ព្រះវរបិតាគឺជាព្រះ។ ព្រះរាជបុត្រាគឺជាព្រះ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ។

ព្រះគ្រីស្ទគឺជាព្រះអម្ចាស់លើគ្រប់អ្វីៗទាំងអស់ ពីព្រោះទ្រង់ជាព្រះ
ព្រះវរបិតាគឺជាព្រះ។ ព្រះរាជបុត្រាគឺជាព្រះ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ។ ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់តាមរយៈអំណាចនៃការគ្រោងទុករបស់ទ្រង់ (ទំនុកតម្កើង ១០៣:១៩)។ និយាយឲ្យចំទៅ បុគ្គលនីមួយៗនៃព្រះត្រៃឯកមានឋានៈស្មើគ្នាក្នុងការគ្រងរាជ្យលើអ្វីៗទាំងអស់។ ព្រះគ្រីស្ទគ្រប់គ្រងលើអ្វីៗទាំងអស់។ ការគ្រងរាជ្យនេះ គឺលើគ្រប់អ្វីៗទាំងអស់ មិនមែនគ្រាន់តែលើខ្យល់អាកាស ពេលវេលា ឬក៏អ្វីៗដែលយើងធ្វើនោះទេ ពោលគឺលើសត្វចាប សរសៃសក់ក្បាលរបស់យើង ក៏ដូចជាគ្រប់ទាំងអាតូមដែរ។
២.ព្រះគ្រីស្ទគឺជាព្រះអម្ចាស់លើអ្វីៗទាំងអស់ ពីព្រោះទ្រង់បានសម្រេចការស្ដាប់បង្គាប់បានយ៉ាងឥតខ្ចោះតាមលក្ខណៈជាមនុស្ស ទ្រង់បាននាំនូវក្ដីសង្គ្រោះដល់យើង ហើយព្រះជាម្ចាស់បានឲ្យទ្រង់គ្រងរាជ្យលើចក្រវាលទាំងមូលទុកជារង្វាន់
ព្រះវរបិតាបានតាំងឲ្យព្រះគ្រីស្ទគង់នៅខាងស្ដាំព្រះហស្តរបស់ទ្រង់ ថែមទាំងឲ្យទ្រង់មានអំណាចលើចក្រវាលទាំងមូល ទុកជាលទ្ធផលនៃការមានព្រះជន្មរស់ឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញ៖
«...(ព្រះដ៏ជាព្រះវរបិតា) ប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ» (អេភេសូរ ១:២០-២៣ គខប)។
ព្រះគ្រីស្ទជាបុគ្គលមួយអង្គ ហើយការដែលទ្រង់គ្រងរាជ្យលើគ្រប់អ្វីៗទាំងអស់ គឺជាការគ្រងរាជ្យរួមគ្នា។ ប៉ុន្តែ ទ្រង់បានធ្វើការនោះចេញពីទស្សនៈពីរយ៉ាង៖ ១) ព្រោះទ្រង់ជាព្រះ ២) ព្រោះទ្រង់បានសម្រេចជ័យជម្នះចុងក្រោយលើអំពើបាប និងសេចក្ដីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌។ ព្រះគ្រីស្ទជាបុគ្គលមួយអង្គដែលជាព្រះផង និងជាមនុស្សផង ហើយក៏កំពុងសោយរាជ្យលើបល្ល័ង្កនៃចក្រវាលទាំងមូល។
៣.ព្រះគ្រីស្ទមានអំណាចលើទាំងអ្នកជឿ និងអ្នកមិនជឿ
ចំណុចខុសគ្នារវាងអ្នកជឿ និងអ្នកមិនជឿគឺ៖ អ្នកជឿទទួលស្គាល់ ហើយចុះចូលក្រោមអំណាចរបស់ព្រះគ្រីស្ទដោយអំណរ ដ្បិតពួកគាត់បានទទួលសេចក្ដីសង្គ្រោះពីទ្រង់។
«ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ...» (ម៉ាថាយ ២៨:១៨-១៩ គគខ)។៤.
