ដូច្នេះ ជំនឿដ៏ពិត គឺតែងតែផ្អែកលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលមានក្នុងព្រះបន្ទូលរបស់ទ្រង់។ នេះហើយគឺជាចំណុចដែលសំខាន់។

ពជាសិស្សដ៏ពិតប្រាកដមិនអាចកើតមានឡើងបានដោយគ្មានជំនឿដ៏ស្មោះស្ម័គ្រ ហើយជ្រាលជ្រៅក្នុងព្រះដ៏មានព្រះជន្មគង់នៅនោះឡើយ។ អស់អ្នកដែលចង់ធ្វើព័ន្ធកិច្ចថ្វាយព្រះជាម្ចាស់ ជាដំបូងគាត់ត្រូវជឿលើទ្រង់យ៉ាងអស់ពីចិត្តជាមុនសិន។ លោក ហ័ដសិន ថេល័រ (Hudson Taylor) បានសរសេរបញ្ជាក់ថា «អស់អ្នកដែលមានជំនឿយ៉ាងមុតមាំលើព្រះជាម្ចាស់សុទ្ធតែជាអ្នកទន់ខ្សោយដែលបានធ្វើកិច្ចការដ៏ធំក្រៃលែងថ្វាយទ្រង់ ដោយសារតែពួកគេជឿថា ទ្រង់គង់នៅជាមួយ»។
ដូច្នេះ ជំនឿដ៏ពិត គឺតែងតែផ្អែកលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលមានក្នុងព្រះបន្ទូលរបស់ទ្រង់។ នេះហើយគឺជាចំណុចដែលសំខាន់។ មុនដំបូងអ្នកជឿ អាន ឬក៏ឮនូវសេចក្ដីសន្យាមួយរបស់ព្រះជាម្ចាស់ បន្ទាប់មក ព្រះវិញ្ញាណបរិសុទ្ធក៏យកសេចក្ដីសន្យានោះទៅបញ្ជ្រាបក្នុងចិត្ត និងបញ្ញាចិត្តរបស់ពួកគេដោយអង្គទ្រង់ផ្ទាល់តែម្តង។ អ្នកជឿនោះក៏បានភ្ញាក់ខ្លួនថា ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ខ្លួនគាត់ដោយផ្ទាល់។ គាត់បានរាប់សេចក្តីសន្យារបស់ព្រះជាម្ចាស់ទុកដូចជាសេចក្តីសន្យាដែលទ្រង់បានសម្រេចរួចទៅហើយ ទោះបីជាលោកីយ៍នេះគិតថាវាមិនអាចទៅរួចក៏ដោយ ក៏គាត់នៅតែទុកចិត្តទៅលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។
ម្យ៉ាងវិញទៀត ព្រះវិញ្ញាណបរិសុទ្ធក៏អាចប្រើបញ្ញត្តិរបស់ទ្រង់ ដើម្បីមានបន្ទូលមកកាន់យើងផងដែរ ព្រោះបញ្ញត្តិរបស់ទ្រង់មានជាប់ទាំងសេចក្ដីសន្យាផង។ ប្រសិនបើព្រះជាម្ចាស់បញ្ជា នោះយើងអាចដឹងប្រាកដថា ទ្រង់នឹងប្រទានកម្លាំងដើម្បីឲ្យយើងអាចធ្វើតាមបាន។ បើទ្រង់បញ្ជាឲ្យលោក ពេត្រុស ដើរលើទឹក នោះគាត់ដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងប្រទានអំណាចឲ្យគាត់អាចដើរបានជាមិនខាន (ម៉ាថាយ ១៤:២៨)។ បើទ្រង់បញ្ជាយើងឲ្យទៅផ្សាយដំណឹងល្អដល់មនុស្សលោកទាំងអស់ នោះយើងនឹងដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងប្រទានព្រះគុណដែលយើងត្រូវការមកជាមិនខាន (ម៉ាកុស ១៦:១៥)។
