ប្រវត្តិ
ក្រុមជំនុំសាវកថ្មីត្រូវបានបង្កើតឡើងនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ១៨៦៣។ ដូចជាចលនាសាសនាថ្មីដទៃទៀតដែរ អ្នកបង្កើតក្រុមជំនុំសាវកថ្មីនេះ បានប្រកាសថា ក្រុមជំនុំគ្រីស្ទបរិស័ទទាំងអស់បានវង្វេងចេញពីគ្រីស្ទសាសនាដើម ហើយឥឡូវនេះព្រះបានជ្រើសរើសពួកសាវកថ្មី ដើម្បីនាំគ្រីស្ទសាសនា ត្រឡប់ទៅផែនការដើមរបស់ព្រះវិញ។ ជាពិសេសពួកគេជឿថា ក្រុមជំនុំពិត ត្រូវតែដឹកនាំដោយពួកសាវក ដែលជាអ្នកស្នងតំណែង ពីសាវកដើមរបស់ព្រះយេស៊ូវគ្រីស្ទ។ ពួកគេបានអះអាងថា ក្នុងរយៈពេល ១៨០០ ឆ្នាំ ចាប់តាំងពីសាវកចុងក្រោយ គឺយ៉ូហានបានស្លាប់នៅសតវត្សរ៍ទី១ គ្មានក្រុមជំនុំណាមានសាវកពិតទេ។ តែឥឡូវនេះ ទីបំផុត តាមរយៈក្រុមជំនុំសាវកថ្មី ក្រុមជំនុំរបស់ព្រះគ្រីស្ទនឹងមានសាវកឡើងវិញ ដូចក្រុមជំនុំដើម។ ក្រុមជំនុំសាវកថ្មីអះអាងថា មានតែពួកសាវករបស់ពួកគេប៉ុណ្ណោះ ដែលមានសិទ្ធិអត់ទោសចំពោះអំពើបាប និងធ្វើបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេអះអាងថា ជាក្រុមជំនុំតែមួយគត់ ដែលអាចរៀបចំគ្រីស្ទបរិស័ទ ឲ្យបានត្រឹមត្រូវ ដើម្បីទទួលការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ។
ក្រុមជំនុំសាវកថ្មីបានរីករាលដាលពីប្រទេសអាឡឺម៉ង់ទៅកាន់ប្រទេសជិតខាងនៅទ្វីបអឺរ៉ុប ហើយបន្ទាប់មកទៅដល់អាហ្វ្រិកខាងត្បូង អូស្ត្រាលី និងឥណ្ឌូណេស៊ី។ ឥឡូវនេះ ពួកគេនៅក្នុងប្រទេសរាប់សិប ហើយអះអាងថា មានសមាជិក ៩ លាននាក់នៅទូទាំងពិភពលោក។
ស្នាមប្រឡាក់បីក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជំនុំសាវកថ្មី
១. នៅពេលដែលហ៊ីត្លែរគ្រប់គ្រងប្រទេសអាឡឺម៉ង់ គាត់បានបង្ខំឲ្យក្រុមជំនុំទាំងអស់នៅពេលបញ្ឈប់កម្មវិធីថ្វាយបង្គំត្រូវនិយាយថា «ហែល ហ៊ីត្លែរ» (Heil Hitler)។ ដូច្នេះ ក្រុមជំនុំជាច្រើនបានបដិសេធមិនព្រមធ្វើតាម ហើយត្រូវគេបិទ។ គួរឲ្យស្តាយណាស់ ក្រុមជំនុំសាវកថ្មីបានសម្របសម្រួលជាមួយពួកណាស៊ីស ដូច្នេះហ៊ីត្លែរបានអនុញ្ញាតឲ្យពួកគេនៅតែបើកបន្ត។ នេះគឺជាស្នាមប្រឡាក់ដ៏គួរឲ្យអាម៉ាស់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃក្រុមជំនុំនេះតាំងពីពេលនោះមក។
