ក្រុមជំនុំគួរតែសម្លឹងមើលការបង្កើតសិស្សថា ជារបៀបនៃការនៅ។ វាគួរតែជាផ្នែកធម្មតានៃការក្លាយជាគ្រីស្ទបរិស័ទ និងជាសមាជិកក្រុមជំនុំម្នាក់។ វាជាអ្វីដែលអ្នកដើរតាមព្រះគ្រីស្ទ ត្រូវតែធ្វើ។
ក្រុមជំនុំមិនគួរសម្លឹងមើលការបង្កើតសិស្សថាជាព្រឹត្តិការណ៍ពិសេស ឬជាការរៀបចំកម្មវិធីដ៏ឡូយឆាយនោះទេ។ ការបង្កើតសិស្សមិនមែនជាអ្វីដែលត្រូវធ្វើឡើងម្តងម្កាល ឬត្រូវធ្វើឡើងខុសពីធម្មតានោះទេ ឬជាអ្វីដែលត្រូវលាក់ពីជីវិតគ្រីស្ទបរិស័ទ ដែលនៅសេសសល់លើផែនដីរបស់យើង។ ដើម្បីក្លាយជាគ្រីស្ទបរិស័ទម្នាក់ គឺយើងត្រូវតែក្លាយជាសិស្សរបស់ព្រះគ្រីស្ទ។ ហើយការដែលក្លាយជាសិស្សរបស់ព្រះគ្រីស្ទ នោះមានន័យថា៖
១) រកមើលជំនួយពីអ្នកដទៃ ដើម្បីជួយយើងឲ្យរស់នៅដូចជាព្រះគ្រីស្ទ (ដើម្បីក្លាយជាសិស្ស)
២) រកមើលអ្នកដទៃ ដើម្បីជួយពួកគាត់ឲ្យរស់នៅដូចជាព្រះគ្រីស្ទ (ដើម្បីបង្កើតសិស្ស)
ដូច្នេះ ក្រុមជំនុំគួរតែសម្លឹងមើលការបង្កើតសិស្សថា ជារបៀបនៃការនៅ។ វាគួរតែជាផ្នែកធម្មតានៃការក្លាយជាគ្រីស្ទបរិស័ទ និងជាសមាជិកក្រុមជំនុំម្នាក់។ វាជាអ្វីដែលអ្នកដើរតាមព្រះគ្រីស្ទ ត្រូវតែធ្វើ។
នេះមានន័យថា ក្រុមជំនុំអាច ឬមិនអាចប្រើកម្មវិធីនានា ដើម្បីលើកកម្ពស់ការបង្កើតសិស្ស។ ប៉ុន្តែ ពួកគាត់ពិតជាចង់លើកកម្ពស់វប្បធម៌នៃការបង្កើតសិស្ស។ វាគួរតែជារឿងធម្មតា សម្រាប់គ្រីស្ទបរិស័ទក្មេងខ្ចី ដែលពួកគាត់ពិភាក្សាអំពីបញ្ហាខាងឯវិញ្ញាណរបស់ពួកគាត់ នៅពេលបរិភោគអាហារជាមួយគ្រីស្ទបរិស័ទ ដែលមានជំនឿយូរឆ្នាំជាងខ្លួន។ វាគួរតែជារឿងធម្មតា សម្រាប់គ្រីស្ទបរិស័ទក្មេងខ្ចី ក្នុងការចំណាយពេលនៅផ្ទះរបស់គ្រីស្ទបរិស័ទដែលមានជំនឿយូរឆ្នាំ ដើម្បីមើលការអនុវត្តន៍សេចក្តីជំនឿនៅគ្រប់ផ្នែកនៃជីវិតរបស់ពួកគាត់ គឺត្រូវមើលរហូតដល់ពួកគាត់រៀបចំដាក់កូនៗឲ្យគេង។ ដោយព្រះគុណរបស់ព្រះជាម្ចាស់ ក្រុមជំនុំដែលបណ្ដុះបណ្ដាលវប្បធម៌នៃការបង្កើតសិស្ស គឺនឹងមានសមាជិកដែលពួកគាត់មានភាពកាន់តែដូចព្រះអម្ចាស់យេស៊ូវ (១កូរិនថូស ១១:១)។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។