Score 7
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 2
សេចក្ដីបង្រៀនឯកត្រីអង្គត្រូវបានបង្កើតកំឡុងសតវត្សទី២ឬទី៣នៃគ្រិស្តសករាជដោយអធិរាជរ៉ូមខន់ស្ទែនធីងនិងសាវ័កក្បត់ជំនឿក្រោយពីសាវ័កស្មោះត្រង់បានស្លាប់និងត្រូវចាប់ដាក់គុក គ្រិស្តសាសនិកសម័យបូរាណរួមទាំងព្យាការីពុំបានបង្រៀននិងគោរពប្រណិបត្តិជំនឿនេះឡើយ
តើបង Prakoth ទទួលបានសេចក្ដីបង្រៀននេះមកពីណា?
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
យើងត្រូវតែស្ដាប់បង្គាប់ព្រះគ្រីស្ទគ្រប់ចំណុច
ចូរចាំថា ការស្ដាប់បង្គាប់មិនអាចជួយឲ្យយើងទទួលបានក្ដីសង្គ្រោះទេ ហើយក៏គ្មានចំណែកក្នុងការដែលយើងក្លាយជាអ្នកទទួលក្ដីសង្គ្រោះដែរ។ ព្រះជាម្ចាស់រាប់យើងជាសុចរិតដោយសារព្រះគុណរបស់ទ្រង់ដែលជាអំណោយទានសម្រាប់យើង (រ៉ូម ៣:២៤)។ វា (ការរាប់ជាសុចរិត) ជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ទាំងស្រុង (អេភេសូរ ២:៨)។ ការដែលនាំឲ្យព្រះជាម្ចាស់អត់ទាស់បាបយើង ក៏ដូចជានាំឲ្យយើងទទួលបានអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងសេចក្ដីសង្គ្រោះ មិនមែនជាការស្ដាប់បង្គាប់របស់យើងទេ វាជាការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទទៅវិញទេ។
យើងទទួលបានសេចក្ដីសង្គ្រោះដោយមានការរួបរួមជាមួយនឹងទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈការដែលយើងជឿទុកចិត្តលើទ្រង់តែមួយប៉ុណ្ណោះ។ ការដែលយើងស្ដាប់បង្គាប់ទ្រង់ដោយស្មោះត្រង់ គឺជាការដែលយើងថ្វាយការអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានសង្គ្រោះយើងរួចទៅហើយ។ ដោយសារព្រះបានសង្គ្រោះយើង ដូច្នេះទ្រង់បានប្រទានអំណាចឲ្យយើងតាមរយៈព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបង្កើតផលផ្លែខាងឯវិញ្ញាណបាន (កាឡាទី ៥:២២-២៣)។
យើងត្រូវតែបម្រើព្រះគ្រីស្ទគ្រប់ពេលវេលា ពេញមួយជីវិត ហើយអស់ពីចិត្តរបស់យើង
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលយើងបម្រើទ្រង់៖
ព្រះគ្រីស្ទកំពុងសោយរាជ្យ ហើយទ្រង់ស័ក្តិសមនឹងឲ្យយើងស្ដាប់បង្គាប់
ព្រះគ្រីស្ទមានគ្រប់លក្ខណៈដែលគួរឲ្យយើងស្រឡាញ់ ហេតុដូច្នេះហើយបានជាយើងបម្រើទ្រង់
ព្រះជាម្ចាស់បានបង្គាប់យើងឲ្យបម្រើទ្រង់
ព្រះជាម្ចាស់បានបង្កើតយើង តុបតែងយើង គ្រោងយើង គឺដើម្បីបម្រើទ្រង់
មានតែការបម្រើទ្រង់ប៉ុណ្ណោះដែលអាចនឹងឲ្យយើងរកឃើញនូវភាពស្កប់ចិត្ត និងអំណរដ៏ពោរពេញនៅក្នុងជីវិតនេះ
ព្រះវិញ្ញាណបរិសុទ្ធជាអង្គដែលប្រទានកម្លាំងដល់យើងក្នុងការបម្រើទ្រង់
