មានហេតុផលជាច្រើន ដែលគ្រីស្ទបរិស័ទតយុទ្ធជាមួយជាញឹកញាប់ ដើម្បីអធិស្ឋាន។ ប្រហែលជា ដោយសារតែការអធិស្ឋានគឺជាកិច្ចការដ៏លំបាក ឬក៏យើងបានបរាជ័យក្នុងការជឿនូវអ្វី ដែលព្រះគម្ពីរបានចែងអំពីការអធិស្ឋានហើយ។ វាក៏អាចជាលទ្ធផលនៃមូលហេតុធំៗផ្សេងទៀតដូចជា៖ ការខ្វះចំណេះដឹងផ្នែកព្រះគម្ពីរ ភាពរវល់ខ្លាំង ការខ្វះការដាក់វិន័យ ការចង់បានអ្វីដែលស្រួលៗ ការស្រឡាញ់លោកីយ៍ និងកិច្ចការខាងសាច់ឈាម...
មានហេតុផលជាច្រើន ដែលគ្រីស្ទបរិស័ទតយុទ្ធជាមួយជាញឹកញាប់ ដើម្បីអធិស្ឋាន។ ប្រហែលជា ដោយសារតែការអធិស្ឋានគឺជាកិច្ចការដ៏លំបាក ឬក៏យើងបានបរាជ័យក្នុងការជឿនូវអ្វី ដែលព្រះគម្ពីរបានចែងអំពីការអធិស្ឋានហើយ។ វាក៏អាចជាលទ្ធផលនៃមូលហេតុធំៗផ្សេងទៀតដូចជា៖ ការខ្វះចំណេះដឹងផ្នែកព្រះគម្ពីរ ភាពរវល់ខ្លាំង ការខ្វះការដាក់វិន័យ ការចង់បានអ្វីដែលស្រួលៗ ការស្រឡាញ់លោកីយ៍ និងកិច្ចការខាងសាច់ឈាមជាដើម។ល។ ទោះបីជាមានហេតុផលជាច្រើនដែលធ្វើឲ្យយើងពិបាកអធិស្ឋានក៏ដោយ ក៏យើងត្រូវយល់ថា ក្នុងនាមជាគ្រីស្ទបរិស័ទ ការដែលមិនអធិស្ឋាន នោះគឺជាគ្រីស្ទបរិស័ទមិនចំគ្រីស្ទបរិស័ទហើយ ។ និយាយជារួមទៅ
គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន (រ៉ូម ៨:១៥; ១២:១២; អេភេសូរ ៦:១៨; កូឡុស ៤:២; ១ថែស្សា ៥:៧)។
លោក ជេ. ស៊ី. រ៉ាល (J.C. Ryle) បានសរសេរថា៖
ការដែលមិនអធិស្ឋានគឺជាភស្តុតាងយ៉ាងច្បាស់ថា ពួកគេមិនទាន់ជាគ្រីស្ទបរិស័ទពិតប្រាកដនៅឡើយនោះទេ។ ពួកគេមិនបានយល់យ៉ាងច្បាស់អំពីអំពើបាបរបស់ខ្លួន។ ពួកគេមិនអាចស្រឡាញ់ព្រះជាម្ចាស់មែនទេ។ ពួកគេមិនបានយល់យ៉ាងច្បាស់ថា ខ្លួនជាកូនបំណុលរបស់ព្រះគ្រីស្ទ។ ពួកគេមិនដែលប្រដេញតាមភាពបរិសុទ្ធ។
ពួកគេមិនដែលចង់បានស្ថានសួគ៌។ ពួកគេមិនទាន់បានកើតជាថ្មីនៅឡើយ។ ពួកគេមិនទាន់ត្រូវបានបង្កើតជាថ្មីនៅឡើយដែរ។ ពួកគេអាចអួតអំពីការរើសតាំង ព្រះគុណ ជំនឿ សេចក្តីសង្ឃឹម និងចំណេះដឹង ហើយបញ្ឆោតមនុស្សមិនចេះដឹង។ ប៉ុន្តែ លោកអ្នកអាចប្រាកដបានថា ទាំងនេះគឺជាការនិយាយឥតប្រយោជន៍ទាំងអស់ ប្រសិនបើពួកគេមិនអធិស្ឋាន។ [1]