២. ស្នាមប្រឡាក់គួរឲ្យខ្មាសអៀនមួយទៀត បានកើតឡើងនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៩៥១។ «មេសាវក» នៃក្រុមជំនុំសាវកថ្មី ឈ្មោះ ជេជី ប៊ីសសវ (J.G. Bischoff) បានប្រកាសថា ព្រះបានបើកសម្ដែងដល់គាត់ថា គាត់នឹងមិនស្លាប់ទេ រហូតដល់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ។ គាត់ក៏បានបង្ខំឲ្យក្រុមជំនុំរបស់គាត់ទាំងអស់ជឿ និងបង្រៀនទំនាយនេះ។ នៅឆ្នាំ ១៩៥៤ ទំនាយនេះថែមទាំងបានក្លាយជាផ្នែកមួយនៃគោលលទ្ធិផ្លូវការរបស់ក្រុមជំនុំសាវកថ្មី។ អ្នកដឹកនាំជាច្រើនត្រូវបានបណ្តេញចេញពីនិកាយ ដោយសារការបដិសេធមិនទទួលយកទំនាយនេះ។ ប៉ុន្តែលោក ជេជី ប៊ីសសវ បានស្លាប់នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ១៩៦០ ហើយព្រះគ្រីស្ទមិនបានយាងមកវិញទេ។ វាគឺជាទំនាយខុសឆ្គង។ សមាជិករាប់ពាន់នាក់បានខកចិត្ត ហើយចាកចេញពីក្រុមជំនុំនៅពេលនោះ។
៣. ស្នាមប្រឡាក់ទី៣ នៅក្នុងប្រវត្តិសាស្ត្រនៃក្រុមជំនុំសាវកថ្មី ជាស្នាមប្រឡាក់គួរឲ្យខ្មាសជាងគេ។ នៅឆ្នាំ ១៩៨៦ «មេសាវក» ឈ្មោះ ហាន់ អួរវាយឡឺ (Hans Urwyler) បានប្រកាសថា ក្រុមជំនុំសាវកថ្មីនឹងលែងបង្រៀនតាមគម្ពីរថា ការស្រឡាញ់ភេទដូចគ្នា គឺជាអំពើបាប។ ពួកគេបាននិយាយថា អ្នកស្រឡាញ់ភេទដូចគ្នា អាចចូលជាសមាជិកដោយមិនចាំបាច់ប្រែចិត្តពីការរួមភេទ ភេទដូចគ្នាឡើយ។ គេក៏អាចទទួលពិធីលៀងព្រះអម្ចាស់ និងបង្រៀនសាលាថ្ងៃអាទិត្យបាន។ ក្រុមជំនុំថែមទាំងធ្វើពិធីឲ្យពរពិសេស ដល់គូស្វាមីភរិយាភេទដូចគ្នា ដែលបានរៀបការតាមផ្លូវច្បាប់។មេសាវក នៃក្រុមជំនុំសាវកថ្មីបានការពារការសម្រេចចិត្តនេះ ដោយបង្វែរគម្ពីរ ១កូរិនថូស ៦ៈ៩-១១ ដើម្បីធ្វើឲ្យវានិយាយផ្ទុយពីអ្វីដែលសាវកប៉ុលមានបំណង។ នៅក្នុងខនោះសាវក ប៉ុលកំពុងប្រាប់យើងពីអ្នកណាដែលមិនអាចចូលនគរព្រះបាន។ ប៉ុលបានបង្រៀនថា (១កូរិនថូស ៦ៈ៩-១១ KSV)។ លោក ហាន់ អួរវាយឡឺ បានចង្អុលបង្ហាញថា ការលោភលន់ស្ថិតក្នុងចំណោមអំពើបាបដែលបានរៀបរាប់នៅក្នុងបញ្ជីរបស់សាវកប៉ុលនេះ។ គាត់បាននិយាយថា ដោយសារក្រុមជំនុំសាវកថ្មីបានទទួលយកសមាជិកដែលមានបាបនៃការលោភលន់ នោះពួកគេត្រូវតែទទួលយកសមាជិកដែលមានបាបនៃការស្រឡាញ់ភេទដូចគ្នាដែរ។ប៉ុន្តែតើការលោភលន់ គឺជាការដែលក្រុមជំនុំគួរអត់ធ្មត់ទេ? សាវកប៉ុលឆ្លើយថាទេ! ការលោភលន់ គឺជាអំពើបាបធ្ងន់ធ្ងរដែលនឹងធ្វើឲ្យយើង (១កូរិនថូស ៦ៈ១០ KSV) បើយើងមិនព្រមប្រែចិត្ត។ តាមពិតនៅក្នុងគម្ពីរកូល៉ុស ៣ៈ៥ និងអេភេសូរ ៥ៈ៥ សាវកប៉ុលនិយាយថា