ជំនឿមិនមែនទាក់ទងជាមួយនឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងជាធម្មតាដោយសារកម្លាំងមនុស្សនោះទេ ព្រោះបើកើតចេញពីកម្លាំងមនុស្ស នោះមិនបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់នោះឡើយ។ ជំនឿកើតមានឡើងនៅពេលដែលយើងលែងពឹងផ្អែកលើកម្លាំងខ្លួនឯង។
លោក ជច ម្យូល័រ (George Müller) បានពន្យល់ថា «ជំនឿចាប់ផ្ដើមឡើងនៅពេលដែលភាពអាចកើតឡើងបានដោយកម្លាំងមនុស្សឈប់ដំណើរការ ហើយចក្ខុវិស័យ និងញាណរបស់មនុស្សត្រូវបាត់បង់ទៅ»។
បើបញ្ហាពោលថា «វាមិនអាចទៅរួចទេ» នោះជំនឿនឹងពោលតបថា «អត់ទេ យើងអាចធ្វើបាន!»។ លោក ស៊ី. អេឆ. ម៉ាឃីនថស (C. H. Mackintosh) បានបញ្ជាក់យ៉ាងដូច្នេះថា៖
ជំនឿនាំព្រះជាម្ចាស់ទៅកាន់ស្ថានភាពមួយ ហើយដឹងថាគ្មានអ្វីលំបាកទាល់តែសោះ ដោយសារទ្រង់គង់ជាជំនួយដល់យើង ហើយជំនឿក៏សើចចំអកឲ្យភាពដែលថាមិនអាចទៅរួចនោះបាន។ តាមទស្សនៈនៃជំនឿគឺថា ព្រះជាម្ចាស់គឺជាចម្លើយដ៏ធំសម្បើមជាងគេដល់គ្រប់អស់ទាំងសំណួរ ហើយក៏ជាដំណោះស្រាយដ៏ចម្បងចំពោះគ្រប់ទាំងការលំបាក។ គ្រប់យ៉ាងគឺសម្រេចនៅលើទ្រង់ ហេតុដូច្នេះហើយ នៅពេលដែលយើងមានជំនឿ មិនខ្វល់ថាយើងត្រូវការប្រាំមួយសែនដុល្លារ ឬក៏ប្រាំមួយលានដុល្លារនោះទេ ព្រោះនៅក្នុងទ្រង់មានគ្រប់ទាំងអស់។ ជំនឿគឺជាការពឹងផ្អែកលើទ្រង់ទាំងស្រុង។ អ្នកមិនមានជំនឿលើកឡើងថា៖ តើរឿងអញ្ចឹងកើតឡើងយ៉ាងម៉េចបាន? ពួកគេតែងតែលើកឡើងថា ធ្វើយ៉ាងម៉េចបាន? ប៉ុន្តែអ្នកដែលមានជំនឿមានចម្លើយមួយដ៏អស្ចារ្យទៅនឹងសំណួរថា ធ្វើយ៉ាងម៉េចបាន? ហើយព្រះជាម្ចាស់គឺជាចម្លើយនោះ។១
Score 5
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
មនុស្សជឿថា លោក អ័ប្រាហាំ និងសារ៉ា មិនអាចមានកូននោះទេ តែលោក អ័ប្រាហាំ ជឿថា ព្រះជាម្ចាស់មិនអាចកុហកទេ ដោយសារទ្រង់បានសន្យារួចហើយ។
«ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុកដល់សាសន៍ជាច្រើន ដូចសេចក្ដីដែលមានបន្ទូលទុកមកថា «ពូជឯងនឹងបានដូច្នោះ» ហើយដោយព្រោះលោកមិនខ្សោយខាងសេចក្ដីជំនឿ បានជាលោកមិនគិតពីរូបកាយលោក ដែលរាប់ដូចជាស្លាប់ ដោយមានអាយុប្រហែលជា១០០ឆ្នាំហើយ ឬពីផ្ទៃសារ៉ា ដែលរាប់ដូចជាស្លាប់ដែរនោះទេ លោកក៏មិនបានសង្ស័យ ចំពោះសេចក្ដីសន្យារបស់ព្រះ ដោយចិត្តមិនជឿឡើយ គឺរឹតតែមានសេចក្ដីជំនឿខ្លាំងឡើង ទាំងសរសើរដំកើងដល់ព្រះវិញ ហើយក៏ជឿជាក់អស់ពីចិត្តថា សេចក្ដីអ្វីដែលទ្រង់សន្យា នោះអាចនឹងធ្វើឲ្យសំរេចបាន» (រ៉ូម ៤:១៨-២១)។