គ្រីស្ទបរិស័ទមិនត្រឹមតែត្រូវអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវលើកទឹកចិត្តពួកគាត់ឲ្យអធិស្ឋានផងដែរ។ អត្ថបទនេះមិនមានជាគោលបំណងចាប់កំហុសលោកអ្នកអាន ដើម្បីឲ្យកាន់តែអធិស្ឋានទៀតនោះទេ
ប៉ុន្តែគឺដើម្បីលើកទឹកចិត្តអ្នកអានឲ្យអធិស្ឋាន។ ដោយលើកយកការអធិប្បាយនៅលើភ្នំរបស់ព្រះយេស៊ូវមកធ្វើជាមេរៀនគោលលើប្រធានបទនៃការអធិស្ឋាន (ម៉ាថាយ ៦:៥-១៣) សេចក្ដីសន្និដ្ឋាននៅខាងក្រោមនេះគឺជាហេតុផលប្រាំពីរយ៉ាងថា តើហេតុអ្វីបានជាគ្រីស្ទបរិស័ទត្រូវតែអធិស្ឋាននោះ។
ហេតុផលប្រាំពីរយ៉ាង ដែលគ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន
១. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ព្រោះវាគឺជាអភ័យឯកសិទ្ធិដ៏អស្ចារ្យមួយ (ម៉ាថាយ ៦:៥-៨)។
ព្រះយេស៊ូវបានចាប់ផ្ដើមការបង្រៀនរបស់ទ្រង់អំពីការអធិស្ឋាន ដោយលាតត្រដាងអំពីការអធិស្ឋានក្លែងក្លាយរបស់មនុស្សមានពុត។ ពាក្យថា «មនុស្សមានពុត» មានន័យដើមសំដៅទៅលើតួសម្ដែង ដែលពាក់ស្រោមមុខ។ ស្រោមមុខដែលគេពាក់នោះគឺ ដើម្បីក្លែងបន្លំធ្វើជានរណាម្នាក់ ឬក្លែងធ្វើជារបស់អ្វីមួយ តែមិនមែនជាពួកគាត់ផ្ទាល់។ នៅពេលដែលមនុស្សមានពុតអធិស្ឋាន ពួកគេធ្វើពុតជាស្វែងរកព្រះ តែអ្វីដែលពួកគេកំពុងតែធ្វើនោះ
គឺពួកគេកំពុងតែស្វែងរកការសរសើរពីអ្នកដទៃតែប៉ុណ្ណោះ។ ការអធិស្ឋានពិតប្រាកដតែងតែស្វែងរកអ្នកស្តាប់ពិតប្រាកដ។ ហេតុដូចនេះហើយបានជាព្រះយេស៊ូវណែនាំអ្នកស្តាប់ទ្រង់ឲ្យអធិស្ឋានដោយលាក់កំបាំង
(ម៉ាថាយ ៦:៧)។ នៅក្នុងខគម្ពីរទាំងនេះ ព្រះយេស៊ូវបានហៅព្រះជាម្ចាស់ថា ព្រះវរបិតា ចំនួនបីដង។ការហៅដូចនេះគឺចង់បញ្ជាក់ពីភាពទន់ភ្លន់របស់ទ្រង់ និងភាពស្និទ្ធស្នាល ដែលទ្រង់មានជាមួយអស់អ្នកដែលដើរតាមទ្រង់។ គ្រាន់តែគិតក៏រំភើបដែរ ពីព្រោះព្រះដ៏ជាព្រះវរបិតា ទ្រង់បានស្រឡាញ់ដល់អស់អ្នកណា ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដូចដែលទ្រង់ស្រឡាញ់ព្រះរាជបុត្រាទ្រង់ អញ្ចឹងដែរ (យ៉ូហាន ១៧:២៣)។ ការនេះត្រូវបានចាត់ទុកជាអភ័យឯកសិទ្ធិមួយ ដែលទ្រង់បានប្រទានមក ដើម្បីឲ្យយើងរាល់គ្នាអាចចូលទៅឯព្រះវរបិតាបាន តាមរយៈការអធិស្ឋាននេះឯង។ ការឆ្លុះបញ្ចាំងខាងលើក៏បានលើកជាសំណួរពាក់ព័ន្ធមួយចំនួនដូចជា៖ តើបងប្អូនចង់មានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់ដែរឫទេ? តើបងប្អូនញាប់ញ័រទៅនឹងការយកចិត្តទុកដាក់ដ៏ទន់ភ្លន់របស់ទ្រង់ដែរឫទេ? ប្រសិនបើញាប់ញ័រមែន នោះបងប្អូនត្រូវតែអធិស្ឋាន។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
២. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ដើម្បីបណ្ដុះការបន្ទាបខ្លួន និងការពឹងផ្អែកលើព្រះអម្ចាស់ (ម៉ាថាយ៦:៩)។
មុនពេលដែលព្រះយេស៊ូវបង្រៀនពួកសិស្សនូវអ្វីដែលពួកគាត់ត្រូវអធិស្ឋាន គឺទ្រង់បានចាប់ផ្ដើមដោយណែនាំពួកគាត់ថា តើពួកគាត់ត្រូវតែអធិស្ឋានទៅកាន់នរណាដោយផ្ទាល់។ ទ្រង់មានបន្ទូលថា «ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ» (ម៉ាថាយ ៦:៩) [4] ការដែលអំពាវនាវដល់ព្រះវរបិតាគឺជាការចង់បញ្ជាក់អំពីការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាលរបស់ទ្រង់ ដូចដែលបានរៀបរាប់ខាងលើអញ្ចឹង។ ម្យ៉ាងវិញទៀត ការដែលអំពាវនាវថា ព្រះវរបិតា «ដែលគង់នៅស្ថានសួគ៌» គឺដើម្បីបញ្ជាក់អំពីអធិបតេយ្យភាព ហើយនិងអតិសេដ្ឋរបស់ទ្រង់ផងដែរ។ ដូចដែលអ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកតម្កើង ១១៥:៣ សរសេរថា៖ «ចំណែកព្រះនៃយើងខ្ញុំ ទ្រង់គង់នៅស្ថានសួគ៌ ទ្រង់បានធ្វើការដែលគាប់ដល់ព្រះហឫទ័យទ្រង់ហើយ»។ នៅពេលដែលយើងអធិស្ឋាន យើងត្រូវតែចាប់ផ្ដើមដោយនឹកចាំថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើគ្រប់អ្វីៗទាំងអស់។ ដោយចាប់ផ្ដើមការអធិស្ឋានរបស់យើងតាមលំនាំនេះ នោះវានឹងដាក់ពាក្យទូលអង្វរទាំងឡាយទៅចំកន្លែងវាមិនខាន។ នៅពេលដែលយើងដឹងថា ព្រះវរបិតានៃយើងគង់នៅស្ថានសួគ៌ ហើយថាទ្រង់នឹងធ្វើអ្វីៗតាមដែលទ្រង់សព្វព្រះហឫទ័យ នោះការអធិស្ឋាននឹងមានឥទ្ធិពលធ្វើឲ្យយើងបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់ និងពឹងផ្អែកលើទ្រង់សម្រាប់គ្រប់ការទាំងអស់ជាមិនខាន។
៣. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ប្រសិនបើព្រះជាម្ចាស់នឹងក្លាយទៅជាការផ្តោតលើដ៏សំខាន់នៃជីវិតរបស់ខ្លួន (ម៉ាថាយ ៦:៩-១៣)។