ការលោភលន់ គឺជាការថ្វាយបង្គំរូបព្រះម្យ៉ាង (បាបនោះ គឺជាអំពើបាបដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងព្រះគម្ពីរ)។ តើអ្នកថ្វាយបង្គំរូបព្រះអាច ឡើងទៅស្ថានសួគ៌បានទេ បើគាត់មិនប្រែចិត្ត? ទេ ប្រាកដជាមិនបាន! នៅក្នុង ១កូរិនថូស ៦ៈ៩-១០ សាវកប៉ុលនិយាយយ៉ាងច្បាស់ថា បាបទាំងអស់ក្នុងបញ្ជីរបស់គាត់នេះ រួមទាំងការលោភលន់ និងការស្រឡាញ់ភេទដូចគ្នា នឹងធ្វើឲ្យមនុស្ស ! ប៉ុន្តែ មេសាវក អ៊ួរវ៉ាយឡឺ និងមេសាវកបច្ចុប្បន្ន ជេ អិល ស្នាយដឺ (J.L. Sneider) បង្រៀនថា មនុស្សលោភ លន់និងមនុស្សស្រឡាញ់ភេទដូចគ្នាអាចចូលនគរព្រះដោយមិនប្រែចិត្ត។ តើអ្នក ណាត្រឹមត្រូវ សាវកប៉ុល ឬ សាវក នៃក្រុមសាវកថ្មី? មិនអាចត្រូវទាំងពីរទេ។ព្រះយេស៊ូវនិងពួកសាវកដែលបានសរសេរព្រះគម្ពីរ បានបង្រៀនម្តងហើយម្តងទៀតថា ព្រះហឫទ័យរបស់ព្រះ គឺជាអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី ឯទង្វើ និងបំណងប្រាថ្នាស្រឡាញ់ភេទដូចគ្នា គឺជាបាប (ម៉ាថាយ ១៩ៈ៤-៦; រ៉ូម ១ៈ២៦-២៨; ១កូរិនថូស ៦ៈ៩-១១ KSV)។ បើយើងប្រាប់អ្នកស្រឡាញ់ភេទដូចគ្នាថា គាត់មិនចាំបាច់ប្រែចិត្តពីអំពើបាបរបស់គាត់ មិនមែនជាដំណឹងល្អចំពោះគាត់ទេ។ ផ្ទុយទៅវិញវាមានន័យថា យើងកំពុងបញ្ជូនមនុស្សមានបាបនោះទៅស្ថាននរក ពីព្រោះគ្មានអ្នកណាដែលឃើញព្រះ ដោយមិនកែប្រែចិត្តទេ។ ព្រះបានប្រាប់ព្យាការីអ៊ីស្រាអែលនៅអេសេគាល ១៣ៈ២២ ថា ការជំនុំជម្រះរបស់ទ្រង់នឹងមកដល់ពួកគេ ដោយសារពួកគេ ។ ដំណឹងល្អពិតប្រកាសដល់អ្នកមានបាបខាងផ្លូវភេទគ្រប់ប្រភេទថា ព្រះយេស៊ូវបានសុគតសម្រាប់អំពើបាបទាំងនោះហើយ ហើយទ្រង់ផ្តល់ការអត់ទោស និងការសង្គ្រោះដល់អ្នកដែលប្រែចិត្ត និងជឿលើទ្រង់។ មេសាវក ហាន់ អួរវាយឡឺ បានអះអាងថា គឺជាព្រះវិញ្ញាណបរិសុទ្ធដែលបានដឹកនាំគាត់ឲ្យផ្លាស់ប្តូរសេចក្ដីបង្រៀននៃក្រុមជំនុំរបស់គាត់ អំពីការស្រឡាញ់ភេទដូចគ្នា។ ប៉ុន្តែ ការនោះមិនអាចទៅរួចទេ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលដឹកនាំនរណាម្នាក់ឲ្យបង្រៀនប្រឆាំងនឹងបទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ពួកសាវកដើមនោះឡើយ។ សាវកប៉ុលបានបង្រៀនថា ថា សូម្បីតែខ្លួនគាត់ផ្ទាល់ បង្រៀនគោលជំនឿខុសពីគោលជំនឿដើមរបស់ពួកសាវក គាត់នឹងត្រូវបណ្ដាសា មេសាវករបស់ក្រុមជំនុំសាវកថ្មី