ជំនឿ ជំនឿដ៏ហានក្លា ឃើញព្រះសន្យា
ឃើញព្រះអង្គតែមួយ
ចំអកឡកឡឺយភាពមិនអាចទៅរួចឡើយ
ជំនឿស្រែកហើយ «វានឹងសម្រេច»។
ព្រះជាម្ចាស់នៃយើងទ្រង់អាចធ្វើគ្រប់កិច្ចការទាំងអស់ដែលមនុស្សគិតថាមិនអាចធ្វើបាន (លូកា ១:៣៧)។ គ្មានការណាលំបាកពេកសម្រាប់ទ្រង់ឡើយ (លោកុប្បត្ដិ ១៨:១៤)។ «ទ្រង់មានបន្ទូលថា ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់» (លូកា ១៨:២៧)។
អ្នកជឿគ្រប់រូបពឹងផ្អែកលើសេចក្ដីសន្យារបស់ទ្រង់ថា «...បើអាចនឹងជឿបាននោះ ការទាំងអស់នឹងសម្រេចបាន ដល់អ្នកណាដែលជឿ» (ម៉ាកុស ៩:២៣) ហើយពួកគេនិយាយជាមួយសាវ័ក ប៉ុល ថា «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» (ភីលីព ៤:១៣)។
ភាពមន្ទិលសង្ស័យឃើញតែឧបសគ្គ
ជំនឿឃើញជាក់ពីមធ្យោបាយ!
មន្ទិលសង្ស័យឃើញតែងងឹតណាស់
ជំនឿឆ្លុះឃើញច្បាស់ដូចថ្ងៃចាំងចែង។
ភាពមន្ទិលសង្ស័យបន្លាចមិនឲ្យដើរទៅមុខ
ជំនឿហោះពឹបងើបឡើងលើ
មន្ទិលចោទសួរថា «អ្នកណាជឿ?»
ជំនឿឆ្លើយថា «ខ្ញុំ»។
— មិនស្គាល់អ្នកនិពន្ធ
ពេលខ្លះ ការមានជំនឿមើលទៅដូចជា មិនសមហេតុសមផលសោះ ពីព្រោះវាទាក់ទងនឹងអធិធម្មជាតិ ក៏ដូចជាព្រះជាម្ចាស់ផងដែរ។ ការដែលលោក អ័ប្រាហាំ សម្រេចចិត្តចេញពីស្រុកកំណើតទៅទាំងមិនដឹងថា ខ្លួនគាត់ទៅទីណាផងនោះ មិនមែនមកពីវិចារណញ្ញាណរបស់គាត់ទេ ប៉ុន្តែគាត់គ្រាន់តែស្តាប់តាមបង្គាប់ព្រះជាម្ចាស់ដែលបានបញ្ជាគាត់ប៉ុណ្ណោះ (ហេព្រើរ ១១:៨)។ តាមទស្សនៈលោកីយ៍គេគិតថា លោក យ៉ូស្វេ គ្មានភាពឆ្លាតវៃសោះ ហើយលើសពីនោះទៅទៀតគេគិតថា គាត់ឆ្កួត ដោយសារគាត់បានទៅច្បាំងនឹងទីក្រុងយេរីខូរដោយមិនមានអាវុធយុទ្ធភណ្ឌ ប៉ុន្តែគាត់បានវាយឈ្នះគេដោយជំនឿពិតប្រាកដមែន (យ៉ូស្វេ ៦:១-២០)។
តាមពិតទៅ ការមានជំនឿគឺជាការឆ្លាតវៃណាស់។ តើមានការណាដែលសមហេតុផលជាងការដែលមនុស្សម្នាក់ៗត្រូវតែជឿទុកចិត្តលើព្រះជាម្ចាស់ដែលបានបង្កើតពួកគេមកទៀតនោះ? តើវាឆ្កួតណាស់ទៅឬ ក្នុងការដែលយើងជឿលើព្រះដែលមិនចេះកុហក ឬធ្វើអ្វីដែលមិនខុសឆ្គងនោះ? ការទុកចិត្តលើព្រះជាម្ចាស់ គឺជាការមានសុភវិនិច្ឆ័យ មិនឆ្កួតវង្វេង និងជាការដែលសមហេតុផលបំផុតដែលមនុស្សយើងម្នាក់ៗអាចធ្វើបាន។ វាមិនមែនជាការជឿទាំងងងឹតងងុលនោះឡើយ។ ជំនឿទាមទារឲ្យមានភស្តុតាងជាក់ស្តែងបំផុតដែលអាចរកឃើញបាននៅក្នុងព្រះបន្ទូលដ៏ពិតរបស់ព្រះជាម្ចាស់។ គ្មានអ្នកណាដែលជឿលើព្រះជាម្ចាស់ហើយ មិនទទួលបានប្រយោជន៍ពីទ្រង់នោះឡើយ។ ជំនឿលើព្រះអម្ចាស់មិនទាក់ទិនទៅនឹងការប្រថុយប្រថានអី្វសោះឡើយ។
ដោយសារជំនឿជឿថា ព្រះជាម្ចាស់សោយរាជ្យលើអ្វីៗទាំងអស់ ហើយថាទ្រង់គឺជាព្រះដែលយើងអាចទុកចិត្តបាន១០០%។ ម្យ៉ាងទៀត ការគ្មានជំនឿមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់ឡើយ ដោយសារការគ្មានជំនឿចោទថាទ្រង់កុហក (១យ៉ូហាន ៥:១០) ហើយថាព្រះជាម្ចាស់ដ៏ជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែលមិនអាចធ្វើអ្វីទាំងអស់បាន (ទំនុកដំកើង ៧៨:៤១)។
ជំនឿធ្វើឲ្យមនុស្សទទួលស្គាល់ថា ពួកគេត្រូវចេះបន្ទាបខ្លួននៅចំពោះព្រះលើអស់ទាំងព្រះ។
ជំនឿផ្ទុយពីការមើលឃើញផ្ទាល់នឹងភ្នែក។ សាវ័ក ប៉ុល បានក្រើនរំឭកយើងថា «ដ្បិតយើងខ្ញុំដើរដោយសារជំនឿមិនមែនដោយសារមើលឃើញនោះទេ» (២កូរិនថូស ៥:៧)។ ការដើរដោយការមើលឃើញមានន័យថា យើងរស់នៅដោយមានការផ្គត់ផ្គង់ដ៏ជាក់លាក់ ហើយចេះបម្រុងទុកល្មមសម្រាប់ពេលអនាគត ព្រមទាំងការប្រើភាពវៃឆ្លាតរបស់មនុស្ស ដើម្បីធានាបាននូវការទប់ទល់នឹងគ្រោះថ្នាក់ដែលយើងអាចនឹងជួបនៅពេលខាងមុខ។ ឯការដើរដោយជំនឿមានភាពផ្ទុយគ្នាស្រឡះពីការដើរដោយមើលឃើញ។ វាគឺជាក្តីរំពឹងថា ព្រះជាម្ចាស់នឹងផ្គត់ផ្គង់យើងជារៀងរាល់ថ្ងៃ ហើយក្ដីរំពឹងនេះគ្មានទីបញ្ចប់ឡើយ។ ខាងឯសាច់ឈាមរបស់មនុស្សយើងមិនចង់ពឹងផ្អែកលើព្រះដែលយើងមើលមិនឃើញនោះទេ។ សាច់ឈាមខិតខំរិះរកមធ្យោបាយ ដើម្បីការពារទ្រព្យសម្បត្តិរបស់លោកីយ៍មិនឲ្យបាត់បង់។ ប្រសិនបើសាច់ឈាមមិនអាចមើលឃើញផ្លូវដែលត្រូវដើរ នោះវាងាយនឹងទៅជាវិកលចរិត។ ប៉ុន្តែ ជំនឿបានបោះជំហានទៅដោយការស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនខ្វល់ពីគ្រប់កាលៈទេសៈ ព្រមទាំងជឿទុកចិត្តព្រះជាម្ចាស់ថា ទ្រង់នឹងផ្គត់ផ្គង់គ្រប់ទាំងតម្រូវការ។
