អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅតើគ្រីស្ទបរិស័ទផឹកស្រាបានដែរឬទេ? បានដោយឥតគិតថ្លៃ។


ទាញយកសៀវភៅនេះដោយឥតគិតថ្លៃ! សំណួរគឺមិនមែនត្រង់ថា តើលោកអ្នកធ្លាប់ត្រូវបានជាអ្នកជិតខាងដែលមិនមែនជាអ្នកជឿ ឬក៏មិត្តភក្ដិដែលជាអ្នកជឿហៅឲ្យលោកអ្នកមកចូលរួមផឹកស៊ីជាមួយនឹងគាត់ដែរនោះទេ? ប៉ុន្តែសំណួរគឺថា តើលោកអ្នកគួរឆ្លើយតបយ៉ាងដូចម្តេចពេល (មិនមែនប្រសិនបើ) ជួបប្រទះនឹងស្ថានភាពបែបនោះ? តើព្រះគម្ពីរបានលើកឡើងយ៉ាងដូចម្ដេចទាក់ទងនឹងការផឹកស្រា? តើស្រាល្អ ឬក៏មិនល្អ? តើយើងគួរចូលរួមផឹក ឬក៏អត់? ទាំងនេះគឺសុទ្ធតែជាសំណួរដ៏ពិបាកឆ្លើយ ជាពិសេសក្នុងបរិបទនៃសង្គមរបស់យើង ដែលឲ្យតម្លៃយ៉ាងខ្ពស់ទៅលើស្រា ឧទាហរណ៍៖ យើងថែមទាំងមានពាក្យស្លោកថា ដើម្បីឲ្យអាចធ្វើជាបុរសពិតបាន បុគ្គលនោះត្រូវចេះផឹកស្រា។ តើផ្នត់គំនិតនៃការផឹក ឬក៏មិនផឹកស្រាកើតចេញមកពីណា? ចុះពេលយើងធ្វើពិធីលាងព្រះអម្ចាស់ តើយើងគួរប្រើស្រា ឬក៏ទឹកទំពាំងបាយជូរ? ហើយតើប្រវត្តិសាស្ត្រស្រាមានយ៉ាងដូចម្តេចទៅ? បើទាំងនេះគឺជាចម្ងល់ដែលលោកអ្នកមានទាក់ទងនឹងស្រា នោះកូនសៀវភៅមួយនេះនឹងប្រាកដជាជួយបើកសម្ដែងនូវចំណុចមួយចំនួនយ៉ាងច្បាស់លាស់ទាក់ទងនឹងស្រា ជាពិសេសថា តើព្រះគម្ពីរពិតជាបានលើកឡើងយ៉ាងដូចម្តេចអំពីស្រា។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
Score 12
«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»
អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។