បន្ទាប់ពីព្រះអម្ចាស់នៃយើងបានបង្រៀនអ្នកស្តាប់ទ្រង់ថា ត្រូវអធិស្ឋានទៅណា និងទៅនរណារួចមក នោះទ្រង់ក៏បានបន្តបង្រៀនពួកគាត់អំពីអ្វីដែលត្រូវអធិស្ឋាន។ នៅត្រង់ចំណុចនេះ យើងត្រូវតែកត់សម្គាល់ មិនត្រឹមតែលើសាច់ការនៃការអធិស្ឋានប៉ុណ្ណោះទេ ប៉ុន្តែផ្ដោតលើទាំងលំដាប់លំដោយជាក់លាក់នៃពាក្យទូលអង្វរផងដែរ។ ព្រះយេស៊ូវបានចាប់ផ្ដើមដោយពាក្យទូលអង្វរថា «សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ» (ម៉ាថាយ ៦:៩)។ នេះគឺជាការអធិស្ឋានសូមឲ្យព្រះជាម្ចាស់បានតម្កើងឡើងនៅគ្រប់ផ្នែកនៃជីវិត។ មនុស្សតែងតែរៀបលំដាប់លំដោយរឿងជាអាទិភាពនៃជីវិតរបស់ពួកគេ ដោយទូលសូមដូចជា៖ «ព្រះជាម្ចាស់ជាទី១ក្នុងជីវិតរបស់ខ្ញុំ បន្ទាប់មកទៀតគ្រួសាររបស់ខ្ញុំ និងក្នុងអាជីពរបស់ខ្ញុំជាដើម»។ ប៉ុន្តែ នេះមិនមែនជារបៀបដែលគ្រីស្ទបរិស័ទគួរគិតនោះទេ។
ព្រះជាម្ចាស់ត្រូវតែជាទី១ក្នុងគ្រប់ការទាំងអស់។ ព្រះជាម្ចាស់គឺជាទី១ក្នុងជីវិតរបស់ខ្ញុំ ទ្រង់គឺជាទី១ក្នុងគ្រួសាររបស់ខ្ញុំ ហើយទ្រង់ក៏ជាទី១ក្នុងអាជីពរបស់ខ្ញុំដែរ។ នេះហើយជាហេតុផលដែលនៅពេលនិយាយអំពីព្រះគ្រីស្ទថាជាសិរសានៃពួកជំនុំនោះសាវ័ក ប៉ុល បានមានប្រសាសន៍ថា ព្រះយេស៊ូវ «គឺជាប្រធានក្នុងគ្រប់ទាំងអស់»
(កូឡូស ១:១៨) ។ ការចាប់ផ្ដើមសេចក្តីអធិស្ឋានតាមលំនាំនេះរម្លឹកអ្នកជឿអំពីអ្វីដែលសំខាន់បំផុត៖ សិរីល្អរបស់ផងព្រះជាម្ចាស់។ ឱគ្រីស្ទបរិស័ទអើយ តើបងប្អូនចង់ឲ្យទ្រង់ក្លាយជាការផ្ដោតលើដ៏សំខាន់របស់ខ្លួនដែរឬទេ? តើបងប្អូនចង់ឲ្យព្រះយេស៊ូវក្លាយជាទី១ក្នុងគ្រប់ការទាំងអស់ដែរឬទេ? ប្រសិនបើបងប្អូនចង់ នោះបងប្អូនត្រូវតែអធិស្ឋាន។
៤. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ដើម្បីរួមចំណែកក្នុងអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនៅលើផែនដីនេះ (ម៉ាថាយ៦:១១)។
ត្រង់ចំណុចនេះ ព្រះយេស៊ូវមានបន្ទូលប្រាប់ពួកសិស្សឲ្យអធិស្ឋានសូមឲ្យព្រះហឫទ័យរបស់ព្រះវរបិតាបានសម្រេចនៅផែនដី ដូចនៅឯស្ថានសួគ៌ដែរ។ មានការនិពន្ធជាច្រើនទាក់ទងទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការអធិស្ឋានរបស់យើង។ សម្រាប់គោលបំណងរបស់យើង វាគឺគ្រប់គ្រាន់ហើយក្នុងការនិយាយថា
