
នៅពេលនិយាយពីការរងទុក្ខ និងការឈឺចាប់ គ្មាននរណាម្នាក់ក្នុងចំណោមយើងរាល់គ្នាស៊ាំនឹងការនោះទេ។ អាក្រក់ជាងនេះទៅទៀតនោះ ការឈឺចាប់ជាញឹកញាប់កើតឡើងដោយមិនសមហេតុផល ហើយតាមពិតទៅការឈឺចាប់នៅក្នុងជីវិតរបស់យើង មិនកើតឡើងដោយឥតប្រយោជន៍ទេ។ ដូច្នេះ តើការឈឺចាប់បង្កើតបានអ្វីខ្លះ? តើវាកំពុងតែធ្វើអ្វីក្នុងជីវិតរបស់យើង?
លោកគ្រូលើកសំណួរនេះឡើងនៅក្នុងការអធិប្បាយមួយកាលពីឆ្នាំ២០១៣ «សិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងចក្ខុវិថីនៃភាពអស់កល្បជានិច្ច»។ លោកគ្រូបានលើកឡើងនៅត្រង់កណ្ឌគម្ពីរ ២កូរិនថូស ៤:១៦-១៨ ហើយខ្ញុំនឹងអានវា «ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ ប៉ុន្តែ ទោះបើមនុស្សខាងក្រៅរបស់យើងខ្ញុំ កំពុងតែពុករលួយទៅក៏ពិតមែន តែនៅខាងក្នុងកំពុងតែកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ ដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយ គឺរាប់អានតែរបស់ដែលមើលមិនឃើញវិញ ដ្បិតរបស់ដែលមើលឃើញ នោះស្ថិតស្ថេរមិនយូរប៉ុន្មានទេ តែឯរបស់ដែលមើលមិនឃើញ នោះនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ»។ សូមអញ្ជើញលោកគ្រូ។
ថ្ងៃមុន ខ្ញុំបាននិយាយអំពីបញ្ហានេះជាមួយស្ត្រីម្នាក់ ដែលកំពុងមានប្រឈមជាមួយនឹងការធានា។ ហើយខ្ញុំបាននិយាយថា៖ «ប្អូនស្រីដឹងទេថា ព្រះជាម្ចាស់បានបង្កើតដួងចិត្តប្អូនឲ្យទទួលបទពិសោធន៍នៅក្នុងភាពផ្អែមល្ហែមនៃការធានា ចំពោះអ្វីដែលប្អូនស្រីផ្ដោតនៅក្នុងដួងចិត្ត»។ នាងបានសម្លឹងមើលមកខ្ញុំហាក់ដូចជាឆ្ងល់ថា៖ តើការអះអាងបែបនេះមាននៅត្រង់ណាក្នុងព្រះគម្ពីរ? ការនោះហាក់ថ្មីសម្រាប់នាង។
ហើយខ្ញុំបានគិតថា៖ អ្វីដែលមាននៅក្នុងព្រះគម្ពីរ គឺសម្បូរទៅដោយពាក្យ «ដ្បិត» និង «ពីព្រោះ»។ ព្រះគម្ពីរនិយាយអំពីសេចក្ដីសុខសាន្ដ សេចក្ដីអំណរ កម្លាំង និងអំណាច ហើយនឹងគ្រប់ទាំងហេតុផលដែលព្រះជាម្ចាស់បង្ហាញនៅក្នុងព្រះបន្ទូលទ្រង់ និងព្រះរាជកិច្ចដែលទ្រង់បានធ្វើតាំងពីដើមមក។ ដូច្នេះ សាវ័ក ប៉ុល ពិតជាមិនបាននឿយណាយចិត្តដោយសារសេចក្ដីពិត ភាពជាក់ស្ដែង ដែលគាត់ដាក់ក្នុងចិត្តពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ការកែប្រែជាថ្មីឡើងវិញ។
ចុះពាក្យ «ដ្បិត» នៅដើមខ១៧វិញ? យើងបានចំណាយពេលច្រើនសិក្សាពីខ១៦ ប៉ុន្តែមិនបានរៀនអ្វីសោះ។ គាត់មិនបានបោះបង់ដោយងាយៗឡើយ។ ខ្ញុំចូលចិត្តសិក្សាឲ្យស៊ីជម្រៅពីខគម្ពីរទាំងនោះ រហូតទាល់តែយល់អត្ថន័យពីវាទាំងអស់។ (នោះគឺជារបៀបដ៏កំប្លែងណាស់ មិនអញ្ចឹង?)។
