ព្រះជាម្ចាស់បានប្រើប្រាស់ការព្រមាននោះដើម្បីបង្វែរយើងឲ្យត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានសេចក្ដីជំនឿយ៉ាងពិតប្រាកវិញ ការព្រមាននោះ បណ្ដាលឲ្យចិត្តរបស់ពួកគេទៅជា និងចិត្តតឹងរឹង រឹងចចេស ដោយលើកឡើងថា ព្រះជាម្ចាស់ដូចជាធ្វើទុក្ខដល់ពួកគេ ហើយថា ទ្រង់ដូចស្អប់ពួកគេ ហើយពួកគេក៏បែរចេញពីសេចក្ដីជំនឿទៅវិញ។

ព្រះជាម្ចាស់បានប្រើប្រាស់ការព្រមាននោះដើម្បីបង្វែរយើងឲ្យត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែ សម្រាប់អស់អ្នកដែលមិនមានសេចក្ដីជំនឿយ៉ាងពិតប្រាកដវិញ ការព្រមាននោះធ្វើឲ្យចិត្តរបស់ពួកគេទៅជារឹង ហើយចចេស ដោយលើកឡើងថា ព្រះជាម្ចាស់ដូចជាធ្វើទុក្ខដល់ពួកគេ ហើយថាទ្រង់ដូចជាស្អប់ពួកគេ ហើយពួកគេក៏បែរចេញពីសេចក្ដីជំនឿទៅ។
ការលើកឡើងបែបនេះគឺស្រដៀងគ្នានឹងបទគម្ពីរ ហេព្រើរ ១០:២៦-៣១ ដែលបានន័យថា អ្នកជឿដែលថយក្រោយទៅវិញ សេចក្ដីជំនឿ គេនឹងរសាត់ចេញទៅម្ដងបន្តិចៗ ហើយការព្រមានដែលជាព្រះបន្ទូលបែបនេះ នឹងលែងប៉ះពាល់ចិត្តគេទៀតទេ រួចគេចាប់ផ្ដើមមានមន្ទិលសង្ស័យថា គេប្រហែលលែងមានសេចក្ដីសង្គ្រោះទៀតហើយ។ ដូច្នេះ «ការថយក្រោយ» គឺបានន័យថា ថយក្រោយចេញសេចក្ដីជំនឿលើព្រះជាម្ចាស់ផ្ទាល់។ ហើយប្រសិនបើយើងមិនមានសេចក្ដីជំនឿគឺបានន័យថា យើងកំពុងតែថយក្រោយផងដែរ។
ទិដ្ឋភាពនេះក៏បានឆ្លុះបញ្ចាំងពីសកម្មភាពរបស់លោក ឡុត ដែលបានបែរក្រោយ ស្ដាយលោកីយ៍ដែលឥតខ្លឹមសារ។
មានរឿងពីរនៅក្នុងទេវសាស្ដ្រជាប្រព័ន្ធ យើងមិនអាចបោះបង់ចោលសេចក្ដីសង្គ្រោះរបស់យើងបាននោះទេ។ ប៉ុន្តែ នៅក្នុងការរស់នៅជាប្រចាំថ្ងៃ យើងអាចនឹងមានអារម្មណ៍ថា សេចក្ដីជំនឿរបស់យើងខ្សោយ ហើយពេលខ្លះយើងមិនបានទៅព្រះវិហារជាប់លាប់ប៉ុន្មានទេ។ ក្នុងស្ថានភាពបែបនេះ មិនមែនមានន័យថា យើងបានបោះបង់ចោលសេចក្ដីជំនឿ ហើយក្រោយមកយើងក៏បានទៅព្រះវិហារជាប់លាប់ឡើងវិញ រួចហើយយើងទទួលបានសេចក្ដីសង្គ្រោះម្ដងទៀតនោះទេ។ វាមិនដូច្នោះឡើយ!
ពេលខ្លះ ជីវិតរស់នៅរបស់យើង មានការដែលធ្វើឲ្យយើងអាចនឹងបែរក្រោយ ប៉ុន្តែយើងត្រូវបែរទៅរកព្រះជាម្ចាស់វិញ។ វាមិនមែនមានន័យថា សេចក្ដីសង្គ្រោះរបស់យើងជាគ្រីស្ទបរិស័ទ ម្ដងមាន ម្ដងគ្មាននោះទេ!
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។