ខ្ញុំមិនលើកទឹកចិត្តឲ្យមានការជក់បារី ឬផឹកស្រានោះទេ ប៉ុន្តែមិត្តភក្ដិមួយចំនួនជាទូទៅគិតថា ការប្រព្រឹត្តិទង្វើទាំងនោះមានន័យថាអ្នកដែលប្រព្រឹត្តិនោះមិនមែនជាគ្រីស្ទបរិស័ទ។ តើយើងគួរគិតដូចម្ដេចដែរ?
ជាការពិតណាស់ លោកអ្នកមិនអាចវិនិច្ឆ័យ បុគ្គលដែលជក់បារី និងផឹកស្រាថាមិនមែនជាគ្រីស្ទបរិស័ទនោះទេ ដោយសារយើងមិនទទួលបានសេចក្ដីសង្គ្រោះតាមរយៈការមិនជក់បារី ឬតាមរយៈការមិនផឹកស្រាឡើយ។ យើងទទួលបានសេចក្ដីសង្គ្រោះតាមរយៈការជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ។
នោះមិនមែនមានន័យថា យើងមិនគួរខ្វល់ខ្វាយចំពោះជីវិតអ្នកដទៃនោះទេ។ មានផលប៉ះពាល់ខ្លាំងចំពោះការជក់បារី ហើយក៏មានផលប៉ះពាល់ខ្លាំងចំពោះការផឹកស្រាដែរ។ ផលប៉ះពាល់ទាំងនោះមិនដូចគ្នាទាំងស្រុងទេ ប៉ុន្តែក៏មានមួយចំនួនដែលដូចគ្នាដែរ។ ហើយប្រសិនបើលោកអ្នកពិតជាស្រឡាញ់អស់អ្នកដែលលោកអ្នកស្រឡាញ់មែន នោះមិនថាពួកគាត់ងាយ ឬក៏មិនងាយរងគ្រោះនោះទេ នោះលោកអ្នកនឹងប្រាកដជានិយាយជាមួយពួកគាត់អំពីគ្រោះថ្នាក់ទាំងនោះជាមិនខាន។
ដូច្នេះ វាមិនមែនសាមញ្ញដោយគ្រាន់តែលើកឡើងថា «ចូរឲ្យពួកគាត់ធ្វើអ្វីដែលពួកគាត់ចង់ធ្វើចុះ ព្រោះនោះមិនមែនជារបៀបដែលពួកគាត់ទទួលបានសង្គ្រោះនោះទេ» ជាគោលគំនិតដែលថា យើងទាំងអស់គ្នាទទួលបានសេរីភាពចេញពីព្រះគុណ ដូច្នេះយើងអាចបន្តធ្វើអ្វីក៏បាន។ ផ្ទុយទៅវិញ ផលផ្លែនៃដំណឹងល្អអាចផ្លាស់ប្ដូរមនុស្សបាន។ វាបានផ្លាស់ប្ដូររបៀបដែលពួកគាត់គ្រប់គ្រងគ្រឿងស្រវឹង ហើយវាក៏ផ្លាស់ប្ដូររបៀបដែលពួកគាត់គ្រប់គ្រងសារធាតុញៀនរបស់គាត់ផងដែរ។ វាពិតជាចម្លែកមែនដែលមនុស្សម្នាក់រាប់សារធាតុញៀនថាជាផលផ្លែមួយនៃព្រះវិញ្ញាណបរិសុទ្ធ។
ប៉ុន្តែ ខ្ញុំចង់ឲ្យពួកគាត់មានពេលវេលា ក្នុងការយកជ័យជម្នះលើទម្លាប់មួយ ជាពិសេសនៅក្នុងការចាប់ផ្ដើមបន្ទាប់ពីបានទទួលជឿ ប្រសិនបើគាត់ត្រូវការពេល ដើម្បីផ្លាស់ប្រែ និងទទួលស្គាល់ថា អ្វីធ្វើឲ្យពួកគាត់ឈឺចាប់។
«ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន ប៉ុន្តែមិនមែនការទាំងនោះមានប្រយោជន៍ទាំងអស់ទេ» (១កូរិនថូស ៦:១២)។ ហើយគ្រីស្ទបរិស័ទដែលមិនទាន់មានភាពចាស់ទុំមិនទាន់ដឹងអំពីអ្វីដែលមានប្រយោជន៍ និងអ្វីដែលបង្កឲ្យមានគ្រោះថ្នាក់ ព្រមទាំងអំពីអ្វីដែលមានផលប៉ះពាល់ក្នុងរយៈពេលយូរនោះទេ។
ប៉ុន្តែ ចម្លើយដ៏ខ្លី និងចម្លើយដ៏សំខាន់គឺថា លោកអ្នកមិនគួរវិនិច្ឆ័យ ឬសន្និដ្ឋានភ្លាមៗថា ប្រសិនបើបុគ្គលណាម្នាក់ផឹកស្រា ឬជក់បារី នោះបុគ្គលម្នាក់នោះមិនមែនជាគ្រីស្ទបរិស័ទនោះទេ។
លោកគ្រូបានលើកឡើងថាយើងមិនអាចគូសបន្ទាត់ត្រង់រវាងការពិសាគ្រឿង និងការប្រើថ្នាំជក់ជាមួយនឹងជីវិតគ្រីស្ទបរិស័ទបានឡើយ។
Score 1
ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។