ខ១៦៖ «ហេតុនោះយើងខ្ញុំមិនណាយចិត្តឡើយ។ យើងនឹងបានកែប្រែជាថ្មីឡើងរាល់ថ្ងៃជានិច្ចវិញ។ដ្បិត [ពីព្រោះ] ទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ១៧ គឺជាអំណះអំណាងដ៏សំខាន់ វាសំខាន់ ដោយសារ វាជារឿងដ៏សំខាន់។ ទុក្ខលំបាកយ៉ាងស្រាលនេះ កំពុងធ្វើការធ្វើអ្វីមួយ។ វាផ្ដល់ឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។ ខ១៨ បានចែងថា៖ « សូមមើលទៅវា លោកអ្នកមិនអាចមើលឃើញវាទេ ប៉ុន្តែចូរសម្លឹងមើលទៅវាទៅ។ប្រសិនបើលោកអ្នកសម្លឹងមើលទៅការធ្លាក់ចុះរបស់មនុស្សជាតិ ដែលចូលមកជិតលោកអ្នកដោយកាន់កាំភ្លើង ឬការធ្លាក់ចុះនៃធម្មជាតិចូលមកជិតលោកអ្នកដោយព្យុះសូណាមិ ហើយអ្វីដែលលោកអ្នកនៅសល់គឺជាចិត្តដែលនឿយណាយ។ ចូរឈប់សម្លឹងទៅវា។ ចូរសម្លឹងមើលទៅរបស់ដែលមើលមិនឃើញវិញ។
តើអ្វីទៅជារបស់មើលមិនឃើញ ដែលលោកអ្នកកំពុងនិយាយ? ហើយតើលោកអ្នកសម្លឹងមើលទៅរបស់ដែលមើលមិនឃើញនោះដោយរបៀបណា? នោះគឺជាភាពផ្ទុយគ្នា។ លោកអ្នកមិនសម្លឹងមើលអ្វីដែលលោកអ្នកមិនអាចសម្លឹងមើលបានទេ។ លោកអ្នកនិយាយថា វាមើលមិនឃើញ។ សូមឈប់ប្រាប់ខ្ញុំឲ្យសម្លឹងមើលវាទៀតទៅ។ ដូច្នេះ តើលោកចង់មានន័យដូចម្ដេច សាវ័កប៉ុល? ខ្ញុំគិតថា វាបង្ហាញច្បាស់ណាស់អំពីអ្វីដែលគាត់ចង់មានន័យ៖ មូលដ្ឋាននៃ ការមិននឿយណាយចិត្ត គឺជាអ្វីដែលខ្ញុំមើលមិនឃើញ។ ហើយខ្ញុំនឹងទទួលបានអ្វីមួយតែមួយភ្លែត។
តើលោកអ្នកសម្លឹងមើលទៅរបស់ដែលមើលមិនឃើញ ដោយមិននឿយណាយចិត្ត ហើយកែប្រែជាថ្មីរាល់ថ្ងៃជានិច្ចបានដោយរបៀបណា? ហើយនៅក្នុងខ១៧ គឺជារបស់ដែលមើលមិនឃើញសំខាន់ ដែលលោកអ្នកសម្លឹងមើល។ យើងខ្ញុំមិនណាយចិត្តឡើយ ពីព្រោះសេចក្តីទុក្ខលំបាកយ៉ាងស្រាលនេះ បង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។ គាត់បាននិយាយថា សូមសម្លឹងមើលមកនេះ។សូមសម្លឹងមើលមកនេះ។
តើលោកអ្នកបានឃើញអ្វីនៅពេលលោកអានខ១៧? លោកអ្នកឃើញថា គាត់ហៅសេចក្តីទុក្ខលំបាករបស់គាត់នៅក្នុងជីវិតគាត់ថា នៅតែមួយភ្លែតនេះ។ ខ្ញុំមានអាយុ ៦៧ឆ្នាំហើយ។ អ្នកដែលមានវ័យនេះ គឺតែងតែចូលនិវត្តន៍ហើយមែនទេ? សាវ័ក ប៉ុល បានរងទុក្ខរហូតដល់ពេលគេយកដាវមកកាត់ក្បាលពីខ្លួនរបស់គាត់។ គ្មានពេលអាចសម្រាកមួយឆ្នាំ ឬពីរឆ្នាំស្ទូចត្រី ឬវាយកូនហ្គោលទេ។ ប្រសិនបើសាវ័ក ប៉ុល មានការចូលនិវត្តន៍ វាគួរតែជាពេលដែលបន្ទាប់ពីលោកត្រូវគេកាត់ក្បាល។ ដូច្នេះ ប្រសិនបើគាត់គ្មានសេចក្ដីទាំងនោះទេ គាត់គ្មានអ្វីទាំងអស់។ គាត់បាននិយាយថា៖ បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។ ១កូរិនថូស ១៥:១៩។
