ហេតុអ្វីបានជាយើងចំណាយពេលវេលា និងកម្លាំងយើងក្នុងការអធិស្ឋាន? នេះគឺជាសំណួរដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើងនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់នៅខែធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ នេះគឺជាអ្វីដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើង៖
ហេតុអ្វីបានជាយើងចំណាយពេលវេលា និងកម្លាំងយើងក្នុងការអធិស្ឋាន? នេះគឺជាសំណួរដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើងនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់នៅខែធ្នូ ឆ្នាំ២០០៧ ថា៖ «ចូរអធិស្ឋានបែបយ៉ាងនេះវិញថា៖ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ នេះគឺជាអ្វីដែលលោកគ្រូ ចន ផាបភ័រ បានលើកឡើង៖
១. ព្រះជាម្ចាស់បង្គាប់យើងឲ្យអធិស្ឋាន
ទី១ យើងគួរតែអធិស្ឋានដោយសារព្រះជាម្ចាស់បានបង្គាប់យើងជាច្រើនលើកច្រើនសារម្ដងហើយម្ដងទៀតឲ្យធ្វើបែបនោះ។ តើព្រះជាម្ចាស់មិនបានបង្គាប់យើងឲ្យអធិស្ឋានទេឬអី? នេះគឺជាឧទាហរណ៍មួយចំនួន៖
នោះគឺជាចំណុចទី១។ យើងអធិស្ឋានដោយសារជាច្រើនលើកច្រើនសារនៅក្នុងព្រះគម្ពីរ ព្រះអង្គបានបង្គាប់យើងឲ្យអធិស្ឋាន។ ហើយព្រះជាម្ចាស់ស្រឡាញ់យើង។ ព្រះអង្គមិនបានបង្គាប់យើងឲ្យធ្វើអ្វីមួយដែលជាការមិនល្អដល់យើងនោះទេ។ វាជាការល្អណាស់សម្រាប់យើង។
២. សេចក្ដីអធិស្ឋានបង្កើនសេចក្ដីអំណររបស់យើង
យើងអធិស្ឋាន ពីព្រោះវាជាមធ្យោបាយមួយក្នុងការបង្កើនសេចក្ដីអំណររបស់យើង។ ឥឡូវនេះ លោកអ្នកទំនងជាគិតថា ជាការពិតណាស់ យើងគិតថា លោកគ្រូនឹងនិយាយបែបនោះ។ ប៉ុន្តែ លោកអ្នករំពឹងឲ្យខ្ញុំនិយាយដូចនោះដោយសារខ្ញុំជាគ្រីស្ទបរិស័ទដែលឲ្យតម្លៃលើការសង្វាតដេញតាមអំណរ។ ប៉ុន្តែ ការពិតគឺថា ខ្ញុំគឺជាគ្រីស្ទបរិស័ទដែលឲ្យតម្លៃលើការសង្វាតដេញតាមអំណរដោយសារបទគម្ពីរដូចនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី៣៥ឆ្នាំមុន។ ព្រះយេស៊ូវបានមានបន្ទូលថា តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត (យ៉ូហាន ១៦:២៤)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ចូរទូលសូម! ចូរទូលសូមចុះ! ពីព្រោះការចូលមកឯយើងក្នុងនាមជាមនុស្សមានតម្រូវការ និងពឹងផ្អែកលើយើងសម្រាប់គ្រប់ការទាំងអស់ដែលអ្នកត្រូវការ នោះអំណររបស់អ្នកនឹងបានពោរពេញជាងការដែលអ្នកព្យាយាមរកតម្រូវការមួយនោះតាមរបៀបផ្សេងទៀតផង។ ព្រះអង្គសព្វព្រះទ័យឲ្យលោកអ្នកមានការរីករាយក្នុងទ្រង់ ហើយព្រះអង្គមានបន្ទូលថា «ចូរសូមចុះ ដើម្បីឲ្យសេចក្ដីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត»។
៣. ការអធិស្ឋានគឺជាអភ័យឯកសិទ្ធិ
ការអធិស្ឋានគឺជាអភ័យឯកសិទ្ធិដ៏សាមញ្ញ និងអស្ចារ្យមួយ។ វាគឺជាអភ័យឯកសិទ្ធិដ៏អស្ចារ្យណាស់។ ឥឡូវនេះ លោកអ្នកត្រូវតែគិតអំពីការនេះ។ យើងត្រូវតែមានការភ្ញាក់ផ្អើលដោយសារការនេះ។ ព្រះជាម្ចាស់គ្រប់គ្រងពិភពលោកនេះដោយព្រះប្រាជ្ញាញាណដ៏គ្មានដែនកំណត់។ ខ្ញុំ និងលោកអ្នកមិនដែលទូលសូមអ្វីដល់ព្រះអង្គដោយទ្រង់មិនបានជ្រាបជាមុននោះទេ។ យើងមិនអាចនឹងបន្ថែមប្រាជ្ញាទៅដល់ព្រះអង្គបានឡើយ។ នៅពេលយើងអធិស្ឋាន យើងមិនបានធ្វើឲ្យព្រះប្រាជ្ញាញាណរបស់ព្រះអង្គគិតថាទ្រង់គួរធ្វើអ្វីបន្ទាប់នោះដែរ។ នេះគឺជាមូលដ្ឋានចាំបាច់ណាស់។ នេះជាការបង្ហាញថា ព្រះជាម្ចាស់ជាអ្នកណា។ «តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ ឬធ្វើជាអ្នកជួយគំនិតទ្រង់បាន តើអ្នកណាបានថ្វាយដល់ទ្រង់ជាមុន នោះនឹងបានប្រគល់មកអ្នកនោះវិញ ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសម្រាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច» អាម៉ែន (រ៉ូម ១១:៣៤-៣៦)។
គ្មាននរណាម្នាក់ជួយផ្ដល់គំនិតដល់ទ្រង់បាននោះទេ។ គ្មាននរណាម្នាក់ឲ្យអ្វីមួយទៅកាន់ព្រះអង្គដែលទ្រង់មិនមានរួចហើយនោះដែរ។ យើងមិនអាចផ្គាប់ព្រះទ័យព្រះជាម្ចាស់ក្នុងការឲ្យព្រះអង្គធ្វើអ្វីមួយចេញពីតម្រូវការរបស់ទ្រង់សម្រាប់យើងនោះឡើយ។ ព្រះអង្គមិនត្រូវការពួកយើងឡើយ។ ហើយព្រះអង្គមិនត្រូវការសេចក្ដីអធិស្ឋានរបស់លោកអ្នកដែរ។ ព្រះអង្គមិនត្រូវការអ្វីទាំងអស់ពីលោកអ្នកបងប្អូន។ នោះគឺជាអត្ថន័យរបស់ព្រះជាម្ចាស់។ ព្រះអង្គមិនត្រូវការអ្វីទាំងអស់។ យើងទាំងអស់គ្នាទើបជាអ្នកមានតម្រូវការ។ ព្រះអង្គគឺជាអង្គដែលបំពេញតម្រូវការ។ ហើយរបៀបដែលទ្រង់ដែលជាអង្គបំពេញតម្រូវការទទួលបានសិរីរុងរឿងគឺតាមរយៈការដែលព្រះអង្គឆ្លើយតបនូវតម្រូវការនៃសេចក្ដីអធិស្ឋានរបស់យើង។