ការអធិស្ឋានរបស់អ្នកជឿអាចធ្វើឲ្យផ្លាស់ប្ដូរអ្វីៗនៅផែនដីនេះបាន។ លោកគ្រូ ចន មែកខធ័រ (John MacArthur) បានចង្អុលបង្ហាញថា «ការខ្វះនូវសេចក្តីអធិស្ឋានដ៏ស្មោះត្រង់បានរារាំងបំណងព្រះហឫទ័យរបស់ទ្រង់មិនឲ្យបានសម្រេចឡើង។ នៅក្នុងផែនការដែលមានពេញទៅដោយប្រាជ្ញា និងប្រកបដោយព្រះហឫទ័យសប្បុរសរបស់ព្រះជាម្ចាស់ ការអធិស្ឋានមានសារៈសំខាន់ចំពោះដំណើរការដ៏ត្រឹមត្រូវទាក់ទងទៅនឹងការគ្រងរាជ្យរបស់ទ្រង់នៅផែនដីនេះ។ [2] តើបងប្អូនចង់មានចំណែកជាមួយអ្វី ដែលព្រះជាម្ចាស់កំពុងតែធ្វើក្នុងពិភពលោកនេះដែរឬទេ? ប្រសិនបើចង់ នោះបងប្អូនត្រូវតែអធិស្ឋាន! ពិតជាអស្ចារ្យណាស់ ការមានអភ័យឯកសិទ្ធិដែលមិនអាចយល់បានក្នុងការមានចំណែកជាមួយអ្វី ដែលព្រះជាម្ចាស់កំពុងធ្វើនៅជុំវិញពិភពលោកនេះ! សូមគិតអំពីការនេះឥឡូវនេះ បងប្អូនអាចរួមចំណែកជាមួយនឹងព្រះជាម្ចាស់នូវអ្វីដែលទ្រង់កំពុងតែធ្វើនៅទ្វីបអាហ្រ្វិក ប្រទេសចិន ប្រទេសឥណ្ឌា ប្រទេសអាមេរិក ប្រទេសប៉េរូ និងគ្រប់ទីកន្លែងជុំវិញពិភពលោក!
ពិតជាអស្ចារ្យណាស់ក្នុងការមានអភ័យឯកសិទ្ធិនៃការអធិស្ឋាន!
៥. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ពីព្រោះជីវិតខាងរូបសាច់របស់ពួកគាត់មានភាពផុយស្រួយ (ម៉ាថាយ ៦:១១)។
មកដល់ចំណុចនៃសេចក្ដីបង្រៀននេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា ពួកគាត់ត្រូវតែអធិស្ឋានសម្រាប់សេចក្ដីត្រូវការខាងឯរូបសាច់របស់ខ្លួន។ «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ» ។
ការអធិស្ឋាននេះបង្កប់អត្ថន័យពិតមួយចំនួនអំពីជីវិតខាងឯរូបសាច់របស់យើង និងព្រះជាម្ចាស់។ ទីមួយ វាមានន័យថា ជីវិតខាងឯរូបសាច់របស់យើងមានភាពផុយស្រួយ ព្រោះយើងត្រូវការអាហារជាប្រចាំថ្ងៃ។ ទីពីរ យើងត្រូវការការទ្រទ្រង់ជីវិតរបស់យើងពីព្រះជាម្ចាស់ ដើម្បីឲ្យយើងអាចនៅបន្តមានជីវិតបាន (កូឡុស ១:១៧)។ ទីបី រូបសាច់របស់យើងមានតម្លៃចំពោះព្រះជាម្ចាស់។ ហើយទីបួន ព្រះជាម្ចាស់ក៏យកព្រះទ័យទុកដាក់ចំពោះភាជនៈដែលផុយស្រួយរបស់ទ្រង់នេះដែរ (ម៉ាថាយ ១០:២៩-៣១)។ ការដែលដឹងថា ព្រះជាម្ចាស់ជាអង្គដែលផ្គត់ផ្គង់តម្រូវការខាងឯរូបសាច់របស់យើងគួរនឹងជំរុញគ្រីស្ទបរិស័ទគ្រប់គ្នាឲ្យអធិស្ឋាន។ ឱគ្រីស្ទបរិស័ទអើយ បងប្អូនត្រូវតែអធិស្ឋាន ពីព្រោះជីវិតរបស់បងប្អូនមានភាពផុយស្រួយ ហើយទទួលបានការទ្រទ្រង់ដោយការផ្គត់ផ្គង់ដែលព្រះជាម្ចាស់ប្រទានឲ្យដោយសប្បុរស។ [3]
៦. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ប្រសិនបើពួកគេចង់មានភាពស្និទ្ធស្នាលជាមួយនឹងព្រះជាម្ចាស់ (ម៉ាថាយ ៦:១២)។
វាគឺជាការចាំបាច់ណាស់ក្នុងការកត់សម្គាល់បរិបទនៅត្រង់នេះ។ ការណែនាំរបស់ព្រះយេស៊ូវឲ្យអធិស្ឋាន និងសូមការអត់ទោសគឺត្រូវបានប្រទានដល់អស់អ្នកដែលស្គាល់ព្រះដ៏ជាព្រះវរបិតារបស់ពួកគេហើយ។ នេះមិនមែនជាការអធិស្ឋានសូមការអត់ទោសបែបសង្គ្រោះនោះទេ។ ផ្ទុយទៅវិញ វាគឺជាការអធិស្ឋានទូលសូមការអត់ទោសបែបធ្វើខុសទៅកាន់ឪពុក។ អស់អ្នកណាដែលនៅក្នុងព្រះគ្រីស្ទ នោះបានរាប់ជាសុចរិតហើយ ប៉ុន្តែយើងមិនទាន់បានទៅដល់ភាពគ្រប់លក្ខណ៍ដែលគ្មានបាបនៅឡើយនោះទេ។ នៅក្នុងខគម្ពីរនេះ អំពើបាបរបស់យើងត្រូវបានពណ៌នាថាជាបំណុល។ នេះគឺជាពាក្យដែលជួយយើងឲ្យយល់អំពីអ្វីដែលកើតឡើងចំពោះទំនាក់ទំនងរបស់យើងជាមួយព្រះជាម្ចាស់ នៅពេលដែលយើងធ្វើបាបក្នុងនាមជាអ្នកជឿ។ យើងត្រូវតែអធិស្ឋាន ហើយសូមការអត់ទោសពីព្រះជាម្ចាស់ ឬលុបចោលបំណុលដែលយើងជំពាក់ក្រែងលោ យើងមានអ្វីពាក់ព័ន្ធជាមួយនឹងទ្រង់ទៀត។ ដោយព្រោះយើងធ្វើបាបរាល់ថ្ងៃ នោះយើងក៏ត្រូវលន់តួអំពើបាបរបស់យើងទៅកាន់ទ្រង់ជាប្រចាំដែរ ប្រសិនបើយើងចង់នៅបន្តមានភាពស្និទ្ធស្នាល។ ព្រះយេស៊ូវបានមានបន្ទូលបន្តទៀតថា យើងមិនអាចរំពឹងថាទ្រង់នឹងអត់ទោសយើងទេ ប្រសិនបើយើងមិនចេះអត់ទោស ដល់អស់អ្នកដែលបានធ្វើបាបនឹងយើង។
ឱគ្រីស្ទបរិស័ទអើយ តើបងប្អូនចង់ដើរកាន់តែជិតស្និទ្ធជាមួយនឹងព្រះអម្ចាស់ដែរឬទេ? តើមានអំពើបាបអ្វីខ្លះដែលបងប្អូនត្រូវសូមការអត់ទោសពីទ្រង់សិន? តើបងប្អូន មិនព្រមអត់ទោសឲ្យអ្នកដទៃ រួចហើយចង់ឲ្យព្រះជាម្ចាស់អត់ទោសចំពោះការរំលងរបស់បងប្អូនមែនឬ? ឱគ្រីស្ទបរិស័ទអើយ បងប្អូនត្រូវតែអត់ទោសឲ្យអស់អ្នកណាដែលបានធ្វើបាបទាស់នឹងបងប្អូនជាមុនសិន រួចសឹមអធិស្ឋានសូមការអត់ទោសពីព្រះជាម្ចាស់តាមក្រោយ។
