ព្រះគម្ពីរមរមនបានបង្រៀនថា មានតែមនុស្សដែលល្ងីល្ងើតែប៉ុណ្ណោះដែលនឹងលើកឡើងថា មានព្រះគម្ពីរបរិសុទ្ធគឺ គ្រប់គ្រាន់ហើយ ដែលយើងមិនត្រូវការព្រះបន្ទូលផ្សេងៗទៀត។
បើពួកមរមនរាប់ក្រុមជំនុំរបស់ខ្លួនថាជាចលនានៃការស្ដារនូវគោលជំនឿរបស់គ្រីស្ទបរិស័ទឡើងវិញក៏ដោយ ក៏ពួកគាត់មានការបែកចេញយ៉ាងឆ្ងាយអំពីការបង្រៀន និងជំនឿត្រឹមត្រូវតាមគោលលទ្ធិដើមផងដែរ (orthodox Christian teachings and beliefs)។ ខាងក្រោមនេះជាចំណុចទាំង៩យ៉ាងដែលលោកអ្នកគួរដឹងទាក់ទងនឹងជំនឿរបស់ពួកមរមន៖
១.នៅក្នុងឆ្នាំ១៩៨៣លោក យ៉ូសែប ស្មីត (Joseph Smith) បានអះអាងថា គាត់បានទទួលការបើកសម្ដែងឲ្យផ្លាស់ប្តូរក្រុមជំនុំទៅជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយ (The Church of Jesus Christ of the Latter-day Saints)។ សមាជិកនៃក្រុមជំនុំនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មីត្រូវបានគេហៅថា «ពួកបរិសុទ្ធ» (សូមអានកណ្ឌគម្ពីរ កិច្ចការ ៩:៣២; អេភេសូរ ២:១៩ និងភីលីព ១:១) ដែលនេះជាមូលហេតុដែលពួកមរមនហៅខ្លួនថា «ពួកបរិសុទ្ធថ្ងៃចុងក្រោយ»។ លោក ហ្គោដឹន ប៊ី. ហិនគខ្លី (Gordon B. Hinckley) ដែលជាអតីតប្រធានក្រុមជំនុំពួកមរមនបានពន្យល់ថា៖ «ពួកគេជាពួកបរិសុទ្ធពីដើម ហើយយើងគឺជាពួកបរិសុទ្ធសម័យនេះ ពោលគឺវាសាមញ្ញតែប៉ុណ្ណឹង។» លោកក៏បានបន្តលើកឡើងទៀតថា ជារឿយៗគេបានហៅឈ្មោះក្រៅរបស់ពួកគាត់ថា «ពួកមរមន» ពីព្រោះពួកគាត់បានជឿលើព្រះគម្ពីរមរមន (The Book of Mormon) ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
២.ពូកមរមនមានសៀវភៅបួនក្បាលដែលពួកគេរាប់ថាជាព្រះបន្ទូល៖ ទី១ ព្រះគម្ពីរមរមន៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ (The Book of Mormon: Another Testament of Jesus Christ)។ សៀវភៅមួយនេះបានអះអាងថាជាការកត់ត្រាចុះពីការដែលព្រះជាម្ចាស់មានទំនាក់ទំនងជាមួយនឹងអ្នកដែលរស់នៅក្នុងប្រទេសអាមេរិកតាំងពីជំនាន់មុនៗក្នុងអំឡុងឆ្នាំ២០០០មុនគ.ស.ដល់ឆ្នាំ៤០០នៃគ.ស.។ ទី២ គោលលទ្ធិ និងសេចក្តីសញ្ញា (Doctrine and Covenants)។ សៀវភៅមួយនេះគឺជាការប្រមូលនូវឯកសារមួយចំនួនអំពី «ការបើកសម្ដែង និងការប្រកាសដែលកើតចេញពីព្រះជាម្ចាស់» ដែលពួកគាត់បានទទួល សម្រាប់យកធ្វើជាច្បាប់ និងបង្កើតក្រុមជំនុំនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ (ឆ្នាំ១៨៣០នៃគ.ស.ដល់ឆ្នាំ១៩៧៨នៃគ.ស.)