អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅឈ្នួលនៃការមើលរូបអាសអាភាស បានដោយឥតគិតថ្លៃ។

តើការមើលរូបភាព ឬក៏វីដេអូអាសអាភាសនឹងនាំឲ្យលោកអ្នកធ្លាក់នរកមែនឬ?
មិត្តអ្នកអានជាច្រើនដែលកំពុងអានសៀវភៅនេះ ភាគច្រើន គឺសុទ្ធតែកំពុងជាប់ក្នុងចំណងនៃអំពើបាបនេះ ហើយក៏ទំនងទាំងមិនដឹងថា ខ្លួនកំពុងជាប់ទៀតផង! មានមនុស្សជាច្រើន នៅលើលោកនេះបានគិតថា ការមើលរូបភាព ឬក៏ វីដេអូអាសអាភាសវាមិនមែនជាបញ្ហាអ្វីទេ តែវាគ្រាន់តែជារឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់អ្នកដែលបានបណ្ដោយខ្លួនមើលរូបពុំគប្បីនឹងធ្លាក់ខ្លួនជាទាសករក្នុងអំពើបាបដ៏ផ្អែមល្ហែមនេះ។ នៅចុងបញ្ចប់ ការមើលរូបភាព ឬក៏ វីដេអូអាសអាភាសនឹងនាំឲ្យលោកអ្នកស្លាប់ជាមិនខាន។ ប៉ុន្តែ សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចរំដោះយើងឲ្យមានសេរីភាពចេញពី អំពើបាប តាមរយៈអំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ! ប្រសិនបើ លោកអ្នកកំពុងតយុទ្ធនឹងការញៀននឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាស ក៏ដូចជាកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រយុទ្ធទាស់នឹងអំពើបាបនេះក្នុងជីវិតលោកអ្នក ដូច្នេះ កូនសៀវភៅមួយក្បាលនេះ អាចនឹងជួយលោកអ្នក ក្នុងការដែលលោកអ្នកព្យាយាមថ្វាយព្រះកិត្តិយសដល់ព្រះយេស៊ូវគ្រីស្ទឲ្យពេញមួយជីវិតតាមរយៈការរស់នៅបាន។
«ចូរព្យាយាមសម្លាប់អំពើបាប បើមិនដូច្នោះ
វានឹងព្យាយាមសម្លាប់លោកអ្នក។»
(លោកគ្រូ ចន អូវិន)
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
លោកអ្នកក៏អាចស្វែងយល់បន្ថែមពីសៀវភៅនេះ តាមរយៈវីដីអូខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖
Score 11
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។