ការដែលយើងបម្រើព្រះគ្រីស្ទ គឺមានន័យថា យើងកំពុងតែបម្រើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែរ ពីព្រោះបុគ្គលនីមួយៗជាព្រះត្រៃឯក។
ព្រះគុណដឹកនាំយើង ហើយប្រដាប់យើងឲ្យលូតលាស់ក្នុងការបម្រើព្រះគ្រីស្ទ
យើងមិនត្រូវសន្មតថា ការដែលយើងបម្រើកើតចេញពីខ្លួនយើងផ្ទាល់នោះទេ។ ព្រះជាម្ចាស់បានផ្ដល់ព្រះគុណ នៅក្នុងព្រះគ្រីស្ទ ដើម្បីនឹងដឹកនាំ ប្រដាប់ និងផ្ដល់កម្លាំងដល់យើង។ ការនេះកើតឡើងតាមរយៈ ការអានព្រះគម្ពីរ ការសិក្សាព្រះគម្ពីរ ការអធិប្បាយ ការធ្វើពិធីលៀងព្រះអម្ចាស់ ការជ្រមុជទឹក ការអធិស្ឋាន និងការប្រកបគ្នាជាមួយនឹងពួកបរិសុទ្ធផ្សេងៗទៀត នៅក្នុងក្រុមជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទ។ ការទាំងអស់នេះអាចកើតឡើងបានតាមរយៈព្រះវត្តមាន និងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។
លើសពីនេះទៅទៀត យើងក៏អាចនឹងទទួលបានការធនធានម៉្យាងទៀតតាមរយៈទេវវិទ្យា និងគំរូផ្សេងៗដែលគ្រីស្ទបរិស័ទជំនាន់មុនៗបានបន្សល់ទុកសម្រាប់យើង។ បុគ្គលដូចជាលោកគ្រូ ចន កាល់វិន (John Calvin) អ័ប្រាហាំ ឃូព័រ (Abraham Kuyper)។ល។ ដែលពួកគាត់បានគិតយ៉ាងស៊ីជម្រៅ និងយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៃការបម្រើព្រះគ្រីស្ទពេញមួយជីវិត។
ការបម្រើព្រះគ្រីស្ទបង្កើតឲ្យជីវិតយើងមានលក្ខណៈខុសពីអ្នកដទៃ
គ្រីស្ទបរិស័ទមានលក្ខណៈខុសគ្នាឆ្ងាយពីអ្នកមិនជឿ ជាពិសេសទាក់ទងនឹងចំណាប់អារម្មណ៍នៃចិត្តរបស់ពួកគាត់។ យើងអាចឃើញពីលក្ខណៈខុសគ្នានេះ គឺមានគ្រប់ទាំងចំណុចនៃជីវិតរស់នៅរបស់ពួកគាត់។ យើងមានការជំរុញចិត្តដែលខុសប្លែកពីអ្នកមិនជឿ។ ទស្សនៈស្ដីពីច្បាប់រវាងយើង និងលោកីយ៍នេះគឺ ខុសគ្នាឆ្ងាយណាស់ ព្រោះយើងទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាអង្គដែលបង្កើតឲ្យមានច្បាប់ ហើយក៏ជាអង្គគ្រប់គ្រងផែនដីនេះដែរ។ យើងមើលមកខ្លួនឯងឃើញថា ខុសពីគេ ព្រោះយើងដឹងថា ព្រះជាម្ចាស់បានបង្កើតយើងក្នុងរូបអង្គទ្រង់ ហើយយើងក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ យើងមានគោលបំណងខុសគ្នាពីអ្នកមិនជឿ ព្រោះព្រះជាម្ចាស់បានផ្ដល់គោលបំណងដល់យើងដែលជាអ្នកជឿ។ យើងបម្រើព្រះជាម្ចាស់ និងនគររបស់ទ្រង់ ខណៈពេលដែលពួកគាត់បម្រើគោលបំណងរបស់ខ្លួន ដែលគោលបំណងនោះប្រៀបដូចជាព្រះក្លែងក្លាយយ៉ាងដូច្នោះដែរ។
ចំណុចខុសគ្នានៅក្នុងការចាប់ផ្ដើមក៏បង្ហាញឲ្យឃើញថាខុសគ្នាដែរ ការនោះបាននាំឲ្យមនុស្សជាច្រើនគិតថា នេះជាចំណុចខុសគ្នាដ៏សាមញ្ញខាងឯសាសនា ដូចជាទេវវិទ្យា និងគណិតវិទ្យា។ នយោបាយ ការងារ ទំនាក់ទំនង ស្ថាប័ន ហិរញ្ញវត្ថុ និងសិល្បៈសុទ្ធតែត្រូវការគ្រីស្ទបរិស័ទក្នុងការផ្ដល់គំរូ ដូចដែលចំណុចក្នុងក្រុមជំនុំ ជីវិតអាពាហ៍ពិពាហ៍ ការធ្វើជាឪពុកម្ដាយ និងការមើលថែកូនដែលមានមនុស្សជាច្រើនទទួលស្គាល់ថាគំរូគឺមកពីគ្រីស្ទបរិស័ទ។
