តើយើងបានចំណាយពេលល្មមគ្រប់គ្រាន់ ដើម្បីវាយតម្លៃទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើងដែរឬទេ?
សព្វថ្ងៃនេះ មនុស្សស្ទើរគ្រប់វ័យទាំងអស់មានទូរស័ព្ទទំនើបប្រើប្រាស់មិនថា កូនក្មេង ក្មេងជំទង់ មនុស្សពេញវ័យ ឬវ័យចាស់នោះទេ។
ប៉ុន្តែ តើយើងបានចំណាយពេលល្មមគ្រប់គ្រាន់ ដើម្បីវាយតម្លៃទៅលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើងដែរឬទេ? តើរបៀបក្នុងការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើងមានអត្ថប្រយោជន៍ល្អ ឬមិនល្អចំពោះជីវិតយើង?
ប្រហែលយើងគិតថា ការប្រើប្រាស់ទូរស័ព្ទទំនើប គឺជាសេរីភាពរបស់យើងដែលយើងអាចធ្វើអ្វីក៏បាន មើលអ្វីក៏បានតាមតែចិត្តយើងចង់។ ប៉ុន្តែតាមភាពពិតជាក់ស្ដែងយើងឃើញថា ពួកយើងភាគច្រើនបានធ្លាក់ទៅក្នុងការញៀនមើល ធ្លាក់ចូលទៅក្នុងការបាត់បង់អ្វីៗជាច្រើនដូចជាទំនាក់ទំនង ហើយការនោះប្រៀបដូចជាកំពុងចងយើងដាក់ក្នុងប្រអប់អ្វីមួយ ឬដាក់ក្នុងទ្រុងអ្វីមួយដែលធ្វើឲ្យយើងពិបាកនឹងដកខ្លួនចេញពីវា ( ១កូរិនថូស ៦:១២ )។
និយាយឲ្យចំទៅ គឺយើងកំពុងជាប់ចំណង មិនមែនកំពុងតែមានសេរីភាពនោះទេ។
ចូរយើងវាយតម្លៃទៅការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង ដើម្បីឲ្យយើងកាន់តែស្គាល់ពីសេរីភាពដែលថា យើងកំពុងតែប្រើប្រាស់ទូរស័ព្ទទំនើបនោះដើម្បីអ្វី។ តើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើងកំពុងតែនាំឲ្យយើងជិតស្និតនឹងព្រះអង្គ ឬកាន់តែឆ្ងាយទៅៗពីទ្រង់?
ខាងក្រោមនេះគឺជាសំណួរចំៗ ដើម្បីវាយតម្លៃលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង៖
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
យើងគួរតែវាយតម្លៃលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង ដោយអាចយកសំណួរខាងលើមកពិចារណាសួរខ្លួនឯង។ ជាការពិត ការប្រើប្រាស់ទូរស័ព្ទទំនើបអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ បើបុគ្គលម្នាក់ប្រើប្រាស់ដើម្បីផលវិជ្ជមាន នោះគាត់អាចនឹងទទួលបានផលវិជ្ជមាន តែបើប្រើក្នុងផលអវិជ្ជមាន នោះគាត់នឹងទទួលបានផលអវិជ្ជមាន។ ការដែលយើងមិនចេះគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទទំនើប ដោយបណ្ដោយទៅតាមចិត្តចង់ ម្ដងមើលនេះម្ដងមើលនោះ ឬម្ដងលេងនេះម្ដងលេងនោះ មិនមានការកំណត់ពេលវេលាច្បាស់លាស់ នោះវាធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដូចជាការ ផ្ដោតការយកចិត្តទុកដាក់អ្នកនៅជិតយើង បាត់បង់ទំនាក់ទំនង បាត់បង់ភាពជិតស្និទ្ធជាមួយអ្នកជិតស្និទ្ធ និងមានការផ្សេងទៀតជាច្រើន។ ការនេះមិនមែនសម្រាប់តែអ្នកប្រើទូរស័ព្ទទំនើបតែប៉ុណ្ណោះនោះទេ តែអ្នកដែលប្រើទូរស័ព្ទអ៊ិនចុចពិលក៏ដូចគ្នាដែរ។ ការដែលខ្ញុំនិយាយនេះមិនមែនបានន័យអ្នកប្រើប្រាស់ទូរស័ព្ទទំនើបឬទូរស័ព្ទអ៊ិនចុចពិលសុទ្ធតែជាអ្នកធ្វើដូចនេះទាំងអស់ទេ។ មានអ្នកខ្លះប្រើប្រាស់ទូរស័ព្ទទំនើប ដើម្បីជាជំនួយសម្រាប់ការងារផ្សេងៗដល់គាត់ពិតប្រាកដមែន។ ទោះជាយ៉ាងណាក្ដី យើងត្រូវស្គាល់ពីកម្រិតរបស់ខ្លួនឯង ត្រូវឲ្យប្រាកដថា យើងគួរចំណាយពេលលើវាប៉ុណ្ណា តែចៀសវាងនូវការថ្កោលទោសអ្នកដទៃ ប្រសិនបើឃើញគេគិតតែពីចុចទូរស័ព្ទមិនខ្វល់ពីអ្វីផ្សេងទៀតនោះ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។