ភាពជាឪពុក គឺជាឯកសិទ្ធិដ៏អស្ចារ្យ។ ពិតណាស់ គ្រប់ទាំងរបស់ដ៏ល្អ… នោះសុទ្ធតែមកពីស្ថានលើ (យ៉ាកុប ១:១៧)។ ហើយឪពុកៗ ដែលបានទទួលការសង្គ្រោះ និងជាអ្នកដើរតាមព្រះយេស៊ូគាត់ដឹងថា អំណោយនៃភាពជាឪពុក ក៏ជាកិច្ចការបម្រើព្រះដែរ។ គាត់ទទួលស្គាល់ថា ព្រះបានប្រទានទំនួលខុសត្រូវដ៏អស្ចារ្យ ក្នុងការទូន្មាន និងដាស់តឿនកូនៗឲ្យស្គាល់ព្រះអម្ចាស់ (អេភេសូរ ៦:៤)។

ភាពជាឪពុក គឺជាឯកសិទ្ធិដ៏អស្ចារ្យ។ ពិតណាស់ គ្រប់ទាំងរបស់ដ៏ល្អ… នោះសុទ្ធតែមកពីស្ថានលើ (យ៉ាកុប ១:១៧)។
ហើយឪពុកៗ ដែលបានទទួលការសង្គ្រោះ និងជាអ្នកដើរតាមព្រះយេស៊ូគាត់ដឹងថា អំណោយនៃភាពជាឪពុក ក៏ជាកិច្ចការបម្រើព្រះដែរ។ គាត់ទទួលស្គាល់ថា ព្រះបានប្រទានទំនួលខុសត្រូវដ៏អស្ចារ្យ ក្នុងការទូន្មាន និងដាស់តឿនកូនៗឲ្យស្គាល់ព្រះអម្ចាស់ (អេភេសូរ ៦:៤)។
ដូច្នេះ តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថា បុរសៗយល់ និងប្រើឯកសិទ្ធិនៃភាពជាអ្នកបម្រើនេះ?
ភាពជាឪពុកស្របតាមព្រះគម្ពីរ ស្គាល់បានតាមរយៈការស្រឡាញ់ព្រះបន្ទូល។ ដួងចិត្តគាត់ដូចជាអ្នកតែងកណ្ឌគម្ពីរ ទំនុកតម្កើង ១១៩:៩៧ ដែរ។
«ឱទូលបង្គំស្រឡាញ់ក្រិត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រិត្យវិន័យនោះជាដរាបរាល់ថ្ងៃ»
(ទំនុកតម្កើង ១១៩:៩៧)។
ភាពជាឪពុកស្របតាមព្រះគម្ពីរ ស្គាល់ព្រះបន្ទូលច្បាស់ ព្រោះគាត់ដឹងថា «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ» (ម៉ាថាយ ៤:៤)។ គាត់រកឃើញប្រាជ្ញាចេញពីព្រះបន្ទូល មិនមែនពីលោកីយ៍នេះទេ (២កូរិនថូស ៤:៤)។ សាវ័ក ប៉ុល បានសរសេរមកកាន់លោក ធីម៉ូថេ ដើម្បីការពារកូនខាងឯជំនឿលោកថា៖
«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅតម្រង់ នឹងការបង្ហាត់ខាងឯសេចក្ដីសុចរិត។ ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សម្រាប់នឹងធ្វើការល្អគ្រប់មុខ» (២ធីម៉ូថេ ៣:១៦-១៧)។