។ មុក្ដាដ៏មានតម្លៃមហិមា ()៖ សៀវភៅមួយនេះគឺជាការប្រមូលផ្តុំនូវការបើកសម្ដែង ការបកប្រែ និងការនិពន្ធមួយចំនួនរបស់លោក យ៉ូសែប ស្មីត។ ព្រះគម្ពីរបរិសុទ្ធដែលមានការបកប្រែនាឆ្នាំ១៦១១ពីភាសាដើមមកជាភាសាអង់គ្លេស () យើងទទួលជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងករណីថាវាទទួលបានការបកប្រែយ៉ាងត្រឹមត្រូវ។ ហើយយើងក៏ទទួលជឿថែមទៀតថា ព្រះគម្ពីរមរមនក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។
Score 4
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ក្រុមជំនុំរបស់ពួកអ្នកបរិសុទ្ធថ្ងៃចុងក្រោយបានបង្រៀនថា នាខណៈដែលព្រះគម្ពីរឆ្លងកាត់ការបកប្រែពីមួយសតវត្សទៅមួយសតវត្សវាបានទទួល «ការបាត់បង់នូវចំណុចសាមញ្ញៗ និងគុណតម្លៃជាច្រើន»។ ពួកគេបានទទួលជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ក្នុងករណីថាបើវាទទួលបានការបកប្រែយ៉ាងត្រឹមត្រូវមែន» ហើយថា «វិធីវាស់វែងដ៏ត្រឹមត្រូវហើយអាចទុកចិត្តបាន ទាក់ទងនឹងការបកប្រែយ៉ាងត្រឹមត្រូវនេះ គឺមិនមែនយកខគម្ពីរទាំងនោះទៅប្រៀបធៀបនឹងខគម្ពីរផ្សេងៗនោះទេ ប៉ុន្តែគឺតាមរយៈការប្រៀបធៀបទៅនឹងព្រះគម្ពីរមរមន និងការបើកសម្ដែងនាសម័យកាលនេះវិញទេតើ។» ទោះបីពួកគេបានយកព្រះគម្ពីរបរិសុទ្ធ (KIV) មកប្រើប្រាស់ជាព្រះគម្ពីររបស់គេផ្តាច់មុខនៅក្នុងភាសាអង់គ្លេសក៏ដោយ ក៏ពួកគាត់បានកែសម្រួលដោយបន្ថែមនូវសេចក្តីពន្យល់ឲ្យមានការស៊ីគ្នានឹងគោលលទ្ធិរបស់ពួកគាត់ទៀតផងដែរ។
ព្រះគម្ពីរមរមនបានបង្រៀនថា មានតែមនុស្សដែលល្ងីល្ងើតែប៉ុណ្ណោះដែលនឹងលើកឡើងថា មានព្រះគម្ពីរបរិសុទ្ធគឺ គ្រប់គ្រាន់ហើយ ដែលយើងមិនត្រូវការព្រះបន្ទូលផ្សេងៗទៀត («ឱពួកល្ងង់អើយ ដែលនឹងនិយាយថា៖ ព្រះគម្ពីរ យើងបានព្រះគម្ពីរមួយហើយ ហើយយើងមិនត្រូវការព្រះគម្ពីរឯណាទៀតទេ។» (២នីហ្វៃ ២៩:៦))។ ព្រះគម្ពីរមរមនមានការប្រើប្រាស់ភាសាវិទ្យាដូចទៅនឹងភាសានៃព្រះគម្ពីរបរិសុទ្ធដែលបានបកប្រែនាឆ្នាំ ១៦១១ ជាច្រើន (King James Version) ដែលរួមមាន ការស្រង់យកគ្រប់ពាក្យពេចន៍ធំៗទាំងស្រុងមកពីក្នុងបទគម្ពីរមួយចំនួន ឧទាហរណ៍៖ ព្រះគម្ពីរមរមនបានយកការបកប្រែកណ្ឌគម្ពីរអេសាយអស់១៩ជំពូកនៃព្រះគម្ពីរបរិសុទ្ធ (KJV)។
