មកទៀត កណ្ឌគម្ពីរអេសាយពន្យល់យ៉ាងច្បាស់អំពីរបៀបដែលអ្នកបម្រើសម្រេចបានកិច្ចការនេះ៖ដោយប្រគល់ព្រះជន្មទ្រង់ឲ្យត្រូវ «រងរបួសដោយព្រោះអំពើរំលងរបស់យើង...ត្រូវវាយជាំដោយព្រោះអំពើទុច្ចរិតរបស់យើង» (អេសាយ ៥៣:៥)។ ការជានារបស់យើងជាមួយព្រះជាម្ចាស់ និងការអត់ទោសកើតឡើងតាមរយៈយញ្ញបូជារបស់អ្នកបម្រើរបស់ទ្រង់នេះឯង។ យើងឃើញសិរីល្អរបស់ព្រះជាម្ចាស់តាមរបៀបដែលហោរា អេសាយ បានជួបប្រទះដូចគ្នា៖ គឺដោយពិនិត្យមើលពីភាពស្មោកគ្រោករបស់យើង ហើយទុកចិត្តលើកិច្ចការដង្វាយធួនរបស់អ្នកបម្រើ ដើម្បីដកយកពិរុទ្ធភាពរបស់យើងចេញ។ នេះហើយគឺជាការសម្រាលទុក្ខដ៏នៅអស់កល្បដែលព្រះជាម្ចាស់ប្រទានដល់យើងរាល់គ្នាដែលមានចែងក្នុងកណ្ឌគម្ពីរអេសាយ។
សូមអធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
1 លោក G. K. Beale, “Isaiah VI 9–13: A Retributive Taunt Against Idolatry,” in Vetus Testamentum, XLI 3 (ឆ្នាំ១៩៩១), ទំព័រ២៧២។
2 តាមរយៈការពណ៌នាអំពីគម្រោងកណ្ឌគម្ពីរបែបនេះ ខ្ញុំមិនមែនអះអាងថាមានអ្នកនិពន្ធច្រើននាក់នោះទេ។ ការវែកញែកអំពីអ្នកនិពន្ធរបស់លោក Barry Webb អាចផ្ដល់ជាជំនួយបែបត្រួសៗ។ សូមមើលការនិពន្ធរបស់លោក Barry Webb, The Message of Isaiah: On Eagles’ Wings, (Downers Grove, IL: InterVarsity Press, ឆ្នាំ១៩៩៦), ទំព័រ៣៣-៣៧។
3 លោក Rikki E. Watts, “Consolation or Confrontation? Isaiah 40–55 and the Delay of the New Exodus,” in Tyndale Bulletin, 41.1 ខែមេសា ឆ្នាំ១៩៩០, ទំព័រ៣១។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។