មូលហេតុដែលព្រះជាម្ចាស់បានបង្កើតយើងក្នុងរបៀបនេះ គឺដើម្បីឲ្យយើងយកទ្រង់ធ្វើជាអ្នកបំពេញជីវិតរបស់យើង។ យើងមិនអាចមានលក្ខណៈពេញលេញបានឡើយ ប្រសិនបើយើងគ្មានព្រះជាម្ចាស់។

ជាម្ចាស់បានបង្កើតយើងមកឲ្យមានប្រហោងចន្លោះនៅក្នុងដួងចិត្តរបស់យើង ហើយមានតែទ្រង់មួយអង្គប៉ុណ្ណោះដែលអាចបំពេញចន្លោះនៅក្នុងចិត្តនោះបាន។ ជាការពិតណាស់ ទ្រង់បានប្រទានឲ្យយើងមានជីវិតអាពាហ៍ពិពាហ៍ មិត្តភក្តិ ក៏ដូចជាការប្រកបគ្នា ទុកជាវិធីមួយ ដើម្បីជួយផ្គត់ផ្គង់ដល់ទំនាក់ទំនងនៃភាពជាដៃគូនៅក្នុងជីវិតរស់នៅរបស់យើង។ ប៉ុន្តែ មុនពេលដែលព្រះជាម្ចាស់បាននាំនាងអេវ៉ាមកជួបលោកអ័ដាម គឺព្រះអង្គបានបង្កើតលោកអ័ដាមមកឲ្យរស់នៅម្នាក់ឯងរួចបាត់ទៅហើយ។ ហើយព្រះជាម្ចាស់បានមានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ» (លោកុប្បត្តិ ២:១៨)។ សូមកត់សម្គាល់អំពីរបៀបដែលព្រះជាម្ចាស់បានបង្កើតលោកអ័ដាមមកឲ្យរស់នៅក្នុងភាពឯកា ហើយបន្ទាប់មក ទ្រង់បានរាប់ការនោះថា មិនស្រួលទេ។
យើងមិនអាចមានលក្ខណៈពេញលេញបានឡើយ ប្រសិនបើយើងគ្មានព្រះជាម្ចាស់។
ការនោះបានកើតឡើងមុនពេលដែលមនុស្សយើងបានធ្លាក់ចុះក្នុងអំពើបាប (លោកុប្បត្តិ ៣)។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលតាំងពីដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតយើងមកឲ្យរស់នៅម្នាក់ឯង។ មូលហេតុដែលព្រះជាម្ចាស់បានបង្កើតយើងក្នុងរបៀបនេះ គឺដើម្បីឲ្យយើងយកទ្រង់ធ្វើជាអ្នកបំពេញជីវិតរបស់យើង។ យើងមិនអាចមានលក្ខណៈពេញលេញបានឡើយ ប្រសិនបើយើងគ្មានព្រះជាម្ចាស់។
ជារឿយៗ យើងតែងតែគិតថា យើងមិនអាចមានលក្ខណៈពេញលេញបានទេ ប្រសិនបើយើងគ្មានបុគ្គលណាម្នាក់នៅក្នុងជីវិតរបស់យើង។ ជាការពិតណាស់ ព្រះជាម្ចាស់បានបង្កើតយើងមក ដើម្បីឲ្យយើងមានទំនាក់ទំនងបែបជាដៃគូជាមួយអ្នកដទៃ។ ទោះជាយ៉ាងណាក្ដី យើងត្រូវតែចាំថា ទំនាក់ទំនងបែបជាដៃគូជាមួយនរណាម្នាក់មិនមែនជាចំណុចស្នូល ឬក៏ជាចំណុចចុងក្រោយនៃជីវិតរបស់យើងនោះទេ។ តែគោលបំណងនៃទំនាក់ទំនងទាំងនោះគឺ ដើម្បីជំរុញយើងឲ្យចង់យកព្រះជាម្ចាស់ផ្ទាល់មកធ្វើជាអ្នកបំពេញជីវិតរបស់យើង។
នោះហើយគឺជាមូលហេតុដែលព្រះអង្គបានបង្កើតយើងមកក្នុងរបៀបនេះគឺ៖ ដើម្បីឲ្យយើងមានសេចក្ដីប្រាថ្នា ហើយនិងទទួលស្គាល់អំពីតម្រូវការរបស់ខ្លួនដែលថា គ្មានមនុស្សណាម្នាក់អាចនឹងបំពេញឲ្យយើងមានភាពស្កប់ស្កល់ក្នុងជីវិតរបស់យើងបានឡើយ ហើយក៏ដើម្បីឲ្យយើងដឹងដែរថា យើងមិនអាចជួយខ្លួនឯងបានទេ ប៉ុន្តែមានតែព្រះអង្គមួយគត់ដែលអាចបំពេញតម្រូវការរបស់យើងបាន។
Score 7
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។