គឺជាសាវកក្លែងក្លាយ ពីព្រោះគាត់បានបោះបង់ចោលគោលលទ្ធិរបស់សាវកពិត។ យើងបានរៀននៅក្នុង ១យ៉ូហាន ៤ៈ៦ ថា គ្រូពិតនឹងតែងតែបង្រៀនស្របតាមសាវកដើមរបស់ព្រះយេស៊ូវគ្រីស្ទ៖ ។កំហុសដ៏ធ្ងន់ធ្ងរនេះអំពីបាបនៃការស្រឡាញ់ភេទដូចគ្នា បង្ហាញយើងថា និកាយសាវកថ្មីបានក្លាយជាក្រុមខុសឆ្គងរួចទៅហើយ ហើយមិនយូរមិនឆាប់ ពួកគេនឹងបដិសេធនូវគោលលទ្ធិសំខាន់ៗផ្សេងទៀត។ទីបំផុតសូមកត់សំគាល់ថា នៅខបន្ទាប់សាវកប៉ុលផ្តល់ក្តីសង្ឃឹមយ៉ាងធំដល់អស់អ្នកដែលមានទោសពីការលោភលន់ ការស្រឡាញ់ភេទដូចគ្នា ការផិតក្បត់ និងអំពើបាបផ្សេងទៀត។ គាត់និយាយថា (១កូរិនថូស ៦ៈ១១)។ គ្រីស្ទបរិស័ទនៅក្រុងកូរិនថូសបានប្រែចិត្តពីការលោភលន់ អំពើអសីលធម៌ និងការស្រឡាញ់ភេទដូចគ្នាហើយ និងពួកគេបានជឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានទទួលសេចក្ដីសង្គ្រោះ។
Score 0
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ជំនឿ
បន្ថែមពីការបង្រៀនខុសឆ្គងអំពីបាបស្រឡាញ់ភេទដូចគ្នា ពួកគេក៏បង្រៀនពីគោលជំនឿខុសឆ្គងទាំងនេះដែរ៖
ពួកគេជឿថា គ្រីស្ទបរិស័ទអាចទទួលពិធីបុណ្យជ្រមុជទឹក និងពិធីលៀងព្រះអម្ចាស់ ជំនួសមនុស្សដែលបានស្លាប់ហើយ។ ក្រុមជំនុំសាវកថ្មី ជឿថាអ្នកដែលបានស្លាប់ដោយមិនជឿលើព្រះគ្រីស្ទ នៅតែអាចសង្គ្រោះបាន។ «ព្រលឹងដែលបានចាកចេញហើយ អាចបានសង្គ្រោះ ដោយការសម្លឹងមើលទៅព្រះគ្រីស្ទនៅលើឈើឆ្កាង» (Catechism-QA 547)។ ពួកគេលើកទឹកចិត្តសមាជិករបស់ពួកគេឲ្យទទួលពិធីលៀងព្រះអម្ចាស់ និងបុណ្យជ្រមុជទឹកជំនួសអ្នកដែលបានស្លាប់ហើយ ដោយសង្ឃឹមថា នឹងជួយពួកគេនៅជីវិតបន្ទាប់។ ប៉ុន្តែគម្ពីរហេព្រើរ ៩ៈ២៧ មានបន្ទូលថា «ហើយដោយព្រោះបានតម្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្តីជំនុំជំរះ»។
ពួកគេជឿថា មានតែសាវកម្នាក់ប៉ុណ្ណោះដែលអាចផ្តល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបាន។ គោលលទ្ធិរបស់ពួកគេនិយាយថា «ខ្ញុំជឿថា អ្នកដែលទទួលបុណ្យជ្រមុជទឹកហើយ ត្រូវទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ តាមរយៈសាវកម្នាក់ ដើម្បីក្លាយជាកូនរបស់ព្រះ ហើយបំពេញតម្រូវការសម្រាប់ក្លាយជាកូន[កូនច្បង]» (Article 8)។ ប៉ុន្តែតាមពិត ព្រះគម្ពីរមិនតម្រូវថា ត្រូវការសាវក ដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធនោះទេ ប៉ុន្តែគឺជំនឿលើព្រះគ្រីស្ទវិញ។ សូមស្តាប់លោកប៉ុលដែលជាសាវកពិត នៅពេលគាត់ស្តីបន្ទោសអ្នកជឿនៅកាឡាទី ដែលពឹងផ្អែកលើក្រឹត្យវិន័យ៖ «ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្តីពិតវិញដូច្នេះ ខ្ញុំចង់សួរអ្នករាល់គ្នាតែប៉ុណ្ណេះថា តើអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណ ដោយប្រព្រឹត្តតាមក្រឹត្យវិន័យ ឬដោយបានស្តាប់ ទាំងមានសេចក្តីជំនឿ» (កាឡាទី ៣ៈ១-២)។ តាមខនេះ មានតែការឮដំណឹងល្អរបស់ព្រះយេស៊ូវ ហើយការជឿលើដំណឹងល្អនេះ ដែលជាការចាំបាច់ ដើម្បីក្លាយជាកូនរបស់ព្រះ ហើយនិងទទួលព្រះវិញ្ញាណបរិសុទ្ធ។
រ៉ូម ៨ៈ៩-១១ មានបន្ទូលបួនដងថា អ្នកជឿទាំងអស់នៅទីក្រុងរ៉ូមមានព្រះវិញ្ញាណបរិសុទ្ធផ្ទាល់គង់នៅក្នុងពួកគេហើយ៖
«តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ ហើយបើសិនជាព្រះគ្រីស្ទសណ្ឋិតក្នុងអ្នករាល់គ្នា ...បើព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះព្រះអង្គនោះឯង ដែលបានប្រោសឲ្យព្រះគ្រីស្ទរស់ពីស្លាប់ឡើង ទ្រង់នឹងប្រោសរូបកាយនៃអ្នករាល់គ្នាដែលទៀងតែស្លាប់ ឲ្យមានជីវិតឡើងដែរ ដោយសារព្រះវិញ្ញាណទ្រង់ ដែលសណ្ឋិតនៅក្នុងខ្លួនអ្នករាល់គ្នា»។
សាវកប៉ុលបាននិយាយដូចនេះ ទោះបីមិនទាន់មានសាវកណាបានទៅលេងនៅក្រុមជំនុំរ៉ូមក៏ដោយ!
ពួកគេជឿថា ការសង្គ្រោះអាស្រ័យលើការបំពេញបីជំហាន។ «មេសាវក» នៃក្រុមជំនុំសាវកថ្មីនិយាយថា «ដើម្បីទទួលបានរូបកាយដែលរស់ឡើងវិញនៅពេលដែលព្រះគ្រីស្ទយាងមកវិញ មនុស្សត្រូវតែ [១] ទទួលបុណ្យជ្រមុជទឹកដោយទឹក និងព្រះវិញ្ញាណ [២] ប្រារឰពិធីលៀងព្រះអម្ចាស់តាមបែបគួរសម (១កូរិនថូស ១១ៈ២៧) និង [៣] ផ្តល់កន្លែងទំនេរដល់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីទ្រង់អាចរៀបចំព្រលឹងនិងវិញ្ញាណ ដើម្បីយើងទទួលរូបកាយថ្មី»។ ហាក់ដូចជា ក្រុមជំនុំសាវកថ្មីកំពុងបន្ថែម ការប្រព្រឹត្តទៅលើជំនឿលើព្រះគ្រីស្ទ។
គេជឿថា ឯកសារពី «មេសាវក» នៃក្រុមជំនុំសាវកថ្មីត្រូវបានចាត់ទុកថា មានសិទ្ធិអំណាច ដូចសំបុត្ររបស់សាវកនៅក្នុងព្រះគម្ពីរ។
ទីបញ្ចប់សូមកុំភ្លេច ២យ៉ូហាន ១០-១១ «បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្តីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ»។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។