ដោយសារព្រះគ្រីស្ទគឺជាម្ចាស់លើផែនដីទាំងមូល យើងអាចរៀនធ្វើការជាមួយនឹងអ្នកមិនជឿក្នុងរយៈពេលខ្លីបាន
យើងអាចធ្វើការបែបនេះបាន ព្រោះតាមរយៈព្រះគុណសាមញ្ញរបស់ព្រះជាម្ចាស់ ទ្រង់បានរារាំងមិនឲ្យចិត្តគេបះបោរម្ដងហើយម្ដងទៀតឡើយ។
ព្រះគ្រីស្ទប្រទានអំណាច និងទំនួលខុសដល់មនុស្សយើងខុសៗគ្នាតាមកាលៈទេសៈផ្សេងៗគ្នានៃជីវិតយើង
ព្រះជាម្ចាស់ជាអ្នកបង្កើតឲ្យមានអំណាច មិនមែនមនុស្សលោកទេ។ ហេតុដែលអំណាចរបស់មនុស្សយើងមានដែនកំណត់ ពីព្រោះព្រះជាម្ចាស់ជាអ្នកឲ្យអំណាចនោះតាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ទំនួលខុសត្រូវរបស់មន្ត្រី អ្នកដឹកនាំក្នុងជួររដ្ឋាភិបាល ឪពុកម្ដាយ អ្នកដឹកនាំក្រុមជំនុំ (គ្រូគង្វាល និងក្រុមចាស់ៗ) អ្នកដឹកនាំក្នុងការរកស៊ី (ម្ចាស់ និងអ្នកគ្រប់គ្រង) គ្រូបង្រៀន ជាងគំនូរ កសិករ។ល។ សុទ្ធតែកំណត់ពីព្រះជាម្ចាស់ ហើយទំនួលខុសត្រូវទាំងនោះមានលក្ខណៈខុសគ្នាអាស្រ័យលើអំណាចដែលបុគ្គលនីមួយៗមាន។ គ្រីស្ទបរិស័ទត្រូវតែសិក្សាព្រះគម្ពីរ ហើយគិតពីរបៀបនៃការទទួលខុសត្រូវនូវរាល់ចំណុចនីមួយៗនៃជីវិតយើង។
ព្រះជាម្ចាស់បានសម្រេចការដ៏ប្លែកគ្នារវាងក្រុមជំនុំ និងស្ថាប័នផ្សេងៗ តាមរយៈព្រះគ្រីស្ទ
ក្រុមជំនុំដ៏ពិត គឺជារូបកាយរបស់ព្រះគ្រីស្ទដែលទទួលបានភាពបរិសុទ្ធតាមរយៈព្រះវត្តមាននៃការគង់នៅរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងអាចឃើញការនេះតាមរយៈការដែលក្រុមជំនុំតាមតំបន់ជួបប្រជុំគ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយយើងក៏ដឹងដែរថា ព្រះគ្រីស្ទបានរាប់ការនេះនៅស្ថានសួគ៌ដែរ (អេភេសូរ ២:៦)។ ព្រះជាម្ចាស់បានតែងតាំងក្រុមជំនុំឲ្យមានលក្ខណៈខុសពីស្ថាប័នផ្សេងៗត្រង់ថា ព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់អំណាចឲ្យក្រុមជំនុំអាចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ដែលទ្រង់មានព្រះហឫទ័យឲ្យយើងមានតួនាទីជាអ្នកបង្កើតសិស្ស និងជាអ្នកថែបំប៉នអ្នកជឿ។ អ្នកជឿយកចិត្តទុកដាក់នឹងសមាជិកក្រុមជំនុំខុសគ្នាឆ្ងាយពីលោកីយ៍។
គេបានប្រៀបធៀបលក្ខណៈខុសគ្នាមួយនេះទៅនឹង ក្រុមជំនុំដែលជាប្រភពនៃការលើកទឹកចិត្ត និងការផ្ដល់កម្លាំងដល់គ្រីស្ទបរិស័ទក្នុងការបម្រើព្រះជាម្ចាស់ពេញមួយជីវិត ពោលគឺមានលក្ខណៈខុសគ្នាឆ្ងាយពីការទទួលខុសត្រូវលើស្ថាប័នផ្សេងៗទៅទៀត។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។