ព្រះយេស៊ូវមិនមែនគ្រាន់តែត្រាស់ហៅមនុស្សមួយចំនួនចេញពីអ្នកបម្រើព័ន្ធកិច្ចរបស់ទ្រង់នោះទេ តែទ្រង់បានត្រាស់ហៅ៖ «អស់អ្នកទាំងឡាយ...»។

ងត្រូវតែទទួលយកការពិតដែលមិនអាចបត់បែនទាំងនេះ
ជាមុនសិន៖
«ដូច្នេះអស់អ្នកទាំងឡាយណានៃអ្នករាល់គ្នាដែលមិនលះអាល័យពីរបស់ទ្រព្យទាំងអស់នោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ» (លូកា ១៤:៣៣)។
* ព្រះយេស៊ូវមិនមែនគ្រាន់តែត្រាស់ហៅមនុស្សមួយចំនួនចេញពីអ្នកបម្រើព័ន្ធកិច្ចរបស់ទ្រង់នោះទេ តែទ្រង់បានត្រាស់ហៅ៖ «អស់អ្នកទាំងឡាយ...»។
* ទ្រង់មិនបានមានបន្ទូលថា យើងគ្រាន់តែត្រូវមានឆន្ទៈព្រមលះអាល័យអ្វីៗទាំងអស់ចោលនោះទេ តែទ្រង់បានមានបន្ទូលថា៖ «អស់អ្នកទាំងឡាយណានៃអ្នករាល់គ្នាដែលមិនលះអាល័យ...»។
* ទ្រង់មិនបានមានបន្ទូលថា យើងគ្រាន់តែត្រូវលះអាល័យផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់យើងចោលនោះទេ តែទ្រង់បានមានបន្ទូលថា៖ «អស់អ្នកទាំងឡាយណានៃអ្នករាល់គ្នាដែលមិនលះអាល័យពីរបស់ទ្រព្យទាំងអស់...»។
* ទ្រង់មិនបានមានបន្ទូលថា បុគ្គលណាដែលមិនព្រមលះបង់ទ្រព្យសម្បត្តិអាចនឹងធ្វើជាសិស្សតូចទាបម្នាក់របស់ទ្រង់បាននោះទេ តែព្រះយេស៊ូវបានមានបន្ទូលថា៖ អ្នកនោះ «នឹងធ្វើជាសិស្សខ្ញុំមិនបានទេ»។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។