បទគម្ពីរទាំងនេះ និយាយច្បាស់ៗទៅកាន់លោក ធីម៉ូថេ ហើយជាបទគម្ពីរ ដែលបង្វឹកបង្វឺនគាត់សម្រាប់ភារកិច្ចជាគ្រូគង្វាល។ គោលការណ៍នេះអនុវត្តដល់រាល់អ្នកជឿ និងភាពជាអ្នកបម្រើ ដែលព្រះបានប្រទានមក។ ហើយក៏រាប់បញ្ចូលទាំងឪពុកៗគ្រប់រូបផងដែរ។ ឪពុកស្របតាមព្រះគម្ពីរទទួលស្គាល់ថា តាមរយៈព្រះបន្ទូលនៃសេចក្ដីពិត ដែលនឹងបំពាក់បំប៉នគាត់សម្រាប់ទំនួលខុសត្រូវជាឪពុក។
កណ្ឌគម្ពីរចោទិយកថា ជំពូក៦ ជាពិសេសខ៤-៩៖ ចូរស្ដាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់។ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំងឯង។ សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ភាពជាឪពុកស្របតាមព្រះគម្ពីរ គឺជាបុរសដែលមិនមានចិត្តគំនិតនៃលោកីយ៍នេះឡើយ ដែលនាំឱ្យគាត់និយាយថា «ថ្ងៃអាទិត្យគឺសម្រាប់ព្រះ។ ក្រុមកោសិកាថ្ងៃកណ្ដាលសប្ដាហ៍គឺសម្រាប់ព្រះ។ ថ្ងៃដែលនៅសល់គឺសម្រាប់ខ្ញុំ» ។ ទេ ឪពុកដែលស្របតាមព្រះគម្ពីរនិយាយអំពីព្រះជាម្ចាស់ និងព្រះបន្ទូលគ្រប់ពេល។ គាត់យល់ស្របជាមួយនឹងលោក អាល់ប៊ឺត បានិស (Albert Barnes) ថា៖
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
«ប្រសិនបើឪពុកមិនបង្រៀនកូនរបស់គាត់ឱ្យស្គាល់សេចក្ដីពិត អ្នកដទៃនឹងបង្រៀនពួកគេពីកំហុស» អាល់ប៊ឺត បានិស (Albert Barnes)។
ដូច្នេះ ភាពជាឪពុកស្របតាមព្រះគម្ពីរទទួលស្គាល់ពីភាពចាំបាច់នៃការចិញ្ចឹមបីបាច់កូនរបស់គាត់ ដោយបង្រៀនកូនៗ
តាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់ (អេភេសូរ ៦:៤)។ គាត់នឹងបង្រៀន បទគម្ពីរដល់កូនៗជាទៀងទាត់ និងដោយយកចិត្តទុកដាក់។ វាអាចនឹងកើតឡើង ក្រោមបរិយាកាសដូចជាការថ្វាយបង្គំជាលក្ខណៈគ្រួសារជាដើម។ គាត់នឹងប្រើព្រះបន្ទូល ដើម្បីប្រាប់កូនៗគាត់ពីការទស្សនៈអំពីលោកីយ៍នេះ ខណៈដែលពួកគេឃើញអំពើទុច្ចរិត កើតមានឡើងនៅក្នុងពិភពលោកនេះ។
តើពួកយើងដែលធ្លាប់ភ្ញាក់ផ្អើល នៅពេលដែលកូនរបស់យើងម្នាក់ក្នុងចំណោមបួននាក់ និយាយឃ្លាមួយ ដែលពួកគេបានឮយើងនិយាយដែរឬទេ? តើបងប្អូនណាខ្លះ បានឃើញអត្តចរិតរបស់បងប្អូននៅក្នុងអត្តចរិតកូនៗរបស់យើង? នៅក្នុងស្ថានភាពនេះ យើងរំឭកពីការដែលកូនៗរបស់យើងគេមើល និងរើសយកអ្វីៗគ្រប់យ៉ាង ដែលយើងធ្វើ។ នេះជាការពិត មិនថាអ្វីដែលយើងធ្វើនោះ ជាទីគាប់ព្រះទ័យព្រះឬក៏អត់នោះទេ។ ឪពុកស្របតាមព្រះគម្ពីរអាចនិយាយជាមួយនឹងសាវ័ក ប៉ុល ផងដែរ។
«ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ» (១កូរិនថូស ១១:១)។
ពេលអ្វីយើងនិយាយមានសារៈសំខាន់ខ្លាំង នោះរបៀបយើងរស់នៅ ក៏មានសារៈសំខាន់ខ្លាំងដូចគ្នាដែរ។ សកម្មភាពរបស់យើងនឹងជួយពង្រឹង ឬក៏វានឹងបង្ខូច ដល់ការលត់ដំកូនៗរបស់យើងវិញ។
ការយល់ដឹងដ៏ត្រឹមត្រូវនៃព្រះបន្ទូលបង្រៀនថា ក្នុងនាមជាឪពុកម្តាយ យើងមិនអាចសង្គ្រោះកូនរបស់យើងបានទេ។ បទគម្ពីរបញ្ជាក់យ៉ាងច្បាស់ថា «ឯសេចក្ដីសង្គ្រោះ នោះស្រេចនៅព្រះយេហូវ៉ា» (យ៉ូណាស ២:៩; ទំនុកតម្កើង ៣:៨, ៦២:១)។ មានន័យថា ទោះបីជាយើងប្រឹងប្រែងអស់ពីសមត្ថភាព និងស្មោះត្រង់នឹងបង្រៀនកូនៗរបស់យើងយ៉ាងណាក្ដី ក៏កូនសោនៃសេចក្ដីសង្គ្រោះ មិនស្ថិតនៅក្នុងដៃរបស់យើងទេ។ កូនសោនៅនឹងព្រះអម្ចាស់ ហើយមានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលអាចឲ្យពួកគេអាចបើកភ្នែក ចំពោះបាប កំហុសនៅចំពោះព្រះ ហើយត្រូវការព្រះគ្រីស្ទ ដើម្បីសង្គ្រោះពួកគេ។
ប៉ុន្តែ ឪពុកស្របតាមព្រះគម្ពីរមិនត្រឹមតែអធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះ ដល់កូនៗគាត់ប៉ុណ្ណោះទេ។ គាត់ក៏អធិស្ឋានសូមកម្លាំង និងការស៊ូទ្រាំផងដែរ។ មានសប្ដាហ៍ខ្លះ លោកអ្នកមានអារម្មណ៍ថា ធ្វើបានល្អប្រសើរ។ ប៉ុន្តែ ជារឿងចៀសមិនរួច ក៏នឹងមានសប្ដាហ៍ខ្លះ ដែលអ្នកដឹងថា អ្នកជាអ្នកបង្កើតសិស្សដែលបរាជ័យ ហើយអ្នកកំពុងតែធ្វើឲ្យកូនៗអ្នកខកចិត្ត។ នេះជាពេលសំខាន់ ដែលយើងត្រូវស៊ូទ្រាំ។ សំខាន់ណាស់ ដែលយើងចាប់ផ្ដើមម្ដងទៀត។ ចាំបាច់ណាស់ ដែលយើងមិនបោះបង់។ សំខាន់ណាស់ ដែលយើងត្រូវចូលទៅរកព្រះ ដោយការអធិស្ឋាន សូមកម្លាំង និងព្រះគុណពីទ្រង់ សូមបន្តភាពខ្នះខ្នែង ក្នុងការនាំកូនៗយើងទៅឯព្រះគ្រីស្ទ។
លោកឪពុករាល់គ្នាអើយ ជាឪពុកគេ ពិតជាអំណរ និងជាឯកសិទ្ធិណាស់។ ហើយនៅមានចំណុចជាច្រើនទៀត ដែលនិយាយពីសញ្ញាសម្គាល់នៃឪពុកស្របតាមព្រះគម្ពីរ ខ្ញុំជឿថា បើយើងរស់នៅតាមសញ្ញាទាំងបួននេះ យើងបានឆ្ពោះទៅកាន់ទិសដៅដ៏ត្រឹមត្រូវហើយ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។