ការធ្វើជាសិស្សដ៏ពិតតម្រូវឲ្យបុគ្គលនោះបន្តរស់នៅក្នុងភាពជាសិស្សជាដរាប។

សិស្សដ៏ពិតត្រូវតែបន្តរស់នៅក្នុងព្រះបន្ទូលទ្រង់ដោយមិនរាថយ
«...បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យខ្ញុំ នោះអ្នករាល់គ្នាជាសិស្សខ្ញុំមែន » (យ៉ូហាន ៨:៣១)។ ការធ្វើជាសិស្សដ៏ពិតតម្រូវឲ្យបុគ្គលនោះបន្តរស់នៅក្នុងភាពជាសិស្សជាដរាប។ ការចាប់ផ្តើមធ្វើជាសិស្សល្អគឺងាយស្រួលទេ ប្រៀបបានដូចជាអណ្ដាតភ្លើងកាំជ្រួចដែលបានផ្ទុះបែកផ្កាភ្លើងយ៉ាងស្អាត រួចក៏រលាយបាត់ទៅវិញមួយរំពេច។ ប៉ុន្តែការសាកល្បងជាក់ស្តែង ដើម្បីឲ្យដឹងថា បុគ្គលម្នាក់បានក្លាយជាសិស្សដ៏ពិត គឺគាត់ត្រូវស៊ូទ្រាំរហូតដល់ទីបំផុត។ បុគ្គលណាដែលបានដាក់ដៃកាន់នង្គ័លហើយងាកមើលទៅក្រោយគឺមិនស័ក្តិសមទៅនឹងនគររបស់ព្រះជាម្ចាស់ឡើយ (លូកា ៩:៦២)។ ការស្តាប់បង្គាប់តាមបទគម្ពីរតែម្ដងម្កាលនោះមិនគ្រប់គ្រាន់ទេ។ ព្រះគ្រីស្ទសព្វព្រះហឫទ័យឲ្យអ្នកដែលចង់ដើរតាមទ្រង់ ស្ដាប់បង្គាប់ឲ្យខ្ជាប់ខ្ជួនដោយមិនប្រឆាំង ឬសង្ស័យអ្វីឡើយ។
សូមកុំឲ្យខ្ញុំ បែរចេញពីទ្រង់ ដងនង្គ័លជន់ ដោយទឹកនេត្រា
កណ្ដៀវវិនាស ច្រែសចាប់យ៉ាងណា សូមទ្រង់រក្សា កុំឲ្យបែកបែរ។
- មិនស្គាល់អ្នកនិពន្ធ
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។