ការតាំងសញ្ញាថ្មីមានប្រសិទ្ធភាពច្រើនជាងការតាំងសញ្ញាចាស់។ ព្រះជាម្ចាស់បានអនុម័តការតាំងសញ្ញានោះឡើងដោយយោងលើមូលដ្ឋាននៃការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវ។

...នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសម្រាប់មនុស្សជាច្រើន។ (ម៉ាកុស ១៤:២៤)ព្រះអញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា...អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ
ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ។
(យេរេមា ៣២:៤០)
គម្ពីរមានចែងអំពី «ការតាំងសញ្ញាចាស់» និង «ការតាំងសញ្ញាថ្មី»។ ពាក្យថា ការតាំងសញ្ញា សំដៅលើកិច្ចព្រមព្រៀងដ៏ស្អិតល្មួត និងដ៏រឹងមាំមួយរវាងភាគីពីរដែលប្រតិបត្តិកាតព្វកិច្ចសម្រាប់ភាគីទាំងសងខាង ហើយមានការធានាថានឹងគោរពតាមពាក្យសម្បថដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ។ នៅក្នុងព្រះគម្ពីរយើងឃើញថា ការតាំងសញ្ញាដែលព្រះជាម្ចាស់ធ្វើឡើងជាមួយមនុស្ស គឺផ្ដើមឡើងដោយរូបអង្គទ្រង់ផ្ទាល់។ ទ្រង់ជាអង្គដែលកំណត់លក្ខខណ្ឌ។ កាតព្វកិច្ចរបស់ទ្រង់គឺកំណត់ដោយបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់។
«ការតាំងសញ្ញាចាស់» សំដៅលើការរៀបចំដែលព្រះជាម្ចាស់បានបង្កើតឡើងជាមួយនឹងសាសន៍អ៊ីស្រាអែលនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ។ ចំណុចខ្សោយនៃក្រឹត្យវិន័យរបស់លោកម៉ូសេ គឺមិនមែនការបំផ្លាស់បំប្រែខាងឯវិញ្ញាណទេ។ ដូច្នេះហើយបានជាគេមិនបានគោរពតាមការតាំងសញ្ញានោះ ហើយការនោះក៏មិនបានផ្ដល់ជីវិតឲ្យគេដែរ។ ព្រះជាម្ចាស់បានចារឹកក្រឹត្យវិន័យនោះជាអក្សរនៅលើផ្ទាំងថ្ម មិនមែនចារឹកព្រះវិញ្ញាណនៅក្នុងចិត្តពួកគេនោះទេ។ ពួកហោរាបានលើកឡើងពីសេចក្តីសន្យានៃ «ការតាំងសញ្ញាថ្មី» ដែលនឹងមានលក្ខណៈខុសពីសញ្ញាចាស់។ ការនេះ «...មិនមែនសរសេរជាអក្សរទេ ប៉ុន្តែដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរសម្លាប់ ប៉ុន្តែព្រះវិញ្ញាណផ្ដល់ជីវិត» (២កូរិនថូស ៣:៦ គគខ)។
ការតាំងសញ្ញាថ្មីមានប្រសិទ្ធភាពច្រើនជាងការតាំងសញ្ញាចាស់។ ព្រះជាម្ចាស់បានអនុម័តការតាំងសញ្ញានោះឡើងដោយយោងលើមូលដ្ឋាននៃការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវ។ «...ទ្រង់ជាអ្នកកណ្តាលនៃសញ្ញាថ្មី...» (ហេព្រើរ ៩:១៥)។ ព្រះយេស៊ូវបានមានបន្ទូលថា ឈាមរបស់ទ្រង់ «...គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសម្រាប់មនុស្សជាច្រើន» (ម៉ាកុស ១៤:២៤)។ នេះមានន័យថា ព្រះលោហិតរបស់ព្រះយេស៊ូវបានទិញយកអំណាច និងសេចក្ដីសន្យានៃការតាំងសញ្ញាថ្មី។ ការតាំងសញ្ញាថ្មីនេះមានប្រសិទ្ធភាពខ្លាំងបំផុត ពីព្រោះព្រះគ្រីស្ទបានសុគត ដើម្បីតាំងសញ្ញានោះ។
