ចំណុចមួយដែលយើងគួរធ្វើពេលដែលយើងជួបនឹងបញ្ហានោះគឺ ព្យាយាមអធិស្ឋានតាមដែលយើងអាចធ្វើបាន ហើយទោះបើយើងមិនអាចអធិស្ឋានបានយ៉ាងល្អ ក៏ព្រះជាម្ចាស់នៅយល់ ហើយទ្រង់ក៏នឹងឆ្លើយតបនឹងសេចក្ដីអធិស្ឋាននោះបានយ៉ាងល្អជាងយើងអាចអធិស្ឋានទៅទៀត។

ចក្ដីសន្យាមួយដែលខ្ញុំចូលចិត្តខ្លាំងបំផុតក្នុងចំណោមក្ដីសន្យាជាច្រើនដែលមានក្នុងព្រះគម្ពីរនោះគឺ៖ ពេលដែលយើងមិនដឹងជាលើកពាក្យពេចន៍សំណូមពរអធិស្ឋានទៅកាន់ព្រះជាម្ចាស់យ៉ាងម៉េច ហើយពេលនោះអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាននោះគឺ គ្រាន់តែថ្ងូរពីកាលៈទេសៈរបស់យើងដល់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធក៏យល់ពីដំងូររបស់យើង ហើយទ្រង់បកប្រែដំងូរនោះឲ្យទៅជាសេចក្ដីអធិស្ឋានដែលអាចយល់បានទៅកាន់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតារបស់យើង ហើយទ្រង់នឹងឆ្លើយតបសេចក្ដីអធិស្ឋាននោះក្នុងព្រះនាមព្រះរាជបុត្រា។
ចំណុចមួយដែលយើងគួរធ្វើពេលដែលយើងជួបនឹងបញ្ហានោះគឺ ព្យាយាមអធិស្ឋានតាមដែលយើងអាចធ្វើបាន ហើយទោះបើយើងមិនអាចអធិស្ឋានបានយ៉ាងល្អ ក៏ព្រះជាម្ចាស់នៅយល់ ហើយទ្រង់ក៏នឹងឆ្លើយតបនឹងសេចក្ដីអធិស្ឋាននោះបានយ៉ាងល្អជាងយើងអាចអធិស្ឋានទៅទៀត។
ចំណុចមួយទៀតដែលយើងអាចធ្វើបាននោះគឺ សុំបងប្អូនរួមជំនឿឲ្យអធិស្ឋានសម្រាប់យើងពេលយើងជួបបញ្ហា។ វាពិតជាព្រះពរមែនក្នុងការដែលយើងអាចចែកចាយបញ្ហា និងបន្ទុករបស់យើងជាមួយនឹងមិត្តដែលចេះគិតគូរ មានពេញដោយប្រាជ្ញា ពេញវ័យខាងឯវិញ្ញាណ និងជាអ្នកដែលចេះមើលថែអ្នកដទៃ ដើម្បីឲ្យពួកគាត់ជួយអធិស្ឋានក្នុងរបៀបដែលគាត់អាចធ្វើបានសម្រាប់យើង។
ខ្ញុំជឿយ៉ាងមុតមាំលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ដែលថា «ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់» ហើយខ្ញុំក៏ធ្លាប់ដកពិសោធន៍នឹងការនោះក្នុងជីវិតរបស់ខ្ញុំផងដែរ (យ៉ាកុប ៥:១៦)។
ដូច្នេះ ចូរអធិស្ឋានក្នុងរបៀបដែលលោកអ្នកអាចធ្វើបាន ហើយចូរសុំបងប្អូនរួមជំនឿឲ្យជួយអធិស្ឋានសម្រាប់លោកអ្នក ក្នុងរបៀបដែលពួកគាត់អាចធ្វើបាន ព្រោះនោះជាចំណុចដ៏ល្អបំផុតដែលយើងគួរធ្វើ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។