គាត់បានហៅការត្រូវគេវាយ ការត្រូវឃុំនៅក្នុងសំពៅ ការមិនបានសម្រាន្ត និងការរងទុក្ខវេទនាសម្រាប់ពួកជំនុំថា នៅតែមួយភ្លែត (ខ១៧)។ គាត់ហៅវាថា ស្រាល ហើយនៅតែមួយភ្លែតទេ។ នោះគឺអស្ចារ្យណាស់។ ខ្ញុំមិនប្រាកដថា គាត់មានអាយុប៉ុន្មានទេនៅពេលដែលគាត់បានស្លាប់ ប៉ុន្តែគាត់បានរងទុក្ខអស់រយៈពេលយ៉ាងយូរ—អាចម្ភៃទៅសាមសិបឆ្នាំនៃការជាប់គុក និងការបៀតបៀនគ្មានពេលបានសម្រាក តែគាត់ហៅការនោះថា នៅតែមួយភ្លែត និងស្រាលទេ។
ភាពផ្ទុយគ្នារវាងការនៅតែមួយភ្លែតនៅក្នុងខ១៧ គឺភាពអស់កល្បជានិច្ច។ ផ្ទុយពីពាក្យថា ស្រាល គឺ ធ្ងន់លើសលប់។ សូមកត់សម្គាល់នូវភាពស្របគ្នាទាំងពីរនេះ។ សេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់គាត់ ដែលនៅតែមួយភ្លែតនេះ «នោះបង្កើតឲ្យ [គាត់] មានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ» នោះស៊ីគ្នាទៅនឹងពាក្យនៅតែមួយភ្លែត «ធ្ងន់លើសលប់» នោះស៊ីគ្នានឹងពាក្យ ស្រាល «សិរីល្អ»។
ដូច្នេះ គាត់បានមើលឃើញលើសពីផ្នូរទៅទៀត ដោយយោងទៅតាមព្រះបន្ទូលសន្យា គាត់បានឃើញសិរីល្អ—សិរីល្អនៃព្រះដែលបានឃើញ និងសិរីល្អនៃព្រះជាម្ចាស់ដែលនឹងត្រូវប្រទានមក ហើយវាធ្វើឲ្យសេចក្ដីទុក្ខលំបាកពេញមួយជីវិតគាត់ មើលទៅហាក់ដូចជានៅតែមួយភ្លែត ព្រមទាំងធ្វើឲ្យការឈឺចាប់ដ៏ធ្ងន់លើសលុបមើលទៅស្រាលទៅវិញ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល» (ម៉ាថាយ ១១:២៨-៣០)។
តើលោកគ្រូកំពុងលេងសើចនឹងខ្ញុំមែនឬ។ លោកគ្រូនឹងស្លាប់ ដើម្បីព្រះយេស៊ូវ។ ហើយលោកគ្រូហៅការនោះថា ស្រាល? បាទ។ ហេតុអ្វី? ពីព្រោះខ្ញុំសម្លឹងមើលទៅរបស់ដែលមើលមិនឃើញ។ តើនោះជាអ្វី? គឺសិរីល្អ។ សិរីល្អ លើសពីផ្នូរដែលនឹងមានសម្រាប់ជីវិតដ៏ខ្លីនេះ វានឹងមើលទៅដូចជាតែមួយភ្លែតទេ ហើយវានឹងមើលទៅស្រាលដែរ។ នោះគឺជាអ្វីដែលមើលមិនឃើញ ដែលលោកអ្នកត្រូវសម្លឹងមើល។
រឿងមួយទៀតដែលពិតជាមានការជាប់ទាក់ទងនឹងអ្នកដែលរងទុក្ខលំបាកជាច្រើន ហើយពិតជាមានន័យណាស់សម្រាប់ខ្ញុំ៖ ពាក្យនេះមាននៅក្នុងខ១៧ «បង្កើត»។ មិនមែនតែសេចក្ដីទុក្ខលំបាករបស់លោកអ្នកមានតែមួយភ្លែត មិនមែនតែ សេចក្ដីទុក្ខលំបាក របស់លោកអ្នកស្រាលនៅក្នុងការប្រៀបធៀបទៅនឹងការអស់កល្បជានិច្ច ហើយសិរីល្អនៅទីនោះ ប៉ុន្តែអ្វី ទាំងអស់ពិតជាមានន័យ ណាស់។
