«ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ ឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប» (១ពេត្រុស ២:២៤)។

«ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្ដីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ។» (១កូរិនថូស ១៥:៣-៤)
ព្រះគម្ពីរបានប្រាប់យើងថា «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើ ឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាប» (១ពេត្រុស ២:២៤)។
I. ព័ន្ធកិច្ចរបស់ព្រះយេស៊ូវជាតម្រូវការរបស់មនុស្ស
ក) យោងតាមកណ្ឌគម្ពីរ រ៉ូម ៣:១០-១២ តើចំណុចទាំងប្រាំមួយយ៉ាងដែលមនុស្សគ្រប់គ្នាជាប់ទោសនោះមានអ្វីខ្លះ?
១. គ្មាននរណាម្នាក់សុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង
២. គ្មានអ្នកណាដែលយល់គ្មានអ្នកណាដែលស្វែងរកព្រះ
៤. គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង
៥. ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ
៦. នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក
កណ្ឌគម្ពីរ រ៉ូម ៣:២៣ សង្ខេបពីបញ្ហា៖ «ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។
ខ) តើមនុស្សជាប់ជាបាវបម្រើរបស់អ្នកណា (យ៉ូហាន ៨:៣៤)?
គឺមនុស្សជាប់បាវបម្រើរបស់អំពើបាប ។
គ) តើលទ្ធផលនៃបាបគឺជាអ្វី (យ៉ាកុប ១:១៥)?
គឺលទ្ធផលនៃបាបគឺជាសេចក្ដីស្លាប់។
ឃ) ពីព្រោះពីដើមយើងរាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងបាបដែរ ដូច្នេះតើយើងបានដើរតាមអ្នកណា ហើយជាកូនប្រភេទណាពីមុន (អេភេសូរ ២:១-៣)?
គឺយើងបានដើរតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ។
ង) តើ «មនុស្សរឹងចចេស» នឹងភ្លក់សេចក្តីក្រោធរបស់អ្នកណា (អេភេសូរ ៥:៦)?
គឺ «មនុស្សរឹងចចេស» នឹងភ្លក់សេចក្ដីក្រោធរបស់ព្រះ។
តើព្រះជាម្ចាស់នឹងត្រាប្រណីដល់អំពើបាបឬ?
«ត្រូវបណ្ដាសាហើយ អស់អ្នកណាដែលមិនកាន់ខ្ជាប់តាមគ្រប់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យ ដើម្បីនឹងប្រព្រឹត្តតាម។» (កាឡាទី ៣:១០)ដូចដែលយើងបានសិក្សាមេរៀនទី៣រួចមកហើយថា ព្រះជាម្ចាស់ការពារភាពបរិសុទ្ធរបស់ទ្រង់ ហើយក៏ទាមទារឲ្យមានភាពដូចគ្នាទៅនឹងភាពបរិសុទ្ធនោះដែរ។ មនុស្សគ្រប់គ្នានឹងត្រូវប្រឈមមុខជាមួយនឹង៖* បាប (រ៉ូម ៣:២៣)* ធ្វើជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់ (យ៉ាកុប ៤:៤ខ)* ស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង (១យ៉ូហាន ៥:១៩)* នៅខ្សោយនៅឡើយ ដើម្បីនឹងជួយខ្លួនឯង (រ៉ូម ៥:៦)* សេចក្តីស្លាប់ (រ៉ូម ៦:២៣)* ការផ្ដន្ទាទោស និងការឃ្លាតឆ្ងាយពីព្រះភក្ត្រព្រះអម្ចាស់អស់កល្បជានិច្ច (២ថែស្សាឡូនីច ១:៩)១. តើការបីយ៉ាងដែលព្រះយេស៊ូវបានធ្វើកាលដែលទ្រង់បានយាងមកលោកីយ៍នោះមានអ្វីខ្លះ (ខ៧)?ក) ព្រះអង្គបានលះបង់ព្រះអង្គផ្ទាល់ខ) យករូបភាពជាបាវបម្រើគ) ប្រសូតមកយករូបរាងជាមនុស្ស២. តើព្រះយេស៊ូវបានបន្ទាបព្រះអង្គទ្រង់តាមវិធីណា (ខ៨)?