សិស្សទាំងឡាយណាដែលតាំងចិត្តដើរដោយជំនឿ ចូរចងចាំថា ជំនឿរបស់ពួកគេនឹងជួបប្រទះនឹងការល្បងលជាមិនខាន។ ហើយមិនយូរមិនឆាប់ ពួកគេនឹងជួបប្រទះនឹងស្ថានភាពដែលលើសពីសមត្ថភាពរបស់ខ្លួនឯង ពេលនោះពួកគេនឹងជួបការល្បួងដែលចង់សុំជំនួយពីមនុស្សនៅជុំវិញខ្លួន។ ប៉ុន្តែប្រសិនបើពួកគេពិតជាជឿទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង នោះគាត់នឹងទូលសុំជំនួយពីទ្រង់តែមួយអង្គប៉ុណ្ណោះ។ លោក ស៊ី. អេឆ. ម៉ាឃីនថស (C. H. Mackintosh) បានមានប្រសាសន៍ថា៖
ដើម្បីឲ្យសេចក្ដីប្រាថ្នារបស់ខ្ញុំ បានឮសុសសាយទៅដល់មនុស្សទូទៅ ទាំងដោយផ្ទាល់ក្តី និងដោយប្រយោលក្តី គឺខ្ញុំត្រូវចាកចេញពីជីវិតដែលពោរពេញដោយជំនឿ ហើយបន្តុះបង្អាប់ដល់ព្រះជាម្ចាស់ និយាយឲ្យខ្លី គឺក្បត់នឹងទ្រង់។ វាដូចទៅនឹងការដែលយើងពោលថា ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំបរាជ័យហើយ ដូច្នេះខ្ញុំត្រូវតែរកមនុស្សដូចគ្នាឲ្យជួយ។ វាគឺជាការបោះបង់ចោលនូវប្រភពទឹកផុសដ៏រស់ ហើយបែរទៅរកប្រភពទឹកក្រោមដីដែលខ្ទេចខ្ទាំទៅវិញ។ វាក៏ដូចជាការដែលខ្ញុំដាក់របស់ដែលព្រះជាម្ចាស់បានបង្កើតមកនៅចន្លោះរវាងព្រលឹងខ្ញុំនឹងព្រះជាម្ចាស់ ការធ្វើដូច្នេះឃាំងមិនឲ្យព្រះពររបស់ព្រះជាម្ចាស់ហូរមកដល់ខ្ញុំបាន ហើយក៏មិនបានថ្វាយសិរីរុងរឿងដល់ទ្រង់ដែរ។២
អាកប្បកិរិយាធម្មតារបស់សិស្សព្រះយេស៊ូវគឺត្រូវមានបំណងចិត្តបង្កើនជំនឿរបស់ខ្លួន (លូកា ១៧:៥)។ ពួកគេបានទុកចិត្តលើព្រះគ្រីស្ទដើម្បីឲ្យបានសង្គ្រោះរួចទៅហើយ។ បន្ទាប់មក ពួកគេខិតខំបង្កើនការចុះចូលក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើជីវិតរបស់ពួកគេបន្ថែមទៀត។ ពួកគេកាន់តែស្គាល់ព្រះជាម្ចាស់ និងកាន់តែមានភាពស្និទ្ធស្នាល ហើយជំនឿកាន់តែរឹងប៉ឹងឡើង នៅពេលដែលពួកគេប្រឈមមុខនឹងជំងឺ ការល្បងល សោកនាដកម្ម និងការដកយកជីវិតអ្នកជាទីស្រឡាញ់។ ពួកគេបង្ហាញពីសេចក្តីពិតដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ហូសេ ៦:៣ ថា «ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ»។ នៅពេលដែលពួកគេកាន់តែឃើញថា ព្រះជាម្ចាស់គួរឲ្យទុកចិត្ត នោះពួកគេក៏កាន់តែចង់ទុកចិត្តទ្រង់លើការធំផ្សេងៗទៀតដែរ។
