ប៉ុន្តែ ក្នុងខណៈពេលដែលខ្ញុំគ្រាន់តែពង្រីកនូវទស្សនៈរបស់ខ្ញុំ ដោយផ្អែកទៅលើប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនានា នោះខ្ញុំបានឃើញថា តាមពិតទៅ ខ្ញុំគឺជាអ្នកមានម្នាក់។

នបុគ្គល ឬក្រុមមនុស្សណា ដែលព្រះគម្ពីរមិនបាននិយាយសំដៅទៅកាន់ពួកគេនោះឡើយ។ តាមរយៈទំព័រនានានៅក្នុងព្រះគម្ពីរ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់ទាំងប្តី និងប្រពន្ធ ទាំងក្មេងតូចៗ និងក្មេង ដែលមានវ័យជំទង់ ទាំងពួកចៅហ្វាយនាយ និងពួកអ្នកដែលបម្រើ រួមមានទាំងសាសន៍យូដា និងសាសន៍ដទៃផងដែរ។ ជារឿយៗ ខណៈពេលដែលយើងកំពុងតែអាន និងសិក្សាពីព្រះគម្ពីរ នោះយើងនឹងចាប់ផ្តើមមានចម្ងល់ថា តើយើងអាចយកខគម្ពីរមួយនេះ ឬក៏ខគម្ពីរមួយនោះមកអនុវត្តក្នុងជីវិតផ្ទាល់បានដោយរបៀបណា? ក្នុងនាមខ្ញុំជាបុរស តើឲ្យខ្ញុំគួរយកខគម្ពីរដែលនិយាយសំដៅទៅកាន់ស្ត្រីមកអនុវត្តយ៉ាងដូចម្ដេចទៅ? ក្នុងនាមខ្ញុំជាសាសន៍ដទៃ តើឲ្យខ្ញុំកាត់ស្រាយខគម្ពីរដែលនិយាយចំៗសំដៅទៅកាន់សាសន៍យូដាបានយ៉ាងដូចម្ដេចដែរ? តើឲ្យខ្ញុំគួរធ្វើយ៉ាងដូចម្ដេច នៅពេលដែលខ្ញុំអានខគម្ពីរដែលមើលទៅហាក់បីដូចជាមិននិយាយឲ្យចំៗសំដៅមកកាន់រូបខ្ញុំទាល់តែសោះនោះ?
ដូចដែលព្រះគម្ពីរបានមានបន្ទូលសំដៅទៅកាន់ ប្តី និងប្រពន្ធ ក្មេងៗ ហើយនិងក្រុមក្មេងវ័យជំទង់ៗ។ល។ ព្រះគម្ពីរក៏បានមានបន្ទូលសំដៅទៅកាន់ដល់អស់អ្នកមាន ហើយនិងអ្នកក្រផងដែរ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យយើងយល់ដឹងអំពីកត្តាលំបាកមួយចំនួនដែលអ្នកក្រត្រូវឆ្លងកាត់ និងជួបប្រទះក្នុងឋានៈគេជាអ្នកក្រ ហើយក៏សេចក្ដីល្បួង និងទំនួលខុសត្រូវមួយចំនួនដែលអ្នកមានត្រូវប្រឈមមុខជាមួយផងដែរ។ ដូច្នេះ យើងគួរគិតថា តើខ្ញុំស្ថិតនៅក្នុងចន្លោះណាដែរនៃរង្វាស់បែបឋានៈទាំងនោះ? ចុះចំណែកលោកអ្នកវិញ តើលោកអ្នកឃើញថា ខ្លួនលោកអ្នកស្ថិតនៅក្នុងចន្លោះមួយណាដែរ? សរុបសេចក្ដីមក តើយើងជាអ្នកមាន ឬមួយក៏ជាអ្នកក្រ? មានមនុស្សភាគច្រើនគេនិយាយថាខ្លួនគេគឺជាអ្នកក្រ។ បើគិតៗទៅ យើងដឹងយ៉ាងច្បាស់ថា តើនរណាជាអ្នកមាន។ ពិតមែន ឬអត់? ក្រុមអ្នកមានគឺជាមនុស្សក្នុងរង្វង់គ្រួសារពីរបីគ្រួសារក្នុងក្រុមជំនុំរបស់យើង ដែលមានឡានជិះសុទ្ធតែថ្លៃៗ ហើយទំនើបៗ។ ពួកគាត់ក៏មានវីឡាយ៉ាងស្រស់ស្អាតដ៏ធំស្កឹមស្កៃផងដែរ។ អ្នកមានគឺអស់អ្នកដែលជួយឧបត្ថម្ភសម្ភារៈនានាដែលជាប់មានឈ្មោះឆ្លាក់នៅលើជញ្ជាំង ឬរបងសាលារៀន ឬបង់អង្គុយនៅតាមទីកន្លែងសាធារណៈ ក៏ដូចជាមានឈ្មោះនៅតាមដងវិថីនានា។ ពួកគេទាំងនោះគឺជាមនុស្សដែលនឹងត្រូវបានគេកត់ត្រាចុះទៅក្នុងបញ្ជីប្រវត្តិសាស្ត្រដោយសារទង្វើល្អគេបានធ្វើ៖ ពួកគេបានបរិច្ចាគថវិកា ក៏ដូចជាទ្រព្យសម្បត្តិជាច្រើនទៅកាន់អ្នកដទៃ។ ដូច្នេះ នៅក្នុងខគម្ពីរដែលបានចែងចំប្រធានបទដាស់តឿនចំពោះអស់អ្នកមាន តើយើងគួរគិតថា ខគម្ពីរទាំងនោះ គ្រាន់តែនិយាយសំដៅទៅកាន់ចំពោះអ្នកមាន មិនមែនសម្រាប់រូបអ្នក ហើយនិងខ្ញុំឬក៏យ៉ាងណា? បើខ្ញុំយល់បែបដូច្នេះ តើគំនិតនេះត្រឹមត្រូវដែរឬទេ?
ចំណុចត្រង់ថា អ្នកណាម្នាក់ជាអ្នកមាន ឬក៏ជាអ្នកក្រគឺអាស្រ័យទៅលើការប្រៀបធៀប។ ការដែលយើងហៅខ្លួនឯងថាជាអ្នកមាន ឬអ្នកក្រ នោះដាច់ខាតទាមទារឲ្យមានការប្រៀបធៀប។ វាខុសពីការធ្វើជាឪពុក ឬក៏ជាប្ដី។ បើយើងជាឪពុក នោះមានន័យថាយើងជាឪពុក១០០% ហើយបើយើងជាប្ដី នោះមានន័យថាយើងជាប្ដី១០០%។ យើងមិនអាចមានឋានៈជាឪពុក ឬក៏ជាប្តីតែភាគរយខ្លះៗបាននោះទេ។ ពាក្យ «ឪពុក» និងពាក្យ ប្តី ជាឋានៈដែលមិនផ្ដោតទៅលើការប្រៀបធៀប។ ប៉ុន្តែ ចំពោះការធ្វើជាអ្នកមាន ឬក៏ជាអ្នកក្រវិញ នោះតម្រូវឲ្យមានការប្រៀបធៀប។ តាមពិត យើងមិនមែនជាអ្នកមាន ឬជាអ្នកក្រទេ ប៉ុន្តែយើងជាអ្នកផ្សេងទៀត ឬក៏ថាយើងជាអ្នកផ្សេងទៀតទេតើ។ បុគ្គលម្នាក់ដែលគាត់មានទ្រព្យសម្បត្តិយ៉ាងច្រើនស្ដុកស្ដម្ភ មិនមែនមានន័យថាគាត់ជាអ្នកមានគ្រប់ទីកន្លែងក្នុងពិភពលោកនោះទេ។ ជនក្រីក្រតោកយ៉ាកលំបាកក្នុងសម័យមួយនៃប្រវត្តិសាស្ត្រ ក៏គាត់អាចជាសេដ្ឋីម្នាក់ដែលមានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភនៅក្នុងប្រវត្តិសាស្ត្រមួយផ្សេងទៀតក៏ថាបាន។ នៅពេលដែលខ្ញុំប្រៀបធៀបខ្លួនឯងផ្ទាល់ទៅនឹងអ្នកជិតខាង ហើយនិងអ្នកដែលរស់នៅក្នុងទីក្រុងរួមជាមួយខ្ញុំ ខ្ញុំចាប់ផ្ដើមឃើញយ៉ាងប្រាកដមែនថា ខ្លួនខ្ញុំគឺជាអ្នកក្រ។ ប៉ុន្តែ ក្នុងខណៈពេលដែលខ្ញុំគ្រាន់តែពង្រីកនូវទស្សនៈរបស់ខ្ញុំ ដោយផ្អែកទៅលើប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនានា នោះខ្ញុំបានឃើញថា តាមពិតទៅ ខ្ញុំគឺជាអ្នកមានម្នាក់។ ដូច្នេះ បើនិយាយឲ្យចំទៅ ប្រសិនបើយើងគិតតាមរបៀបហ្នឹង នោះយើងគ្រប់ៗគ្នាសុទ្ធសឹងជាអ្នកមានទាំងអស់គ្នា។ ហើយប្រសិនបើយើងគិតដូច្នេះមែន ទំនងប្រហែលជាមានខគម្ពីរមួយចំនួនដែលយើងធ្លាប់បានគិតថា ជាខគម្ពីរសម្រាប់តែអ្នកដ៏ទៃ មិនមែននិយាយសំដៅមកកាន់ខ្លួនយើងផ្ទាល់នោះទេក៏ថាបាន។
Score 4
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សូមសញ្ជឹងគិតលើពាក្យសម្ដីរបស់សាវ័ក ប៉ុល ជួនទៅកាន់លោក ធីម៉ូថេ៖ «ចូរហាមប្រាម ដល់ពួកអ្នកមាន នៅលោកីយ៍នេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ចូរបង្គាប់ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសម្រាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច» (១ធីម៉ូថេ ៦:១៧-១៩)។ ខ្ញុំរំពឹងថា រាល់ពាក្យពេចន៍ទាំងអស់នៅខាងលើ គឺកំពុងនិយាយសំដៅទៅកាន់អស់អ្នកដែលកំពុងអាននូវឯកសារមួយនេះ។ តាមពិតទៅ ក្នុងចំណោមយើងរាល់គ្នាមានមនុស្សតិចតួចដែលមិនសូវមានច្រើនលើសពីការមានគ្រប់គ្រាន់ ហើយថែមទាំងមានមនុស្សតិចផងដែរ ដែលជាអ្នកក្រីក្រតោកយ៉ាក ជាពិសេសនៅពេលដែលយើងប្រៀបធៀបខ្លួនយើងទៅកាន់បងប្អូនដទៃទៀតនៅក្នុងបណ្ដាប្រទេសជាច្រើនផ្សេងៗទៀត។ សូម្បីតែអ្នកដែលក្រីក្របំផុតក្នុងចំណោមបងប្អូនដែលរស់នៅឯភាគខាងលិច ក៏ពួកគាត់នៅមានអភ័យឯកសិទ្ធិជាច្រើន ដែលអ្នកផ្សេងៗនៅឯប្រទេសដទៃបានត្រឹមតែស្រមើស្រមៃចង់បានតែប៉ុណ្ណោះ។ ការល្បួងរបស់យើងគឺអំនួត ហើយនិងក្ដីសង្ឃឹមខុសឆ្គង ។ ការយកទ្រព្យសម្បត្តិជាធ្នឹម ជាគោលនៃជីវិត ជាជាងការទុកចិត្ដលើព្រះជាម្ចាស់ គឺជាសេចក្ដីល្បួងមួយដ៏ពិត។ ព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នក ហើយនិងខ្ញុំនូវទំនួលខុសត្រូវ៖ គឺឲ្យយើងធ្វើល្អ ឲ្យយើងឧស្សាហ៍ក្នុងការចូលរួមព័ន្ធកិច្ច និងធ្វើកិច្ចការល្អៗ ឲ្យយើងមានចិត្តសប្បុរស ហើយត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកនូវអ្វីៗដែលយើងមាន។ នេះគឺនិយាយសំដៅមកកាន់យើងរាល់គ្នា មិនមែនសំដៅតែទៅលើ «ពួកគេ» នោះឡើយ។
សាវ័ក ប៉ុល នៅបន្តមានប្រសាសន៍បន្ថែមទៀតថា «តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃមួយយ៉ាងធំមែន ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្ដុកស្ដម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសនឹងសេចក្ដីអន្តរធានវិញ ដ្បិតការដែលស្រឡាញ់ប្រាក់ នោះហើយជាមេឫសនៃសេចក្ដីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន» (១ធីម៉ូថេ ៦:៦-១០)។
នៅត្រង់ចំណុចនេះផងដែរ យើងទទួលបាននូវការព្រមានម៉ឺងម៉ាត់។ ពិតប្រាកដណាស់! យើងជាមនុស្សដែលងាយមានចិត្តចង់បានទ្រព្យសម្បត្តិ ដោយមានផ្នត់គំនិតគិតថា យើងពិតជាស័ក្ដិសមនឹងទទួលបាន ហើយយើងក៏ងាយនឹងមានចិត្តសង្វាតដេញតាមទ្រព្យសម្បត្តិខាងឯសាច់ឈាមទាំងនោះរហូតដល់ថ្នាក់ធ្វើឲ្យខ្លួនឯងប្រឈមមុខនឹងក្ដីហិនវិនាស ក៏ដូចជាបំផ្លាញខ្លួនឯងផងដែរ។ ម្យ៉ាងវិញទៀត យើងក៏ងាយនឹងលង់ក្នុងការចង់បានលុយកាក់ផង។ ចូរឲ្យយើងចងចាំ ផងដែរថា ការស្រឡាញ់ប្រាក់កាក់ គឺជាឫសគល់នៃសេចក្ដីអាក្រក់គ្រប់បែបគ្រប់យ៉ាង។ ពាក្យពេចន៍សម្ដីទាំងនេះ គឺជាការនិយាយសំដៅទៅកាន់ «ដល់ពួកអ្នកមាននៅលោកីយ៍» នាជំនាន់សព្វថ្ងៃនេះ។ និយាយឲ្យចំៗទៅ នេះគឺជាការក្រែងរំឭកដល់អស់អ្នកមាន ដែលមានដូចជារូបខ្ញុំ និងលោកអ្នកផ្ទាល់តែម្ដង។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។