សម្រាប់ការឆ្លើយទៅកាន់សំណួរមួយនេះ គឺអាស្រ័យលើថា តើយើងកំពុងតែនិយាយអំពីអ្វីដែលលោក ភារម្យ បានហៅថា ការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ ឬការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ។ ការប្រដៅទូន្មានក្រុមជំនុំក្រៅផ្លូវការ គឺទាក់ទងនឹងការប្រឈមមុខជាលក្ខណៈឯកជន ចំណែកឯការប្រដៅទូន្មានក្រុមជំនុំជាផ្លូវការ គឺទាក់ទងនឹងដំណើរជាទូទៅរបស់ក្រុមជំនុំ។
សម្រាប់ការឆ្លើយទៅកាន់សំណួរមួយនេះ គឺអាស្រ័យលើថា តើយើងកំពុងតែនិយាយអំពីអ្វីដែលលោក ភារម្យ បានហៅថា ការដាក់វិន័យក្រុមជំនុំជាផ្លូវការ ឬការដាក់វិន័យក្រុមជំនុំក្រៅផ្លូវការ។ ការដាក់វិន័យក្រុមជំនុំក្រៅផ្លូវការ គឺទាក់ទងនឹងការប្រឈមមុខជាលក្ខណៈឯកជន ចំណែកឯការដាក់វិន័យក្រុមជំនុំជាផ្លូវការ គឺទាក់ទងនឹងដំណើរជាទូទៅរបស់ក្រុមជំនុំ។
១. ក្រៅផ្លូវការ៖ ជាអំពើបាបណាមួយ ទោះបីអំពើបាបនោះធ្ងន់ធ្ងរ ឬមិនធ្ងន់ធ្ងរក៏ដោយ វាអាចនាំឲ្យមានការបន្ទោសជាលក្ខណៈឯកជន រវាងបង ឬប្អូនពីរនាក់នៅក្នុងសេចក្តីជំនឿ។ នោះមិនមែនមានន័យថា យើងគួរតែបន្ទោសរាល់ទាំងអំពើបាបណា ដែលសមាជិកក្រុមជំនុំរបស់យើងបានធ្វើនោះទេ។ យើងគ្រាន់តែនិយាយយ៉ាងសាមញ្ញថា រាល់អំពើបាបមិនថាតូចប៉ុណ្ណានោះទេ វាបានធ្លាក់ចូលទៅក្នុងរបៀបដែលគ្រីស្ទបរិស័ទពីរនាក់អាចនិយាយគ្នាទៅវិញទៅមក ដោយសេចក្តីស្រឡាញ់ក្នុងលក្ខណៈឯកជន និងដោយមានការប្រុងប្រយ័ត្ន។
២. ផ្លូវការ៖ របៀបមួយក្នុងការសង្ខេបព័ត៌មាននៅក្នុងព្រះគម្ពីរដែលត្រូវបានលើកឡើងថា ការដាក់វិន័យក្រុមជំនុំជាផ្លូវការ គឺត្រូវការទាមទារនៅក្នុងករណីដែលបង្ហាញឲ្យឃើញតាមរយៈ សកម្មភាពខាងក្រៅ អំពើបាបដែលធ្ងន់ធ្ងរ និងអំពើបាបដែលមិនមានការប្រែចិត្ត។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ឯកសារនេះត្រូវបានកែសម្រួលពីអត្ថបទរបស់លោក យ៉ូណាថាន លឺម៉ាន់ នៅក្នុងសៀវភៅ «កម្រិតដំបូងពីការដាក់វិន័យក្នុងក្រុមជំនុំ»។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។