ក្រុមជំនុំនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានប្រកាប់ខ្ជាប់តាមគោលលទ្ធិថា មានការបើកសម្ដែង «យើងជឿនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានបើកសម្ដែង នូវរាល់អ្វីៗដែលព្រះអង្គកំពុងតែបើកសម្ដែង ហើយយើងក៏ជឿថា ទ្រង់នឹងបន្តបើកសម្ដែងនូវរាល់ចំណុចជាច្រើន និងសំខាន់ៗទៀតដែលទាក់ទងទៅនឹងនគរនៃព្រះជាម្ចាស់ផងដែរ។» ពួកមរមនជឿថា ការដែលពួកសាវ័កបានទទួលការបើកសម្ដែងគឺពិតជាបានមកពីព្រះជាម្ចាស់មែន។ យ៉ាងណាមិញ ការបើកសម្ដែងនោះក៏នៅតែអាចមាននូវកំហុសឆ្គងបាននៅឡើយ ហើយវាក៏អាចជំនួសការបើកសម្ដែងពីមុនៗ ដែលមានរួមទាំងអ្វីៗដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ពួកគេដែរ។ មានតែប្រធាននៃក្រុមជំនុំតែម្នាក់គត់ ដែលមានសិទ្ធិនៅក្នុងការនាំចូលមកនូវគោលលទ្ធិថ្មីៗបាន។ នៅពេលដែលគាត់នាំចូលមកនូវគោលលទ្ធិនោះ គាត់នឹងប្រកាសថាជាការបើកសម្ដែងចេញពីព្រះជាម្ចាស់ ហើយទាំងថ្នាក់លើ និងថ្នាក់ក្រោមក្នុងក្រុមជំនុំនឹងទទួលស្គាល់ (First Presidency And Quorum of the Twelve Apostles) បន្ទាប់មកក្រុមជំនុំនឹងប្រតិបត្តិតាម។
ផ្ទុយពីព្រះត្រៃឯកដែលគ្រីស្ទបរិស័ទប្រកាន់ខ្ជាប់តាម (មានព្រះតែមួយដែលមានបីអង្គ) ពួកមរមនជឿថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះបីអង្គដែលមានលក្ខណៈដាច់ដោយឡែកៗពីគ្នាទាំងស្រុង។ ពួកគេក៏បានជឿផងដែរថា ទាំងព្រះវរបិតា និងព្រះរាជបុត្រាគឺមាន «រូបកាយនៃសាច់ឈាម និងឆ្អឹងដូចដែលមនុស្សលោកមានផងដែរ» ប៉ុន្តែចំពោះព្រះវិញ្ញាណបរិសុទ្ធវិញគឺ «មិនមានរូបកាយនៃសាច់ឈាម និងឆ្អឹងដូចដែលព្រះអង្គមានលក្ខណសម្បត្តិជាវិញ្ញាណ»។ យោងតាមប្រសាសន៍របស់លោក យ៉ូសែប ស្មីត គាត់បានលើកឡើងថា ពេលដែលព្រះជាម្ចាស់បានបង្កើតលោក អ័ដាម ក្នុងរូបអង្គទ្រង់ ព្រះអង្គបានធ្វើការនោះក្នុងរូបអង្គទ្រង់បែបជាសាច់ឈាម។ មានពេលមួយព្រះវរបិតាក៏ជាមនុស្សដែលធ្លាប់រស់នៅលើផែនដីនេះផងដែរ។ ព្រះអង្គទ្រង់បានសុគត តែក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញ បានទទួលសិរីល្អ ហើយក៏បានចាប់ផ្តើមកើនឋានៈជាព្រះ។ (បើយោងតាមលោក យ៉ូសែប ស្មីត មាន «ព្រះមួយទៀតលើព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង» ផ្សេងទៀត។) ព្រះវរបិតាគឺជាព្រះវរបិតាខាងឯសាច់ឈាមនៃរាល់កូនៗខាងឯវិញ្ញាណ ដែលមានរួមទាំងព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធ ដែលភាពជាព្រះរបស់ពួកគាត់គឺកើតចេញពីទំនាក់ទំនងនៃឪពុក-កូន។ ក្នុងគោលលទ្ធិពួកមរមន ពួកគេបង្រៀនថា ព្រះយេស៊ូវគឺជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់។