វាជាឃ្លាដែលចម្រូងជម្រាស់ ពីព្រោះរបៀបដែលសេចក្ដីរងទុក្ខវេទនាមានភាពមិនសមហេតុផលនៅលើលោកីយ៍។ គ្រប់ពេលដែលមានរឿងអាក្រក់កើតឡើង អ្នកយកព័ត៌មាននឹងនិយាយថា៖ គ្មានន័យសោះ។ ហើយនោះគឺជាអ្វីដែលវាមើលទៅហាក់បែបហ្នឹង។ វានៅគ្រប់ទីកន្លែង។ « ហើយយំជាមួយនឹងអ្នកណាដែលយំផង» (រ៉ូម ១២:១៥) ។ ឥឡូវនេះ យើងមានអ៊ីនធឺណិត ដូច្នេះយើងគ្មានលេសដោះសារសម្រាប់ការមិនយំជារៀងរាល់ថ្ងៃនោះទេ។
បទគម្ពីរនេះបានចែងថា ភាពស្រាលរបស់យើង ជាសេចក្តីទុក្ខសោកតែមួយភ្លែត នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។ វាមិនបានចែងថា៖ «កើតមានតាមក្រោយនូវ» សិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។ ការនោះនឹងល្អគ្រប់គ្រាន់។ ការនោះនឹងល្អគ្រប់គ្រាន់។ នោះមិនមែនជាអ្វីដែលព្រះគម្ពីរបានចែងនោះទេ។ ពាក្យជាភាសាក្រិក កាធឺហ្គាហ្សូម៉ៃ (katergazomai) មានន័យថា៖ «បង្កើតផល រៀបចំ នាំឲ្យបង្កើតផល»។
ខ្ញុំជឿថា៖ គ្រប់វិនាទីនៃការឈឺចាប់របស់លោកអ្នកដោយសារធម្មជាតិ ឬមនុស្សជាតិ—គ្រប់វិនាទីនៃការឈឺចុកចាប់ដោយការស្ដាប់បង្គាប់ វាកំពុងតែបង្កើតសិរីល្អដ៏ពិសេសសម្រាប់លោកអ្នកនៅថ្ងៃខាងមុខ។
វាគឺជាប្រយោគមួយដ៏ចម្រូងជម្រាស់ ហើយខ្ញុំជឿលើការនោះ។ ប្រសិនបើគ្រប់គ្នានិយាយមកកាន់ខ្ញុំថា សេចក្ដីទុក្ខលំបាករបស់អ្នកជឿ គឺគ្មានន័យទាល់តែសោះ ខ្ញុំប្រហែលជានឹងស្ងាត់មាត់ ពីព្រោះពួកគេកំពុងរងទុក្ខយ៉ាងវេទនាឥឡូវនេះ។ ខ្ញុំនឹងរង់ចាំ ហើយសម្លឹងមើលថា នៅពលវេលាណានឹងមកដល់។ ប៉ុន្តែ ខ្ញុំនឹងត្រឡប់មកវិញ ហើយពោលយ៉ាងប្រាកដថា៖ វាមិនមែនឥតប្រយោជន៍ទេ។ ខ្ញុំមិនខ្វល់ថា តើវាជាជំងឺមហារីក ឬការរិះគន់នោះទេ។ ខ្ញុំមិនខ្វល់ថា តើវាជាការមួលបង្កាច់ ឬការឈឺថ្កាត់នោះទេ។ វាមិនមែនឥតប្រយោជន៍ទេ ពីព្រោះខ១៧ បានចែងថា នោះសេចក្ដីទុក្ខលំបាកតែមួយភ្លែតពេញមួយជីវិតរបស់ខ្ញុំកំពុងតែធ្វើការអ្វីមួយ។ វាកំពុងតែ ធ្វើអ្វីមួយ។ វាមិនមែនឥតប្រយោជន៍ទេ។
ប្រាកដណាស់ លោកអ្នកមិនអាចមើលឃើញថាការនោះកំពុងតែបង្កើតឲ្យមានអ្វីនោះឡើយ។ នេះគឺជាការដែលមើលមិនឃើញដ៏ចម្បងដែលខ១៨កំពុងតែលើកឡើង។ តើអ្វីគឺជាសេចក្ដីដែលមើលមិនឃើញ ដែលលោកអ្នកគួរតែសម្លឹងមើល? លោកអ្នកគួរតែសម្លឹងមើលទៅកាន់សេចក្ដីសន្យារបស់ព្រះជាម្ចាស់នៅក្នុងខ១៧ ដែលបានចែងថា «ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ»។ លោកអ្នកមិនអាចមើលឃើញវាទេ។ លោកអ្នកមិនអាចប៉ះពាល់វាបានទេ។ មិនថាលោកអ្នកបានឃើញវាជាមួយភ្នែកនៃសេចក្ដីជំនឿឬក៏អត់ សូមជឿលើការនោះចុះ ពីព្រោះព្រះគម្ពីរបានចែងដូច្នេះ បើមិនដូច្នោះលោកអ្នកនឹងនឿយណាយចិត្ត។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។