អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅភាពចម្រុងចម្រើន? បានដោយឥតគិតថ្លៃ។

មានដំណឹងល្អដ៏ខុសឆ្គង-ដំណឹងល្អដែលសន្យាពីភាពចម្រុងចម្រើន-កំពុងតែសាយភាយលើទ្វីបរបស់យើង។ មានគ្រូនៅក្រុមជំនុំជាច្រើនកំពុងតែបង្រៀនពីដំណឹងល្អដ៏ខុសឆ្គងនេះ។ វាគឺជាការកុហកដ៏ពោរពេញដោយគ្រោះថ្នាក់ដែលយកសាសនាមកគ្របបាំង។ អស់អ្នកដែលបានទទួលការជះឥទ្ធិពលពីការបង្រៀនបែបនេះ គឺកំពុងតែត្រូវបានទទួលការបង្វែរចេញពីដំណឹងល្អរបស់ព្រះជាម្ចាស់ ទៅកាន់ការបោកបញ្ឆោតដែលយកមនុស្សធ្វើជាគោល។ សាវ័ក ប៉ុល បានបង្រៀនថា គ្មានអ្វីគ្រោះថ្នាក់ជាងការជឿតាមដំណឹងល្អខុសឆ្គងនោះទេ ដូច្នេះយើងក៏ចង់បង្រៀនដូចគាត់ផងដែរ។ គ្មានអ្វីគ្រោះថ្នាក់លើសនេះទេ ពីព្រោះព្រលឹងវិញ្ញាណរបស់យើងរំពឹងលើវា។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
លោកអ្នកក៏អាចចូលស្តាប់សៀវភៅនេះបានដោយឥតគិតថ្លៃ នៅក្នុងឆានែលយូធូបខាងក្រោម៖
https://www.youtube.com/playlist?list=PLZzciR6P_ho4LnNs6r6S224V3yvlHPcJ6
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
Score 9
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 5
ពេញចិត្ដ, យល់ស្រប តែមិនភ្ញាក់ផ្អើលទេ ព្រោះព្រះបានមានព្រះបន្ទូលប្រមានរួចហើយ អំពីគ្រូក្លែងក្លាយ ជួនកាលគ្រូៗទាំងនោះមិនបានដឹងខ្លួនទេ សូម្បីតែព្រះបន្ទូលក្នុងព្រះគម្ពីរ ក៏គេចង់បំភ្លៃទៅតាម ប្រាជ្ញាយោបល់របស់គេដែរ។
ធ្វើដូចម្តេចទើបខ្ញុំអាចយកសៀវភាៅនេះបាន
សួរស្ដីបង បងអាចមកកាន់Office របស់យើង ឬក៏ទៅបណ្ដាគារគ្រួសារក៏មានដែរ
សូមទិញ់ផ្ញើមកខ្ញុំនៅសាមរៀប១ក្បាល 078972421
ខ្ញុំធ្លាប់ទាក់ទងទៅបងហើយ តែដូចជាមិនឃើញឆ្លើយតបសោះ!
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។