បំណងប្រាថ្នារបស់សិស្សព្រះយេស៊ូវគួរតែជាការបញ្ជ្រាបនូវព្រះបន្ទូលឲ្យបានសុសសាយពេញក្នុងខ្លួនរបស់ពួកគេ ដោយការអានព្រះគម្ពីរ ការសិក្សាស្វាធ្យាយ ការទន្ទេញខគម្ពីរឲ្យចាំរត់មាត់ ព្រមទាំងសញ្ជឹងគិតព្រះបន្ទូលទាំងយប់ទាំងថ្ងៃ ដោយដឹងថា ជំនឿកើតឡើងដោយការឮព្រះបន្ទូល ហើយការឮនោះកើតមកពីការប្រកាសព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលគឺជាគំនូសតាង និងជាត្រីវិស័យរបស់ពួកគេ ហើយក៏ជាមគ្គុទ្ទេសក៍ ជាការកម្សាន្តចិត្ត ហើយក៏ជាចង្កៀង និងពន្លឺរបស់ពួកគេផងដែរ។
ការរស់នៅដោយជំនឿតែងតែមាននូវចន្លោះប្រហោងក្នុងការរីកចម្រើនទៅមុខជានិច្ច។ នៅពេលដែលយើងអាននូវអ្វីៗដែលសម្រេចបានតាមរយៈជំនឿក្នុងព្រះគម្ពីរ នោះយើងនឹងដឹងថា យើងប្រៀបបាននឹងកូនក្មេងមិនទាន់ដឹងក្តីដែលលេងក្បែរឈូងសមុទ្រដ៏ធំគ្មានកោះត្រើយយ៉ាងដូច្នោះដែរ។ កណ្ឌគម្ពីរ ហេព្រើរជំពូក១១ មានចែងពីរឿងដ៏អស្ចារ្យទាក់ទងនឹងជំនឿ។ ជំពូកនៃខគម្ពីរទាំងនេះបានរំលេចឡើងនូវចំណុចដែលគួរចាប់អារម្មណ៍ចាប់ពីខ៣២-៤០ ដែលមានដូចខាងក្រោម៖
តើខ្ញុំអាចនិយាយអ្វីទៀតបាន? ខ្ញុំមិនមានពេលនឹងនិយាយអំពីរឿងលោក គេឌាន លោក បារ៉ាក់ លោក សាំសុន លោក យ៉ែបថា ព្រះបាទ ដាវីឌ លោក សាំយូអែល និងព្យាការីនានាទេ។ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យបានបិទមាត់សឹង្ហ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។ អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។ អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។ លោកីយ៍ពុំស័ក្ដិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមល្អាងភ្នំ។ ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ (គខប)។
បណ្ដាំចុងក្រោយ៖ យើងបានលើកឡើងហើយថា លោកីយ៍នឹងចាត់ទុកសិស្សរបស់ព្រះយេស៊ូវដែលដើរដោយជំនឿថា ពួកគេជាមនុស្សមមើមមាយ និងជាមនុស្សងប់ងុលនឹងជំនឿ សូម្បីតែអ្នកដែលហៅខ្លួនថាគ្រីស្ទបរិស័ទក៏គិតដូច្នោះដែរ។ ជាការល្អ បយើងចងចាំពីសម្ដីរបស់លោក ស៊ី. អេឆ. ម៉ាឃីនថស (C. H. Mackintosh) ដែលថា «បុគ្គលម្នាក់អាចដើរជាមួយព្រះជាម្ចាស់ដោយសារជំនឿ ហើយជំនឿនោះនឹងធ្វើឲ្យអ្នកនោះមិនរវីរវល់នឹងការរិះគន់របស់លោកីយ៍»។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាតកណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។