ដោយយោងតាមគោលលទ្ធិរបស់ពួកមរមន រាល់គ្រប់អ្វីៗក្នុងចក្រវាឡនេះ—មានរួមទាំងព្រះជាម្ចាស់—គឺសុទ្ធសឹងតែមានការគ្រប់គ្រងនៅក្រោមច្បាប់ និងគោលការណ៍ដ៏អស់កល្បជានិច្ចដែលមានភាពខ្ពង់ខ្ពស់ជាងនេះទៅទៀត។ នៅក្នុងសេចក្តីបង្រៀនរបស់ពួកអ្នកបរិសុទ្ធនៃថ្ងៃចុងក្រោយ៖ គ្រប់កូនៗរបស់ព្រះវរបិតា (ដែលមានរាប់បញ្ចូលទាំងកូនមនុស្សលោក) គឺមានលក្ខណៈស្មើគ្នាក្នុងការក្លាយជាព្រះបាន (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ) ព្រោះពួកគេកើតចេញពីអម្បូរតែមួយ។ មានពេលមួយ រាល់គ្រប់វិញ្ញាណបរិសុទ្ធរបស់មនុស្សលោកធ្លាប់មានជីវិតបែបដូចជាព្រះដែរ ពោលគឺមុនពេលដែលពួកគេក្លាយជាវិញ្ញាណ-កូនៗរបស់ព្រះជាម្ចាស់នៅឡើយ។
នៅមុនការបង្កើត វិញ្ញាណមនុស្សគឺជាកូនៗដែលមានសាច់ឈាមនៃឪពុកម្ដាយដែលនៅស្ថានសួគ៌។ ទោះបីវិញ្ញាណរបស់ពួកគេទទួលបានការបង្កើតក៏ដោយ ក៏ចំណុចស្នូលនៃ «ចំណេះដឹង» នៃវិញ្ញាណទាំងនោះនៅតែមានលក្ខណៈដ៏នៅអស់កល្បជានិច្ចដដែល ហើយក៏គ្មានដើមចមទៀតផង។ នៅក្នុងការប្រជុំជាលក្ខណៈគ្រួសារ ព្រះវរបិតាបានប្រាប់ដល់គ្រប់វិញ្ញាណ-កូនៗថា ដោយយោងតាម «ផែនការនៃសេចក្តីសង្គ្រោះ» របស់ទ្រង់ ពួកគេត្រូវតែចាកចេញពីស្ថានសួគ៌ដែលជាផ្ទះផ្ទាល់ខ្លួនសិន ទៅទទួលយកសណ្ឋានជារូបកាយ ហើយត្រូវឆ្លងកាត់ការល្បងលជាមុនសិន មុនពេលដែលពួកគេអាចវិវត្តន៍ទៅជាព្រះបាន។ មារសាតាំងប្រឆាំងនឹងផែនការនេះ ហើយវាចង់ដាក់ផែនការមួយដែលតម្រូវឲ្យមានការបាត់បង់ផ្នែកសីលធម៌។ ព្រះយេស៊ូវទ្រង់ប្រឆាំងនឹងសាតាំង ហើយបានផ្តល់នូវផែនការមួយទៀត៖ ព្រះអង្គនឹងយាងទៅក្លាយជាមនុស្ស ហើយនឹងរស់នៅដោយឥតមានអំពើបាប ដើម្បីឲ្យបងប្អូនប្រុសស្រីរបស់ទ្រង់អាចក្លាយជាព្រះបាន។ នៅពេលដែលពុំមានគេទទួលយកផែនការរបស់វា មារសាតាំងក៏បានបះបោរ ហើយក៏បាននាំ «១/៣» នៃពួកទេវតាពីស្ថានសួគ៌ជាមួយនឹងវាមកកាន់ផែនដី ដើម្បីធ្វើជាអ្នកល្បួង។
ពួកមរមនជឿលើសេចក្តីសង្គ្រោះបែបចក្រវាឡចំពោះអស់អ្នកណាដែលបានស្លាប់ (នេះហើយគឺជាអ្វីដែលពួកគេជឿនៅពេលដែលគេនិយាយអំពី «ដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ»)។ ប៉ុន្តែ ក្រោយពីពេលដែលរូបកាយជុំគ្នានឹងវិញ្ញាណវិញ នោះមនុស្សលោកក៏នឹងទៅកាន់កន្លែងខុសៗគ្នា។
សេចក្តីចំណាំលើឯកសារយោង៖ ត្រង់ចំណុចដែលយើងខ្ញុំអាចធ្វើបាន យើងខ្ញុំបានព្យាយាមដាក់គេហទំព័រដើមនៃឯកសាររបស់ពួកមរមន។ រីឯ ចំណុចផ្សេងៗទៀត យើងខ្ញុំបានយោងទៅលើសៀវភៅ Mormonism Explained; What Latter-day Saints Teach and Practice និពន្ធដោយលោក៖ Andrew Jackson។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។