គឺទ្រង់យកភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្ដាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផងទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ។ការរួចពីបាបតម្រូវឲ្យមានការខ្ចាយឈាម។តម្លៃដែលព្រះយេស៊ូវបានបង់ថ្លៃ ដើម្បីលោះបាបយើងនោះគឺបានលោះដោយសារព្រះលោហិតដ៏វិសេស របស់ព្រះគ្រីស្ទ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ។ព្រះយេស៊ូវបានបន្លឺសំឡេងឡើងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំ អើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ។គឺជាព្រះជាម្ចាស់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។ព្រះយេស៊ូវបានយាងមកលើលោកីយ៍នេះ ដើម្បីសងថ្លៃបាប។ តម្លៃនោះគឺជាព្រះជន្មរបស់ទ្រង់ផ្ទាល់ ដែលទ្រង់ផ្ដល់ឲ្យយ៉ាងស្ម័គ្រពីព្រះទ័យ (យ៉ូហាន ១០:១១, ១៧-១៨)។ ការបូជាយញ្ញរបស់ទ្រង់ គឺជាផ្លូវតែមួយគត់ក្នុងការដោះបាបចេញ មិនថាបាបពីអតីតកាល ឬបច្ចុប្បន្នក្ដី គឺគ្រប់ពេលទាំងអស់ (ហេព្រើរ ៩:១២)។ចូរពណ៌នាពីអ្វីដែលការសុគតរបស់ព្រះយេស៊ូវសម្រេចបាន៖ក) ១ពេត្រុស ៣:១៨ ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដង ដោយព្រោះបាបដែរ គឺជាព្រះដ៏ សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ដោយទ្រង់ត្រូវគេធ្វើគុត ខាងសាច់ឈាម។ខ) រ៉ូម ៥:១០ ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់ សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅ ទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ។គ) ២កូរិនថូស ៥:២១ ដ្បិតឯព្រះអង្គដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់ គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។ឃ) កាឡាទី ១:៤ ដែលទ្រង់បានប្រគល់ព្រះអង្គទ្រង់ទៅ ដោយព្រោះបាបយើងរាល់គ្នាដើម្បីនឹងប្រោស ឲ្យយើងបានរួចពី លោកីយ ដ៏អាក្រក់សព្វថ្ងៃនេះ តាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរបិតានៃយើង។ង) អេភេសូរ ១:៧ ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដី ប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់។ច) រ៉ូម ៦:៦ ដោយដឹងសេចក្ដីនេះថា មនុស្សចាស់របស់យើង បានត្រូវឆ្កាងជាមួយនឹងទ្រង់ហើយ ដើម្បីឲ្យតួអំពើ បាបបានត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបំរើអំពើបាបទៀតឡើយ។បានជាព្រះជាម្ចាស់សង្គ្រោះមនុស្សលោកគឺដោយព្រោះព្រះទ្រង់ស្រឡាញ់មនុស្សលោក, ព្រមទាំងសម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់ តាមរយៈព្រះគ្រីស្ទបានសុគតជំនួសអំពើបាបរបស់យើងរាល់គ្នា។បានបង្ហាញឲ្យយើងពីសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្ដីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ។បានជាអ្នកនិពន្ធហៅសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់ថា អស្ចារ្យដោយព្រោះ៖* ព្រះគ្រីស្ទទ្រង់បានសុគតជំនួសមនុស្សទមិលល្មើស* កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់* ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផងការសុគតរបស់ព្រះគ្រីស្ទនៅភ្នំកាលវ៉ារីបានបញ្ចប់ព័ន្ធកិច្ចប្រោសលោះរបស់ទ្រង់សម្រាប់មនុស្សលោក (យ៉ូហាន ១៩:៣០)។ ប៉ុន្តែរឿងរ៉ាវនៃការសង្គ្រោះមិនមែនចប់នៅត្រង់នោះទេ។ ផ្នូរមិនអាចឃុំព្រះគ្រីស្ទ ជាប់បាននោះឡើយ ទ្រង់មានព្រះជន្មរស់នៅ ហើយនៅបន្តព័ន្ធកិច្ចដែលទ្រង់បានចាប់ផ្តើមធ្វើសម្រាប់យើងរាល់គ្នា។គឺជាព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ ដែលបានសម្ដែងមកច្បាស់ថា ទ្រង់ជាព្រះរាជបុត្រារបស់ព្រះពិត ទាំងមានព្រះចេស្ដាផង ដោយទ្រង់បានរស់ពីស្លាប់ឡើងវិញ។គឺទ្រង់បានថ្កើងឡើងជាសិរីល្អនៃព្រះ ហើយជារូបភាពនៃអង្គទ្រង់ ព្រមទាំងគង់នៅខាងស្ដាំនៃឬទ្ធានុភាពនៅលើស្ថានដ៏ខ្ពស់។យើងនឹងទទួលមកដោយការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះគឺជាការដែលប្រោសឲ្យរស់ឡើងវិញក្នុងព្រះគ្រីស្ទ។ ព្រះគម្ពីរសំដៅទៅលើការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទដូចទៅនឹង ផលដំបូង។ នេះគឺជាពាក្យដែលមាននៅក្នុងសញ្ញាចាស់ដែលចែងអំពីផលដំបូងនៃចម្រូត ហើយផលទាំងនេះត្រូវញែកទុកដោយឡែកសម្រាប់ព្រះជាម្ចាស់។ គេបានប្រើពាក្យ ផលដំបូង នៅក្នុងសញ្ញាថ្មី ដើម្បីបញ្ជាក់ថា នឹងមានចម្រូតបន្ថែមទៀតនាពេលអនាគត។ ហេតុដូច្នេះហើយ ការដែលព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញមុនគេ នោះគឺជាសេចក្តីសន្យាដែលបង្ហាញថា នាពេលអនាគតនឹងមានអ្នកផ្សេងទៀតរស់ឡើងវិញដូចទ្រង់ផងដែរ (១កូរិនថូស ១៥:២០-២២, ១ពេត្រុស ១:៣)។ព្រះយេស៊ូវអាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះដើម្បីជួយអង្វរជំនួស។គឺជាអ្នកសង្រួបសង្រួមតែ១ នៅកណ្ដាលព្រះនិងមនុស្ស។ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងត្រឡប់មកទទួលយើងរាល់គ្នា ហើយនឹងទៅរៀបចំកន្លែងដែលទ្រង់គង់នៅសម្រាប់យើងរាល់គ្នា។នៅពេលដែលមនុស្សមួយចំនួនចាប់ផ្ដើមដឹងពីលក្ខណៈដ៏ពិតរបស់ព្រះគ្រីស្ទ នោះពួកគេច្បាស់ជាទទួលស្គាល់ថា ពួកគេបានធ្វើឲ្យមានបញ្ហាដ៏ព្រឺព្រួចមួយទៅនឹងអ្វីដែលពួកគេបានជឿ និងពីរបៀបដែលពួកគេបានរស់នៅពីមុនមក។ ហើយពួកគេបានទទួលស្គាល់យ៉ាងច្បាស់ថា ពួកគេពិតជាបានធ្វើខុស។ចូរពណ៌នាពីគំរូរបស់មនុស្សដែលរស់នៅក្នុងក្រុងយេរូសាឡឹមដែលព្រះជាម្ចាស់បានឲ្យភ្នែកពួកគេមើលឃើញពីសេចក្តីពិត៖កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួកសាវ័កឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្ដេច។ (កិច្ចការ ២:៣៧)តើលោកអ្នកអាចធ្វើអ្វីបាន?* ត្រូវទទួលស្គាល់ថា លោកអ្នកបានធ្វើបាប ហើយមិនអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់។* ត្រូវប្រែចិត្ត ហើយស្រែកអំពាវនាវរកព្រះនាមរបស់ព្រះយេស៊ូវ ដើម្បីឲ្យទ្រង់សង្គ្រោះលោកអ្នក។* ត្រូវស្វែងរកនូវការអត់ទោសតាមរយៈព្រះលោហិតទ្រង់ដែលបានបង្ហូរសម្រាប់លោកអ្នក។* ត្រូវទទួលស្គាល់ថា ទ្រង់មានសិទ្ធិគ្រប់គ្រាន់ធ្វើជាអ្នកដឹកនាំជីវិតរបស់លោកអ្នក។* ត្រូវអរព្រះគុណព្រះជាម្ចាស់ចំពោះសេចក្តីស្រឡាញ់ និងព្រះគុណរបស់ទ្រង់។សូមជ្រើសរើស ក ឬ ខ៖ក ខ្ញុំបានប្រែចិត្តចេញពីអំពើបាបរបស់ខ្ញុំទាំងអស់ ហើយបានស្រែកអំពាវនាវរកព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ហើយក៏ទទួល និងជឿលើទ្រង់ទុកជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់ខ្ញុំរួចហើយ។ខ ខ្ញុំមិនទាន់បានទទួលព្រះគ្រីស្ទនៅឡើយទេ ប៉ុន្តែខ្ញុំនៅតែស្វែងរកទ្រង់យ៉ាងអស់ពីចិត្តរបស់ខ្ញុំ។
Score 2
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។