តើលក្ខខណ្ឌនៃការតាំងសញ្ញាដែលទ្រង់បានធ្វើឲ្យសម្រេចដោយសារព្រះលោហិតរបស់ទ្រង់មានអ្វីខ្លះ? ហោរា យេរេមា ពណ៌នាពីលក្ខខណ្ឌខ្លះៗថា៖ «អញនឹងតាំងសញ្ញាថ្មី...សេចក្ដីសញ្ញាដែលអញនឹងតាំង...គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ...ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនិងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ (យេរេមា ៣១:៣១-៣៤)។ ការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទធានាថា នឹងមានការផ្លាស់ប្រែខាងក្នុងខ្លួនរាស្ដ្ររបស់ទ្រង់ (ក្រឹត្យវិន័យដែលចារឹកទុកក្នុងចិត្ដគេ) និងការអត់ទោសបាបរបស់គេ។
Score 3
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ព្រះគ្រីស្ទបានបង្កើតជំនឿ ហើយរក្សាភាពស្មោះត្រង់របស់រាស្ត្រទ្រង់ ដើម្បីធានាការតាំងសញ្ញាថានឹងមិនបរាជ័យនោះឡើយ។ ទ្រង់បានបង្កើតរាស្ត្រដែលនៅក្នុងសញ្ញាថ្មីដោយមិនគ្រាន់តែចារឹកក្រឹត្យវិន័យនៅលើថ្មនោះទេ ប៉ុន្តែចារឹកទុកក្នុងចិត្តពួកគេផងដែរ។ ផ្ទុយទៅនឹង «អក្សរ» នៅលើថ្ម ទ្រង់មានបន្ទូលថា «...ព្រះវិញ្ញាណទ្រង់ប្រទានឲ្យមានជីវិតវិញ» (២កូរិនថូស ៣:៦)។ «ក្នុងកាលដែលយើងនៅស្លាប់ក្នុងការរំលងនៅឡើយ នោះទ្រង់បានប្រោសឲ្យយើងរាល់គ្នាបានរស់ ជាមួយនឹងព្រះគ្រីស្ទ...» (អេភេសូរ ២:៥)។ នេះហើយគឺជាជីវិតខាងឯវិញ្ញាណដែលបណ្ដាលឲ្យយើងមើលឃើញ ហើយជឿលើសិរីល្អរបស់ព្រះគ្រីស្ទ។ ការអស្ចារ្យនេះបង្កើតឲ្យមានរាស្ត្រដែលនៅក្នុងសញ្ញាថ្មី។ នេះគឺជាការពិតណាស់ ពីព្រោះព្រះគ្រីស្ទបានទិញរាស្ត្រទ្រង់ដោយព្រះលោហិតរបស់ទ្រង់ផ្ទាល់។
ការអស្ចារ្យនេះគឺមិនមែនគ្រាន់តែជាការបង្កើតឲ្យយើងមានជំនឿនោះទេ ប៉ុន្តែថែមទាំងជួយរក្សាភាពស្មោះត្រង់របស់យើងទៀតផង។ «អញនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា....អញនឹងដាក់សេចក្ដីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ» (យេរេមា ៣២:៤០)។ នៅពេលដែលព្រះគ្រីស្ទសុគត ទ្រង់មិនគ្រាន់តែធានាថា រាស្ដ្ររបស់ទ្រង់នឹងមានចិត្ដថ្មីដែលមកពីទ្រង់ប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពថ្មីទៀតផង។ ទ្រង់នឹងមិនអនុញ្ញាតឲ្យពួកគេឃ្លាតចេញពីទ្រង់ឡើយ។ ទ្រង់នឹងរក្សាពួកគេ។ ពួកគេនឹងមានសេចក្ដីខ្ជាប់ខ្ជួន។ ព្រះលោហិតនៃការតាំងសញ្ញាថ្មីរបស់ព្រះគ្រីស្ទធានាថា ពួកគេនឹងមានសេចក្តីខ្ជាប់ខ្ជួន។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។