ឥឡូវ សូមកត់សម្គាល់អំពីការនេះ៖ វាគឺជាការដ៏គួរឲ្យភ្ញាក់ផ្អើលដែលព្រះជាម្ចាស់ (ដែលគ្រប់គ្រងពេញដោយអធិបតេយ្យភាពលើចក្រវាលមួយនេះ) នឹងតែងតាំងថាសេចក្ដីអធិស្ឋានរបស់យើងបណ្ដាលឲ្យមានអ្វីមួយកើតឡើង។ សេចក្ដីអធិស្ឋានបណ្ដាលឲ្យមានការអ្វីមួយកើតឡើង ដែលការនោះនឹងមិនអាចកើតឡើងបានទេ ប្រសិនបើលោកអ្នកមិនបានអធិស្ឋាន។ ខ្ញុំសង្ស័យថា មានគ្រីស្ទបរិស័ទកាល់វិននិយម (Calvinists) មួយចំនួនកំពុងតែជំទាស់ហើយមើលទៅ។
សូមស្ដាប់អំពីការនេះ។ នៅពេលដែលកណ្ឌគម្ពីរ យ៉ាកុប ៤:២ មានចែងថា «អ្នករាល់គ្នាមិនបានអ្វីសោះ ពីព្រោះមិនសូម» នោះមិនមែនមានន័យថា អ្នករាល់គ្នានឹងមានទោះបីជាអ្នកមិនបានសូមក៏ដោយ ដោយសារព្រះអង្គមានផែនការរួចហើយនោះទេ។ ខគម្ពីរមួយនេះមិនបានមានន័យផ្ទុយពីអ្វីដែលបានលើកឡើងឡើយ។ ខគម្ពីរនេះបានចែងថា «អ្នករាល់គ្នាមិនបានអ្វីសោះ ពីព្រោះមិនសូម»។ នោះមានន័យថា សេចក្ដីអធិស្ឋានបណ្ដាលឲ្យមានការអ្វីមួយកើតឡើង ដែលការនោះនឹងមិនអាចកើតឡើងបានទេ ប្រសិនបើលោកអ្នកមិនបានអធិស្ឋាន។ នេះគឺជាអភ័យឯកសិទ្ធិពេញដោយសិរីរុងរឿងដ៏អស្ចារ្យមួយ ដែលព្រះជាម្ចាស់ដ៏ជាព្រះពេញដោយអធិបតេយ្យភាពនៃចក្រវាលនេះទទួលបាន ដែលព្រះអង្គគ្រប់គ្រងលើគ្រប់ទាំងអស់ស្របតាមព្រះប្រាជ្ញាញាណដ៏គ្មានដែនកំណត់របស់ព្រះអង្គ ហើយក៏បានកើតឡើងតាមការដែលព្រះអង្គបណ្ដាល។
នេះគឺជាការដ៏គួរឲ្យភ្ញាក់ផ្អើលណាស់។ ប្រសិនបើលោកអ្នកមិនប្រើប្រាស់អភ័យឯកសិទ្ធិនៃការចូលរួមជាមួយព្រះជាម្ចាស់នៅក្នុងរបៀបដែលសំណូមពរអធិស្ឋានរបស់លោកអ្នកអាចនាំឲ្យមានព្រឹត្តិការណ៍ណាមួយកើតឡើងនៅក្នុងចក្រវាលនេះដែលនឹងមិនមានកើតឡើងប្រសិនបើលោកអ្នកមិនបានអធិស្ឋាន នោះលោកអ្នកកំពុងធ្វើដូចជាមនុស្សល្ងីល្ងើដ៏ខ្លាំងម្នាក់ហើយ។ ខ្ញុំកំពុងគិតយ៉ាងសមហេតុផល។ ប្រសិនបើលោកអ្នកផ្ដល់នូវអភ័យឯកសិទ្ធិនៃការចូលរួមជាមួយព្រះជាម្ចាស់នៅក្នុងរបៀបមួយដែលសំណូមពរអធិស្ឋានរបស់លោកអ្នកអាចនាំឲ្យមានរឿងអ្វីមួយកើតឡើងបាន ដែលបើមិនដូច្នេះទេការនោះមិនអាចកើតឡើងបានទេ ហើយការប្រើប្រាស់អភ័យឯកសិទ្ធិនោះគឺជាភាពល្ងីល្ងើនៅក្នុងលំដាប់ដ៏ខ្ពស់បំផុត (ឬទាបបំផុត) មួយហើយ។ នេះគឺជាមូលហេតុដែលយើងត្រូវអធិស្ឋាន៖ ព្រះជាម្ចាស់កំពុងត្រាស់ហៅយើងឲ្យមានចំណែកជាមួយទ្រង់ក្នុងដំណើរការនៃចក្រវាលនេះ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។