គឺនៅពេលនោះហើយដែលបងប្អូននឹងទទួលបាននូវបទពិសោធន៍នៃភាពស្និទ្ធស្នាលដែលស្ដារឡើងវិញជាថ្មីជាមួយនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់បងប្អូន។
៧. គ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ប្រសិនបើពួកគេចង់មានជ័យជម្នះលើអំពើបាប (ម៉ាថាយ ៦:១៣)។
ក្នុងការបញ្ចប់សេចក្តីបង្រៀនរបស់ទ្រង់លើប្រធានបទនៃការអធិស្ឋាន ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងថា យើងត្រូវតែអធិស្ឋាន ហើយទូលសូមឲ្យទ្រង់ដឹកនាំយើងចេញពីកន្លែង និងស្ថានភាពដែលមានការល្បួងនានា។ ពិតមែនហើយ ចំណុចចុងក្រោយនេះបានក្លាយជាចំណុចដែលសំខាន់បំផុតមួយក្នុងរយៈពេលនៃការបម្រើព្រះជាម្ចាស់របស់ខ្ញុំ។ ខ្ញុំបានឃើញថា អំពើបាប និងការមិនអធិស្ឋានទៅព្រមគ្នា។ ជាញឹកញាប់ ខ្ញុំបានសួរមនុស្សជាច្រើនថា តើពួកគាត់បានលន់តួបាបដ៏អាក្រក់ៗទេ នៅពេលដែលពួកគាត់អធិស្ឋានជាទៀងទាត់ ហើយចម្លើយតែងតែ៖ អត់ទេ! តើបងប្អូនកំពុងតែតយុទ្ធនឹងអំពើបាប ហើយបងប្អូនដឹងខ្លួនថា កំពុងតែត្រូវល្បួងដែរឬទេ?
បើអញ្ចឹងមែន នោះបងប្អូនត្រូវតែអធិស្ឋានឥឡូវនេះ ប៉ុន្តែមិនមែនតែសម្រាប់ឥឡូវនេះប៉ុណ្ណោះទេ។ គឺដូចទៅនឹងទាហានដែលហ្វឹកហាត់រួចជាស្រេច មុនពេលដែលសង្គ្រាមមកដល់អញ្ចឹង យើងក៏គួរតែត្រូវអធិស្ឋានទុកជាមុន មុនពេលដែលយើងត្រូវសេចក្តីល្បួងផងដែរ។
សេចក្តីសន្និដ្ឋាន
នៅមានហេតុផលជាច្រើនទៀតក្នុងព្រះគម្ពីរដែលគ្រីស្ទបរិស័ទត្រូវតែអធិស្ឋាន ហើយបើគ្រាន់តែដឹងអំពីសារៈសំខាន់នៃការអធិស្ឋាន នោះវាក៏មិនទាន់គ្រប់គ្រាន់នៅឡើយដែរ គឺយើងត្រូវតែធ្វើឲ្យជាទម្លាប់ជាក់ស្ដែង ជាសកម្មភាពផ្ទាល់ខ្លួនវិញ។ ការអានព្រះគម្ពីរ និងការនិយាយអំពីព្រះជាម្ចាស់ វាគឺជារឿងមួយ ប៉ុន្តែការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ នោះគឺជារឿងមួយផ្សេងទៀត។
អត្ថបទយោង
*This article originally published in VOICE Magazine, July 2021.
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។