អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅមូលដ្ឋានគ្រឹះនៃជំនឿ បានដោយឥតគិតថ្លៃ។

តើលោកអ្នកមានបំណងចិត្តចង់ឲ្យខ្លួនឯង និងក្រុមជំនុំឈរលើថ្មដានៃការបង្រៀនខាងទេវវិទ្យាដ៏មាំមួនដែរឬទេ? តើលោកអ្នកមានបំណងចង់ឃើញអ្នកជឿថ្មីៗលូតលាស់ខាងឯវិញ្ញាណយ៉ាងលឿនដែរឬទេ? តើលោកអ្នករំពឹងចង់ឃើញមានគ្រីស្ទបរិស័ទជាច្រើនទៀតពេញវ័យខាងឯវិញ្ញាណដែលមានចិត្តចង់ផ្សាយដំណឹងល្អ និងបង្កើតសិស្សដែរឬទេ? តើលោកអ្នកមានបំណងចិត្តចង់ឃើញក្រុមជំនុំរបស់លោកអ្នកមានការរួបរួមគ្នាដែលផ្អែកទៅលើការយល់ដឹងពីសេចក្តីពិតរបស់ព្រះជាម្ចាស់ជាមូលដ្ឋានដែរឬទេ? បើដូច្នោះមែន សៀវភៅ មូលដ្ឋានគ្រឹះនៃជំនឿ ជាសៀវភៅដ៏ល្អសម្រាប់លោកអ្នកហើយ! សៀវភៅដ៏ល្អ និងងាយស្រួលអនុវត្តតាមមួយក្បាលនេះ គឺជាធនធានសម្រាប់អ្នកជឿថ្មីៗ និងអ្នកជឿយូរឆ្នាំមកដែរ។ ដូចគ្នាផងដែរ សៀវភៅនេះក៏បានទទួលការកែសម្រួលដោយ ចាស់ទុំ គ្រូបង្រៀន និងគ្រូគង្វាលនៅក្រុមជំនុំ ហ្គ្រេស ខមូនីតធី (Grace Community Church)។ តាមការដឹកនាំរបស់លោកគ្រូ ចន មែកខធ័រ (John MacArthur) យើងបានប្រើប្រាស់សៀវភៅនេះក្នុងការបង្រៀន ហើយយើងឃើញថា វាមានប្រសិទ្ធភាពល្អណាស់លើជីវិតអ្នកដែលបានសិក្សា។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
Score 2
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។